ចម្រៀងសរសើរព្រះ ៦៣:១-១១
ទំនុករបស់ដាវីឌ ពេលដែលគាត់នៅតំបន់ស្ងាត់ជ្រងំស្រុកយូដា។+
៦៣ ឱព្រះអើយ លោកជាព្រះរបស់ខ្ញុំ ហើយខ្ញុំតាមរកលោកឥតឈប់+ខ្ញុំប្រាថ្នាចង់បានលោក+ខ្ញុំនឹកលោកខ្លាំងណាស់ពេលនៅតំបន់ស្ងួតហួតហែងដែលគ្មានទឹកសោះ។+
២ ដូច្នេះ ខ្ញុំបានសម្លឹងមើលលោកក្នុងកន្លែងបរិសុទ្ធខ្ញុំបានឃើញឫទ្ធានុភាពនិងសិរីរុងរឿងរបស់លោក។+
៣ ពីព្រោះសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកប្រសើរជាងជីវិត+បបូរមាត់ខ្ញុំនឹងលើកតម្កើងលោក។+
៤ ហេតុនេះ ខ្ញុំនឹងសរសើរលោកអស់មួយជីវិតខ្ញុំនឹងលើកដៃអធិដ្ឋានក្នុងនាមរបស់លោក។
៥ ខ្ញុំពេញចិត្តដែលបានទទួលចំណែកដ៏ល្អបំផុតដូច្នេះ មាត់របស់ខ្ញុំនឹងសរសើរលោកដោយអំណរ។+
៦ ពេលខ្ញុំដេកលើគ្រែ ខ្ញុំនឹកចាំអំពីលោកខ្ញុំជញ្ជឹងគិតអំពីលោកនៅពេលរាត្រី។+
៧ ព្រោះលោកជាអ្នកជួយខ្ញុំ+ហើយខ្ញុំស្រែកអរសប្បាយក្រោមម្លប់នៃស្លាបរបស់លោក។+
៨ ខ្ញុំនៅជាប់នឹងលោកដៃស្ដាំរបស់លោកកាន់ខ្ញុំយ៉ាងណែន។+
៩ ប៉ុន្តែ អស់អ្នកដែលរកបំផ្លាញជីវិតខ្ញុំនឹងចុះទៅក្នុងរណ្ដៅនៃសេចក្ដីស្លាប់។
១០ ពួកគេនឹងស្លាប់ដោយមុខដាវពួកគេនឹងក្លាយទៅជាចំណីរបស់ឆ្កែព្រៃ។*
១១ ប៉ុន្តែ ស្ដេចនឹងត្រេកអរដោយសារព្រះមនុស្សគ្រប់រូបដែលស្បថដោយនូវនាមព្រះនឹងសប្បាយរីករាយ*ព្រោះលោកនឹងធ្វើឲ្យអស់អ្នកដែលនិយាយកុហកបាត់មាត់ឈឹង។