ចម្រៀងសរសើរព្រះ ៥០:១-២៣
ទំនុករបស់អេសាភ។+
៥០ ព្រះយេហូវ៉ាជាព្រះដែលខ្ពង់ខ្ពស់ជាងព្រះទាំងអស់+លោកបានមានប្រសាសន៍ហើយ។
លោកកោះហៅមនុស្សគ្រប់ទីអាស្រ័យនៅផែនដីឲ្យមកចាប់ពីទិសខាងកើតដល់ទិសខាងលិច។
២ ព្រះបានបញ្ចេញពន្លឺពីស៊ីយ៉ូន ជាក្រុងដ៏ស្អាតឥតខ្ចោះ។+
៣ ព្រះរបស់យើងនឹងមក លោកមិននៅស្ងៀមឡើយ+នៅពីមុខលោក មានភ្លើងកំពុងឆេះសន្ធោសន្ធៅ+ហើយនៅជុំវិញលោក មានព្យុះបោកបក់យ៉ាងគំហុក។+
៤ លោកកោះហៅស្ថានសួគ៌និងផែនដីឲ្យមក+ដើម្បីលោកវិនិច្ឆ័យរាស្ត្ររបស់លោក។+ លោកមានប្រសាសន៍ថា៖
៥ «ចូរប្រមូលមនុស្សដែលមានភក្ដីភាពចំពោះខ្ញុំមកជាពួកអ្នកដែលធ្វើកិច្ចព្រមព្រៀងជាមួយនឹងខ្ញុំដោយគ្រឿងបូជា»។+
៦ ស្ថានសួគ៌ប្រកាសអំពីសេចក្ដីសុចរិតរបស់ព្រះព្រោះព្រះផ្ទាល់ជាអ្នកវិនិច្ឆ័យ។+ (ស៊ីឡា)
៧ «ឱរាស្ត្រខ្ញុំអើយ ចូរស្ដាប់ខ្ញុំនិយាយឱអ៊ីស្រាអែល ខ្ញុំនឹងធ្វើជាសាក្សីប្រឆាំងអ្នក។+ខ្ញុំជាព្រះ គឺជាព្រះរបស់អ្នក។+
៨ ខ្ញុំមិនមែនប្រដៅតម្រង់អ្នក ដោយសារគ្រឿងបូជារបស់អ្នកឬដោយសារគ្រឿងបូជាដុតទាំងមូលដែលអ្នកតែងតែជូនខ្ញុំជានិច្ចនោះទេ។+
៩ ខ្ញុំមិនត្រូវការយកគោឈ្មោលពីផ្ទះរបស់អ្នកឬយកពពែឈ្មោលពីក្រោលរបស់អ្នកឡើយ។+
១០ ព្រោះគ្រប់ទាំងសត្វដែលនៅក្នុងព្រៃជារបស់ខ្ញុំ+សូម្បីតែសត្វនៅលើភ្នំទាំងអស់ក៏ជារបស់ខ្ញុំដែរ។
១១ ខ្ញុំស្គាល់សត្វស្លាបនីមួយៗនៅលើភ្នំ+ហើយសត្វច្រើនរាប់មិនអស់ដែលនៅឯវាល សុទ្ធតែជារបស់ខ្ញុំ។
១២ បើខ្ញុំឃ្លាន ខ្ញុំមិនចាំបាច់ប្រាប់អ្នកទេព្រោះភោគផលនិងអ្វីទាំងអស់នៅផែនដីជារបស់ខ្ញុំ។+
១៣ តើខ្ញុំនឹងបរិភោគសាច់គោឈ្មោលហើយផឹកឈាមពពែឬ?+
១៤ ផ្ទុយទៅវិញ គ្រឿងបូជាដែលអ្នកគួរជូនដល់ព្រះគឺពាក្យថ្លែងអំណរគុណ+ហើយចូរធ្វើតាមពាក្យដែលអ្នកបានស្បថចំពោះព្រះដ៏ខ្ពង់ខ្ពស់បំផុត។+
១៥ សូមហៅរកខ្ញុំក្នុងវេលាដែលអ្នកមានទុក្ខកង្វល់+នោះខ្ញុំនឹងជួយអ្នក ហើយអ្នកនឹងសរសើរតម្កើងខ្ញុំ»។+
១៦ ប៉ុន្តែ ព្រះនឹងមានប្រសាសន៍ទៅកាន់មនុស្សទុច្ចរិតថា៖«តើអ្នកមានសិទ្ធិអ្វីមករៀបរាប់អំពីច្បាប់របស់ខ្ញុំ+ឬនិយាយអំពីកិច្ចព្រមព្រៀងរបស់ខ្ញុំ?+
១៧ ព្រោះអ្នកស្អប់ការប្រៀនប្រដៅ*អ្នកមិនព្រមស្ដាប់សម្ដីរបស់ខ្ញុំសោះ។+
១៨ ពេលអ្នកឃើញចោរ អ្នកពេញចិត្ត*+ហើយអ្នកតែងតែសេពគប់មនុស្សផិតក្បត់។
១៩ មាត់របស់អ្នកផ្សាយតែអ្វីដែលអាក្រក់ហើយអណ្ដាតរបស់អ្នកពោលតែពាក្យបោកបញ្ឆោត។+
២០ អ្នកអង្គុយនិយាយអាក្រក់អំពីបងប្អូន+អ្នកបង្ខូចកេរ្តិ៍ឈ្មោះបងប្អូនបង្កើតរបស់ខ្លួន។
២១ ខ្ញុំនៅស្ងៀម ពេលអ្នកប្រព្រឹត្តអំពើទាំងនេះ។
ម្ល៉ោះហើយ អ្នកគិតថាខ្ញុំក៏ដូចអ្នកដែរតែឥឡូវខ្ញុំនឹងកែតម្រង់អ្នកហើយតតាំងក្ដី ប្រឆាំងអ្នកវិញ។+
២២ ឱអ្នកដែលភ្លេចព្រះ ចូរពិចារណារឿងនេះ+ក្រែងលោខ្ញុំហែកអ្នកខ្ទេចខ្ទី ហើយគ្មានអ្នកណាម្នាក់អាចជួយអ្នកបានទេ។
២៣ អ្នកណាដែលថ្លែងអំណរគុណដល់ខ្ញុំទុកជាគ្រឿងបូជា អ្នកនោះលើកតម្កើងខ្ញុំ+ចំណែកឯអ្នកដែលតាំងចិត្តដើរតាមផ្លូវត្រឹមត្រូវខ្ញុំនឹងជួយសង្គ្រោះគាត់»។+