ចម្រៀងសរសើរព្រះ ៧២:១-២០
-
ការគ្រប់គ្រងរបស់ស្ដេចដែលព្រះបានជ្រើសរើស ពោរពេញដោយភាពសុខសាន្ត
ទំនុកអំពីសាឡូម៉ូន។
៧២ ឱព្រះអើយ សូមជួយស្ដេចឲ្យកាត់ក្ដីស្របតាមសេចក្ដីវិនិច្ឆ័យរបស់លោកសូមលោកឲ្យស្ដេច*មានសេចក្ដីសុចរិតដូចលោកដែរ។+
២ សូមឲ្យគាត់ការពារក្ដីឲ្យរាស្ត្ររបស់លោកដោយសេចក្ដីសុចរិតនិងការពារក្ដីឲ្យមនុស្សទន់ទាបដោយយុត្តិធម៌។+
៣ សូមឲ្យភ្នំទាំងឡាយផ្ដល់សេចក្ដីសុខសាន្តដល់បណ្ដាជនហើយសូមឲ្យទួលទាំងប៉ុន្មាននាំឲ្យពួកគេមានសេចក្ដីសុចរិត។
៤ សូមឲ្យគាត់ការពារក្ដី*ឲ្យរាស្ត្រដែលទន់ខ្សោយសូមឲ្យគាត់សង្គ្រោះកូនចៅរបស់មនុស្សក្រីក្រនិងសូមឲ្យគាត់បំផ្លាញជនបោកប្រាស់។+
៥ ដរាបណានៅតែមានដួងអាទិត្យនិងដួងចន្ទដរាបនោះពួកគេនឹងកោតខ្លាចលោកពីជំនាន់មួយទៅជំនាន់មួយ។+
៦ គាត់នឹងដូចជាភ្លៀងដែលធ្លាក់មកលើវាលស្មៅដែលទើបកាត់រួចនិងដូចជាភ្លៀងធ្លាក់ស្រោចស្រពលើផែនដី។+
៧ នៅគ្រារបស់គាត់ នោះសេចក្ដីសុចរិតនឹងមានកាន់តែច្រើនឡើង+ហើយសេចក្ដីសុខនឹងមានជាបរិបូរ+ រហូតដល់ដួងចន្ទលែងមានទៀត។
៨ គាត់នឹងគ្រប់គ្រងចាប់ពីសមុទ្រមួយរហូតដល់សមុទ្រមួយនិងចាប់ពីទន្លេ*រហូតដល់ចុងផែនដី។+
៩ រីឯពួកអ្នកដែលអាស្រ័យនៅតំបន់ស្ងាត់ជ្រងំនឹងលំឱនកាយគោរពគាត់ហើយពួកសត្រូវរបស់គាត់នឹងលិឍធូលីដី។+
១០ បណ្ដាស្ដេចនៃស្រុកតើស៊ីសនិងបណ្ដាស្ដេចនៃកោះនានា នឹងនាំយកសួយអាករមកជូនគាត់។+
ពួកស្ដេចនៃស្រុកសេបានិងពួកស្ដេចនៃស្រុកស៊ីបា ក៏នឹងនាំយកអំណោយមកជូនគាត់ដែរ។+
១១ ស្ដេចទាំងអស់នឹងឱនគោរពនៅចំពោះមុខគាត់ហើយជនជាតិនានានឹងបម្រើគាត់។
១២ ព្រោះគាត់នឹងស្រោចស្រង់ជនក្រីក្រដែលស្រែករកជំនួយព្រមទាំងសង្គ្រោះមនុស្សទន់ទាបនិងមនុស្សគ្រប់រូបដែលគ្មានអ្នកណាជួយ។
១៣ គាត់នឹងអាណិតអាសូរមនុស្សទន់ទាបនិងមនុស្សក្រីក្រគាត់នឹងសង្គ្រោះជីវិត*ជនតោកយ៉ាក។
១៤ គាត់នឹងរំដោះពួកគេឲ្យរួចផុតពីការសង្កត់សង្កិននិងអំពើឃោរឃៅហើយឈាមរបស់ពួកគេនឹងបានថ្លៃវិសេសនៅចំពោះភ្នែកគាត់។
១៥ សូមឲ្យគាត់មានអាយុវែង និងបានមាសពីស្រុកសេបា+សូមឲ្យមនុស្សអធិដ្ឋានដើម្បីគាត់ជានិច្ចហើយសូមឲ្យគាត់បានទទួលពរគ្រប់វេលា។
១៦ ផែនដីនឹងមានស្រូវជាបរិបូរ+ចំណែកនៅតាមកំពូលភ្នំវិញនឹងមានស្រូវហៀរហូរ។
គាត់នឹងមានភោគផលពោរពាសដូចនៅស្រុកលីបង់+ហើយបណ្ដាជននៅក្រុងនានានឹងមានចំនួនកាន់តែច្រើនដូចជាស្មៅនៅផែនដី។+
១៧ សូមឲ្យឈ្មោះរបស់គាត់នៅស្ថិតស្ថេរជារៀងរហូត+ហើយសូមឲ្យឈ្មោះរបស់គាត់បានរុងរឿងជាដរាបដូចដួងអាទិត្យ។
សូមឲ្យមនុស្សទាំងឡាយបានទទួលពរតាមរយៈគាត់+សូមឲ្យប្រជាជាតិទាំងអស់ប្រកាសថាគាត់មានសុភមង្គល។
១៨ សូមឲ្យព្រះយេហូវ៉ាជាព្រះនៃអ៊ីស្រាអែលបានទទួលការសរសើរតម្កើង+គឺជាព្រះតែមួយប៉ុណ្ណោះដែលធ្វើអ្វីៗដ៏អស្ចារ្យ។+
១៩ សូមឲ្យនាមដ៏ឧត្តុង្គឧត្តមរបស់លោកទទួលការលើកតម្កើងជារៀងរហូត+សូមឲ្យសិរីរុងរឿងរបស់លោកមានពេញផែនដីទាំងមូល+អាមេន អាមេន។
២០ សេចក្ដីអធិដ្ឋានរបស់ដាវីឌជាកូនប្រុសអ៊ីសាយ ចប់តែប៉ុណ្ណេះ។+
កំណត់សម្គាល់
^ ន័យត្រង់«កូនរបស់ស្ដេច»
^ ន័យត្រង់«វិនិច្ឆ័យក្ដី»
^ នេះសំដៅលើទន្លេអឺប្រាត
^ មើលនិយមន័យពាក្យ«ជីវិត»