ចម្រៀងសរសើរព្រះ ៦៨:១-៣៥
ជូនចំពោះមេភ្លេង។ ទំនុករបស់ដាវីឌ។
៦៨ សូមព្រះក្រោកឡើង សូមលោកកម្ចាត់កម្ចាយសត្រូវរបស់លោកសូមឲ្យពួកអ្នកដែលស្អប់លោករត់គេចចេញពីមុខលោក។+
២ សូមលោកបណ្ដេញពួកគេចេញ ដូចជាផ្សែងដែលត្រូវផាត់ទៅបាត់សូមឲ្យមនុស្សទុច្ចរិតវិនាសនៅចំពោះមុខព្រះដូចជាក្រមួនរលាយនៅមុខភ្លើង។+
៣ ប៉ុន្តែ សូមឲ្យមនុស្សសុចរិតអរសប្បាយ+សូមឲ្យពួកគេត្រេកអរពន់ពេកនៅចំពោះមុខព្រះសូមឲ្យពួកគេសប្បាយរីករាយខ្លាំងក្រៃលែង។
៤ ចូរច្រៀងជូនព្រះ ចូរច្រៀង*សរសើរដល់នាមរបស់លោក+ចូរច្រៀងជូនលោកដែលធ្វើដំណើរ*កាត់តំបន់ស្ងាត់ជ្រងំ។
នាមរបស់លោកគឺយ៉ា!*+ ចូររីករាយសាទរនៅចំពោះមុខលោក!
៥ ព្រះអាស្រ័យនៅក្នុងទីបរិសុទ្ធរបស់លោក+លោកជាឪពុករបស់កូនកំព្រា* ហើយលោកការពារ*ស្ត្រីមេម៉ាយ។+
៦ ព្រះឲ្យមនុស្សដែលគ្មានទីពឹងមានផ្ទះរស់នៅ+លោករំដោះមនុស្សជាប់ឃុំ ហើយឲ្យពួកគេបានចម្រុងចម្រើន+ចំណែកឯមនុស្សរឹងចចេស*ត្រូវរស់នៅក្នុងទឹកដីហួតហែងវិញ។+
៧ ឱព្រះ ពេលលោកបានដឹកនាំរាស្ត្ររបស់លោក+នៅវេលាដែលលោកធ្វើដំណើរកាត់តំបន់ស្ងាត់ជ្រងំ (ស៊ីឡា)
៨ នោះផែនដីក៏ញ័រកក្រើក+ឯមេឃបង្អុរភ្លៀងយ៉ាងខ្លាំងដោយសារព្រះ។
ចំណែកភ្នំស៊ីណាយនេះក៏រញ្ជួយដោយសារព្រះដែរ គឺព្រះនៃអ៊ីស្រាអែល។+
៩ ឱព្រះ លោកធ្វើឲ្យមានភ្លៀងធ្លាក់ជោកជាំលោកបានពង្រឹងរាស្ត្រ*របស់លោកដែលអស់កម្លាំងឲ្យរឹងមាំឡើង។
១០ ពួកគេរស់នៅក្នុងជំរំរបស់លោក+ឱព្រះ លោកផ្គត់ផ្គង់មនុស្សក្រីក្រ ព្រោះលោកមានគុណធម៌។
១១ ព្រះយេហូវ៉ាចេញបង្គាប់។
ពួកស្ត្រីដែលកំពុងប្រកាសដំណឹងល្អ ពួកនាងប្រៀបដូចជាកងទ័ពដ៏ធំមួយ។+
១២ ស្ដេចនានានិងកងទ័ពរបស់ពួកគេនាំគ្នារត់គេចខ្លួន!+
រីឯស្ត្រីដែលនៅក្នុងផ្ទះ ពួកនាងបានចំណែកពីជ័យភណ្ឌ។+
១៣ ទោះជាពួកអ្នកបានដេកនៅក្បែរភ្នក់ភ្លើង*ក្ដីពួកអ្នកនឹងទទួលព្រាបដែលមានស្លាបពណ៌ប្រាក់លាយមាស។
