ច្បាប់លេវី ៧:១-៣៨

  • ការ​ណែនាំ​អំពី​គ្រឿង​បូជា​ផ្សេង​ៗ​ (​១​-​២១)

    • គ្រឿង​បូជា​សម្រាប់​អំពើ​រំលង (​១​-​១០)

    • គ្រឿង​បូជា​នៃ​មេត្រី​ភាព (​១១​-​២១)

  • បម្រាម​មិន​ឲ្យ​បរិភោគ​ខ្លាញ់​ឬ​ឈាម (​២២​-​២៧)

  • ចំណែក​របស់​សង្ឃ (​២៨​-​៣៦)

  • ការ​បញ្ចប់​ការ​ជូន​គ្រឿង​បូជា (​៣៧, ៣៨)

 «​‹នេះ​ជា​ច្បាប់​នៃ​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង+ ជា​គ្រឿង​បូជា​ដែល​បរិសុទ្ធ​បំផុត ២  គឺ​ត្រូវ​សម្លាប់​សត្វ​ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង​នៅ​កន្លែង​ដែល​គេ​សម្លាប់​សត្វ​ជា​គ្រឿង​បូជា​ដុត។ រួច​យក​ឈាម​សត្វ​នោះ+ទៅ​ប្រោះ​នៅ​លើ​ជញ្ជាំង​ទាំង​បួន​នៃ​ទី​បូជា។+ ៣  សង្ឃ*ត្រូវ​ជូន​ខ្លាញ់​ទាំង​អស់+ គឺ​ខ្លាញ់​ជាប់​កន្ទុយ ស្បៃ​ខ្លាញ់​ស្រោប​ពោះ​វៀន ៤  ព្រម​ទាំង​តម្រង​នោម​ទាំង​ពីរ​និង​ខ្លាញ់​រុំ​ជុំ​វិញ ដែល​នៅ​ក្បែរ​ចំឡក។ គាត់​ក៏​ចៀរ​ខ្លាញ់​ដែល​ស្រោប​ថ្លើម រួច​យក​ចេញ​ជា​មួយ​នឹង​តម្រង​នោម​ដែរ។+ ៥  រួច​មក សង្ឃ​នឹង​ដុត​ខ្លាញ់​ទាំង​នោះ​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​ជូន​ព្រះ​យេហូវ៉ា។+ នេះ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង។ ៦  កូន​ប្រុស​ៗ​ទាំង​អស់​របស់​សង្ឃ​ត្រូវ​បរិភោគ​សាច់​នៃ​គ្រឿង​បូជា​នោះ។+ គ្រឿង​បូជា​នោះ​ជា​អ្វី​ដែល​បរិសុទ្ធ​បំផុត។+ ៧  ច្បាប់​ស្ដី​អំពី​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង ក៏​ត្រូវ​អនុវត្ត​ដូច​គ្នា​ចំពោះ​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង​ដែរ។ សាច់​សត្វ​នៃ​គ្រឿង​បូជា​នោះ​នឹង​បាន​ជា​ចំណែក​របស់​សង្ឃ​ដែល​ជម្រះ​ភាព​ខុស​ឆ្គង។+ ៨  ​«​‹ពេល​សង្ឃ​ជូន​សត្វ​ជា​គ្រឿង​បូជា​ដុត​ឲ្យ​អ្នក​ណា​ម្នាក់ ស្បែក​សត្វ​នោះ+នឹង​បាន​ជា​ចំណែក​របស់​គាត់។ ៩  ​«​‹រាល់​គ្រឿង​បូជា​ពី​ស្រូវ​ដែល​ចម្អិន​ក្នុង​ឡ ឬ​ក្នុង​ចាន​ពុម្ព ឬ​ក្នុង​ខ្ទះ+ នឹង​បាន​ទៅ​ជា​ចំណែក​របស់​សង្ឃ​ដែល​ជូន​គ្រឿង​បូជា​នោះ។+ ១០  ឯ​គ្រឿង​បូជា​ឯ​ទៀត​ពី​ស្រូវ ទោះ​ជា​លាយ​ជា​មួយ​ប្រេង+ឬ​ស្ងួត​ក្ដី+ នឹង​បាន​ទៅ​ជា​ចំណែក​របស់​កូន​ប្រុស​ៗ​អេរ៉ុន។ ពួក​គាត់​នឹង​ទទួល​ចំណែក​ស្មើ​គ្នា។ ១១  ​«​‹បើ​បុគ្គល​ម្នាក់​ជូន​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ដល់​ព្រះ​យេហូវ៉ា គាត់​ត្រូវ​ធ្វើ​តាម​ច្បាប់​ខាង​ក្រោម​៖+ ១២  បើ​គាត់​ជូន​គ្រឿង​បូជា​នេះ​ដើម្បី​បង្ហាញ​អំណរ​គុណ+ គាត់​ត្រូវ​ជូន​ជា​មួយ​នឹង​នំ​កង​ឥត​ដំបែ​លាយ​ប្រេង និង​នំ​ស្រួយ​ឥត​ដំបែ​លាប​ដោយ​ប្រេង ព្រម​ទាំង​នំ​កង​ធ្វើ​ពី​ម្សៅ​ម៉ដ្ឋ​ដែល​លាយ​ប្រេង​យ៉ាង​ជោក។ នេះ​ជា​គ្រឿង​បូជា​សម្រាប់​ថ្លែង​អំណរ​គុណ។ ១៣  គាត់​ត្រូវ​ជូន​គ្រឿង​បូជា​នោះ​ជា​មួយ​នឹង​នំ​កង​មាន​ដំបែ រួម​ជា​មួយ​គ្រឿង​បូជា​នៃ​មេត្រី​ភាព​សម្រាប់​ថ្លែង​អំណរ​គុណ។ ១៤  គាត់​ត្រូវ​ជូន​នំ​ទាំង​នោះ​មួយ​មុខ​ៗ​ដល់​ព្រះ​យេហូវ៉ា​ជា​ចំណែក​ពិសិដ្ឋ ហើយ​ចំណែក​នោះ​នឹង​បាន​ទៅ​ជា​របស់​សង្ឃ​ដែល​ប្រោះ​ឈាម​នៃ​គ្រឿង​បូជា​មេត្រី​ភាព។+ ១៥  ឯ​សាច់​ជា​គ្រឿង​បូជា​នៃ​មេត្រី​ភាព​សម្រាប់​ថ្លែង​អំណរ​គុណ នោះ​ត្រូវ​បរិភោគ​នៅ​ថ្ងៃ​ដែល​គាត់​ជូន​តែ​ម្ដង មិន​ត្រូវ​ទុក​ដល់​ព្រឹក​ឡើយ។+ ១៦  ​«​‹បើ​គ្រឿង​បូជា​របស់​គាត់​ជា​គ្រឿង​បូជា​លា​សម្បថ+ឬ​ជា​គ្រឿង​បូជា​ស្ម័គ្រ​ពី​ចិត្ត+ នោះ​ត្រូវ​បរិភោគ​នៅ​ថ្ងៃ​ដែល​គាត់​ជូន​តែ​ម្ដង ហើយ​អ្វី​ដែល​នៅ​សល់​អាច​ទុក​បរិភោគ​នៅ​ថ្ងៃ​បន្ទាប់​បាន។ ១៧  ប៉ុន្តែ សាច់​ដែល​នៅ​សល់​រហូត​ដល់​ថ្ងៃ​ទី៣ ត្រូវ​ដុត​ចោល​វិញ។+ ១៨  បើ​អ្នក​ណា​បរិភោគ​សាច់​ពី​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ដែល​នៅ​សល់​រហូត​ដល់​ថ្ងៃ​ទី៣ អ្នក​នោះ​នឹង​មាន​ទោស ព្រោះ​ការ​នោះ​គួរ​ឲ្យ​ស្អប់ខ្ពើម​ណាស់។ ព្រះ​នឹង​មិន​ពេញ​ចិត្ត​អ្នក​ដែល​ជូន​គ្រឿង​បូជា​នោះ​ទេ ហើយ​គ្រឿង​បូជា​នោះ​នឹង​ទៅ​ជា​អសារ​ឥត​ការ។+ ១៩  ឯ​សាច់​ណា​ដែល​ប៉ះ​នឹង​អ្វី​ដែល​មិន​ស្អាត​បរិសុទ្ធ នោះ​មិន​ត្រូវ​បរិភោគ​ជា​ដាច់​ខាត តែ​ត្រូវ​ដុត​ចោល​វិញ។ ចំណែក​សាច់​ដែល​ស្អាត​បរិសុទ្ធ មាន​តែ​អ្នក​ដែល​ស្អាត​បរិសុទ្ធ​ប៉ុណ្ណោះ​ទើប​អាច​បរិភោគ​បាន។ ២០  ​«​‹ប៉ុន្តែ បើ​អ្នក​ណា​ដែល​មិន​ស្អាត​បរិសុទ្ធ​បរិភោគ​សាច់​នៃ​គ្រឿង​បូជា​នៃ​មេត្រី​ភាព​សម្រាប់​ជូន​ព្រះ​យេហូវ៉ា អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ*ពី​ជន​រួម​ជាតិ​របស់​ខ្លួន។+ ២១  បើ​អ្នក​ណា​ប៉ះ​មនុស្ស​ដែល​មិន​ស្អាត​បរិសុទ្ធ+ ឬ​សត្វ​ដែល​មិន​ស្អាត​បរិសុទ្ធ+ ឬ​អ្វី​ណា​ក៏​ដោយ​ដែល​គួរ​ឲ្យ​ស្អប់ខ្ពើម+ ហើយ​បើ​គាត់​បរិភោគ​សាច់​ជា​គ្រឿង​បូជា​នៃ​មេត្រី​ភាព​សម្រាប់​ជូន​ព្រះ​យេហូវ៉ា អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ*ពី​ជន​រួម​ជាតិ​របស់​ខ្លួន›​»។ ២២  ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​បន្ត​ទៀត​ថា​៖ ២៣  ​«​ចូរ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ខ្លាញ់+គោ​ឈ្មោល ខ្លាញ់​ចៀម​ឈ្មោល ឬ​ខ្លាញ់​ពពែ​ឡើយ។ ២៤  រីឯ​ខ្លាញ់​សត្វ​ដែល​ងាប់​ឯង ឬ​ខ្លាញ់​សត្វ​ដែល​សត្វ​ព្រៃ​ហែក​ស៊ី អ្នក​រាល់​គ្នា​អាច​យក​មក​ប្រើ​ប្រាស់​បាន តែ​មិន​ត្រូវ​បរិភោគ​ជា​ដាច់​ខាត។+ ២៥  ព្រោះ​អ្នក​ណា​បរិភោគ​ខ្លាញ់​សត្វ​ដែល​គាត់​ជូន​ដើម្បី​ដុត​ជា​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ*ពី​ជន​រួម​ជាតិ​របស់​ខ្លួន។ ២៦  ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ឈាម+ជា​ដាច់​ខាត មិន​ថា​ជា​ឈាម​សត្វ​ស្លាប​ឬ​ឈាម​សត្វ​ឯ​ទៀត​ឡើយ ទោះ​ជា​អ្នក​រាល់​គ្នា​រស់​នៅ​កន្លែង​ណា​ក្ដី។ ២៧  បើ​អ្នក​ណា​បរិភោគ​ឈាម អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ*+ពី​ជន​រួម​ជាតិ​របស់​ខ្លួន›​»។ ២៨  ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​បន្ត​ទៀត​ថា​៖ ២៩  ​«​ចូរ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹បើ​អ្នក​ណា​ជូន​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ដល់​ព្រះ​យេហូវ៉ា គាត់​ត្រូវ​យក​មួយ​ចំណែក​ពី​គ្រឿង​បូជា​នោះ​មក​ជូន​ព្រះ​យេហូវ៉ា+ ៣០  គឺ​គាត់​ត្រូវ​យក​ខ្លាញ់+និង​សាច់​ទ្រូង​ដើម្បី​ដុត​ជូន​ព្រះ​យេហូវ៉ា។ គាត់​ត្រូវ​លើក​ខ្លាញ់​និង​សាច់​ទ្រូង​នោះ រេ​ចុះ​រេ​ឡើង​ជូន​ជា​គ្រឿង​បូជា​សម្រាប់​លើក​ចុះ​ឡើង+នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ ៣១  រួច​សង្ឃ​ត្រូវ​ដុត​ខ្លាញ់​នោះ​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង។+ ឯ​សាច់​ទ្រូង នឹង​បាន​ទៅ​ជា​ចំណែក​របស់​អេរ៉ុន​និង​កូន​ប្រុស​ៗ​គាត់។+ ៣២  ​«​‹អ្នក​រាល់​គ្នា​ត្រូវ​ជូន​ជើង​ស្ដាំ​របស់​សត្វ​នោះ​ជា​ចំណែក​ពិសិដ្ឋ​ពី​គ្រឿង​បូជា​នៃ​មេត្រី​ភាព ឲ្យ​ដល់​សង្ឃ។+ ៣៣  កូន​ប្រុស​របស់​អេរ៉ុន​ដែល​ជូន​ខ្លាញ់​និង​ឈាម​សត្វ​នៃ​គ្រឿង​បូជា​នោះ នឹង​ទទួល​ជើង​ស្ដាំ​នោះ​ជា​ចំណែក​របស់​គាត់។+ ៣៤  ព្រោះ​ខ្ញុំ​យក​ជើង​ដែល​ជា​ចំណែក​ពិសិដ្ឋ​ពី​គ្រឿង​បូជា​នៃ​មេត្រី​ភាព និង​សាច់​ទ្រូង​ពី​គ្រឿង​បូជា​សម្រាប់​លើក​ចុះ​ឡើង ឲ្យ​ដល់​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់។ នេះ​នឹង​ទៅ​ជា​ច្បាប់​សម្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ជា​ដរាប​ត​ទៅ។+ ៣៥  ​«​‹ចំណែក​ពី​គ្រឿង​បូជា​ដែល​ដុត​ជូន​ព្រះ​យេហូវ៉ា​នោះ ត្រូវ​ញែក​ដោយ​ឡែក​សម្រាប់​ឲ្យ​ដល់​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់ នៅ​ថ្ងៃ​ដែល​ពួក​គាត់​បាន​ត្រូវ​ជ្រើស​រើស​ឲ្យ​បម្រើ​ជា​សង្ឃ​ដល់​ព្រះ​យេហូវ៉ា។+ ៣៦  ព្រះ​យេហូវ៉ា​បង្គាប់​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល ប្រគល់​ចំណែក​នេះ​ដល់​ពួក​គាត់​នៅ​ថ្ងៃ​ដែល​ពួក​គាត់​ទទួល​ការ​ចាក់​ប្រេង​តែង​តាំង​ជា​សង្ឃ។+ នេះ​ជា​ច្បាប់​ដែល​ត្រូវ​កាន់​តាម​គ្រប់​ជំនាន់​ត​រៀង​ទៅ›​»។ ៣៧  នេះ​ជា​ច្បាប់​ស្ដី​អំពី​គ្រឿង​បូជា​ដុត+ គ្រឿង​បូជា​ពី​ស្រូវ+ គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង+ គ្រឿង​បូជា​សម្រាប់​អំពើ​រំលង+ គ្រឿង​បូជា​សម្រាប់​ពិធី​តែង​តាំង+ និង​គ្រឿង​បូជា​នៃ​មេត្រី​ភាព។+ ៣៨  ព្រះ​យេហូវ៉ា​បាន​ប្រគល់​ច្បាប់​ទាំង​ប៉ុន្មាន​នេះ​ដល់​ម៉ូសេ​នៅ​លើ​ភ្នំ​ស៊ីណាយ+ នៅ​ថ្ងៃ​ដែល​លោក​បង្គាប់​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ជូន​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា​នៅ​តំបន់​ស្ងាត់​ជ្រងំ​ស៊ីណាយ។+

កំណត់សម្គាល់

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​អ្នក​ជូន​»​
ឬ​«​អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​»​
ឬ​«​អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​»​
ឬ​«​អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​»​
ឬ​«​អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​»​