ជំរឿនបណ្ដាជន ១:១-៥៤
១ នៅថ្ងៃទី១ ខែទី២ ក្នុងឆ្នាំទី២ ក្រោយពីជនជាតិអ៊ីស្រាអែលចេញពីស្រុកអេហ្ស៊ីប+ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេក្នុងត្រសាលជំនុំនៅតំបន់ស្ងាត់ជ្រងំស៊ីណាយ+ ដូចតទៅនេះថា៖
២ «ចូរធ្វើជំរឿន+បណ្ដាជនអ៊ីស្រាអែលទាំងមូល ដោយរាប់ឈ្មោះប្រុសៗទាំងអស់ តាមក្រុមគ្រួសារ និងតាមវង្សត្រកូលពួកគេ។
៣ អ្នកនិងអេរ៉ុនត្រូវចុះបញ្ជីពួកគេតាមក្រុមនីមួយៗ គឺអស់អ្នកដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅ+ ជាអ្នកដែលអាចបម្រើជាកងទ័ពអ៊ីស្រាអែលបាន។
៤ «អ្នកត្រូវជ្រើសរើសបុរសម្នាក់ពីកុលសម្ព័ន្ធនីមួយៗ។ អ្នកទាំងនោះត្រូវជាប្រមុខលើកុលសម្ព័ន្ធរបស់ខ្លួន។+
៥ ពួកគេនឹងជួយអ្នកបំពេញភារកិច្ចនេះ។ ពួកគេមានឈ្មោះដូចតទៅ៖ អេលីសឺ+ ជាកូន*សេដេអឺ ពីកុលសម្ព័ន្ធរូបេន
៦ សេឡូមៀល+ ជាកូនស៊ូរីសាដាយ ពីកុលសម្ព័ន្ធស៊ីម្មាន
៧ ណាសូន+ ជាកូនអាមីណាដាប ពីកុលសម្ព័ន្ធយូដា
៨ នេថានេល+ ជាកូនសួអា ពីកុលសម្ព័ន្ធអ៊ីសាខារ
៩ អេលាប+ ជាកូនហេឡន ពីកុលសម្ព័ន្ធសេប៊ូឡូន
១០ អេលីសាម៉ា ជាកូនអាំម៉ាយហ៊ូត ពីកុលសម្ព័ន្ធអេប្រាអ៊ីម+ កាម៉េលាល ជាកូនភេដាសឺ ពីកុលសម្ព័ន្ធម៉ាណាសេ។ ពួកគេជាកូនចៅរបស់យ៉ូសែប។
១១ អាប៊ីដាន+ ជាកូនគីឌីអូណាយ ពីកុលសម្ព័ន្ធបេនយ៉ាមីន
១២ អាហាយអ៊ីសឺ+ ជាកូនអាំមីសាដាយ ពីកុលសម្ព័ន្ធដាន់
១៣ ផាគាល+ ជាកូនអូក្រាន ពីកុលសម្ព័ន្ធអេស៊ើរ
១៤ អេឡាយអាសាប+ ជាកូនឌូអែល ពីកុលសម្ព័ន្ធកាដ
១៥ និងអាហាយរ៉ា+ ជាកូនអេណាន់ ពីកុលសម្ព័ន្ធណែបថាលី។
១៦ បុរសទាំងនោះបានត្រូវជ្រើសរើសពីចំណោមបណ្ដាជនអ៊ីស្រាអែល ហើយសុទ្ធតែជាមេដឹកនាំ+នៃកុលសម្ព័ន្ធរៀងៗខ្លួន និងជាមេលើ១.០០០នាក់»។+
១៧ ដូច្នេះ ម៉ូសេនិងអេរ៉ុនបានហៅពួកបុរសដែលព្រះបានជ្រើសរើសឲ្យមក។
១៨ នៅថ្ងៃទី១ ក្នុងខែទី២ ពួកគាត់ទាំងអស់បានប្រមូលបណ្ដាជនអ៊ីស្រាអែល មកចុះបញ្ជីតាមក្រុមគ្រួសារ និងតាមវង្សត្រកូលពួកគេ គឺអស់អ្នកដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅ។+
១៩ ពួកគេបានធ្វើដូចដែលព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ។ ដូច្នេះ ម៉ូសេបានធ្វើជំរឿនបណ្ដាជននៅតំបន់ស្ងាត់ជ្រងំស៊ីណាយ។+
២០ កូនចៅរបស់រូបេនជាកូនច្បងអ៊ីស្រាអែល+ បានត្រូវរាប់បញ្ចូលក្នុងបញ្ជីតាមក្រុមគ្រួសារ និងតាមវង្សត្រកូល គឺបុរសទាំងអស់ដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅ ហើយអាចបម្រើជាកងទ័ពបាន។
២១ ក្នុងកុលសម្ព័ន្ធរូបេន មានចំនួន៤៦.៥០០នាក់។
