ចម្រៀងសរសើរព្រះ ៣៧:១-៤០
-
អស់អ្នកដែលទុកចិត្តព្រះយេហូវ៉ានឹងចម្រុងចម្រើន
-
កុំខឹងដោយសារតែមនុស្សអាក្រក់ (១)
-
«អ្នកនឹងមានអំណរក្រៃលែងដោយសារព្រះយេហូវ៉ា» (៤)
-
«ចូរទុកឲ្យព្រះយេហូវ៉ាបង្ហាញផ្លូវអ្នក» (៥)
-
«មនុស្សដែលមានចិត្តសុភាពនឹងបានផែនដីជាមត៌ក» (១១)
-
មនុស្សសុចរិតនឹងមិនខ្វះអាហារទេ (២៥)
-
មនុស្សសុចរិតនឹងរស់នៅផែនដីជារៀងរហូត (២៩)
-
ទំនុករបស់ដាវីឌ។
א [អាល់ឡេហ្វ]
៣៧ កុំខឹងដោយសារតែមនុស្សអាក្រក់ឬច្រណែនអ្នកដែលប្រព្រឹត្តអាក្រក់ឡើយ។+
២ ពួកគេនឹងដូចជាស្មៅដែលក្រៀមស្វិតទៅយ៉ាងលឿន+ហើយដូចជាស្មៅលាស់ខ្ចីដែលស្ងួតទៅយ៉ាងរហ័ស។
ב [បេត]
៣ ចូរទុកចិត្តព្រះយេហូវ៉ា ហើយធ្វើអំពើល្អ+ចូររស់នៅផែនដី ហើយធ្វើជាមនុស្សស្មោះត្រង់។+
៤ អ្នកនឹងមានអំណរក្រៃលែងដោយសារព្រះយេហូវ៉ាហើយលោកនឹងផ្ដល់ឲ្យអ្នកតាមដែលចិត្តអ្នកប្រាថ្នា។
ג [គីមេល]
៥ ចូរទុកឲ្យព្រះយេហូវ៉ាបង្ហាញផ្លូវអ្នក+ចូរពឹងផ្អែកលោក នោះលោកនឹងជួយអ្នក។+
៦ លោកនឹងធ្វើឲ្យសេចក្ដីសុចរិតរបស់អ្នកបានភ្លឺដូចពេលថ្ងៃរះហើយធ្វើឲ្យយុត្តិធម៌របស់អ្នកបានភ្លឺដូចវេលាថ្ងៃត្រង់។
ד [ដាលេត]
៧ ចូរនៅស្ងៀមចំពោះមុខព្រះយេហូវ៉ា+ហើយរង់ចាំលោកដោយចិត្តអត់ធ្មត់។
កុំក្ដៅក្រហាយពេលដែលអ្នកណាម្នាក់បានសម្រេចផែនការអាក្រក់របស់ខ្លួន។+
ה [ហេ]
៨ ចូរបោះបង់ចោលកំហឹងនិងចិត្តក្រេវក្រោធ+កុំមួម៉ៅឡើយ ព្រោះនោះនាំឲ្យប្រព្រឹត្តអំពើអាក្រក់។*
៩ ព្រោះមនុស្សអាក្រក់នឹងត្រូវបំផ្លាញចោល+តែអស់អ្នកដែលសង្ឃឹមលើព្រះយេហូវ៉ា នឹងបានផែនដីជាមត៌ក។+
ו [វ៉ោ]
១០ បន្តិចទៀត នឹងលែងមានមនុស្សអាក្រក់ទៀត+អ្នកនឹងមើលកន្លែងដែលពួកគេធ្លាប់នៅតែអ្នកនឹងមិនឃើញពួកគេទេ។+
១១ ប៉ុន្តែ មនុស្សដែលមានចិត្តសុភាពនឹងបានផែនដីជាមត៌ក+ពួកគេនឹងសប្បាយរីករាយយ៉ាងខ្លាំង ដោយសារមានសេចក្ដីសុខសាន្តជាបរិបូរ។+
ז [ហ្សាយីន]
១២ មនុស្សទុច្ចរិតគិតរកឧបាយធ្វើបាបមនុស្សសុចរិត+គេសង្កៀតធ្មេញដាក់មនុស្សសុចរិត។
