ចម្រៀងសរសើរព្រះ ១២០:១-៧

  • ជន​បរទេស​ចង់​បាន​សេចក្ដី​សុខ​ខ្លាំង​ណាស់

    • ‹សូម​សង្គ្រោះ​ខ្ញុំ​ពី​អណ្ដាត​ដែល​បោក​បញ្ឆោត› (​)

    • «​ខ្ញុំ​ស្រឡាញ់​សន្តិភាព​»​ (​)

ចម្រៀង​របស់​អ្នក​ធ្វើ​ដំណើរ​ឡើង​ទៅ​ក្រុង។* ១២០  ពេល​ខ្ញុំ​រង​ទុក្ខ​វេទនា ខ្ញុំ​បាន​ហៅ​រក​ព្រះ​យេហូវ៉ា+ហើយ​លោក​បាន​ឆ្លើយ​តប​មក​ខ្ញុំ។+  ២  ឱ​ព្រះ​យេហូវ៉ា​អើយ សូម​សង្គ្រោះ​ខ្ញុំ​ពី​មាត់​ដែល​និយាយ​កុហកនិង​ពី​អណ្ដាត​ដែល​បោក​បញ្ឆោត។  ៣  ឱ​អណ្ដាត​ដែល​បោក​បញ្ឆោត​អើយ+តើ​ព្រះ​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​ពួក​អ្នក? ហើយ​តើ​លោក​នឹង​ដាក់​ទោស​ពួក​អ្នក​យ៉ាង​ដូច​ម្ដេច?  ៤  គឺ​ដោយ​ប្រើ​ព្រួញ​ដ៏​មុត​ស្រួច+របស់​អ្នក​ចម្បាំងនិង​ដោយ​រងើក​ធ្យូង+រ៉ូថែម។*  ៥  វេទនា​ណាស់​ខ្ញុំ! ព្រោះ​ខ្ញុំ​បាន​ស្នាក់​នៅ​ជា​ជន​បរទេស​ក្នុង​ចំណោម​ពួក​មេសេក+ខ្ញុំ​បាន​អាស្រ័យ​នៅ​ក្នុង​ចំណោម​ត្រសាល​របស់​ពួក​កេដា។+  ៦  ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ស្អប់​សន្តិភាព​យូរ​ពេក​ហើយ។+  ៧  ខ្ញុំ​ស្រឡាញ់​សន្តិភាព តែ​ពេល​ដែល​ខ្ញុំ​និយាយ​អំពី​សន្តិភាពពួក​គេ​ក៏​ចង់​ធ្វើ​សង្គ្រាម​ទៅ​វិញ។

កំណត់សម្គាល់

មើល​និយម​ន័យ​ពាក្យ​«​ចម្រៀង​របស់​អ្នក​ធ្វើ​ដំណើរ​ឡើង​ទៅ​ក្រុង​»​
ដើម​ឈើ​ម្យ៉ាង​នៅ​តំបន់​វាល​ខ្សាច់