ចម្រៀងសរសើរព្រះ ១៣:១-៦

  • ទន្ទឹង​ចាំ​ព្រះ​យេហូវ៉ា​ជួយ​សង្គ្រោះ

    • ‹ឱ​ព្រះ​យេហូវ៉ា តើ​ដល់​ពេល​ណា?› (​១, ២)

    • ព្រះ​យេហូវ៉ា​ផ្ដល់​រង្វាន់​ជា​បរិបូរ (​)

ជូន​ចំពោះ​មេ​ភ្លេង។ ទំនុក​របស់​ដាវីឌ។ ១៣  ឱ​ព្រះ​យេហូវ៉ា តើ​លោក​នឹង​ភ្លេច​ខ្ញុំ​ដល់​ពេល​ណា? ជា​រៀង​រហូត​ឬ? តើ​ដល់​ពេល​ណា​ទើប​លោក​ឈប់​បែរ​មុខ​ចេញ*ពី​ខ្ញុំ?+  ២  តើ​ខ្ញុំ​ត្រូវ​ព្រួយ​បារម្ភនិង​កើត​ទុក្ខ​យូរ​យ៉ាង​ណា​ទៀត? តើ​សត្រូវ​របស់​ខ្ញុំ​នឹង​ឈ្នះ​ខ្ញុំ​រហូត​ដល់​ពេល​ណា?+  ៣  ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្ញុំ​អើយ សូម​មើល​ខ្ញុំ ហើយ​តប​ឆ្លើយ​មក​ខ្ញុំ​ផងសូម​ឲ្យ​ខ្ញុំ​មាន​កម្លាំង​ឡើង​វិញ*ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ស្លាប់។  ៤  យ៉ាង​នេះ សត្រូវ​របស់​ខ្ញុំ​នឹង​មិន​ហ៊ាន​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ឈ្នះ​គាត់​ហើយ!​»។ សូម​កុំ​ឲ្យ​អ្នក​ដែល​ប្រឆាំង​ខ្ញុំ​សប្បាយ​ចិត្ត​ក្នុង​កាល​ដែល​ខ្ញុំ​ដួល​ចុះ​ឡើយ។+  ៥  រីឯ​ខ្ញុំ​វិញ ខ្ញុំ​ទុក​ចិត្ត​លោក ដោយ​សារ​លោក​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់។+ ចិត្ត​របស់​ខ្ញុំ​នឹង​ត្រេក​អរ ពេល​ដែល​លោក​ជួយ​សង្គ្រោះ​ខ្ញុំ។+  ៦  ខ្ញុំ​នឹង​ច្រៀង​ជូន​ព្រះ​យេហូវ៉ា ព្រោះ​លោក​បាន​ផ្ដល់​រង្វាន់​ជា​បរិបូរ​ដល់​ខ្ញុំ។+

កំណត់សម្គាល់

ន័យ​ត្រង់​«​ឈប់​លាក់​មុខ​»​
ន័យ​ត្រង់​«​សូម​ឲ្យ​ភ្នែក​ខ្ញុំ​មាន​ពន្លឺ​»​