ចម្រៀងសរសើរព្រះ ១៨:១-៥០

  • សរសើរ​ព្រះ​ដែល​បាន​ជួយ​សង្គ្រោះ

    • ‹ព្រះ​យេហូវ៉ា​ជា​ថ្ម​ដា​របស់​ខ្ញុំ› (​)

    • ព្រះ​យេហូវ៉ា​បង្ហាញ​ភក្ដី​ភាព​ចំពោះ​អ្នក​ដែល​មាន​ភក្ដី​ភាព (​២៥)

    • ផ្លូវ​របស់​ព្រះ​គឺ​ល្អ​ឥត​ខ្ចោះ (​៣០)

    • «​ចិត្ត​រាប​ទាប​របស់​លោក​បាន​លើក​តម្កើង​ខ្ញុំ​»​ (​៣៥)

ជូន​ចំពោះ​មេ​ភ្លេង។ ទំនុក​របស់​ដាវីឌ​ជា​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា។ គាត់​ពោល​ជា​ទំនុក​ច្រៀង​ទៅ​កាន់​ព្រះ​យេហូវ៉ា នៅ​ថ្ងៃ​ដែល​ព្រះ​យេហូវ៉ា​បាន​សង្គ្រោះ​គាត់​ពី​កណ្ដាប់​ដៃ​សត្រូវ​ទាំង​អស់ និង​ពី​កណ្ដាប់​ដៃ​សុល។ ដាវីឌ​ពោល​ថា​៖+ ១៨  ឱ​ព្រះ​យេហូវ៉ា លោក​ជា​កម្លាំង​របស់​ខ្ញុំ ខ្ញុំ​ស្រឡាញ់​លោក។+  ២  ព្រះ​យេហូវ៉ា​ជា​ថ្ម​ដា និង​ជា​ទី​មាំ​មួន​របស់​ខ្ញុំ ហើយ​លោក​ជា​អ្នក​សង្គ្រោះ​ខ្ញុំ។+ ព្រះ​ជា​ថ្ម​ដា​របស់​ខ្ញុំ+ និង​ជា​អ្នក​ដែល​ខ្ញុំ​ពឹង​ជ្រកលោក​ជា​ខែល ជា​អ្នក​សង្គ្រោះ​ដែល​ពេញ​ទៅ​ដោយ​ឫទ្ធានុភាព​ខ្លាំង​ក្លា*​និង​ជា​ទី​ជ្រក​ដ៏​មាន​សុវត្ថិភាព​សម្រាប់​ខ្ញុំ។+  ៣  ខ្ញុំ​ហៅ​រក​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​សម​ទទួល​ការ​សរសើរហើយ​លោក​នឹង​រំដោះ​ខ្ញុំ​ពី​សត្រូវ​ទាំង​ឡាយ។+  ៤  ខ្សែ​នៃ​សេចក្ដី​ស្លាប់​បាន​រួត​រឹត​ខ្ញុំ​យ៉ាង​ជាប់+ពួក​មនុស្ស​អាក្រក់​ប្រៀប​ដូច​ជា​ទឹក​ជន់​លិច​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​ខ្លាច។+  ៥  ខ្សែ​ពួរ​នៃ​ទី​បញ្ចុះ​សព*បាន​ហ៊ុម​ព័ទ្ធ​ខ្ញុំអន្ទាក់​នៃ​សេចក្ដី​ស្លាប់​នៅ​ខាង​មុខ​ខ្ញុំ។+  ៦  ពេល​មាន​ទុក្ខ​លំបាក​នោះ ខ្ញុំ​បាន​ស្រែក​រក​ព្រះ​យេហូវ៉ាខ្ញុំ​ហៅ​រក​ព្រះ​របស់​ខ្ញុំ​ជា​និច្ច។សម្រែក​របស់​ខ្ញុំ​បាន​ឮ​ទៅ​ដល់​វិហារ​របស់​លោក+ហើយ​លោក​បាន​ឮ​សំឡេង​ស្រែក​អង្វរ​សុំ​របស់​ខ្ញុំ។+  ៧  ផែនដី​ចាប់​ផ្ដើម​កក្រើក​យោល​យោក។+គ្រឹះ​នៃ​ភ្នំ​ក៏​រញ្ជួយ​ញាប់​ញ័រហើយ​រង្គើ​ឥត​ឈប់​ឈរ​ដោយ​សារ​កំហឹង​របស់​លោក។+  ៨  មាន​ផ្សែង​ហុយ​ចេញ​ពី​ច្រមុះ​របស់​លោកហើយ​អណ្ដាត​ភ្លើង​ឆាប​ឆេះ​ចេញ​ពី​មាត់​របស់​លោក+រងើក​ភ្លើង​ក៏​ឆេះ​សន្ធោ​សន្ធៅ​ចេញ​ពី​លោក​ដែរ។  ៩  លោក​ធ្វើ​ឲ្យ​មេឃ​ទេរ ពេល​ដែល​លោក​ចុះ​មក+ដោយ​មាន​ពពក​ខ្មៅ​ងងឹត​នៅ​ក្រោម​ជើង​លោក។+ ១០  លោក​នៅ​ពី​លើ​ចេរូប៊ីន ហើយ​ហោះ​មក+លោក​ចុះ​មក​យ៉ាង​លឿន​នៅ​លើ​ស្លាប​របស់​ទេវតា។+ ១១  លោក​គ្រប​បាំង​ខ្លួន​លោក​ដោយ​ភាព​ងងឹត+ដែល​ប្រៀប​ដូច​ជា​របាំង​ហ៊ុម​ព័ទ្ធ​លោក។ លោក​នៅ​ក្នុង​ពពក​ខ្មៅ​ងងឹត។+ ១២  ពន្លឺ​ចែង​ចាំង​ដែល​ចេញ​ពី​លោកធ្វើ​ឲ្យ​ព្រិល​និង​រងើក​ភ្លើង​ធ្លាក់​ចេញ​ពី​ក្នុង​ពពក។ ១៣  ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​មាន​ផ្គរ​លាន់​ចេញ​ពី​លើ​មេឃ+ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​បាន​បន្លឺ​សំឡេង​ចេញ​មក+ដោយ​មាន​ដុំ​ព្រិល​និង​រងើក​ភ្លើង​ចេញ​មក​ជា​មួយ​ផង។ ១៤  លោក​បាញ់​ព្រួញ ហើយ​កម្ចាត់​កម្ចាយ​ពួក​សត្រូវ+លោក​បញ្ចេញ​ផ្លេក​បន្ទោរ ធ្វើ​ឲ្យ​ពួក​គេ​ច្របូក​ច្របល់។+ ១៥  ឱ​ព្រះ​យេហូវ៉ា ដោយ​សារ​ការ​ស្ដី​បន្ទោស​របស់​លោក នោះ​គ្រឹះ​នៃ​ផែនដី​បាន​ត្រូវ​បើក​ចំហនិង​ដោយ​សារ​ខ្យល់​គំហុក​ចេញ​ពី​ច្រមុះ​របស់​លោក+នោះ​បាត​ទន្លេ*ក៏​បាន​ត្រូវ​បើក​បង្ហាញ​ដែរ។+ ១៦  លោក​លូក​ដៃ​ពី​ទី​ខ្ពស់លោក​ចាប់​ទាញ​ខ្ញុំ​ចេញ​ពី​សមុទ្រ​ជ្រៅ។+ ១៧  លោក​បាន​រំដោះ​ខ្ញុំ​ចេញ​ពី​សត្រូវ​ខ្លាំង​ក្លា+ពី​អ្នក​ដែល​ស្អប់​ខ្ញុំ និង​មាន​កម្លាំង​ខ្លាំង​ជាង​ខ្ញុំ។+ ១៨  នៅ​ថ្ងៃ​ដែល​ខ្ញុំ​រង​ទុក្ខ​លំបាក ពួក​គេ​បាន​មក​ប្រយុទ្ធ​នឹង​ខ្ញុំ+ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ជួយ​ខ្ញុំ។ ១៩  