១៤ ពេលបុគ្គលដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតបានកម្ចាត់កម្ចាយស្ដេចនានាក្នុងទឹកដីនោះ+ព្រិលក៏ធ្លាក់មកលើសាល់ម៉ូន។
១៥ ព្រះបានបង្កើតភ្នំនៅតំបន់បាសាន+ភ្នំទាំងនោះមានកំពូលខ្ពស់ៗ។
១៦ ឱភ្នំខ្ពស់អើយ ហេតុអ្វីបានជាអ្នកមើលដោយចិត្តច្រណែនចំពោះភ្នំដែលព្រះបានជ្រើសរើសធ្វើជាទីអាស្រ័យនៅរបស់លោក?+
ព្រះយេហូវ៉ាប្រាកដជានឹងនៅទីនោះជារៀងរហូត។+
១៧ រទេះចម្បាំងរបស់ព្រះមានរាប់ម៉ឺនរាប់សែន+ព្រះយេហូវ៉ាមកពីភ្នំស៊ីណាយចូលទៅក្នុងកន្លែងបរិសុទ្ធ។+
១៨ ឱព្រះយ៉ា លោកបានទៅឯទីខ្ពស់+លោកបាននាំយកឈ្លើយសឹកទៅជាមួយលោកបានយកអំណោយជាមនុស្ស+សូម្បីតែជនរឹងចចេស+ក៏នៅក្នុងចំណោមពួកគេដែរ។
១៩ សូមឲ្យព្រះយេហូវ៉ាទទួលការសរសើរតម្កើងព្រោះលោករែកពុនបន្ទុករបស់យើងរាល់ថ្ងៃ+ព្រះដ៏ពិតគឺជាអ្នកសង្គ្រោះយើង។ (ស៊ីឡា)
២០ ព្រះដ៏ពិតគឺជាព្រះដែលការពារយើង+ហើយព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតលោកជួយស្រោចស្រង់យើងឲ្យរួចពីស្លាប់។+
២១ ព្រះនឹងបំបែកក្បាលសត្រូវរបស់លោកគឺលលាដ៍ក្បាលរបស់អ្នកណាក៏ដោយដែលបន្តប្រព្រឹត្តអំពើខុសឆ្គង។*+
២២ ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «ខ្ញុំនឹងនាំពួកគេពីតំបន់បាសានមកវិញ+ខ្ញុំនឹងនាំពួកគេចេញពីសមុទ្រជ្រៅ
២៣ ដើម្បីឲ្យជើងរបស់អ្នកអាចជាន់លើឈាមរបស់សត្រូវ+ហើយឆ្កែរបស់អ្នកអាចលិឍឈាមសត្រូវទាំងនោះ»។
២៤ ឱព្រះដែលជាស្ដេចរបស់ខ្ញុំ ពួកគេឃើញក្បួនហែរបស់លោកគឺជាក្បួននៃព្រះរបស់ខ្ញុំដែលហែចូលទៅក្នុងទីបរិសុទ្ធ។+
២៥ ពួកអ្នកចម្រៀងដើរនាំមុខ ចំណែកអ្នកលេងភ្លេង*ដើរតាមក្រោយ+រីឯនៅកណ្ដាលវិញ ពួកស្ត្រីវ័យក្មេងកំពុងលេងស្គរ។*+
២៦ ឱអស់អ្នកដែលចេញមកពីប្រភពដើមនៃអ៊ីស្រាអែលអើយចូរសរសើរព្រះក្នុងក្រុមជំនុំធំ ចូរលើកតម្កើងព្រះយេហូវ៉ា។+
