ចម្រៀងសរសើរព្រះ ១៣៦:១-២៦

  • សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ស្ថិត​ស្ថេរ​ជា​រៀង​រហូត

    • លោក​បាន​បង្កើត​មេឃ​និង​ផែនដី​ដោយ​ប្រាជ្ញា (​៥, ៦)

    • ផារ៉ូ​បាន​ស្លាប់​នៅ​ក្នុង​សមុទ្រ​ក្រហម (​១៥)

    • ព្រះ​នឹក​ចាំ​យើង ពេល​យើង​នៅ​ទន់​ទាប (​២៣)

    • លោក​ផ្ដល់​អាហារ​ដល់​ជីវិត​ទាំង​ឡាយ (​២៥)

១៣៦  ចូរ​អរគុណ​ព្រះ​យេហូវ៉ា ព្រោះ​លោក​ជា​ព្រះ​ដ៏​ល្អ។*+ សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។+  ២  ចូរ​អរគុណ​ដល់​ព្រះ​លើ​អស់​ទាំង​ព្រះ+ព្រោះ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។  ៣  ចូរ​អរគុណ​ដល់​ម្ចាស់​លើ​អស់​ទាំង​ម្ចាស់ព្រោះ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។  ៤  លោក​ជា​ព្រះ​តែ​មួយ​ប៉ុណ្ណោះ​ដែល​ធ្វើ​ការ​អស្ចារ្យ​ធំ​ក្រៃ​លែង+ព្រោះ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។+  ៥  លោក​បាន​បង្កើត​មេឃ​ដោយ​ប្រាជ្ញា*+ព្រោះ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។  ៦  លោក​លាត​ផែនដី​លើ​ផ្ទៃ​ទឹក+ព្រោះ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។  ៧  លោក​បាន​បង្កើត​តួ​ពន្លឺ​ធំ​ៗ​+ព្រោះ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។  ៨  លោក​ដាក់​ដួង​អាទិត្យ​សម្រាប់​បំភ្លឺ​នៅ​ពេល​ថ្ងៃ+ព្រោះ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។  ៩  លោក​ដាក់​ដួង​ខែ​និង​ផ្កាយ​ទាំង​ឡាយ​សម្រាប់​បំភ្លឺ​នៅ​ពេល​យប់+ព្រោះ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។ ១០  លោក​សម្លាប់​កូន​ច្បង​របស់​អេហ្ស៊ីប+ព្រោះ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។ ១១  លោក​បាន​នាំ​អ៊ីស្រាអែល​ចេញ​ពី​ចំណោម​ពួក​គេ+ព្រោះ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។ ១២  លោក​ធ្វើ​ដូច្នោះ​ដោយ​ដៃ​ដ៏​ខ្លាំង​មហិមា*របស់​លោក+ព្រោះ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។ ១៣  លោក​ញែក​សមុទ្រ​ក្រហម​ជា​ពីរ+ព្រោះ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។ ១៤  លោក​បង្គាប់​អ៊ីស្រាអែល​ឲ្យ​ដើរ​ឆ្លង​កាត់​បាត​សមុទ្រ​នោះ+ព្រោះ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។ ១៥  លោក​បោះ​ទម្លាក់​ផារ៉ូ​និង​កង​ទ័ព​របស់​គាត់​ទៅ​ក្នុង​សមុទ្រ​ក្រហម+ព្រោះ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។ ១៦  លោក​នាំ​រាស្ត្រ​របស់​លោក​ដើរ​កាត់​តំបន់​ស្ងាត់​ជ្រងំ+ព្រោះ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។ ១៧  លោក​សម្លាប់​ពួក​ស្ដេច​ដ៏​ខ្លាំង​ក្លា+ព្រោះ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។ ១៨  លោក​សម្លាប់​ពួក​ស្ដេច​ដ៏​ខ្លាំង​ពូកែព្រោះ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។ ១៩  លោក​ប្រហារ​ជីវិត​ស៊ីហុន+ជា​ស្ដេច​របស់​ជន​ជាតិ​អាម៉ូរីព្រោះ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។ ២០  លោក​ប្រល័យ​ជីវិត​អុក+ជា​ស្ដេច​តំបន់​បាសានព្រោះ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។ ២១  លោក​ប្រគល់​ទឹក​ដី​របស់​ស្ដេច​ទាំង​នោះ​ឲ្យ​ពួក​គេ​ទុក​ជា​មត៌ក+ព្រោះ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។ ២២  នោះ​ជា​មត៌ក​របស់​អ៊ីស្រាអែល​ជា​អ្នក​បម្រើ​របស់​លោកព្រោះ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។ ២៣  ពេល​យើង​នៅ​ទន់​ទាប លោក​នឹក​ចាំ​អំពី​យើង+ព្រោះ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។+ ២៤  លោក​តែង​តែ​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​ពួក​សត្រូវ+ព្រោះ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។ ២៥  លោក​ផ្ដល់​អាហារ​ដល់​ជីវិត​ទាំង​ឡាយ+ព្រោះ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។ ២៦  ចូរ​អរគុណ​ព្រះ​នៃ​ស្ថាន​សួគ៌ព្រោះ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។

កំណត់សម្គាល់

ឬ​«​ព្រះ​ដែល​មាន​គុណធម៌​»​
ឬ​«​យ៉ាង​ប៉ិន​ប្រសប់​»​
ន័យ​ត្រង់​«​ដោយ​លាត​សន្ធឹង​ដៃ​»​