ចម្រៀងសរសើរព្រះ ១១៤:១-៨
១១៤ ពេលអ៊ីស្រាអែលធ្វើដំណើរចេញពីស្រុកអេហ្ស៊ីប+ពេលពូជពង្សយ៉ាកុបចេញពីជនជាតិដែលនិយាយភាសាបរទេស
២ នោះយូដាបានក្លាយជាកន្លែងបរិសុទ្ធរបស់ព្រះហើយអ៊ីស្រាអែលគឺនៅក្រោមការគ្រប់គ្រងរបស់លោក។+
៣ សមុទ្របានឃើញ ហើយរត់ចេញ។+
ទន្លេយ៉ូដាន់បានថយត្រឡប់ទៅវិញ។+
៤ ភ្នំនានាបានលោតដូចជាចៀមឈ្មោល+ភ្នំតូចទាំងឡាយបានលោតដូចជាកូនចៀម។
៥ ឱសមុទ្រអើយ ហេតុអ្វីបានជាញែកចេញពីគ្នា?+
ឱទន្លេយ៉ូដាន់ ហេតុអ្វីបានជាឈប់ហូរ?+
៦ ឱភ្នំនានាអើយ ហេតុអ្វីបានជាលោតដូចជាចៀមឈ្មោល?
ឱភ្នំតូចទាំងឡាយ ហេតុអ្វីបានជាលោតដូចជាកូនចៀម?
៧ ឱផែនដីអើយ ចូរញាប់ញ័រដោយសារលោកម្ចាស់ដោយសារព្រះរបស់យ៉ាកុប+
៨ ជាព្រះដែលធ្វើឲ្យថ្មទៅជាបឹងត្រែងហើយធ្វើឲ្យថ្មដ៏រឹងទៅជាប្រភពទឹក។+