ចម្រៀងសរសើរព្រះ ៤៦:១-១១
ជូនចំពោះមេភ្លេង។ ចម្រៀងរបស់កូនចៅកូរ៉ា+ លេងតាមបែបអាឡាម៉ូត។*
៤៦ ព្រះជាទីពឹងជ្រកនិងជាកម្លាំងរបស់យើង+លោករមែងជួយយើងក្នុងគ្រាមានទុក្ខលំបាក។+
២ ហេតុនេះ យើងនឹងមិនភ័យខ្លាចឡើយ ទោះជាផែនដីប្រែប្រួលទៅហើយភ្នំរលំបាក់ទៅក្នុងសមុទ្រជ្រៅយ៉ាងណាក្ដី+
៣ ទោះជាសមុទ្របញ្ចេញសំឡេងគ្រាំគ្រេងរហូតដល់បែកពពុះ+ឬភ្នំកក្រើករញ្ជួយដោយសារសមុទ្រក៏ដោយ។ (ស៊ីឡា)
៤ មានទន្លេមួយហូរបែកសាខានាំសេចក្ដីរីករាយទៅដល់ក្រុងរបស់ព្រះ+គឺត្រសាលឧត្ដមបរិសុទ្ធនៃព្រះដ៏ខ្ពង់ខ្ពស់បំផុត។
៥ ព្រះនៅក្នុងក្រុងនោះ។+ ដូច្នេះ ក្រុងនោះមិនអាចរលំរលាយបានឡើយព្រះនឹងមកជួយក្រុងនោះនៅពេលថ្ងៃរះ។+
៦ ប្រជាជាតិនានាកើតចលាចល រីឯរាជាណាចក្រទាំងឡាយដួលរលំ។
ពេលលោកបន្លឺសំឡេង ផែនដីក៏រលាយបាត់ទៅ។+
៧ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌នៅជាមួយនឹងយើង+ព្រះរបស់យ៉ាកុបជាទីពឹងជ្រកដ៏មានសុវត្ថិភាពសម្រាប់យើង។ (ស៊ីឡា)
៨ ចូរនាំគ្នាមកមើលស្នាដៃរបស់ព្រះយេហូវ៉ាគឺមើលអ្វីៗដ៏អស្ចារ្យដែលលោកបានធ្វើនៅផែនដី។
៩ លោកនឹងធ្វើឲ្យផែនដីទាំងមូលលែងមានសង្គ្រាមទៀត+លោកបំបាក់ធ្នូ ហើយកម្ទេចលំពែងលោកដុតរទេះចម្បាំង*ចោលទាំងអស់។
១០ លោកមានប្រសាសន៍ថា៖ «ចូរទទួលស្គាល់ ហើយដឹងថាខ្ញុំជាព្រះ។
ប្រជាជាតិនានានឹងលើកតម្កើងខ្ញុំ+មនុស្សទូទាំងលោកានឹងសរសើរតម្កើងខ្ញុំ»។+
១១ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌នៅជាមួយនឹងយើង+ព្រះរបស់យ៉ាកុបជាទីជ្រកដ៏មានសុវត្ថិភាពសម្រាប់យើង។+ (ស៊ីឡា)