ចម្រៀងសរសើរព្រះ ១៤៦:១-១០

  • ទុក​ចិត្ត​ព្រះ មិន​មែន​មនុស្ស​ទេ

    • ពេល​មនុស្ស​ស្លាប់ ការ​គិត​គូរ​របស់​គេ​ក៏​រលាយ​សាប​សូន្យ​ទៅ (​)

    • ព្រះ​លើក​អស់​អ្នក​ដែល​ឱន​ខ្លួន​ឲ្យ​ក្រោក​ឡើង (​)

១៤៦  ចូរ​សរសើរ​យ៉ា!*+ ខ្ញុំ​សូម​សរសើរ​ព្រះ​យេហូវ៉ា​អស់​ពី​ដួង​ចិត្ត។+ ២  ខ្ញុំ​នឹង​សរសើរ​ព្រះ​យេហូវ៉ា​អស់​មួយ​ជីវិតខ្ញុំ​នឹង​ច្រៀង*សរសើរ​ព្រះ​របស់​ខ្ញុំ​ដរាប​ណា​ខ្ញុំ​នៅ​រស់។  ៣  កុំ​ទុក​ចិត្ត​ពួក​មាន​ឋានៈ​ខ្ពស់កុំ​ទុក​ចិត្ត​មនុស្ស ព្រោះ​ពួក​គេ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ឡើយ។+  ៤  ពេល​គេ​ផុត​ដង្ហើម គេ​ត្រឡប់​ទៅ​ជា​ដី​វិញ។+ នៅ​ថ្ងៃ​នោះ​ឯង ការ​គិត​គូរ​របស់​គេ​ក៏​រលាយ​សាប​សូន្យ​ទៅ។+  ៥  មាន​សុភមង្គល​ហើយ អ្នក​ណា​ដែល​សុំ​ជំនួយ​ពី​ព្រះ​របស់​យ៉ាកុប*+គឺ​ជា​អ្នក​ដែល​សង្ឃឹម​លើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​គាត់។+  ៦  លោក​ជា​ព្រះ​ដែល​បាន​បង្កើត​មេឃ​និង​ផែនដីព្រម​ទាំង​សមុទ្រ និង​អ្វី​ៗ​ទាំង​អស់​ដែល​នៅ​ក្នុង​នោះ​ផង។+ លោក​ជា​ព្រះ​ដែល​ស្មោះ​ត្រង់​ជា​និច្ច។+  ៧  លោក​ផ្ដល់​យុត្តិធម៌​ដល់​ពួក​អ្នក​ដែល​ត្រូវ​គេ​បោក​ប្រាស់លោក​ឲ្យ​អាហារ​ដល់​អ្នក​ដែល​ស្រេក​ឃ្លាន។+ ព្រះ​យេហូវ៉ា​នឹង​ដោះ​លែង​ជន​ដែល​ជាប់​គុក។*+  ៨  ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​មនុស្ស​ងងឹត​ភ្នែក​មើល​ឃើញ​វិញ+ព្រះ​យេហូវ៉ា​លើក​អស់​អ្នក​ដែល​ឱន​ខ្លួន​ឲ្យ​ក្រោក​ឡើង។+ ព្រះ​យេហូវ៉ា​ស្រឡាញ់​មនុស្ស​សុចរិត។  ៩  ព្រះ​យេហូវ៉ា​ការ​ពារ​ជន​បរទេសលោក​ជួយ​ផ្គត់​ផ្គង់​កូន​កំព្រា*និង​ស្ត្រី​មេម៉ាយ+តែ​លោក​រា​រាំង​គម្រោង​ការ​របស់​មនុស្ស​ទុច្ចរិត។+ ១០  ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ជា​ស្ដេច​ជា​រៀង​រហូត+ឱ​ស៊ីយ៉ូន​អើយ ព្រះ​របស់​អ្នក​នឹង​គ្រង​រាជ្យ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ។ ចូរ​សរសើរ​យ៉ា!*

កំណត់សម្គាល់

ឬ​«​ហាឡេលូយ៉ា!​»។ ​«​យ៉ា​»​ជា​ឈ្មោះ​កាត់​របស់​ព្រះ​យេហូវ៉ា
ឬ​«​លេង​ភ្លេង​»​
ឬ​«​អ្នក​ណា​ដែល​មាន​ព្រះ​របស់​យ៉ាកុប​ជា​អ្នក​ជួយ​»​
ន័យ​ត្រង់​«​ជន​ដែល​ជាប់​ច្រវាក់​»​
ឬ​«​កូន​កំព្រា​ឪពុក​»​
ឬ​«​ហាឡេលូយ៉ា!​»។ ​«​យ៉ា​»​ជា​ឈ្មោះ​កាត់​របស់​ព្រះ​យេហូវ៉ា