ចម្រៀងសរសើរព្រះ ១២៦:១-៦

  • ស៊ីយ៉ូន​មាន​អំណរ​ដែល​បាន​ត្រឡប់​មក​វិញ

    • «​ព្រះ​យេហូវ៉ា​ពិត​ជា​បាន​ធ្វើ​កិច្ច​ការ​អស្ចារ្យ​»​ (​)

    • ពី​ការ​ស្រក់​ទឹក​ភ្នែក​ទៅ​ជា​ការ​ស្រែក​អរ​សប្បាយ (​៥, ៦)

ចម្រៀង​របស់​អ្នក​ធ្វើ​ដំណើរ​ឡើង​ទៅ​ក្រុង។ ១២៦  ពួក​យើង​ស្មានថា​ពួក​យើង​កំពុង​យល់​សប្ដិពេល​ដែល​ព្រះ​យេហូវ៉ា​នាំ​ពួក​ស៊ីយ៉ូន​ដែល​ជាប់​ជា​ឈ្លើយ​​ឲ្យ​ត្រឡប់​មក​វិញ។+  ២  ពេល​នោះ​ពួក​យើង​សើច​យ៉ាង​សប្បាយ​រីករាយហើយ​ពួក​យើង​ស្រែក​ហ៊ោ​ដោយ​អំណរ។+ ពេល​នោះ​ប្រជា​ជាតិ​នា​នា​នាំ​គ្នា​ពោល​ឡើង​ថា​៖​«​ព្រះ​យេហូវ៉ា​បាន​ធ្វើ​កិច្ច​ការ​អស្ចារ្យ​សម្រាប់​ពួក​គេ​»។+  ៣  ព្រះ​យេហូវ៉ា​ពិត​ជា​បាន​ធ្វើ​កិច្ច​ការ​អស្ចារ្យ​សម្រាប់​ពួក​យើង​មែន+ហើយ​ពួក​យើង​ត្រេក​អរ​ពន់​ប្រមាណ។  ៤  ឱ​ព្រះ​យេហូវ៉ា សូម​នាំ​ពួក​យើង​ដែល​ជាប់​ជា​ឈ្លើយ​ឲ្យ​ត្រឡប់​មក​វិញប្រៀប​ដូច​ជា​ទឹក​ភ្លៀង​ដែល​ហូរ​ចូល​មក​ក្នុង​តំបន់​ណេកេប។*  ៥  អ្នក​ណា​ដែល​សាប​ព្រោះ​ទាំង​ទឹក​ភ្នែកអ្នក​នោះ​នឹង​ច្រូត​ប្រមូល​ផល​ទាំង​ស្រែក​អរ​សប្បាយ។  ៦  អ្នក​ណា​ដែល​យក​ថង់​គ្រាប់​ពូជ​ចេញ​ទៅ​ទាំង​ស្រក់​ទឹក​ភ្នែកអ្នក​នោះ​ប្រាកដ​ជា​នឹង​យក​កណ្ដាប់​ស្រូវ+ត្រឡប់​មក​វិញទាំង​បន្លឺ​សំឡេង​ត្រេក​អរ។+

កំណត់សម្គាល់

ឬ​«​តំបន់​ខាង​ត្បូង​»​