ចម្រៀងសរសើរព្រះ ៤១:១-១៣

  • សេចក្ដី​អធិដ្ឋាន​ពេល​ដេក​ឈឺ​នៅ​លើ​គ្រែ

    • ព្រះ​មើល​ថែ​អ្នក​ដែល​ឈឺ (​)

    • មិត្ត​ជិត​ស្និទ្ធ​ក្បត់ (​)

ជូន​ចំពោះ​មេ​ភ្លេង។ ទំនុក​របស់​ដាវីឌ។ ៤១  អ្នក​ណា​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​ទន់​ទាបអ្នក​នោះ​មាន​សុភមង្គល​ហើយ+ព្រះ​យេហូវ៉ា​នឹង​សង្គ្រោះ​គាត់​ក្នុង​ថ្ងៃ​ដែល​គាត់​ជួប​អន្តរាយ។  ២  ព្រះ​យេហូវ៉ា​នឹង​រក្សា​ការ​ពារ​ជីវិត​របស់​គាត់គាត់​នឹង​ត្រូវ​ប្រកាស​នៅ​ផែនដី​ថា​ជា​មនុស្ស​ដែល​មាន​សុភមង្គល+លោក​នឹង​មិន​ប្រគល់​គាត់​ទៅ​ក្នុង​កណ្ដាប់​ដៃ​សត្រូវ​ជា​ដាច់​ខាត។+  ៣  ព្រះ​យេហូវ៉ា​នឹង​មើល​ថែ​គាត់​ក្នុង​ពេល​ដែល​គាត់​ដេក​ឈឺ​នៅ​លើ​គ្រែ+នៅ​វេលា​ដែល​គាត់​មាន​ជំងឺ លោក​នឹង​ប្ដូរ​គ្រែ​ឲ្យ​គាត់។  ៤  ពី​ព្រោះ​ខ្ញុំ​និយាយ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា សូម​អាណិត​មេត្តា​ដល់​ខ្ញុំ+ខ្ញុំ​បាន​ធ្វើ​ខុស​ចំពោះ​លោក+ តែ​សូម​លោក​ជួយ​ខ្ញុំ​ឲ្យ​ជា​ឡើង​វិញ​ផង​»។+  ៥  ប៉ុន្តែ ពួក​សត្រូវ​និយាយ​អាក្រក់​អំពី​ខ្ញុំ​ថា​៖ «​តើ​ពេល​ណា​ទើប​គាត់​ស្លាប់​បាត់​ទៅ ដើម្បី​កុំ​ឲ្យ​គេ​ចាំ​ឈ្មោះ​របស់​គាត់​ត​ទៅ​ទៀត?​»។  ៦  បើ​ពួក​គេ​ណា​ម្នាក់​មក​ជួប​ខ្ញុំ អ្នក​នោះ​ពោល​តែ​ពាក្យ​កុហក*គេ​ប្រមូល​រឿង​ដែល​អាច​និយាយ​ឲ្យ​ខ្ញុំ​ឈឺ​ចិត្តរួច​មក គេ​ក៏​ចេញ​ទៅ​និយាយ​អំពី​ខ្ញុំ​ពេញ​ទាំង​ស្រុក។  ៧  អស់​អ្នក​ដែល​ស្អប់​ខ្ញុំ​នាំ​គ្នា​ខ្សឹបខ្សៀវ​គ្នាពួក​គេ​គិត​ធ្វើ​អាក្រក់​ចំពោះ​ខ្ញុំ ដោយ​និយាយ​ថា​៖  ៨  ​«​គាត់​ជួប​តែ​បញ្ហា​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាចពេល​នេះ​គាត់​ធ្លាក់​ខ្លួន​ហើយ គ្មាន​ថ្ងៃ​ក្រោក​ឡើង​វិញ​បាន​ទេ​»។+  ៩  សូម្បី​តែ​មនុស្ស​ដែល​ធ្លាប់​ល្អ​នឹង​ខ្ញុំ ជា​អ្នក​ដែល​ខ្ញុំ​ទុក​ចិត្ត+និង​ជា​អ្នក​ដែល​ធ្លាប់​បរិភោគ​នំ​ប៉័ង​របស់​ខ្ញុំ បាន​លើក​កែង​ជើង​ទាស់​នឹង​ខ្ញុំ​វិញ។*+ ១០  ប៉ុន្តែ​ព្រះ​យេហូវ៉ា សូម​លោក​មេត្តា​ជួយ​លើក​ខ្ញុំ​ឡើងដើម្បី​ខ្ញុំ​អាច​ដាក់​ទោស​ពួក​គេ​ចំពោះ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ។ ១១  ពេល​សត្រូវ​របស់​ខ្ញុំ​មិន​អាច​មាន​ជ័យ​ជម្នះ​លើ​ខ្ញុំ+នោះ​ខ្ញុំ​នឹង​ដឹង​ថា​លោក​ពេញ​ចិត្ត​ខ្ញុំ។ ១២  រីឯ​ខ្ញុំ​វិញ លោក​ជួយ​ខ្ញុំ​ដោយ​សារ​ខ្ញុំ​មាន​ចិត្ត​ស្មោះ​ឥត​ងាក​រេ+លោក​នឹង​ឲ្យ​ខ្ញុំ​នៅ​ចំពោះ​មុខ​លោក​ជា​និច្ច។+ ១៣  សូម​ឲ្យ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ៊ីស្រាអែល​បាន​ទទួល​ការ​សរសើរ​តម្កើង​ជា​រៀង​រហូត​ត​ទៅ។+ អាមេន អាមេន។

កំណត់សម្គាល់

ន័យ​ត្រង់​«​គាត់​ពោល​ពាក្យ​ដែល​មិន​ពិត​ពី​ក្នុង​ចិត្ត​គាត់​»​
ឬ​«​បែរ​មក​ប្រឆាំង​ខ្ញុំ​វិញ​»​