២២ ឯកូនចៅរបស់ស៊ីម្មាន+ ពួកគេបានត្រូវរាប់បញ្ចូលក្នុងបញ្ជីតាមក្រុមគ្រួសារ និងតាមវង្សត្រកូល គឺបុរសទាំងអស់ដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅ ហើយអាចបម្រើជាកងទ័ពបាន។
២៣ ក្នុងកុលសម្ព័ន្ធស៊ីម្មាន មានចំនួន៥៩.៣០០នាក់។
២៤ រីឯកូនចៅរបស់កាដ+ ពួកគេបានត្រូវរាប់បញ្ចូលក្នុងបញ្ជីតាមក្រុមគ្រួសារ និងតាមវង្សត្រកូល គឺបុរសទាំងអស់ដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅ ហើយអាចបម្រើជាកងទ័ពបាន។
២៥ ក្នុងកុលសម្ព័ន្ធកាដ មានចំនួន៤៥.៦៥០នាក់។
២៦ ចំណែកកូនចៅរបស់យូដា+ ពួកគេបានត្រូវរាប់បញ្ចូលក្នុងបញ្ជីតាមក្រុមគ្រួសារ និងតាមវង្សត្រកូល គឺបុរសទាំងអស់ដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅ ហើយអាចបម្រើជាកងទ័ពបាន។
២៧ ក្នុងកុលសម្ព័ន្ធយូដា មានចំនួន៧៤.៦០០នាក់។
២៨ ឯកូនចៅរបស់អ៊ីសាខារ+ ពួកគេបានត្រូវរាប់បញ្ចូលក្នុងបញ្ជីតាមក្រុមគ្រួសារ និងតាមវង្សត្រកូល គឺបុរសទាំងអស់ដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅ ហើយអាចបម្រើជាកងទ័ពបាន។
២៩ ក្នុងកុលសម្ព័ន្ធអ៊ីសាខារ មានចំនួន៥៤.៤០០នាក់។
៣០ រីឯកូនចៅរបស់សេប៊ូឡូន+ ពួកគេបានត្រូវរាប់បញ្ចូលក្នុងបញ្ជីតាមក្រុមគ្រួសារ និងតាមវង្សត្រកូល គឺបុរសទាំងអស់ដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅ ហើយអាចបម្រើជាកងទ័ពបាន។
៣១ ក្នុងកុលសម្ព័ន្ធសេប៊ូឡូន មានចំនួន៥៧.៤០០នាក់។
៣២ ចំណែកកូនចៅរបស់យ៉ូសែបតាមរយៈអេប្រាអ៊ីម+ ពួកគេបានត្រូវរាប់បញ្ចូលក្នុងបញ្ជីតាមក្រុមគ្រួសារ និងតាមវង្សត្រកូល គឺបុរសទាំងអស់ដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅ ហើយអាចបម្រើជាកងទ័ពបាន។
៣៣ ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីម មានចំនួន៤០.៥០០នាក់។
៣៤ ឯកូនចៅរបស់ម៉ាណាសេ+ ពួកគេបានត្រូវរាប់បញ្ចូលក្នុងបញ្ជីតាមក្រុមគ្រួសារ និងតាមវង្សត្រកូល គឺបុរសទាំងអស់ដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅ ហើយអាចបម្រើជាកងទ័ពបាន។
៣៥ ក្នុងកុលសម្ព័ន្ធម៉ាណាសេ មានចំនួន៣២.២០០នាក់។
៣៦ រីឯកូនចៅរបស់បេនយ៉ាមីន+ ពួកគេបានត្រូវរាប់បញ្ចូលក្នុងបញ្ជីតាមក្រុមគ្រួសារ និងតាមវង្សត្រកូល គឺបុរសទាំងអស់ដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅ ហើយអាចបម្រើជាកងទ័ពបាន។
៣៧ ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន មានចំនួន៣៥.៤០០នាក់។
៣៨ ចំណែកកូនចៅរបស់ដាន់+ ពួកគេបានត្រូវរាប់បញ្ចូលក្នុងបញ្ជីតាមក្រុមគ្រួសារ និងតាមវង្សត្រកូល គឺបុរសទាំងអស់ដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅ ហើយអាចបម្រើជាកងទ័ពបាន។
