ចម្រៀងសរសើរព្រះ ៩:១-២០
ជូនចំពោះមេភ្លេង សូមច្រៀងបែបម៉ូតឡាបិន។* ទំនុករបស់ដាវីឌ។
א [អាល់ឡេហ្វ]
៩ ឱព្រះយេហូវ៉ា ខ្ញុំនឹងសរសើរលោកអស់ពីដួងចិត្តខ្ញុំនឹងប្រាប់មនុស្សឯទៀតឲ្យដឹងអំពីកិច្ចការដ៏អស្ចារ្យទាំងអស់របស់លោក។+
២ ខ្ញុំសប្បាយរីករាយដោយសារលោកឱព្រះដ៏ខ្ពង់ខ្ពស់បំផុត ខ្ញុំនឹងច្រៀងសរសើរ*នាមរបស់លោក។+
ב [បេត]
៣ ពេលសត្រូវរបស់ខ្ញុំដកថយ+ពួកគេនឹងដួល ហើយវិនាសនៅចំពោះមុខលោក។
៤ ព្រោះលោករកយុត្តិធម៌ឲ្យខ្ញុំ ហើយការពារខ្ញុំលោកអង្គុយលើបល្ល័ង្ក ហើយវិនិច្ឆ័យដោយសេចក្ដីសុចរិត។+
ג [គីមេល]
៥ លោកប្រដៅតម្រង់ប្រជាជាតិនានា+ ហើយបំផ្លាញមនុស្សទុច្ចរិតលោកលុបឈ្មោះពួកគេចោលមិនឲ្យមានជារៀងរហូត។
៦ លោកបានបំផ្លាញសត្រូវឲ្យបាត់សូន្យលោកបានរំលើងក្រុងទាំងប៉ុន្មានរបស់ពួកគេហើយគ្មានអ្នកណានឹងនឹកដល់ពួកគេទៀតទេ។+
ה [ហេ]
៧ ប៉ុន្តែ ព្រះយេហូវ៉ាអង្គុយលើបល្ល័ង្កជារៀងដរាប+លោកបានតាំងបល្ល័ង្ករបស់លោកយ៉ាងរឹងមាំសម្រាប់ការវិនិច្ឆ័យដោយយុត្តិធម៌។+
៨ លោកនឹងវិនិច្ឆ័យមនុស្សនៅផែនដីដោយសេចក្ដីសុចរិត+លោកនឹងសម្រេចក្ដីឲ្យប្រជាជាតិនានាដោយសេចក្ដីទៀងត្រង់។+
ו [វ៉ោ]
៩ ព្រះយេហូវ៉ានឹងទៅជាទីជ្រកដ៏មានសុវត្ថិភាពសម្រាប់មនុស្សដែលត្រូវគេសង្កត់សង្កិន+លោកជាជម្រកដ៏រឹងមាំក្នុងគ្រាលំបាក។+
១០ ឱព្រះយេហូវ៉ា អ្នកដែលស្គាល់នាមរបស់លោកនឹងទុកចិត្តលោក+លោកនឹងមិនបោះបង់ចោលអ្នកបម្រើ*របស់លោកឡើយ។+
ז [ហ្សាយីន]
១១ ចូរច្រៀងសរសើរព្រះយេហូវ៉ាដែលនៅស៊ីយ៉ូនចូរប្រាប់មនុស្សទាំងឡាយឲ្យដឹងអំពីអ្វីដែលលោកបានធ្វើ។+
១២ លោកចងចាំពួកអ្នកដែលត្រូវគេសម្លាប់ ហើយនឹងសងសឹកឲ្យពួកគេវិញ។+
លោកគ្មានថ្ងៃភ្លេចសម្រែករបស់មនុស្សរងទុក្ខឡើយ។+
ח [ហេត]
១៣ ឱព្រះយេហូវ៉ា សូមលោកបង្ហាញសេចក្ដីមេត្តាករុណាដល់ខ្ញុំ សូមលោកឃើញទុក្ខលំបាកដែលខ្ញុំមានដោយសារមនុស្សដែលស្អប់ខ្ញុំសូមលោកជួយខ្ញុំឲ្យរួចពីទ្វារនៃសេចក្ដីស្លាប់ផង+
១៤ ដើម្បីខ្ញុំអាចប្រកាសនៅឯទ្វារកំពែងនៃកូនស្រីស៊ីយ៉ូនអំពីការប្រព្រឹត្តដ៏ល្អប្រសើររបស់លោក+ហើយអាចត្រេកអរដោយសារលោកជួយសង្គ្រោះខ្ញុំ។+
ט [ថេត]
១៥ ប្រជាជាតិនានាធ្លាក់ទៅក្នុងរណ្ដៅដែលពួកគេបានជីកជើងរបស់ពួកគេជាប់អន្ទាក់ដែលពួកគេបានបង្កប់។+
១៦ ការវិនិច្ឆ័យរបស់ព្រះយេហូវ៉ាបានធ្វើឲ្យមនុស្សស្គាល់លោក+មនុស្សទុច្ចរិតជាប់អន្ទាក់ដែលខ្លួនបានដាក់។+
ហ៊ីកាយ៉ូន។* (ស៊ីឡា)
י [យ៉ូដ]
១៧ មនុស្សទុច្ចរិតនឹងទៅឯផ្នូរ*គឺមនុស្សពីគ្រប់ប្រជាជាតិដែលភ្លេចព្រះ។
១៨ ប៉ុន្តែ ព្រះនឹងមិនភ្លេចជនក្រីក្រទេ+ហើយសេចក្ដីសង្ឃឹមរបស់មនុស្សដែលមានចិត្តសុភាពនឹងមិនសាបសូន្យឡើយ។+
כ [កាប]
១៩ ឱព្រះយេហូវ៉ា សូមក្រោកឡើង! កុំឲ្យមនុស្សមានជ័យជម្នះលើលោកឡើយសូមលោកវិនិច្ឆ័យប្រជាជាតិនានាស្របតាមការប្រព្រឹត្តរបស់ពួកគេ។+
២០ ឱព្រះយេហូវ៉ា សូមលោកធ្វើឲ្យពួកគេភ័យខ្លាច+សូមធ្វើឲ្យប្រជាជាតិនានាដឹងថា ពួកគេគ្រាន់តែជាមនុស្សប៉ុណ្ណោះ។ (ស៊ីឡា)
កំណត់សម្គាល់
^ មើលនិយមន័យពាក្យ«ម៉ូតឡាបិន»
^ ឬ«លេងភ្លេង»
^ ន័យត្រង់«អ្នកដែលស្វែងរក»
^ មើលនិយមន័យពាក្យ«ហ៊ីកាយ៉ូន»
^ ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»