ចម្រៀងសរសើរព្រះ ៥៣:១-៦

  • ការ​ពណ៌នា​អំពី​មនុស្ស​ល្ងង់​ខ្លៅ

    • «​គ្មាន​ព្រះ​យេហូវ៉ា​ទេ​»​ (​)

    • «​មិន​មាន​អ្នក​ណា​ធ្វើ​អំពើ​ល្អ​ឡើយ​»​ (​)

ជូន​ចំពោះ​មេ​ភ្លេង។ លេង​តាម​បែប​ម៉េហាឡាត។* ម៉ាស់គាល។* ទំនុក​របស់​ដាវីឌ។ ៥៣  មនុស្ស​ដែល​មិន​ចេះ​ពិចារណា​តែង​គិត​ក្នុង​ចិត្ត​ថា​៖​«​គ្មាន​ព្រះ​យេហូវ៉ា​ទេ​»។+ ការ​ប្រព្រឹត្ត​របស់​ពួក​គេ​សុទ្ធ​តែ​អាក្រក់ និង​គួរ​ឲ្យ​ស្អប់​ខ្ពើមគ្មាន​អ្នក​ណា​ម្នាក់​ធ្វើ​អំពើ​ល្អ​ឡើយ។+  ២  ប៉ុន្តែ ព្រះ​មើល​មនុស្សជាតិ​ពី​ស្ថាន​សួគ៌+ដើម្បី​ដឹង​ថា​តើ​មាន​អ្នក​ណា​ខ្លះ​ដែល​មាន​ការ​យល់​ធ្លុះ​ជ្រៅ? ឬ​តើ​មាន​អ្នក​ណា​ខ្លះ​ដែល​កំពុង​ស្វែង​រក​ព្រះ​យេហូវ៉ា?+  ៣  ពួក​គេ​ទាំង​អស់​បាន​បែរ​ចេញ​ពី​ព្រះពួក​គេ​ទាំង​អស់​អាក្រក់​ដូច​គ្នាមិន​មាន​អ្នក​ណា​ធ្វើ​អំពើ​ល្អ​ឡើយសូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង។+  ៤  តើ​មនុស្ស​អាក្រក់​សុទ្ធ​តែ​មិន​យល់​ឬ? ពួក​គេ​សង្កត់​សង្កិន​រាស្ត្រ​របស់​ព្រះ ស្រួល​ដូច​បរិភោគ​អាហារ។ ពួក​គេ​មិន​ហៅ​រក​ព្រះ​យេហូវ៉ា​ទេ។+  ៥  ក៏​ប៉ុន្តែ ពួក​គេ​នឹង​ត្រូវ​ភ័យ​តក់​ស្លុត​យ៉ាង​ខ្លាំងពួក​គេ​មិន​ធ្លាប់​ភ័យ​តក់​ស្លុត​ដូច​នោះ​ពី​មុន​ឡើយ*ព្រោះ​ព្រះ​នឹង​កម្ចាត់​កម្ចាយ​ឆ្អឹង​របស់​ពួក​មនុស្ស​ដែល​វាយ​ប្រហារ​អ្នក។ អ្នក​នឹង​ធ្វើ​ឲ្យ​ពួក​គេ​អាប់​ឱន ព្រោះ​ព្រះ​យេហូវ៉ា​បាន​បដិសេធ​ពួក​គេ។  ៦  បើ​សេចក្ដី​សង្គ្រោះ​របស់​អ៊ីស្រាអែល​មក​ពី​ស៊ីយ៉ូន​នោះ​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ!+ ពេល​ព្រះ​យេហូវ៉ា​ប្រមូល​រាស្ត្រ​របស់​លោក​ដែល​បាន​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ​ឲ្យ​ត្រឡប់​មក​វិញសូម​ឲ្យ​យ៉ាកុប​មាន​អំណរ សូម​ឲ្យ​អ៊ីស្រាអែល​បាន​ត្រេក​អរ។

កំណត់សម្គាល់

មើល​និយម​ន័យ​ពាក្យ​«​ម៉េហាឡាត​»​
មើល​និយម​ន័យ​ពាក្យ​«​ម៉ាស់គាល​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ពួក​គេ​ភ័យ​តក់​ស្លុត​នៅ​កន្លែង​ដែល​ឥត​មាន​ហេតុ​ឲ្យ​ភ័យ​តក់​ស្លុត​»​