ចម្រៀងសរសើរព្រះ ៧៧:១-២០
ជូនចំពោះមេភ្លេង សូមលេងតាមបែបយេឌូថិន។* ទំនុករបស់អេសាភ។+
៧៧ ខ្ញុំនឹងបន្លឺសំឡេងស្រែករកព្រះខ្ញុំនឹងស្រែកហៅព្រះ ហើយលោកនឹងឮខ្ញុំ។+
២ ក្នុងគ្រាដែលខ្ញុំរងទុក្ខវេទនា ខ្ញុំស្វែងរកព្រះយេហូវ៉ា+នៅពេលយប់ ខ្ញុំលើកដៃអធិដ្ឋានទៅលោកឥតឈប់តែចិត្តរបស់ខ្ញុំមិនបានធូរស្បើយឡើយ។
៣ ពេលខ្ញុំនឹកដល់ព្រះ ខ្ញុំក៏ថ្ងួចថ្ងូរ+ខ្ញុំកើតទុក្ខរហូតដល់លែងមានកម្លាំងទៀត។+ (ស៊ីឡា)
៤ លោកមិនឲ្យខ្ញុំបិទភ្នែកទេ។ខ្ញុំជ្រួលច្របល់ក្នុងចិត្ត ហើយនិយាយមិនចេញ។
៥ ខ្ញុំគិតទៅដល់គ្រាដ៏យូរលង់+គឺអស់ជាច្រើនឆ្នាំដែលកន្លងផុតទៅ។
៦ នៅវេលាយប់ ខ្ញុំនឹកចាំចម្រៀងរបស់ខ្ញុំ+ខ្ញុំរំពឹងគិតក្នុងចិត្ត+ហើយខ្ញុំខំប្រឹងស្រាវជ្រាវយ៉ាងហ្មត់ចត់ដើម្បីដឹងចម្លើយ។
៧ តើព្រះយេហូវ៉ានឹងបោះបង់ចោលយើងរហូតឬ?+
តើលោកនឹងមិនមេត្តាចំពោះយើងម្ដងទៀតទេឬ?+
៨ តើលោកឈប់មានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ជាដរាបឬ?
តើមនុស្សគ្រប់ជំនាន់នឹងមិនបានឃើញសេចក្ដីសន្យារបស់លោកក្លាយជាការពិតទេឬ?
៩ តើព្រះភ្លេចបង្ហាញចិត្តអាណិតមេត្តាឬទេ?+
ហើយតើកំហឹងរបស់លោកបណ្ដាលឲ្យលោកលែងមានសេចក្ដីមេត្តាករុណាទៀតឬទេ? (ស៊ីឡា)
១០ តើខ្ញុំត្រូវនិយាយតទៅទៀតឬ ថា៖ «ខ្ញុំពិបាកចិត្តយ៉ាងនេះ+ព្រោះព្រះដ៏ខ្ពង់ខ្ពស់បំផុតឈប់ជួយយើងទៀត»?
១១ ខ្ញុំនឹងមិនភ្លេចកិច្ចការរបស់យ៉ាឡើយខ្ញុំនឹងចងចាំការអស្ចារ្យដែលលោកបានធ្វើតាំងពីយូរមកហើយ។
១២ ខ្ញុំនឹងរំពឹងគិតអំពីកិច្ចការទាំងអស់ដែលលោកបានធ្វើហើយខ្ញុំនឹងជញ្ជឹងគិតអំពីស្នាដៃរបស់លោក។+
១៣ ឱព្រះ ផ្លូវរបស់លោកគឺបរិសុទ្ធឱព្រះរបស់យើង តើមានព្រះណាដែលអស្ចារ្យដូចលោក?+
១៤ លោកជាព្រះពិត ជាព្រះដែលធ្វើការអស្ចារ្យផ្សេងៗ+លោកបានបង្ហាញឫទ្ធានុភាពរបស់លោកឲ្យជនជាតិនានាឃើញ។+
១៥ លោកបានសង្គ្រោះរាស្ត្ររបស់លោកដោយឫទ្ធានុភាព*+គឺលោកបានសង្គ្រោះ*កូនចៅយ៉ាកុបនិងកូនចៅយ៉ូសែប។ (ស៊ីឡា)
១៦ ឱព្រះអើយ ទឹកទាំងឡាយបានឃើញលោកពេលឃើញលោក ទឹកក៏រំពើកញាប់ញ័រ+ហើយទឹកជ្រៅកញ្ជ្រោលបក់បោក។
១៧ ពពកខ្មៅបង្អុរភ្លៀងយ៉ាងខ្លាំងមេឃងងឹតក្រាស់បញ្ចេញសូរគ្រាំគ្រេងហើយផ្លេកបន្ទោររបស់លោកបាញ់ទៅនេះបាញ់ទៅនោះ ដូចគេបាញ់ព្រួញ។+
១៨ សំឡេងផ្គរលាន់របស់លោក+ប្រៀបដូចជាសំឡេងសន្ធឹកកង់រទេះចម្បាំងផ្លេកបន្ទោរភ្លឺឆ្វាចពេញផែនដី+ហើយផែនដីក៏កក្រើករញ្ជួយ។+
១៩ ផ្លូវរបស់លោកកាត់បាតសមុទ្រ+មាគ៌ារបស់លោកកាត់ទឹកដ៏សែនជ្រៅប៉ុន្តែ គ្មានអ្នកណាបានឃើញលំអានជើងរបស់លោកឡើយ។
២០ លោកដឹកនាំរាស្ត្ររបស់លោក ដូចដឹកនាំហ្វូងចៀម+ដោយឲ្យម៉ូសេនិងអេរ៉ុនថែរក្សាពួកគេ។+