ជំរឿនបណ្ដាជន ២៤:១-២៥

  • ពាក្យ​កំណាព្យ​ទី៣​របស់​បាឡាម (​១​-​១១)

  • ពាក្យ​កំណាព្យ​ទី៤​របស់​បាឡាម (​១២​-​២៥)

២៤  កាល​បាឡាម​បាន​ឃើញ​ថា ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ឲ្យ​ពរ​ដល់​អ៊ីស្រាអែល នោះ​គាត់​មិន​បាន​ទៅ​រក​មើល​ប្រផ្នូល​អំពី​ការ​វិនាស+ទៀត​ទេ តែ​គាត់​បាន​បែរ​មុខ​ទៅ​តំបន់​ស្ងាត់​ជ្រងំ​វិញ។ ២  បាឡាម​បាន​សម្លឹង​មើល​ទៅ​បណ្ដា​ជន​អ៊ីស្រាអែល ហើយ​ឃើញ​ពួក​គេ​កំពុង​បោះ​ជំរំ​តាម​កុលសម្ព័ន្ធ។+ ពេល​នោះ​ឫទ្ធានុភាព​របស់​ព្រះ​បាន​បណ្ដាល​ឲ្យ​គាត់+ ៣  ពោល​ពាក្យ​ជា​កំណាព្យ​ថា​៖+ ​«​នេះ​ជា​ពាក្យ​របស់​បាឡាម​ជា​កូន​បេអ័រ ជា​ពាក្យ​របស់​បុរស​ដែល​បាន​ត្រូវ​បំភ្លឺ​ភ្នែក  ៤  នេះ​ជា​ពាក្យ​របស់​អ្នក​ដែល​ឮ​ប្រសាសន៍​របស់​ព្រះជា​អ្នក​ដែល​បាន​ឃើញ​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​ក្នុង​គំនិតជា​អ្នក​ដែល​បាន​ក្រាប​ខ្លួន​ទាំង​ភ្នែក​នៅ​បើក។ ពាក្យ​ទាំង​នេះ​មាន​ដូច​ត​ទៅ​៖+  ៥  ឱ​យ៉ាកុប​អើយ ត្រសាល​របស់​អ្នក​ស្អាត​ណាស់​ហ្ន៎! ឱ​អ៊ីស្រាអែល​អើយ លំនៅ​របស់​អ្នក​ល្អ​ប្រពៃ​ម្ល៉េះ!+  ៦  ដូច​ជា​ជ្រលង​ដែល​លាត​សន្ធឹង​ទៅ​ឆ្ងាយ+ដូច​ជា​សួន​ច្បារ​តាម​ដង​ទន្លេដូច​ជា​ដើម​អាឡូ*ដែល​ព្រះ​យេហូវ៉ា​បាន​ដាំដូច​ជា​ដើម​ស៊ីដារ*ដុះ​ក្បែរ​មាត់​ទឹក។  ៧  ទឹក​តែង​តែ​ហូរ​ចេញ​ពី​ធុង​ស្បែក​ទាំង​ពីរ​របស់​គាត់ឯ​គ្រាប់​ពូជ*របស់​គាត់​បាន​ត្រូវ​សាប​ព្រោះ​នៅ​ក្បែរ​ផ្លូវ​ទឹក+ស្ដេច​របស់​គាត់+នឹង​ខ្លាំង​ពូកែ​ជាង​អាកាក់+រាជាណាចក្រ​របស់​គាត់​នឹង​ត្រូវ​លើក​តម្កើង។+  ៨  ព្រះ​នាំ​គាត់​ចេញ​ពី​ស្រុក​អេហ្ស៊ីប។ លោក​ប្រៀប​ដូច​ជា​ស្នែង​គោ​ព្រៃ​ចំពោះ​ពួក​គេ។ គាត់​នឹង​បំផ្លាញ​ប្រជា​ជាតិ​នា​នា​ដែល​ជា​អ្នក​គាប​សង្កត់+គាត់​នឹង​អង្កៀម​ឆ្អឹង​ពួក​គេ ហើយ​នឹង​ប្រហារ​ពួក​គេ​ដោយ​ព្រួញ។  ៩  គាត់​ក្រាប​ចុះ​ដូច​តោ​ក្រាប ដូច​តោ​ដេក