ចម្រៀងសរសើរព្រះ ២៨:១-៩
-
ព្រះឮសេចក្ដីអធិដ្ឋានរបស់អ្នកតែងចម្រៀងសរសើរព្រះ
-
«ព្រះយេហូវ៉ាជាកម្លាំងនិងខែលរបស់ខ្ញុំ» (៧)
-
ទំនុករបស់ដាវីឌ។
២៨ ឱព្រះយេហូវ៉ាជាថ្មដារបស់ខ្ញុំ ខ្ញុំស្រែករកលោកឥតឈប់+សូមលោកស្ដាប់ខ្ញុំបើលោកនៅស្ងៀមមិនតបឆ្លើយមកខ្ញុំនោះខ្ញុំនឹងបានដូចជាអស់អ្នកដែលកំពុងចុះទៅក្នុងផ្នូរ។*+
២ ពេលខ្ញុំស្រែកសុំជំនួយពីលោក សូមលោកឮពាក្យអង្វរកររបស់ខ្ញុំកាលដែលខ្ញុំលើកដៃឆ្ពោះទៅបន្ទប់ខាងក្នុងបំផុតនៃកន្លែងបរិសុទ្ធរបស់លោក។+
៣ កុំរាប់បញ្ចូលខ្ញុំជាមួយនឹងជនទុច្ចរិត*ជាអ្នកប្រព្រឹត្តអំពើអាក្រក់ឡើយ+គឺអ្នកដែលនិយាយល្អជាមួយនឹងអ្នកឯទៀត តែក្នុងចិត្តពេញទៅដោយពិសពុល។+
៤ សូមតបស្នងចំពោះការប្រព្រឹត្តរបស់ពួកគេ+ស្របតាមអំពើអាក្រក់ដែលពួកគេបានធ្វើ។
សូមដាក់ទោសពួកគេឲ្យសមនឹងទង្វើរបស់ពួកគេ។+
៥ ព្រោះពួកគេមិនបានយកចិត្តទុកដាក់ចំពោះកិច្ចការរបស់ព្រះយេហូវ៉ា+ហើយក៏មិនបានអើពើនឹងស្នាដៃរបស់លោកដែរ។+
លោកនឹងផ្ដួលពួកគេ ហើយមិនលើកពួកគេឡើងវិញឡើយ។
៦ សូមឲ្យព្រះយេហូវ៉ាទទួលការសរសើរតម្កើងព្រោះលោកបានឮខ្ញុំអង្វរសុំលោកឲ្យជួយ។
៧ ព្រះយេហូវ៉ាជាកម្លាំង+និងខែលរបស់ខ្ញុំ+ខ្ញុំទុកចិត្តលោក+ខ្ញុំបានទទួលជំនួយពីលោក ហើយខ្ញុំសប្បាយចិត្តណាស់ហេតុនេះ ខ្ញុំនឹងច្រៀងសរសើរលោក។
៨ ព្រះយេហូវ៉ាជាកម្លាំងដល់រាស្ត្ររបស់លោកលោកជាបន្ទាយមាំមួន ដែលផ្ដល់សេចក្ដីសង្គ្រោះដល់អ្នកដែលលោកបានរើសតាំង។+
៩ សូមជួយសង្គ្រោះរាស្ត្ររបស់លោក ហើយឲ្យពរដល់មត៌ករបស់លោក+សូមថែរក្សា*ពួកគេ ព្រមទាំងបីបមពួកគេជារៀងរហូតតទៅ។+
កំណត់សម្គាល់
^ ឬ«រណ្ដៅ»
^ ន័យត្រង់«កុំអូសទាញខ្ញុំទៅជាមួយនឹងជនទុច្ចរិត»
^ ឬ«ឃ្វាល»