ចម្រៀងសរសើរព្រះ ៦៧:១-៧
ជូនចំពោះមេភ្លេង។ សូមប្រើឧបករណ៍ភ្លេងមានខ្សែសម្រាប់លេងបទនេះ។ ទំនុកច្រៀង។
៦៧ ព្រះនឹងអាណិតមេត្តាយើង ហើយឲ្យពរយើងលោកនឹងបង្ហាញថាលោកពេញចិត្តយើង។+ (ស៊ីឡា)
២ យ៉ាងនេះ មនុស្សទូទាំងផែនដីអាចស្គាល់ផ្លូវរបស់លោក+ហើយប្រជាជាតិទាំងអស់នឹងបានដឹងថាលោកជាអ្នកសង្គ្រោះ។+
៣ ឱព្រះអើយ សូមឲ្យជនជាតិនានាសរសើរលោកសូមឲ្យមនុស្សទាំងឡាយលើកតម្កើងលោក។
៤ សូមឲ្យប្រជាជាតិនានាមានអំណរ ហើយស្រែកអរសប្បាយ+ព្រោះលោកនឹងវិនិច្ឆ័យមនុស្សដោយយុត្តិធម៌។+
លោកនឹងជួយណែនាំប្រជាជាតិទាំងឡាយនៅផែនដី។ (ស៊ីឡា)
៥ ឱព្រះអើយ សូមឲ្យជនជាតិផ្សេងៗសរសើរលោកសូមឲ្យមនុស្សទាំងឡាយលើកតម្កើងលោក។
៦ ផែនដីនឹងបង្កើតភោគផល។+ព្រះដែលជាព្រះរបស់យើងនឹងឲ្យពរយើង។+
៧ ព្រះនឹងឲ្យពរយើងហើយមនុស្សគ្រប់កន្លែងនៅផែនដីនឹងកោតខ្លាច*លោក។+
កំណត់សម្គាល់
^ ឬ«លើកកិត្តិយស»