ចម្រៀងសរសើរព្រះ ១៩:១-១៤
ជូនចំពោះមេភ្លេង។ ទំនុករបស់ដាវីឌ។
១៩ មេឃប្រកាសអំពីសិរីរុងរឿងរបស់ព្រះ+វេហាស៍*ថ្លែងប្រាប់អំពីស្នាដៃរបស់លោក។+
២ រាល់ថ្ងៃអាកាសតំណាលឥតឈប់ហើយរាល់យប់មេឃាបង្ហាញចំណេះអំពីលោក។
៣ អ្វីទាំងនោះគ្មានសម្ដីគ្មានវាចាហើយក៏គ្មានសូរសព្ទដែរ។
៤ ប៉ុន្តែ សំឡេង*នៃអ្វីទាំងនោះលាន់ឮពេញផែនដីហើយក៏ផ្សាយទៅដល់គ្រប់ទីអាស្រ័យនៅ។+
លោកដំឡើងត្រសាលសម្រាប់ដួងអាទិត្យនៅលើមេឃ។
៥ ពេលដួងអាទិត្យរះ នោះប្រៀបដូចជាកូនកំលោះចេញពីបន្ទប់និងប្រៀបដូចជាបុរសខ្លាំងក្លាកំពុងរត់ប្រណាំងដោយចិត្តត្រេកអរ។
៦ ដួងអាទិត្យរះពីជើងមេឃម្ខាងហើយវិលទៅជើងមេឃម្ខាងទៀត+គ្មានអ្វីអាចរួចផុតពីកម្ដៅរបស់ដួងអាទិត្យបានទេ។
៧ ច្បាប់របស់ព្រះយេហូវ៉ាគឺល្អឥតខ្ចោះ+ នាំឲ្យមានកម្លាំងចិត្តឡើងវិញ+សេចក្ដីរំលឹករបស់ព្រះយេហូវ៉ាគួរឲ្យទុកចិត្ត+ ធ្វើឲ្យអ្នកដែលខ្វះបទពិសោធន៍មានប្រាជ្ញា។+
៨ សេចក្ដីបង្គាប់របស់ព្រះយេហូវ៉ាគឺសុចរិត ធ្វើឲ្យចិត្តរីករាយ+បញ្ញត្តិរបស់ព្រះយេហូវ៉ាគឺបរិសុទ្ធ ជួយបំភ្លឺភ្នែកឲ្យបានយល់។+
៩ ការគោរពកោតខ្លាចព្រះយេហូវ៉ា+ជាការល្អប្រពៃ ហើយនោះស្ថិតស្ថេរជារៀងរហូតសេចក្ដីវិនិច្ឆ័យរបស់ព្រះយេហូវ៉ាសុទ្ធតែត្រឹមត្រូវ ហើយសុចរិតទាំងស្រុង។+
១០ សេចក្ដីទាំងនោះគួរឲ្យចង់បានខ្លាំងជាងមាសគឺខ្លាំងជាងមាសសុទ្ធ+ហើយក៏ផ្អែមជាងទឹកឃ្មុំ+ដែលស្រក់ចេញពីផ្លិតឃ្មុំទៅទៀត។
១១ សេចក្ដីទាំងនោះដាស់តឿនអ្នកបម្រើរបស់លោក+អ្នកណាដែលបន្តធ្វើតាម អ្នកនោះនឹងបានរង្វាន់ដ៏ធំ។+
១២ តើអ្នកណាអាចដឹងថាខ្លួនបានធ្វើខុស?+
សូមលើកលែងទោសកំហុសដែលខ្ញុំបានធ្វើដោយមិនដឹងខ្លួនផង។
១៣ សូមឃាត់អ្នកបម្រើរបស់លោកកុំឲ្យប្រព្រឹត្តដោយព្រហើន*+កុំឲ្យការប្រព្រឹត្តបែបនោះធ្វើជាម្ចាស់លើខ្ញុំឡើយ+នោះខ្ញុំនឹងបានបរិសុទ្ធឥតសៅហ្មង+ហើយជៀសផុតពីការធ្វើអំពើខុសឆ្គងធ្ងន់ធ្ងរ។*
១៤ ឱព្រះយេហូវ៉ាដែលជាថ្មដា+ និងជាអ្នកលោះខ្ញុំ+សូមឲ្យពាក្យសម្ដីនិងអ្វីដែលខ្ញុំរំពឹងគិត ធ្វើឲ្យលោកពេញចិត្តផង។+
កំណត់សម្គាល់
^ ឬ«លំហ»
^ ឬប្រហែលជាមានន័យថា«ខ្សែវាស់»
^ ពាក្យនេះជាភាសាហេប្រឺសំដៅលើការធ្វើលើសពីសិទ្ធិរបស់ខ្លួន ព្រមទាំងបង្ហាញចិត្តក្លាហានតាមរបៀបមិនត្រឹមត្រូវ ទាំងការប្រព្រឹត្តទាំងចិត្តគំនិត
^ ឬ«អំពើខុសឆ្គងជាច្រើន»