ចម្រៀងសរសើរព្រះ ២២:១-៣១
ជូនចំពោះមេភ្លេង សូមលេងតាមលំនាំភ្លេង«ក្ដាន់ញីពេលព្រឹកព្រលឹម»។* ទំនុករបស់ដាវីឌ។
២២ ឱព្រះខ្ញុំអើយ ព្រះខ្ញុំអើយ ហេតុអ្វីបានជាលោកបោះបង់ចោលខ្ញុំ?+
ម្ដេចបានជាលោកមិនមកសង្គ្រោះខ្ញុំ?
ហេតុអ្វីលោកមិនឮសម្រែកទុក្ខព្រួយរបស់ខ្ញុំ?+
២ ព្រះរបស់ខ្ញុំអើយ ខ្ញុំស្រែកហៅលោករាល់ថ្ងៃហើយរាល់យប់ខ្ញុំស្រែករកលោកឥតឈប់ តែលោកមិនឆ្លើយទេ។+
៣ ប៉ុន្តែ លោកជាព្រះបរិសុទ្ធ+ហើយជនជាតិអ៊ីស្រាអែលនាំគ្នាសរសើរលោក។
៤ បុព្វបុរសរបស់យើងបានទុកចិត្តលោក+ពួកគាត់មានទំនុកចិត្តលើលោក ហើយលោកជួយសង្គ្រោះពួកគាត់ជានិច្ច។+
៥ ពួកគាត់ស្រែករកលោក លោកក៏សង្គ្រោះពួកគាត់ពួកគាត់ពឹងផ្អែកលោក ហើយពួកគាត់មិនធ្លាប់ខកចិត្តឡើយ។+
៦ ប៉ុន្តែ ខ្ញុំជាដង្កូវមិនមែនជាមនុស្សទេ។
អ្នកឯទៀតប្រមាថមើលងាយខ្ញុំ។+
៧ អស់អ្នកដែលឃើញខ្ញុំ ពួកគេចំអកឲ្យខ្ញុំ+ពួកគេពេបជ្រាយ ហើយគ្រវីក្បាលដាក់ខ្ញុំ ទាំងនិយាយថា៖+
៨ «គាត់ទុកចិត្តព្រះយេហូវ៉ា។ ទុកឲ្យលោកសង្គ្រោះគាត់ទៅ!
ព្រោះគាត់ជាសំណព្វចិត្តរបស់លោក ចូរឲ្យលោកជួយគាត់ចុះ!»។+
៩ លោកជាអ្នកដែលនាំខ្ញុំចេញពីក្នុងផ្ទៃម្ដាយ+លោកឲ្យខ្ញុំមានសុវត្ថិភាពនៅលើទ្រូងម្ដាយខ្ញុំ។
១០ ខ្ញុំបានត្រូវផ្ញើឲ្យលោកថែរក្សា តាំងពីខ្ញុំកើតមកតាំងពីក្នុងផ្ទៃម្ដាយ លោកជាព្រះរបស់ខ្ញុំ។
១១ សូមលោកកុំទៅឆ្ងាយពីខ្ញុំ ព្រោះទុក្ខលំបាកនៅជិតខ្ញុំហើយ+គ្មានអ្នកណាជួយខ្ញុំទេ។+
១២ គោឈ្មោលស្ទាវជាច្រើនព័ទ្ធខ្ញុំជុំជិត+គោឈ្មោលដ៏ខ្លាំងក្លាពីតំបន់បាសានហ៊ុមព័ទ្ធខ្ញុំ។+
១៣ ពួកវាបើកមាត់ធំប្រឆាំងខ្ញុំ+ប្រៀបដូចជាសត្វតោគ្រហឹមហែកស៊ីចំណី។+
១៤ ខ្ញុំប្រៀបដូចជាទឹកដែលគេចាក់ចោលឆ្អឹងខ្ញុំទាំងអស់របូតចេញពីគ្នាចិត្តខ្ញុំដូចជាក្រមួន+គឺដូចក្រមួនដែលរលាយនៅក្នុងខ្លួនខ្ញុំ។+
១៥ កម្លាំងរបស់ខ្ញុំខ្សោះអស់ហើយ ខ្ញុំដូចជាបំណែកឆ្នាំងដី+អណ្ដាតរបស់ខ្ញុំស្អិតជាប់ក្រអូមមាត់+លោកនាំខ្ញុំចុះទៅក្នុងដីដើម្បីឲ្យខ្ញុំស្លាប់។+
១៦ ពួកសត្រូវឡោមព័ទ្ធខ្ញុំដូចជាហ្វូងឆ្កែ+ក្រុមមនុស្សអាក្រក់ក្រវែលជុំវិញខ្ញុំ+ពួកគេប្រៀបដូចជាសត្វតោកំពុងខាំដៃខាំជើងខ្ញុំ។+