២៧ នៅទីនោះមានបេនយ៉ាមីន+ជាកូនពៅកំពុងបង្ក្រាបពួកគេនិងមានពួកមេៗរបស់យូដាអមដោយបណ្ដាជនច្រើនកុះករស្រែកហ៊ោសប្បាយរួមទាំងមានពួកមេៗរបស់សេប៊ូឡូន និងពួកមេៗរបស់ណែបថាលីផងដែរ។
២៨ ព្រះរបស់អ្នកបានចេញបង្គាប់ថាអ្នកនឹងបានរឹងមាំឱព្រះអើយ សូមបង្ហាញឫទ្ធានុភាពរបស់លោកដូចដែលលោកបានធ្វើដើម្បីយើងកន្លងមក។+
២៩ បណ្ដាស្ដេចនឹងនាំយកអំណោយមកជូនលោក+ដោយសារវិហាររបស់លោកនៅឯក្រុងយេរូសាឡិម។+
៣០ ចូរស្ដីបន្ទោសសត្វព្រៃដែលនៅតាមដើមត្រែងព្រមទាំងហ្វូងគោឈ្មោល+និងកូនៗរបស់ពួកវារហូតដល់ជនជាតិផ្សេងៗលំឱនកាយគោរពលោកទាំងនាំយកគ្រឿងប្រាក់មកជាមួយផង។
ប៉ុន្តែ លោកនឹងធ្វើឲ្យជនជាតិដែលចូលចិត្តសង្គ្រាមខ្ចាត់ខ្ចាយទៅ។
៣១ គ្រឿងសំរឹទ្ធនឹងត្រូវនាំចេញ*ពីស្រុកអេហ្ស៊ីប+រីឯស្រុកគូសនឹងប្រញាប់ប្រញាល់ជូនអំណោយដល់ព្រះ។
៣២ ឱរាជាណាចក្រទាំងឡាយនៅផែនដីអើយ ចូរច្រៀងជូនព្រះ+ចូរច្រៀង*សរសើរព្រះយេហូវ៉ា។ (ស៊ីឡា)
៣៣ ចូរច្រៀងជូនលោកដែលជិះនៅលើសួគ៌ាដ៏ខ្ពស់បំផុតតាំងពីបុរាណមក+មើល! លោកបន្លឺសំឡេងយ៉ាងខ្ទរខ្ទារ។
៣៤ ចូរទទួលស្គាល់ឫទ្ធានុភាពរបស់ព្រះ+លោកជាអ្នកគ្រប់គ្រងដ៏ឧត្ដមលើអ៊ីស្រាអែលហើយឫទ្ធិអំណាចរបស់លោកមាននៅលើមេឃ។*
៣៥ ព្រះគឺគួរឲ្យកោតស្ងើចខ្លាំងណាស់ កាលដែលលោកចេញពីទីបរិសុទ្ធរបស់លោក+លោកជាព្រះនៃអ៊ីស្រាអែលលោកផ្ដល់កម្លាំងនិងអំណាចដល់រាស្ត្ររបស់លោក។+
ចូរសរសើរតម្កើងព្រះ។
កំណត់សម្គាល់
^ ឬ«លេងភ្លេង»
^ ឬប្រហែលជាមានន័យថា«ជិះពពក»
^ «យ៉ា»ជាឈ្មោះកាត់របស់ព្រះយេហូវ៉ា
^ ឬ«កូនកំព្រាឪពុក»
^ ន័យត្រង់«វិនិច្ឆ័យក្ដីឲ្យ»
^ ឬ«មនុស្សបះបោរ»
^ ន័យត្រង់«មត៌ក»
^ ឬប្រហែលជាមានន័យថា«ក្រោលចៀម»
^ ន័យត្រង់«បន្តមានទោស»
^ នេះជាស្គរតូចមានរាងសំប៉ែត
^ ឬ«លេងឧបករណ៍ភ្លេងមានខ្សែ»
^ ឬប្រហែលជាមានន័យថា«ទូតនឹងចេញ»
^ ឬ«លេងភ្លេង»
^ ន័យត្រង់«ពពក»