តើ​អ្នក​ណា​ហ៊ាន​ដាស់​គាត់? អស់​អ្នក​ដែល​ឲ្យ​ពរ​គាត់ ពួក​គេ​នឹង​បាន​ពរ អស់​អ្នក​ដែល​ដាក់​បណ្ដាសា​គាត់ ពួក​គេ​នឹង​ត្រូវ​បណ្ដាសា​»។+ ១០  ឮ​ដូច្នោះ បាឡាក់​បាន​ខឹង​នឹង​បាឡាម​ជា​ខ្លាំង។ រួច​គាត់​ទះ​ដៃ​ដោយ​កំហឹង ហើយ​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ហៅ​អ្នក​មក​ដើម្បី​ដាក់​បណ្ដាសា​ពួក​សត្រូវ​របស់​ខ្ញុំ+ តែ​រហូត​មក​ដល់​ឥឡូវ​អ្នក​បាន​ឲ្យ​ពរ​ពួក​គេ​បី​ដង​ទៅ​វិញ។ ១១  ដូច្នេះ ចូរ​ប្រញាប់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទៅ។ ខ្ញុំ​មាន​បំណង​លើក​កិត្តិយស​អ្នក​ឲ្យ​បាន​ថ្កុំ​ថ្កើង+ តែ​មើល! ព្រះ​យេហូវ៉ា​បាន​រា​រាំង​មិន​ឲ្យ​អ្នក​ទទួល​កិត្តិយស​ទេ​»។ ១២  បាឡាម​បាន​តប​ទៅ​វិញ​ថា​៖ ​«​ក្រែង​ខ្ញុំ​បាន​ប្រាប់​ពួក​អ្នក​នាំ​សារ​របស់​លោក​ហើយ​តើ​ថា​៖ ១៣  ‹ទោះ​បី​បាឡាក់​ឲ្យ​វិមាន​របស់​គាត់​ទាំង​មូល​ដែល​ពេញទៅ​ដោយ​មាស​និង​ប្រាក់​ក៏​ដោយ ក៏​ខ្ញុំ​មិន​អាច​ធ្វើ​តាម​ចិត្ត​លើស​ពី​បង្គាប់​របស់​ព្រះ​យេហូវ៉ា​បាន​ឡើយ ទោះ​ជា​រឿង​ល្អ​ឬ​អាក្រក់​ក្ដី។ ខ្ញុំ​គ្រាន់​តែ​អាច​និយាយ​តាម​តែ​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ›។+ ១៤  ប៉ុន្តែ មុន​ខ្ញុំ​ទៅ​ឯ​ជន​រួម​ជាតិ​របស់​ខ្ញុំ ចូរ​មក​នេះ ខ្ញុំ​នឹង​ជម្រាប​លោក​អំពី​អ្វី​ដែល​ប្រជា​ជាតិ​នោះ​នឹង​ធ្វើ​ទៅ​លើ​ប្រជា​ជាតិ​របស់​លោក​នៅ​ថ្ងៃ​អនាគត​»។ ១៥  រួច​បាឡាម​បាន​ពោល​ពាក្យ​ជា​កំណាព្យ​ថា​៖+ ​«​នេះ​ជា​ពាក្យ​របស់​បាឡាម​ជា​កូន​បេអ័រជា​ពាក្យ​របស់​បុរស​ដែល​បាន​ត្រូវ​បំភ្លឺ​ភ្នែក+ ១៦  នេះ​ជា​ពាក្យ​របស់​អ្នក​ដែល​ឮ​ប្រសាសន៍​របស់​ព្រះជា​អ្នក​ដែល​មាន​ចំណេះ​ពី​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុតជា​អ្នក​ដែល​បាន​ឃើញ​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​ក្នុង​គំនិតជា​អ្នក​ដែល​បាន​ក្រាប​ខ្លួន​ទាំង​ភ្នែក​នៅ​បើក។ ពាក្យ​ទាំង​នេះ​មាន​ដូច​ត​ទៅ​៖ ១៧  ខ្ញុំ​នឹង​ឃើញ​គាត់ តែ​មិន​មែន​ឥឡូវ​ទេខ្ញុំ​នឹង​គន់​មើល​គាត់ តែ​មិន​មែន​ភ្លាម​ៗ​ទេនឹង​មាន​ផ្កាយ​មួយ+ចេញ​ពី​យ៉ាកុបនឹង​មាន​ដំបង​រាជ្យ+លេច​ចេញ​ពី​អ៊ីស្រាអែល+គាត់​នឹង​បំបែក​ថ្ងាស​របស់​ជន​ជាតិ​ម៉ូអាប់+ព្រម​ទាំង​លលាដ៍​ក្បាល​របស់​កូន​ចៅ​ពួក​អ្នក​ដែល​បង្ក​ការ​វឹកវរ។ ១៨  កាល​អ៊ីស្រាអែល​បង្ហាញ​ចិត្ត​អង់អាច អេដំ​នឹង​ទៅ​ជា​កេរ​អាករ+ឯ​ស្រុក​សៀរ+នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​សត្រូវ។+ ១៩  នឹង​មាន​អ្នក​បង្ក្រាប​ម្នាក់​ចេញ​ពី​យ៉ាកុប+គាត់​នឹង​ប្រហារ​ពួក​អ្នក​រួច​ជីវិត​ពី​ក្រុង​ដែល​ត្រូវ​បំផ្លាញ​ឲ្យ​អស់​គ្មាន​សល់​»។ ២០  ពេល​បាឡាម​ឃើញ​អាម៉ាលេក គាត់​បាន​ពោល​ពាក្យ​ជា​កំណាព្យ​ថា​៖ ​«​អាម៉ាលេក​ជា​ប្រជា​ជាតិ​ដំបូង+ តែ​នៅ​ទី​បំផុត​គាត់​នឹង​ត្រូវ​វិនាស​សាប​សូន្យ​»។+ ២១  ពេល​បាឡាម​ឃើញ​ពួក​កែន+ គាត់​បាន​ពោល​ពាក្យ​ជា​កំណាព្យ​ថា​៖ ​«​ទី​អាស្រ័យ​របស់​អ្នក​តាំង​នៅ​លើ​ផ្ទាំង​ថ្ម ហើយ​លំនៅ​របស់​អ្នក​ក៏​រឹង​មាំ។ ២២  ប៉ុន្តែ បុគ្គល​ម្នាក់​នឹង​ដុត​បំផ្លាញ​ពួក​កែន​ចោល។ តើ​ដល់​កាល​ណា​ទើប​ពួក​អាស៊ីរី​ចាប់​អ្នក​ទៅ​ធ្វើ​ជា​ឈ្លើយ?​»។ ២៣  រួច​បាឡាម​ពោល​ពាក្យ​ជា​កំណាព្យ​បន្ត​ថា​៖ ​«​វេទនា​ហើយ! តើ​អ្នក​ណា​នឹង​រួច​ជីវិត​ទៅ ពេល​ដែល​ព្រះ​ធ្វើ​ឲ្យ​ការ​នេះ​កើត​ឡើង? ២៤  នាវា​ទាំង​ប៉ុន្មាន​នឹង​ចេញ​ពី​ឆ្នេរ​គីទីម+នាវា​ទាំង​នោះ​នឹង​ធ្វើ​ទុក្ខ​ដល់​ពួក​អាស៊ីរី+ ហើយ​បំផ្លាញ​ហេបឺរ។ ប៉ុន្តែ គាត់​ក៏​នឹង​ត្រូវ​វិនាស​ទៅ​ដែរ​»។ ២៥  បន្ទាប់​មក បាឡាម+បាន​ក្រោក​ឡើង ធ្វើ​ដំណើរ​ត្រឡប់​ទៅ​លំនៅ​របស់​គាត់​វិញ។ ឯ​បាឡាក់​ក៏​ធ្វើ​ដំណើរ​ទៅ​តាម​ផ្លូវ​របស់​គាត់​ដែរ។

កំណត់សម្គាល់

ដើម​ដែល​មាន​ជ័រ​និង​ប្រេង​ដែល​គេ​យក​ទៅ​ធ្វើ​គ្រឿង​ក្រអូប
ដើម​ឈើ​ប្រណីត​ម្យ៉ាង
ឬ​«​កូន​ចៅ​»​