១៣ ប៉ុន្តែ ព្រះយេហូវ៉ានឹងសើចចំអកឲ្យមនុស្សទុច្ចរិតព្រោះលោកដឹងថាថ្ងៃអវសានរបស់គេនឹងមកដល់។+
ח [ហេត]
១៤ មនុស្សទុច្ចរិតហូតដាវនិងយឹតធ្នូដើម្បីប្រល័យជនក្រីក្រនិងជនដែលគេសង្កត់សង្កិននិងដើម្បីសម្លាប់មនុស្សទៀងត្រង់។
១៥ ប៉ុន្តែ ដាវពួកគេនឹងចាក់ទម្លុះបេះដូងរបស់ពួកគេវិញ+ឯធ្នូរបស់ពួកគេនឹងត្រូវបំបាក់។
ט [ថេត]
១៦ ទ្រព្យតិចតួចរបស់មនុស្សសុចរិតម្នាក់ប្រសើរជាងទ្រព្យស្តុកស្តម្ភរបស់មនុស្សទុច្ចរិតជាច្រើននាក់។+
១៧ ព្រោះដៃរបស់ជនទុច្ចរិតនឹងត្រូវបំបាក់តែព្រះយេហូវ៉ានឹងជួយជនសុចរិតវិញ។
י [យ៉ូដ]
១៨ ព្រះយេហូវ៉ាដឹងច្បាស់ថាមនុស្សដែលគ្មានកន្លែងបន្ទោសជួបប្រទះអ្វីខ្លះហើយមត៌ករបស់ពួកគេនឹងស្ថិតស្ថេរជារៀងរហូត។+
១៩ ក្នុងគ្រាមានទុក្ខលំបាក ពួកគេនឹងមិនត្រូវអាម៉ាស់មុខឡើយក្នុងគ្រាមានការអត់ឃ្លាន ពួកគេនឹងមានអាហារបរិបូរវិញ។
כ [កាប]
២០ ផ្ទុយទៅវិញ មនុស្សទុច្ចរិតនឹងវិនាស+ពួកសត្រូវរបស់ព្រះយេហូវ៉ានឹងបានដូចជាវាលស្មៅខៀវខ្ចីដែលក្រៀមស្វិតទៅពួកគេនឹងដូចជាផ្សែងដែលរសាត់បាត់។
ל [ឡាមេត]
២១ ជនទុច្ចរិតខ្ចីពីគេ តែមិនសងវិញទេប៉ុន្តែ ជនសុចរិតមានចិត្តទូលាយ* និងចូលចិត្តឲ្យគេ។+
២២ អ្នកណាដែលព្រះឲ្យពរ អ្នកនោះនឹងបានផែនដីជាមត៌កតែអ្នកណាដែលលោកដាក់បណ្ដាសា អ្នកនោះនឹងត្រូវបំផ្លាញចោល។+
מ [មេម]
២៣ ពេលព្រះយេហូវ៉ាពេញចិត្តការប្រព្រឹត្តរបស់អ្នកណាម្នាក់+លោកជួយណែនាំ*ជំហានរបស់អ្នកនោះ។+
២៤ ទោះជាគាត់អាចដួល តែនឹងមិនដួលក្រាបដល់ដីឡើយ+ព្រោះព្រះយេហូវ៉ានឹងចាប់ដៃគាត់លើកឡើង។+
נ [នុន]
២៥ តាំងពីក្មេងរហូតដល់ចាស់ខ្ញុំមិនធ្លាប់ឃើញមនុស្សសុចរិតណាម្នាក់ត្រូវព្រះបោះបង់ចោលឡើយ+ហើយក៏មិនធ្លាប់ឃើញកូនចៅរបស់គាត់សុំទានអាហារគេដែរ។+
២៦ គាត់ពេញចិត្តឲ្យគេខ្ចីជានិច្ច+ហើយកូនចៅរបស់គាត់រមែងទទួលពរពីព្រះ។
ס [សាមេក]
២៧ ចូរជៀសចេញពីអំពើអាក្រក់ ហើយធ្វើអំពើល្អ+នោះអ្នកនឹងរស់ជារៀងរហូត។