៣៩ ក្នុងកុលសម្ព័ន្ធដាន់ មានចំនួន៦២.៧០០នាក់។
៤០ ឯកូនចៅរបស់អេស៊ើរ+ ពួកគេបានត្រូវរាប់បញ្ចូលក្នុងបញ្ជីតាមក្រុមគ្រួសារ និងតាមវង្សត្រកូល គឺបុរសទាំងអស់ដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅ ហើយអាចបម្រើជាកងទ័ពបាន។
៤១ ក្នុងកុលសម្ព័ន្ធអេស៊ើរ មានចំនួន៤១.៥០០នាក់។
៤២ រីឯកូនចៅរបស់ណែបថាលី+ ពួកគេបានត្រូវរាប់បញ្ចូលក្នុងបញ្ជីតាមក្រុមគ្រួសារ និងតាមវង្សត្រកូល គឺបុរសទាំងអស់ដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅ ហើយអាចបម្រើជាកងទ័ពបាន។
៤៣ ក្នុងកុលសម្ព័ន្ធណែបថាលី មានចំនួន៥៣.៤០០នាក់។
៤៤ យ៉ាងនេះ ម៉ូសេ អេរ៉ុន និងមេដឹកនាំកុលសម្ព័ន្ធទាំង១២នាក់ បានធ្វើជំរឿនបណ្ដាជនអ៊ីស្រាអែល។
៤៥ ពួកគាត់បានចុះបញ្ជីបុរសទាំងអស់ដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅ ហើយអាចបម្រើជាកងទ័ពបាន តាមវង្សត្រកូលរបស់ពួកគេរៀងៗខ្លួន។
៤៦ ចំនួនបុរសសរុបទាំងអស់គឺ៦០៣.៥៥០នាក់។+
៤៧ ប៉ុន្តែ ពួកបុរសក្នុងកុលសម្ព័ន្ធលេវី+មិនបានត្រូវរាប់បញ្ចូលក្នុងបញ្ជីទេ។+
៤៨ ព្រោះព្រះយេហូវ៉ាបានប្រាប់ម៉ូសេថា៖
៤៩ «អ្នកមិនត្រូវចុះបញ្ជីពួកបុរសក្នុងកុលសម្ព័ន្ធលេវីទេ ហើយក៏មិនត្រូវរាប់បញ្ចូលចំនួនពួកគេជាមួយបណ្ដាជនអ៊ីស្រាអែលដែរ។+
៥០ អ្នកត្រូវតែងតាំងពួកលេវីឲ្យមើលការខុសត្រូវលើត្រសាលជំនុំនៃកិច្ចព្រមព្រៀង+ ព្រមទាំងប្រដាប់ប្រដាទាំងប៉ុន្មានដែលប្រើប្រាស់ក្នុងនោះ។+ ពួកគេនឹងបម្រើនៅឯត្រសាលជំនុំ ហើយមានភារកិច្ចសែងត្រសាលជំនុំ និងប្រដាប់ប្រដាទាំងនោះ។+ ពួកគេត្រូវដំឡើងត្រសាលខ្លួនជុំវិញត្រសាលជំនុំ។+
៥១ ពេលត្រូវរើត្រសាលជំនុំពីកន្លែងមួយទៅកន្លែងមួយ ពួកលេវីត្រូវជាអ្នករុះត្រសាលជំនុំ+ ហើយក៏ត្រូវជាអ្នកដំឡើងត្រសាលនោះនៅកន្លែងមួយទៀតដែរ។ បើអ្នកផ្សេងទៀតចូលមកក្បែរត្រសាលជំនុំ អ្នកនោះនឹងត្រូវស្លាប់។+
៥២ «បណ្ដាជនអ៊ីស្រាអែលត្រូវដំឡើងត្រសាលខ្លួនតាមក្រុមរបស់ពួកគេ ត្រង់កន្លែងកំណត់ គឺមួយប៉ែកមានបីកុលសម្ព័ន្ធ។+
៥៣ ឯពួកលេវីវិញ ពួកគេត្រូវដំឡើងត្រសាលរបស់ខ្លួនជុំវិញត្រសាលជំនុំដែលមានហឹបនៃសេចក្ដីរំលឹក ដើម្បីកុំឲ្យបណ្ដាជនអ៊ីស្រាអែលមានទោសនៅចំពោះព្រះ។+ ពួកលេវីត្រូវមើលការខុសត្រូវលើត្រសាលជំនុំនៃសេចក្ដីរំលឹក»។+
៥៤ រួចមក បណ្ដាជនអ៊ីស្រាអែលបានធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ាតាមរយៈម៉ូសេ គឺធ្វើតាមគ្រប់ការទាំងអស់។
កំណត់សម្គាល់
^ ក្នុងគម្ពីរពាក្យ«កូន»ឬ«បុត្រ»អាចសំដៅលើអ្នកណាក៏ដោយដែលកើតក្នុងវង្សត្រកូល