១៧ ខ្ញុំអាចរាប់ឆ្អឹងខ្ញុំបានទាំងអស់។+ពួកគេសម្លក់សម្លឹងខ្ញុំ។
១៨ ពួកគេយកសម្លៀកបំពាក់ក្រៅរបស់ខ្ញុំចែកគ្នាពួកគេចាប់ឆ្នោតយកសម្លៀកបំពាក់របស់ខ្ញុំ។+
១៩ ប៉ុន្តែ ឱព្រះយេហូវ៉ា សូមលោកកុំនៅឆ្ងាយពីខ្ញុំ+លោកជាកម្លាំងរបស់ខ្ញុំ សូមប្រញាប់មកជួយខ្ញុំផង។+
២០ សូមសង្គ្រោះខ្ញុំឲ្យរួចពីដាវសូមជួយជីវិតដ៏មានតម្លៃរបស់ខ្ញុំ*ពីក្រញាំឆ្កែព្រៃ។+
២១ សូមរំដោះខ្ញុំពីមាត់តោ+និងស្នែងគោព្រៃសូមឆ្លើយមកខ្ញុំ ហើយសង្គ្រោះខ្ញុំផង។
២២ ខ្ញុំនឹងប្រកាសប្រាប់បងប្អូនខ្ញុំឲ្យស្គាល់នាមរបស់លោក+ខ្ញុំនឹងសរសើរលោកនៅក្នុងក្រុមជំនុំ។+
២៣ អ្នកដែលកោតខ្លាចព្រះយេហូវ៉ា ចូរសរសើរលោក!
កូនចៅ*ទាំងអស់របស់យ៉ាកុប ចូរលើកតម្កើងលោក!+
កូនចៅ*អ៊ីស្រាអែលគ្រប់រូប ចូរគោរពកោតខ្លាចលោក!
២៤ ព្រោះលោកមិនមើលងាយ ឬស្អប់ខ្ពើមមនុស្សដែលរងទុក្ខវេទនាដោយសារត្រូវគេសង្កត់សង្កិនទេ។+
លោកមិនបែរមុខចេញពីគាត់ឡើយ+លោកឮសម្រែករបស់គាត់ ពេលគាត់ស្រែកសុំលោកឲ្យជួយ។+
២៥ ខ្ញុំនឹងសរសើរលោកនៅក្នុងក្រុមជំនុំធំ+ខ្ញុំនឹងធ្វើតាមពាក្យសម្បថនៅចំពោះមុខពួកអ្នកដែលកោតខ្លាចលោក។
២៦ មនុស្សដែលមានចិត្តសុភាពនឹងបានបរិភោគឆ្អែតស្កប់ស្កល់+អស់អ្នកដែលស្វែងរកព្រះយេហូវ៉ានឹងសរសើរលោក។+
សូមឲ្យអ្នកទាំងនោះរស់ជារៀងរហូត។
២៧ មនុស្សនៅទូទាំងផែនដីនឹងនឹកដល់ព្រះយេហូវ៉ា ហើយបែរមករកលោកមនុស្សគ្រប់ជាតិសាសន៍នឹងលំឱនកាយនៅចំពោះមុខលោក។+
២៨ ព្រោះរាជអំណាចជារបស់ព្រះយេហូវ៉ា+លោកគ្រប់គ្រងលើប្រជាជាតិនានា។
២៩ អ្នកមានទាំងអស់ក្នុងលោកានឹងជប់លៀង ហើយក្រាបគោរពបូជា។
ជនគ្រប់រូបដែលចុះទៅក្នុងដីនឹងលុតជង្គង់នៅចំពោះមុខលោកគ្មានអ្នកណាម្នាក់អាចរក្សាការពារជីវិត*របស់ខ្លួនបានទេ។
៣០ កូនចៅរបស់ពួកគេនឹងបម្រើលោកកូនចៅជំនាន់ក្រោយនឹងឮអំពីព្រះយេហូវ៉ា។
៣១ ពួកគេនឹងមកតំណាលអំពីសេចក្ដីសុចរិតរបស់លោកពួកគេនឹងប្រាប់មនុស្សដែលមិនទាន់កើតមកអំពីអ្វីដែលលោកបានធ្វើ។
កំណត់សម្គាល់
^ ប្រហែលជាមានន័យថាបែបបទនៃតន្ត្រី
^ ន័យត្រង់«ជីវិតតែមួយរបស់ខ្ញុំ»
^ ន័យត្រង់«ពូជ»
^ ន័យត្រង់«ពូជ»
^ មើលនិយមន័យពាក្យ«ជីវិត»