ចម្រៀងសរសើរព្រះ ៤:១-៨

  • អធិដ្ឋាន​ទាំង​មាន​ទំនុក​ចិត្ត​លើ​ព្រះ

    • «​ពេល​អ្នក​ខឹង កុំ​ធ្វើ​ខុស​ឡើយ​»​ (​)

    • ‹ខ្ញុំ​នឹង​ដេក​លក់​យ៉ាង​មាន​សេចក្ដី​សុខ› (​)

ជូន​ចំពោះ​មេ​ភ្លេង។ សូម​ប្រើ​ឧបករណ៍​ភ្លេង​មាន​ខ្សែ​សម្រាប់​លេង​បទ​នេះ។ ទំនុក​របស់​ដាវីឌ។  ឱ​ព្រះ​ដ៏​សុចរិត​របស់​ខ្ញុំ ពេល​ខ្ញុំ​ហៅ​រក​លោក សូម​លោក​តប​ឆ្លើយ​មក​ខ្ញុំ​ផង+សូម​ជួយ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​ទុក្ខ​លំបាកសូម​អាណិត​មេត្តា​ខ្ញុំ ហើយ​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​ខ្ញុំ។  ២  ឱ​អ្នក​រាល់​គ្នា​អើយ* តើ​អ្នក​រាល់​គ្នា​ជាន់​ឈ្លី​កិត្តិយស​ខ្ញុំ​រហូត​ដល់​ពេល​ណា? តើ​អ្នក​រាល់​គ្នា​នៅ​ស្រឡាញ់​ការ​ឥត​ប្រយោជន៍ ហើយ​បន្ត​និយាយ​កុហក​ដល់​កាល​ណា​ទៀត? (​ស៊ីឡា​)  ៣  ចូរ​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​លើក​កិត្តិយស​មនុស្ស​ដែល​មាន​ភក្ដី​ភាព​ចំពោះ​លោកព្រះ​យេហូវ៉ា​នឹង​ស្ដាប់ ពេល​ខ្ញុំ​ហៅ​រក​លោក។  ៤  ពេល​អ្នក​ខឹង កុំ​ធ្វើ​ខុស​ឡើយ។+ ផ្ទុយ​ទៅ​វិញ ចូរ​នៅ​ស្ងៀម ហើយ​និយាយ​តែ​ក្នុង​ចិត្ត​កាល​ដែល​ដេក​នៅ​លើ​គ្រែ។ (​ស៊ីឡា​)  ៥  ចូរ​ជូន​គ្រឿង​បូជា​ទាំង​មាន​ការ​ប្រព្រឹត្ត​សុចរិត​ផងហើយ​ចូរ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា។+  ៦  មនុស្ស​ជា​ច្រើន​ពោ​ល​ថា​៖ ​«​តើ​អ្នក​ណា​នឹង​ផ្ដល់​អ្វី​ល្អ​ៗ​ដល់​ពួក​យើង?​»។ ឱ​ព្រះ​យេហូវ៉ា សូម​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដល់​ពួក​យើង។+  ៧  លោក​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​ត្រេក​អរ​ច្រើន​ជាង​អំណរ​របស់​មនុស្ស​ដែល​មាន​ផល​ចម្រូត​បរិបូរ​និង​ដែល​មាន​ស្រា​ថ្មី​ហៀរ​ហូរ។  ៨  ខ្ញុំ​នឹង​ទម្រេត​ខ្លួន ហើយ​ដេក​លក់​យ៉ាង​មាន​សេចក្ដី​សុខ+ពី​ព្រោះ​មាន​តែ​លោក​ប៉ុណ្ណោះ ឱ​ព្រះ​យេហូវ៉ា ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សុវត្ថិភាព។+

កំណត់សម្គាល់

ន័យ​ត្រង់​«​ឱ​មនុស្សជាតិ​អើយ​»​