ចម្រៀងសរសើរព្រះ ៦២:១-១២

  • សេចក្ដី​សង្គ្រោះ​ដែល​ពិត​ប្រាកដ​គឺ​មក​ពី​ព្រះ

    • «​ខ្ញុំ​រង់​ចាំ​ព្រះ​ដោយ​ចិត្ត​អត់​ធ្មត់​»​ (​, )

    • ‹ចូរ​ជម្រាប​ព្រះ​អំពី​អ្វី​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ចិត្ត​របស់​អ្នក› (​)

    • មនុស្ស​ជា​ដង្ហើម​ខ្លី​មួយ (​)

    • កុំ​ទុក​ចិត្ត​ទ្រព្យ​សម្បត្តិ (​១០)

ជូន​ចំពោះ​មេ​ភ្លេង សូម​លេង​តាម​បែប​យេឌូថិន។* ទំនុក​របស់​ដាវីឌ។ ៦២  ប្រាកដ​ណាស់ ខ្ញុំ​រង់​ចាំ​ព្រះ​ដោយ​ចិត្ត​អត់​ធ្មត់សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ​មក​ពី​លោក។+  ២  ប្រាកដ​ណាស់ លោក​ជា​ថ្ម​ដា ជា​សេចក្ដី​សង្គ្រោះ​និង​ជា​ទី​ពឹង​ជ្រក​ដ៏​មាន​សុវត្ថិភាព​សម្រាប់​ខ្ញុំ+ខ្ញុំ​គ្មាន​ថ្ងៃ​រង្គោះ​រង្គើ​រហូត​ដល់​ដួល​រលំ​ឡើយ។+  ៣  តើ​ពួក​អ្នក​ប៉ុន​ប៉ង​សម្លាប់​គេ​ដល់​ពេល​ណា​ទៀត?+ ពួក​អ្នក​ទាំង​អស់​គ្នា​ជា​មនុស្ស​គ្រោះ​ថ្នាក់ ប្រៀប​ដូច​ជា​ជញ្ជាំង​ទ្រេត​និង​កំពែង​ដែល​ហៀប​នឹង​ដួល​ទៅ។*  ៤  ព្រោះ​ពួក​គេ​ប្រឹក្សា​គ្នា​ដើម្បី​ទម្លាក់​អ្នក​នោះ​ចេញ​ពី​ឋានៈ​ខ្ពស់*ពួក​គេ​ចូល​ចិត្ត​និយាយ​កុហកមាត់​របស់​ពួក​គេ​ឲ្យ​ពរ តែ​ក្នុង​ចិត្ត​បែរ​ជា​ដាក់​បណ្ដាសា​វិញ។+ (​ស៊ីឡា​)  ៥  ប្រាកដ​ណាស់ ខ្ញុំ​រង់​ចាំ​ព្រះ​ដោយ​ចិត្ត​អត់​ធ្មត់+ព្រោះ​លោក​ជា​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ។+  ៦  ប្រាកដ​ណាស់ លោក​ជា​ថ្ម​ដា ជា​សេចក្ដី​សង្គ្រោះ​និង​ជា​ទី​ពឹង​ជ្រក​ដ៏​មាន​សុវត្ថិភាព​សម្រាប់​ខ្ញុំខ្ញុំ​គ្មាន​ថ្ងៃ​រង្គោះ​រង្គើ​ឡើយ។+  ៧  សេចក្ដី​សង្គ្រោះ​និង​ភាព​រុង​រឿង​របស់​ខ្ញុំ​មក​ពី​ព្រះព្រះ​ជា​ថ្ម​ដា​ដ៏​រឹង​មាំ​និង​ជា​ទី​ពឹង​ជ្រក​របស់​ខ្ញុំ។+  ៨  ឱ​មនុស្ស​ទាំង​ឡាយ​អើយ ចូរ​ទុក​ចិត្ត​លោក​គ្រប់​ពេល​វេលាចូរ​ជម្រាប​លោក​អំពី​អ្វី​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ចិត្ត​របស់​អ្នក។+ ព្រះ​ជា​ទី​ពឹង​ជ្រក​របស់​យើង។+ (​ស៊ីឡា​)  ៩  មនុស្ស​យើង​គ្រាន់​តែ​ជា​ដង្ហើម​ខ្លី​មួយ​ប៉ុណ្ណោះមនុស្សជាតិ​ជា​ទី​ពឹង​ជ្រក​ក្លែង​ក្លាយ+ពេល​ថ្លឹង​ពួក​គេ​ទាំង​អស់​លើ​ជញ្ជីង ពួក​គេ​ស្រាល​ជាង​ដង្ហើម​ខ្លី​មួយ​ទៅ​ទៀត។+ ១០  កុំ​ទុក​ចិត្ត​ការ​គំរាម​យក​ប្រាក់ឬ​សង្ឃឹម​លើ​ការ​លួច​ប្លន់​ឡើយ។ ទោះ​ជា​ទ្រព្យ​របស់​អ្នក​កើន​ឡើង​ក៏​ដោយ ក៏​មិន​ត្រូវ​ទុក​ចិត្ត​ទ្រព្យ​ទាំង​នោះ​ដែរ។+ ១១  ខ្ញុំ​បាន​ឮ​ព្រះ​មាន​ប្រសាសន៍​មក​ខ្ញុំ​ពីរ​ដង​ថា​កម្លាំង​នោះ​មក​ពី​ព្រះ។+ ១២  ឱ​ព្រះ​យេហូវ៉ា លោក​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់+ព្រោះ​លោក​តប​ស្នង​មនុស្ស​ម្នាក់​ៗ​ស្រប​តាម​ការ​ប្រព្រឹត្ត​របស់​ពួក​គេ។+

កំណត់សម្គាល់

មើល​និយម​ន័យ​ពាក្យ​«​យេឌូថិន​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ពួក​អ្នក​ទាំង​អស់​គ្នា​ធ្វើ​ដូច្នេះ​ចំពោះ​គេ ហាក់​ដូច​ជា​គេ​ជា​ជញ្ជាំង​ទ្រេត និង​កំពែង​ដែល​ហៀប​នឹង​ដួល​ទៅ​»​
ឬ​«​ដើម្បី​ធ្វើ​ឲ្យ​គាត់​បាត់​បង់​កិត្តិយស​»​