ចម្រៀងសរសើរព្រះ ២៤:១-១០

  • ស្ដេច​ដ៏​រុង​រឿង​ចូល​ច្រក​ទ្វារ

    • «​ផែនដី​ជា​របស់​ព្រះ​យេហូវ៉ា​»​ (​)

ទំនុក​របស់​ដាវីឌ។ ២៤  ផែនដី​និង​អ្វី​ៗ​ទាំង​អស់​នៅ​ផែនដី​ជា​របស់​ព្រះ​យេហូវ៉ា+រួម​ទាំង​ដី​ដែល​បង្កើត​ភោគ​ផល និង​មនុស្ស​ដែល​អាស្រ័យ​នៅ​ផែនដី​ផង។  ២  លោក​បាន​ចាក់​គ្រឹះ​ផែនដី​យ៉ាង​រឹង​មាំ​លើ​សមុទ្រ+ហើយ​ធ្វើ​ឲ្យ​ផែនដី​នៅ​ស្ថិត​ស្ថេរ​លើ​ទន្លេ។  ៣  តើ​អ្នក​ណា​អាច​ឡើង​ភ្នំ​របស់​ព្រះ​យេហូវ៉ា​បាន?+ តើ​អ្នក​ណា​អាច​ឈរ​នៅ​កន្លែង​បរិសុទ្ធ​របស់​លោក?  ៤  គឺ​អ្នក​ដែល​គ្មាន​កន្លែង​បន្ទោស និង​មាន​ចិត្ត​បរិសុទ្ធ+ជា​អ្នក​ដែល​មិន​ស្បថ​បំពាន​ដោយ​អាង​ខ្ញុំ*ហើយ​ក៏​មិន​ស្បថ​ដើម្បី​បោក​បញ្ឆោត​គេ​ដែរ។+  ៥  គាត់​នឹង​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា+និង​សេចក្ដី​សុចរិត*ពី​ព្រះ​ដែល​ជួយ​សង្គ្រោះ​គាត់។+  ៦  ឱ​ព្រះ​របស់​យ៉ាកុប នោះ​ហើយ​ជា​ពួក​អ្នក​ដែល​ស្វែង​រក​លោកគឺ​ពួក​អ្នក​ដែល​ព្យាយាម​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។ (​ស៊ីឡា​)  ៧  ឱ​ច្រក​ទ្វារ​ទាំង​ឡាយ ចូរ​ធ្វើ​ឲ្យ​ខ្លួន​ខ្ពស់​ឡើង+ឱ​ខ្លោង​ទ្វារ​ពី​បុរាណ ចូរ​បើក​ឲ្យ​ធំដើម្បី​ឲ្យ​ស្ដេច​ដ៏​រុង​រឿង​អាច​ចូល​ទៅ​បាន!+  ៨  តើ​ស្ដេច​ដ៏​រុង​រឿង​នេះ​ជា​នរណា? គឺ​ព្រះ​យេហូវ៉ា ជា​ព្រះ​ដ៏​រឹង​មាំ​និង​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា+ព្រះ​យេហូវ៉ា​ជា​អ្នក​ចម្បាំង​ដ៏​អស្ចារ្យ។+  ៩  ឱ​ច្រក​ទ្វារ​ទាំង​ឡាយ ចូរ​ធ្វើ​ឲ្យ​ខ្លួន​ខ្ពស់​ឡើង+ឱ​ខ្លោង​ទ្វារ​ពី​បុរាណ ចូរ​បើក​ឲ្យ​ធំដើម្បី​ឲ្យ​ស្ដេច​ដ៏​រុង​រឿង​អាច​ចូល​ទៅ​បាន! ១០  តើ​ស្ដេច​ដ៏​រុង​រឿង​នេះ​ជា​នរណា? គឺ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ លោក​ជា​ស្ដេច​ដ៏​រុង​រឿង។+ (​ស៊ីឡា​)

កំណត់សម្គាល់

សំដៅ​លើ​ព្រះ​យេហូវ៉ា
ឬ​«​យុត្តិធម៌​»​