លោក​រំដោះ​ខ្ញុំ ហើយ​នាំ​ខ្ញុំ​ទៅ​កន្លែង​ដែល​មាន​សុវត្ថិភាពលោក​សង្គ្រោះ​ខ្ញុំ ព្រោះ​លោក​ពេញ​ចិត្ត​ខ្ញុំ។+ ២០  ព្រះ​យេហូវ៉ា​ផ្ដល់​រង្វាន់​ស្រប​តាម​សេចក្ដី​សុចរិត​របស់​ខ្ញុំ+លោក​ឲ្យ​រង្វាន់​ខ្ញុំ ព្រោះ​ខ្ញុំ​ជា​មនុស្ស​ស្អាត​ស្អំ។*+ ២១  ខ្ញុំ​បន្ត​ដើរ​តាម​ផ្លូវ​របស់​ព្រះ​យេហូវ៉ាហើយ​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដោយ​ចាក​ចេញ​ពី​ព្រះ​របស់​ខ្ញុំ​ឡើយ។ ២២  ខ្ញុំ​ចាំ​ជា​និច្ច​នូវ​បញ្ញត្តិ​ទាំង​អស់​របស់​លោកខ្ញុំ​មិន​ព្រម​ឈប់​ធ្វើ​តាម​ច្បាប់​របស់​លោក​ទេ។ ២៣  ខ្ញុំ​នឹង​រក្សា​ខ្លួន​មិន​ឲ្យ​មាន​កន្លែង​បន្ទោស​នៅ​ចំពោះ​មុខ​លោក+ហើយ​ខ្ញុំ​នឹង​បន្ត​ជៀស​វាង​ពី​ការ​ប្រព្រឹត្ត​អាក្រក់។+ ២៤  សូម​ព្រះ​យេហូវ៉ា​ផ្ដល់​រង្វាន់​ដល់​ខ្ញុំ ស្រប​តាម​សេចក្ដី​សុចរិត​របស់​ខ្ញុំ+ដោយ​សារ​លោក​ឃើញ​ថា​ខ្ញុំ​ជា​មនុស្ស​ស្អាត​ស្អំ។*+ ២៥  លោក​បង្ហាញ​ភក្ដី​ភាព​ចំពោះ​អ្នក​ដែល​មាន​ភក្ដី​ភាព+ហើយ​លោក​ស្មោះ​ត្រង់​ចំពោះ​អ្នក​ដែល​ស្មោះ​ត្រង់។+ ២៦  លោក​ប្រព្រឹត្ត​ដោយ​ចិត្ត​បរិសុទ្ធ​ចំពោះ​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ+តែ​ចំពោះ​អ្នក​ដែល​មាន​ចិត្ត​វៀច​វេរ លោក​ប្រព្រឹត្ត​ដោយ​ឈ្លាស​វៃ។+ ២៧  លោក​ជួយ​មនុស្ស​ដែល​រង​ទុក្ខ​លំបាក*+តែ​លោក​បន្ទាប​មនុស្ស​ក្រអឺត​ក្រទម​វិញ។+ ២៨  ឱ​ព្រះ​យេហូវ៉ា​អើយ លោក​ជា​ពន្លឺ​ចង្កៀង​របស់​ខ្ញុំព្រះ​របស់​ខ្ញុំ​ជា​អ្នក​ដែល​បំភ្លឺ​ខ្ញុំ​ក្នុង​ទី​ងងឹត។+ ២៩  ដោយ​មាន​ជំនួយ​ពី​លោក ខ្ញុំ​អាច​ចូល​ទៅ​ត​ទល់​នឹង​ក្រុម​វាយលុក។+ ដោយ​សារ​ឫទ្ធានុភាព​របស់​ព្រះ ខ្ញុំ​អាច​លោត​រំលង​កំពែង​បាន។+ ៣០  ផ្លូវ​របស់​ព្រះ​ពិត​គឺ​ល្អ​ឥត​ខ្ចោះ+ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​គឺ​បរិសុទ្ធ។+ លោក​ជា​ខែល​សម្រាប់​ពួក​អ្នក​ដែល​ពឹង​ជ្រក​លោក។+ ៣១  មាន​តែ​ព្រះ​យេហូវ៉ា​ទេ​ដែល​ជា​ព្រះ​ពិត+ក្រៅ​ពី​លោក គ្មាន​ព្រះ​ណា​រឹង​មាំ​ដូច​ថ្ម​ដា​ឡើយ។+ ៣២  ព្រះ​ដ៏​ពិត លោក​ជា​អ្នក​ដែល​ផ្ដល់​កម្លាំង​ឲ្យ​ខ្ញុំ+ហើយ​លោក​នឹង​ធ្វើ​ឲ្យ​វិថី​ជីវិត​ខ្ញុំ​បាន​ល្អ​ឥត​ខ្ចោះ។+ ៣៣  លោក​ធ្វើ​ឲ្យ​ជើង​ខ្ញុំ​បាន​ដូច​ជា​ជើង​ប្រើសលោក​ធ្វើ​ឲ្យ​ខ្ញុំ​ឈរ​នៅ​លើ​ទី​ខ្ពស់។+ ៣៤  លោក​បង្ហាត់​បង្រៀន​ដៃ​ខ្ញុំ​ឲ្យ​ចេះ​ធ្វើ​សង្គ្រាមហើយ​ដៃ​របស់​ខ្ញុំ​អាច​យឹត​ធ្នូ​លង្ហិន​បាន។ ៣៥  លោក​ឲ្យ​ខែល​នៃ​សេចក្ដី​សង្គ្រោះ​មក​ខ្ញុំ+ ដៃ​ស្ដាំ​របស់​លោក​ជួយ​ទ្រ​ទ្រង់​ខ្ញុំហើយ​ចិត្ត​រាប​ទាប​របស់​លោក​បាន​លើក​តម្កើង​ខ្ញុំ។+ ៣៦  លោក​ពង្រីក​ផ្លូវ​សម្រាប់​ខ្ញុំដើម្បី​កុំ​ឲ្យ​ខ្ញុំ​ជំពប់​ដួល។+ ៣៧  ខ្ញុំ​នឹង​ដេញ​តាម​ពួក​សត្រូវ ហើយ​យក​ឈ្នះ​ពួក​គេខ្ញុំ​នឹង​មិន​ត្រឡប់​មក​វិញ​ទេ លុះ​ត្រា​តែ​ពួក​គេ​វិនាស​សាប​សូន្យ។ ៣៨  ខ្ញុំ​នឹង​កម្ទេច​ពួក​គេ មិន​ឲ្យ​ពួក​គេ​ក្រោក​ឡើង​បាន​ឡើយ+ពួក​គេ​នឹង​ដួល​នៅ​ក្រោម​ជើង​ខ្ញុំ។ ៣៩  លោក​នឹង​ផ្ដល់​កម្លាំង​ឲ្យ​ខ្ញុំ​ដើម្បី​ធ្វើ​សឹក​សង្គ្រាមលោក​នឹង​ធ្វើ​ឲ្យ​ពួក​សត្រូវ​ដួល​នៅ​ពី​មុខ​ខ្ញុំ។+ ៤០  លោក​នឹង​ធ្វើ​ឲ្យ​ពួក​សត្រូវ​ថយ​ចេញ​ពី​ខ្ញុំហើយ​ខ្ញុំ​នឹង​សម្លាប់​អ្នក​ដែល​ស្អប់​ខ្ញុំ។+ ៤១  ពួក​គេ​ស្រែក​សុំ​ជំនួយ តែ​គ្មាន​អ្នក​ណា​ជួយ​ទេពួក​គេ​ថែម​ទាំង​ស្រែក​រក​ព្រះ​យេហូវ៉ា តែ​លោក​មិន​ឆ្លើយ​តប​ឡើយ។ ៤២  ខ្ញុំ​នឹង​កិន​កម្ទេច​ពួក​គេ​ឲ្យ​ម៉ដ្ឋ​ដូច​ធូលី​ដី​ដែល​ផាត់​ដោយ​ខ្យល់ខ្ញុំ​នឹង​តន្ត្រំ​ហើយ​ជាន់​ឈ្លី​ពួក​គេ​ឲ្យ​ខាប់​ដូច​ភក់​នៅ​តាម​ផ្លូវ។ ៤៣  លោក​នឹង​សង្គ្រោះ​ខ្ញុំ​ពី​ជនជាតិ​របស់​ខ្ញុំ​ដែល​ចូល​ចិត្ត​ចាប់​កំហុស+លោក​នឹង​តែង​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​ប្រជា​ជាតិ​នា​នា+ជនជាតិ​ដែល​ខ្ញុំ​មិន​ស្គាល់​នឹង​មក​បម្រើ​ខ្ញុំ។+ ៤៤  ជន​បរទេស​នឹង​មក​ឱន​គោរព​ទាំង​ភ័យ​ខ្លាច​នៅ​ចំពោះ​មុខ​ខ្ញុំ+រឿង​ដែល​ពួក​គេ​ឮ​អំពី​ខ្ញុំ នឹង​ធ្វើ​ឲ្យ​ពួក​គេ​ស្ដាប់​បង្គាប់​ខ្ញុំ។ ៤៥  ជន​បរទេស​នឹង​បាត់​បង់​ចិត្ត​ក្លាហានពួក​គេ​នឹង​ចេញ​ពី​កន្លែង​លាក់​ខ្លួន​មក​ទាំង​ភ័យ​ញ័រ។ ៤៦  ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ! សូម​ឲ្យ​ព្រះ​ដែល​ជា​ថ្ម​ដា​របស់​ខ្ញុំ ទទួល​ការ​សរសើរ!+ សូម​លើក​តម្កើង​ព្រះ​ដែល​ជា​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ។+ ៤៧  ព្រះ​ដ៏​ពិត លោក​ចាត់​វិធានការ​សង​សឹក​ជំនួស​ខ្ញុំ+លោក​បង្ក្រាប​ប្រជា​ជាតិ​នា​នា​ឲ្យ​នៅ​ក្រោម​អំណាច​របស់​ខ្ញុំ។ ៤៨  លោក​សង្គ្រោះ​ខ្ញុំ​ពី​ពួក​សត្រូវ​ដែល​ខឹង​នឹង​ខ្ញុំលោក​លើក​ខ្ញុំ​ឲ្យ​ខ្ពស់​ជាង​ពួក​អ្នក​ដែល​វាយ​ប្រហារ​ខ្ញុំ+លោក​រំដោះ​ខ្ញុំ​ពី​មនុស្ស​ឃោរ​ឃៅ។ ៤៩  ឱ​ព្រះ​យេហូវ៉ា​អើយ នោះ​ហើយ​ជា​មូលហេតុ​ដែល​ខ្ញុំ​នឹង​លើក​តម្កើង​លោក​នៅ​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា+ហើយ​ខ្ញុំ​នឹង​ច្រៀង​សរសើរ*ដល់​នាម​របស់​លោក។+ ៥០  លោក​ជួយ​ស្ដេច​ដែល​លោក​បាន​តែង​តាំង​ឲ្យ​មាន​ជ័យ​ជម្នះ​យ៉ាង​ធំ​ធេង+លោក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​អ្នក​ដែល​លោក​បាន​រើស​តាំង+គឺ​ចំពោះ​ដាវីឌ​និង​កូន​ចៅ*របស់​គាត់​រហូត​ត​ទៅ។+

កំណត់សម្គាល់

ន័យ​ត្រង់​«​ជា​ស្នែង​នៃ​សេចក្ដី​សង្គ្រោះ​»។ មើល​និយម​ន័យ​ពាក្យ​«​ស្នែង​»​
ឬ​«​ហ្ស៊ីអូល​»​សំដៅ​លើ​ផ្នូរ​ទូទៅ​របស់​មនុស្សជាតិ។ មើល​និយម​ន័យ​ពាក្យ​«​ផ្នូរ​»​
ឬ​«​ខ្សែ​ទឹក​»​
ន័យ​ត្រង់​«​ស្រប​តាម​ដៃ​ស្អាត​ស្អំ​របស់​ខ្ញុំ​»​
ន័យ​ត្រង់​«​លោក​ឃើញ​ថា​ដៃ​ខ្ញុំ​ស្អាត​ស្អំ​»​
ឬ​«​មនុស្ស​ទន់​ទាប​»​
ឬ​«​លេង​ភ្លេង​»​
ន័យ​ត្រង់​«​ពូជ​»​