ចម្រៀងសរសើរព្រះ ៣៤:១-២២

  • ព្រះ​យេហូវ៉ា​សង្គ្រោះ​អ្នក​បម្រើ​របស់​លោក

    • «​ចូរ​យើង​រួម​គ្នា​លើក​ស្ទួយ​នាម​របស់​លោក​»​ (​)

    • ទេវតា​របស់​ព្រះ​យេហូវ៉ា​ការ​ពារ (​)

    • «​ចូរ​ភ្លក់​មើល​ឲ្យ​ដឹង​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ល្អ​»​ (​)

    • ‹គ្មាន​ឆ្អឹង​ណា​មួយ​របស់​គាត់​បាន​ត្រូវ​បំបាក់​ឡើយ› (​២០)

ទំនុក​របស់​ដាវីឌ ពេល​ដែល​គាត់​ក្លែង​ខ្លួន​ធ្វើ​ជា​ឆ្កួត+នៅ​ចំពោះ​មុខ​អាប៊ីម៉ាឡិច ហើយ​ដាវីឌ​បាន​ត្រូវ​បណ្ដេញ​ចេញ។ א [​អាល់ឡេហ្វ​] ៣៤  ខ្ញុំ​នឹង​សរសើរ​ព្រះ​យេហូវ៉ា​គ្រប់​ពេល​វេលាមាត់​របស់​ខ្ញុំ​នឹង​សរសើរ​លោក​ជា​និច្ច។ ב [​បេត​]  ២  ខ្ញុំ​នឹង​អួត​អំពី​ព្រះ​យេហូវ៉ា។+ មនុស្ស​ដែល​មាន​ចិត្ត​សុភាព​នឹង​ឮ ហើយ​អរ​សប្បាយ។ ג [​គីមេល​]  ៣  ចូរ​តម្កើង​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​ខ្ញុំ+ចូរ​យើង​រួម​គ្នា​លើក​ស្ទួយ​នាម​របស់​លោក។ ד [​ដាលេត​]  ៤  ខ្ញុំ​សួរ​ព្រះ​យេហូវ៉ា ហើយ​លោក​តប​ឆ្លើយ​មក​ខ្ញុំ+លោក​ជួយ​ខ្ញុំ​មិន​ឲ្យ​ភ័យ​ខ្លាច​អ្វី​ទាំង​អស់។+ ה [​ហេ​]  ៥  អស់​អ្នក​ដែល​សង្ឃឹម​លើ​លោក ពួក​គេ​ប្រែ​ជា​មាន​រស្មីពួក​គេ​នឹង​មិន​អាប់​មុខ​ឡើយ។ ז [​ហ្សាយីន​]  ៦  ពេល​អ្នក​ទន់​ទាប​ស្រែក​រក​ព្រះ​យេហូវ៉ា លោក​ក៏​ស្ដាប់​ឮលោក​ស្រោច​ស្រង់​គាត់​ឲ្យ​ចាក​ផុត​ពី​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន។+ ח [​ហេត​]  ៧  ទេវតា​របស់​ព្រះ​យេហូវ៉ា​ការ​ពារ*អស់​អ្នក​ដែល​កោត​ខ្លាច​លោក+ហើយ​សង្គ្រោះ​ពួក​គេ។+ ט [​ថេត​]  ៨  ចូរ​ភ្លក់​មើល​ឲ្យ​ដឹង​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ល្អ+អ្នក​ណា​ដែល​ពឹង​ជ្រក​លោក អ្នក​នោះ​មាន​សុភមង្គល​ហើយ។ י [​យ៉ូដ​]  ៩  អស់​អ្នក​បរិសុទ្ធ​របស់​លោក ចូរ​កោត​ខ្លាច​ព្រះ​យេហូវ៉ាព្រោះ​អស់​អ្នក​ដែល​កោត​ខ្លាច​លោក នឹង​មិន​ខ្វះ​អ្វី​ឡើយ។+ כ [​កាប​] ១០  សូម្បី​តែ​តោ​ស្ទាវ​ខ្លាំង​ក្លា​ក៏​អាច​ជួប​ការ​អត់​ឃ្លាន​ដែរប៉ុន្តែ ពួក​អ្នក​ដែល​ស្វែង​រក​ព្រះ​យេហូវ៉ា នឹង​មិន​ខ្វះ​អ្វី​ល្អ​ទេ។+ ל [​ឡាមេត​] ១១  កូន​ៗ​របស់​ខ្ញុំ​អើយ ចូរ​មក​ស្ដាប់​ខ្ញុំខ្ញុំ​នឹង​បង្រៀន​កូន​ឲ្យ​កោត​ខ្លាច​ព្រះ​យេហូវ៉ា។+ מ [​មេម​] ១២  តើ​អ្នក​ណា​ដែល​ស្រឡាញ់​ជីវិតហើយ​ចង់​រស់​នៅ​យូរ​អង្វែង​ដោយ​មាន​សុភមង្គល?+ נ [​នុន​] ១៣  បើ​អ្នក​ណា​ចង់​បាន អ្នក​នោះ​ត្រូវ​ចេះ​ទប់​អណ្ដាត​មិន​ពោល​ពាក្យ​អាក្រក់+ហើយ​មិន​ត្រូវ​និយាយ​សម្ដី​បោក​បញ្ឆោត​ទេ។+ ס [​សាមេក​] ១៤  ចូរ​ជៀស​ចេញ​ពី​ការ​ធ្វើ​អាក្រក់ តែ​ចូរ​ប្រព្រឹត្ត​ការ​ល្អ​វិញ+ចូរ​ខំ​ប្រឹង​ធ្វើ​ឲ្យ​មាន​សន្តិភាព​ជា​និច្ច។+ ע [​អាយីន​] ១៥  ភ្នែក​របស់​ព្រះ​យេហូវ៉ា​គន់​មើល​មនុស្ស​សុចរិត+ត្រចៀក​របស់​លោក​ស្ដាប់ ពេល​ពួក​គេ​ស្រែក​សុំ​លោក​ឲ្យ​ជួយ។+ פ [​ភេ​] ១៦  ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​ប្រឆាំង​អស់​អ្នក​ដែល​ធ្វើ​អំពើ​អាក្រក់លោក​នឹង​ធ្វើ​ឲ្យ​ពួក​គេ​វិនាស​ផុត​ពី​ផែនដី ដើម្បី​កុំ​ឲ្យ​មនុស្ស​នឹក​ចាំ​ពួក​គេ​ទៀត។+ צ [​សាដេ​] ១៧  ពួក​គេ​ស្រែក​រក​ព្រះ​យេហូវ៉ា លោក​ក៏​ស្ដាប់​ឮ+លោក​សង្គ្រោះ​ពួក​គេ​ពី​ទុក្ខ​លំបាក​ទាំង​អស់។+ ק [​ឃូហ្វ​] ១៨  ព្រះ​យេហូវ៉ា​នៅ​ជិត​អ្នក​ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំ+លោក​ជួយ​អ្នក​ដែល​បាក់​ទឹក​ចិត្ត។+ ר [​រ៉េស​] ១៩  មនុស្ស​សុចរិត​ជួប​ទុក្ខ​លំបាក*ជា​ច្រើន+តែ​ព្រះ​យេហូវ៉ា​ជួយ​សង្គ្រោះ​គាត់​ឲ្យ​រួច​ផុត​ពី​ទុក្ខ​ទាំង​អស់។+ ש [​ស៊ីន​] ២០  លោក​រក្សា​ការ​ពារ​ឆ្អឹង​ទាំង​អស់​របស់​គាត់គ្មាន​ឆ្អឹង​ណា​មួយ​បាន​ត្រូវ​បំបាក់​ឡើយ។+ ת [​ថាវ​] ២១  មនុស្ស​ទុច្ចរិត​នឹង​ស្លាប់​ដោយ​គ្រោះ​មហន្តរាយអស់​អ្នក​ដែល​ស្អប់​ជន​សុចរិត​នឹង​មាន​ទោស​ជា​មិន​ខាន។ ២២  ព្រះ​យេហូវ៉ា​លោះ​ជីវិត*របស់​អ្នក​បម្រើ​លោកអស់​អ្នក​ដែល​ពឹង​ជ្រក​លោក​នឹង​មិន​ត្រូវ​ផ្ដន្ទា​ទោស​ឡើយ។+

កំណត់សម្គាល់

ន័យ​ត្រង់​«​នៅ​ជុំវិញ​»​
ឬ​«​អន្តរាយ​»​
មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​