២៨ ព្រោះព្រះយេហូវ៉ាស្រឡាញ់យុត្តិធម៌លោកនឹងមិនបោះបង់អ្នកដែលមានភក្ដីភាពចំពោះលោកទេ។+
ע [អាយីន]លោកនឹងបន្តការពារពួកគេ+តែកូនចៅរបស់មនុស្សទុច្ចរិតនឹងវិនាសទៅ។+
២៩ មនុស្សសុចរិតនឹងបានផែនដីជាមត៌ក+ហើយពួកគេនឹងរស់នៅផែនដីជារៀងរហូត។+
פ [ភេ]
៣០ មាត់របស់មនុស្សសុចរិតពោលពាក្យប្រកបដោយប្រាជ្ញាហើយអណ្ដាតរបស់គាត់និយាយអំពីយុត្តិធម៌។+
៣១ ច្បាប់របស់ព្រះនៅក្នុងចិត្តគាត់+គាត់នឹងមិនភ្លាត់ជើងដួលឡើយ។+
צ [សាដេ]
៣២ មនុស្សទុច្ចរិតឃ្លាំមើលមនុស្សសុចរិតហើយរកវិធីសម្លាប់គាត់។
៣៣ ប៉ុន្តែ ព្រះយេហូវ៉ានឹងមិនទុកឲ្យគាត់ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សទុច្ចរិតឡើយ+ហើយលោកនឹងមិនផ្ដន្ទាទោសគាត់ទេ ពេលគាត់ទទួលការវិនិច្ឆ័យ។+
ק [ឃូហ្វ]
៣៤ ចូរសង្ឃឹមលើព្រះយេហូវ៉ា ហើយដើរតាមផ្លូវរបស់លោកលោកនឹងលើកតម្កើងអ្នក ហើយឲ្យអ្នកបានផែនដីជាមត៌ក។
ពេលមនុស្សទុច្ចរិតបានត្រូវបំផ្លាញ+ នោះអ្នកនឹងឃើញជាមិនខាន។+
ר [រ៉េស]
៣៥ ខ្ញុំធ្លាប់ឃើញមនុស្សអាក្រក់ជួជាតិបានចម្រុងចម្រើនដូចដើមឈើខៀវខ្ចីនៅក្នុងទឹកដីកំណើត។+
៣៦ ប៉ុន្តែ គេក៏ស្លាប់បាត់ទៅមួយរំពេច។+ខ្ញុំតាមរកគេ តែរកមិនឃើញសោះ។+
ש [ស៊ីន]
៣៧ ចូរសង្កេតមើលមនុស្សដែលគ្មានកន្លែងបន្ទោស*ហើយចាំមើលមនុស្សទៀងត្រង់+ព្រោះអ្នកនោះនឹងជួបតែសេចក្ដីសុខសាន្តនៅថ្ងៃខាងមុខ។+
៣៨ ប៉ុន្តែ មនុស្សគ្រប់រូបដែលប្រព្រឹត្តអំពើរំលងនឹងត្រូវបំផ្លាញឯមនុស្សទុច្ចរិតនឹងត្រូវសម្លាប់ចោល។+
ת [ថាវ]
៣៩ មនុស្សសុចរិតនឹងទទួលសេចក្ដីសង្គ្រោះពីព្រះយេហូវ៉ា+លោកជាបន្ទាយការពារពួកគេក្នុងគ្រាលំបាក។+
៤០ ព្រះយេហូវ៉ានឹងជួយសង្គ្រោះពួកគេ+លោកនឹងការពារពួកគេពីមនុស្សទុច្ចរិតដោយសារពួកគេពឹងជ្រកលោក។+
កំណត់សម្គាល់
^ ឬប្រហែលជាមានន័យថា«កុំមួម៉ៅឡើយ ព្រោះនោះនាំឲ្យកើតតែអន្តរាយប៉ុណ្ណោះ»
^ ឬ«មានចិត្តមេត្តា»
^ ឬ«ពង្រឹង»
^ ឬ«មនុស្សដែលរក្សាចិត្តស្មោះឥតងាករេ»