ចម្រៀងសរសើរព្រះ ៣២:១-១១

  • មាន​សុភមង្គល​ហើយ អ្នក​ដែល​បាន​ត្រូវ​លើក​លែង​ទោស

    • «​ខ្ញុំ​បាន​សារភាព​អំពើ​ខុស​ឆ្គង​ប្រាប់​លោក​»​ (​)

    • ព្រះ​ឲ្យ​អ្នក​មាន​ការ​យល់​ធ្លុះ​ជ្រៅ (​)

ទំនុក​របស់​ដាវីឌ។ ម៉ាស់គាល។* ៣២  អ្នក​ណា​ដែល​បាន​ទទួល​ការ​លើក​លែង​ទោស​ចំពោះ​អំពើ​រំលង ហើយ​ការ​ខុស​ឆ្គង​របស់​ខ្លួន​បាន​ត្រូវ​គ្រប​បាំង* អ្នក​នោះ​មាន​សុភមង្គល​ហើយ។+  ២  អ្នក​ណា​ដែល​ព្រះ​យេហូវ៉ា​ចាត់​ទុក​ថា​គ្មាន​ទោស និង​អ្នក​ណា​ដែល​គ្មាន​គំនិត​បោក​បញ្ឆោត អ្នក​នោះ​មាន​សុភមង្គល​ហើយ។+  ៣  ពេល​ខ្ញុំ​នៅ​ស្ងៀម​មិន​ចេញ​ស្ដី កម្លាំង​ខ្ញុំ​ក៏​ខ្សោយ​ទៅ​ព្រោះ​តែ​ខ្ញុំ​ស្រែក​ថ្ងូរ​ឥត​ឈប់​ឈរ។+  ៤  ទាំង​ថ្ងៃ​ទាំង​យប់​ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​បន្ទុក​ធ្ងន់​ដោយ​សារ​លោក​មិន​ពេញ​ចិត្ត​ខ្ញុំ។+ កម្លាំង​របស់​ខ្ញុំ​ហួត​ហែង​អស់ ប្រៀប​ដូច​ជា​ទឹក​រីង​ស្ងួត​នា​រដូវ​ក្ដៅ។ (​ស៊ីឡា​)  ៥  នៅ​ទី​បំផុត ខ្ញុំ​បាន​សារភាព​អំពើ​ខុស​ឆ្គង​ប្រាប់​លោកខ្ញុំ​មិន​បាន​លាក់​បាំង​កំហុស​របស់​ខ្ញុំ​ទេ។+ ខ្ញុំ​និយាយ​ថា​៖ ​«​ខ្ញុំ​នឹង​សារភាព​អំពើ​រំលង​របស់​ខ្ញុំ​ទៅ​ព្រះ​យេហូវ៉ា​»​+ហើយ​លោក​បាន​លើក​លែង​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​ខ្ញុំ។+ (​ស៊ីឡា​)  ៦  ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​គ្រប់​រូប​ដែល​មាន​ភក្ដី​ភាព​នឹង​អធិដ្ឋាន​ទៅ​លោក+កាល​ដែល​អាច​ឃើញ​លោក​នៅ​ឡើយ។+ យ៉ាង​នោះ សូម្បី​តែ​ទឹក​ជំនន់​ក៏​នឹង​មិន​ជន់​លិច​គាត់​ដែរ។  ៧  លោក​ជា​ទី​ពឹង​ជ្រក​របស់​ខ្ញុំលោក​នឹង​ការ​ពារ​ខ្ញុំ​ក្នុង​គ្រា​លំបាក+លោក​នឹង​ធ្វើ​ឲ្យ​មាន​សំឡេង​ត្រេក​អរ​នៅ​ជុំវិញ​ខ្ញុំ​ដោយ​សារ​លោក​បាន​សង្គ្រោះ​ខ្ញុំ។+ (​ស៊ីឡា​)  ៨  លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នឹង​ឲ្យ​អ្នក​មាន​ការ​យល់​ធ្លុះ​ជ្រៅ ហើយ​ណែនាំ​អ្នក​ឲ្យ​ដើរ​តាម​ផ្លូវ​ដែល​គួរ​ដើរ+ខ្ញុំ​នឹង​ផ្ដល់​ឱវាទ​ដល់​អ្នក ហើយ​មើល​ថែ​អ្នក​មិន​ឲ្យ​ឃ្លាត​ពី​ភ្នែក​របស់​ខ្ញុំ​ឡើយ។+  ៩  កុំ​ធ្វើ​ដូច​ជា​លា​កាត់​ឬ​ដូច​ជា​សេះ​ដែល​គ្មាន​ការ​យល់​ដឹង+ទាល់​តែ​ដាក់​បង្ហៀរ​ទើប​អាច​គ្រប់​គ្រង​វា​បាន​»។ ១០  ជន​ទុច្ចរិត​មាន​ការ​ឈឺ​ចាប់​ច្រើន​ណាស់ប៉ុន្តែ អ្នក​ដែល​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​រមែង​ទទួល​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ពី​លោក។+ ១១  អស់​អ្នក​ដែល​ជា​មនុស្ស​សុចរិត ចូរ​រីករាយ​ហើយ​ត្រេក​អរ​ដោយ​សារ​ព្រះ​យេហូវ៉ាអស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់ ចូរ​ស្រែក​ឡើង​ដោយ​អំណរ។

កំណត់សម្គាល់

មើល​និយម​ន័យ​ពាក្យ​«​ម៉ាស់គាល​»​
ឬ​«​បាន​ត្រូវ​អភ័យ​ទោស​»​