ចម្រៀងសរសើរព្រះ ៥:១-១២
ជូនចំពោះមេភ្លេង សូមលេងដោយប្រើនាលឡូត។* ទំនុករបស់ដាវីឌ។
៥ ឱព្រះយេហូវ៉ា សូមលោកស្ដាប់ពាក្យរបស់ខ្ញុំ+សូមលោកយល់អំពីទុក្ខសោករបស់ខ្ញុំផង។
២ ឱស្ដេចនិងព្រះរបស់ខ្ញុំអើយសូមលោកយកចិត្តទុកដាក់ស្ដាប់ពាក្យអង្វរកររបស់ខ្ញុំ ព្រោះខ្ញុំអធិដ្ឋានទៅលោក។
៣ ឱព្រះយេហូវ៉ា លោកនឹងឮសំឡេងខ្ញុំនៅពេលព្រឹក+នៅវេលានោះខ្ញុំនឹងជម្រាបកង្វល់របស់ខ្ញុំទៅលោក+ ហើយទន្ទឹងចាំលោកឆ្លើយមកវិញ។
៤ ព្រោះលោកមិនមែនជាព្រះដែលពេញចិត្តអំពើទុច្ចរិតឡើយ+មនុស្សអាក្រក់មិនអាចនៅជាមួយនឹងលោកបានទេ។+
៥ មនុស្សមានអំណួតមិនអាចឈរនៅចំពោះមុខលោកបានឡើយលោកស្អប់អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត។+
៦ លោកនឹងបំផ្លាញអស់អ្នកដែលភូតកុហក+ព្រះយេហូវ៉ាស្អប់ខ្ពើមមនុស្សឃោរឃៅនិងមនុស្សបោកបញ្ឆោត។+
៧ ប៉ុន្តែ ខ្ញុំនឹងចូលទៅក្នុងវិហាររបស់លោក+ ដោយសារលោកមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់រកថ្លែងពុំបាន។+
ខ្ញុំនឹងលំឱនកាយនៅចំពោះមុខវិហារបរិសុទ្ធរបស់លោកដោយគោរពកោតខ្លាច។+
៨ ឱព្រះយេហូវ៉ា សូមលោកនាំខ្ញុំដើរតាមផ្លូវសុចរិតរបស់លោកសូមលោកដកឧបសគ្គចេញពីផ្លូវផង ដោយសារសត្រូវខ្ញុំមានគ្នាច្រើន។+
៩ ពាក្យសម្ដីរបស់ពួកគេមិនអាចទុកចិត្តបានទាល់តែសោះក្នុងចិត្តពួកគេមានតែគំនិតចង់ព្យាបាទអ្នកឯទៀតបំពង់ករបស់ពួកគេប្រៀបដូចជាផ្នូរដែលនៅចំហអណ្ដាតរបស់ពួកគេពោលតែពាក្យបញ្ជោរ។+
១០ ប៉ុន្តែ ព្រះនឹងប្រកាសថាពួកគេមានទោសគម្រោងការរបស់ពួកគេនឹងនាំអន្តរាយមកលើពួកគេវិញ។+
សូមឲ្យពួកគេត្រូវបណ្ដេញចេញ ដោយសារពួកគេធ្វើអំពើអាក្រក់ជាច្រើននិងដោយសារពួកគេបានបះបោរប្រឆាំងលោក។
១១ ចំណែកអស់អ្នកដែលយកលោកជាទីពឹងជ្រក ពួកគេនឹងត្រេកអរ+ពួកគេនឹងស្រែកអរសប្បាយគ្រប់ពេលវេលា។លោកនឹងការពារពួកគេហើយអស់អ្នកដែលស្រឡាញ់នាមរបស់លោក នឹងមានអំណរ។
១២ ឱព្រះយេហូវ៉ា លោកនឹងឲ្យពរដល់មនុស្សគ្រប់រូបដែលប្រព្រឹត្តអំពើសុចរិតលោកនឹងបង្ហាញសេចក្ដីមេត្តាករុណា ហើយការពារពួកគេដូចជាខែលដ៏ធំ។+
កំណត់សម្គាល់
^ មើលនិយមន័យពាក្យ«នាលឡូត»