ចម្រៀងសរសើរព្រះ ១១៣:១-៩

  • ព្រះ​នៅ​ស្ថាន​សួគ៌​លើក​មនុស្ស​ទន់​ទាប​ឡើង

    • នាម​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ​តម្កើង​ជា​រៀង​រហូត (​)

    • ព្រះ​ឱន​មើល (​)

១១៣  ចូរ​សរសើរ​យ៉ា!* អស់​អ្នក​ដែល​បម្រើ​ព្រះ​យេហូវ៉ា​អើយ ចូរ​សរសើរ​លោកចូរ​សរសើរ​ដល់​នាម​ព្រះ​យេហូវ៉ា។  ២  សូម​ឲ្យ​នាម​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ​តម្កើងចាប់​ពី​ឥឡូវ​នេះ​និង​រហូត​ត​ទៅ។+  ៣  សូម​ឲ្យ​នាម​របស់​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ​តម្កើង+ចាប់​ពី​ថ្ងៃ​រះ​រហូត​ដល់​ថ្ងៃ​លិច។*  ៤  ព្រះ​យេហូវ៉ា​ខ្ពង់​ខ្ពស់​ជាង​ប្រជា​ជាតិ​ទាំង​អស់+លោក​មាន​សិរី​រុង​រឿង​អស្ចារ្យ​ជាង​មេឃា។*+  ៥  តើ​មាន​អ្នក​ណា​ដូច​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង+ដែល*នៅ​ទី​ខ្ពស់?  ៦  លោក​ឱន​មើល​មេឃ​និង​ផែនដី+  ៧  ហើយ​លើក​មនុស្ស​ទន់​ទាប​ឡើង​ពី​ធូលី​ដី។ លោក​លើក​ជន​ក្រី​ក្រ​ឡើង​ពី​គំនរ​ផេះ*+  ៨  ដើម្បី​ឲ្យ​គាត់​អង្គុយ​ជា​មួយ​នឹង​ពួក​មាន​ឋានៈ​ខ្ពស់គឺ​ជា​មួយ​នឹង​ពួក​មាន​ឋានៈ​ខ្ពស់​ក្នុង​ចំណោម​រាស្ត្រ​របស់​លោក។  ៩  លោក​ធ្វើ​ឲ្យ​ស្ត្រី​អារ​ក្លាយ​ជា​មាតាហើយ​រស់​នៅ​យ៉ាង​សប្បាយ​រីករាយ​ជា​មួយ​នឹង​កូន​ៗ​*ក្នុង​ផ្ទះ​របស់​នាង។+ ចូរ​សរសើរ​យ៉ា!*

កំណត់សម្គាល់

ឬ​«​ហាឡេលូយ៉ា!​»។ ​«​យ៉ា​»​ជា​ឈ្មោះ​កាត់​របស់​ព្រះ​យេហូវ៉ា
ឬ​«​ចាប់​ពី​ទិស​ខាង​កើត​ដល់​ទិស​ខាង​លិច​»​
ឬ​«​ស្ថាន​សួគ៌​»​
ឬ​«​ដែល​អង្គុយ​លើ​បល្ល័ង្ក​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​គំនរ​សំរាម​»​
ន័យ​ត្រង់​«​កូន​ប្រុស​ៗ​​»​
ឬ​«​ហាឡេលូយ៉ា!​»។ ​«​យ៉ា​»​ជា​ឈ្មោះ​កាត់​របស់​ព្រះ​យេហូវ៉ា