ជំរឿនបណ្ដាជន ២៦:១-៦៥

  • ការ​ធ្វើ​ជំរឿន​ជា​លើក​ទី២​នៃ​កុលសម្ព័ន្ធ​ផ្សេង​ៗ​របស់​អ៊ីស្រាអែល (​១​-​៦៥)

២៦  ក្រោយ​ពី​សេចក្ដី​វេទនា​នោះ+ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​និង​អេលាសារ​ជា​កូន​អេរ៉ុន​ដែល​ជា​សង្ឃ​ថា​៖ ២  ​«​ចូរ​ធ្វើ​ជំរឿន​ពួក​ជំនុំ​អ៊ីស្រាអែល​ទាំង​មូល​ចាប់​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ តាម​វង្ស​ត្រកូល​ពួក​គេ គឺ​អស់​អ្នក​ដែល​អាច​បម្រើ​ជា​កង​ទ័ព​បាន​»។+ ៣  នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់+ក្បែរ​ទន្លេយ៉ូដាន់ ទល់​មុខ​ក្រុង​យេរីខូ+ ម៉ូសេ​និង​អេលាសារ+ជា​សង្ឃ​បាន​និយាយ​ជា​មួយ​នឹង​ពួក​គេ​ថា​៖ ៤  ​«​ចូរ​ធ្វើ​ជំរឿន​បណ្ដា​ជន​ចាប់​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ​»។+ នៅ​គ្រា​នោះ កូន​ចៅ​អ៊ីស្រាអែល​ដែល​បាន​ចេញ​ពី​ស្រុក​អេហ្ស៊ីប​មាន​ដូច​ត​ទៅ​៖ ៥  រូបេន+ជា​កូន​ច្បង​របស់​អ៊ីស្រាអែល។ កូន​ចៅ​រូបេន+មាន​ដូច​ត​ទៅ​៖ ហាណុក គាត់​បង្កើត​អំបូរ​ហាណុក។ ផាលូ គាត់​បង្កើត​អំបូរ​ផាលូ។ ៦  ហេស្រុន គាត់​បង្កើត​អំបូរ​ហេស្រុន។ កាម៉ាយ គាត់​បង្កើត​អំបូរ​កាម៉ាយ។ ៧  នេះ​ជា​អំបូរ​ផ្សេង​ៗ​ដែល​ចេញ​ពី​កូន​ចៅ​រូបេន ហើយ​ចំនួន​ពួក​គេ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​គឺ​៤៣.៧៣០​នាក់។+ ៨  កូន​របស់​ផាលូ​គឺ​អេលាប។ ៩  កូន​របស់​អេលាប​មាន​នេមួល ដាថាន និង​អាបាយរ៉ាម។ ដាថាន​និង​អាបាយរ៉ាម​នេះ​ហើយ​ជា​តំណាង​បណ្ដា​ជន ដែល​បាន​រួម​គ្នា​ជា​មួយ​នឹង​ក្រុម​របស់​កូរ៉ា+ ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា+ ព្រម​ទាំង​ទាស់​នឹង​ម៉ូសេ+និង​អេរ៉ុន។ ១០  ពេល​នោះ ដី​បាន​ប្រេះ​លេប​ត្របាក់​ពួក​គេ​ទាំង​អស់​ទៅ។ រីឯ​កូរ៉ា​វិញ គាត់​បាន​ស្លាប់​ជា​មួយ​នឹង​ពួក​បុរស​ដែល​គាំ​ទ្រ​គាត់​ចំនួន​២៥០​នាក់+ កាល​ដែល​ភ្លើង​មក​ឆាប​ឆេះ​ពួក​គេ។ ការ​នោះ​បាន​ទុក​ជា​គំរូ​អាក្រក់​សម្រាប់​ជា​ការ​ព្រមាន។+ ១១  ប៉ុន្តែ កូន​ប្រុស​ៗ​របស់​កូរ៉ា​មិន​បាន​ស្លាប់​ទេ។+ ១២  កូន​ចៅ​របស់​ស៊ីម្មាន+តាម​អំបូរ​ពួក​គេ​មាន​ដូច​ត​ទៅ​៖ នេមួល គាត់​បង្កើត​អំបូរ​នេមួល។ យ៉ាមីន គាត់​បង្កើត​អំបូរ​យ៉ាមីន។ យ៉ាគីន គាត់​បង្កើត​អំបូរ​យ៉ាគីន។ ១៣  សេរ៉ា គាត់​បង្កើត​អំបូរ​សេរ៉ា។ សេល គាត់​បង្កើត​អំបូរ​សេល។ ១៤  នេះ​ជា​អំបូរ​ផ្សេង​ៗ​ដែល​ចេញ​ពី​កូន​ចៅ​ស៊ីម្មាន ហើយ​ពួក​គេ​មាន​ចំនួន​២២.២០០​នាក់។+ ១៥  កូន​ចៅ​របស់​កាដ+តាម​អំបូរ​ពួក​គេ​មាន​ដូច​ត​ទៅ​៖ សេបផុន គាត់​បង្កើត​អំបូរ​សេបផុន។ ហាក់កាយ គាត់​បង្កើត​អំបូរ​ហាក់កាយ។ ស៊ូនី គាត់​បង្កើត​អំបូរ​ស៊ូនី។ ១៦  អូសណាយ គាត់​បង្កើត​អំបូរ​អូសណាយ។ អេរី គាត់​បង្កើត​អំបូរ​អេរី។ ១៧  អារ៉ូត គាត់​បង្កើត​អំបូរ​អារ៉ូត។ អារីឡាយ គាត់​បង្កើត​អំបូរ​អារីឡាយ។ ១៨  នេះ​ជា​អំបូរ​ផ្សេង​ៗ​ដែល​ចេញ​ពី​កូន​ចៅ​កាដ ហើយ​ចំនួន​ពួក​គេ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​គឺ​៤០.៥០០​នាក់។+ ១៩  កូន​របស់​យូដា+មាន អ៊ើរ និង​អូណាន។+ ប៉ុន្តែ អ៊ើរ​និង​អូណាន​បាន​ស្លាប់នៅក្នុង​ស្រុក​កាណាន។+ ២០  កូន​ចៅ​របស់​យូដា​តាម​អំបូរ​ពួក​គេ​មាន​ដូច​ត​ទៅ​៖ សេឡា+ គាត់​បង្កើត​អំបូរ​សេឡា។ ពេរេស+ គាត់​បង្កើត​អំបូរ​ពេរេស។ សេរ៉ា+ គាត់​បង្កើត​អំបូរ​សេរ៉ា។ ២១  កូន​ចៅ​របស់​ពេរេស​មាន​ដូច​ត​ទៅ​៖ ហេស្រុន+ គាត់​បង្កើត​អំបូរ​ហេស្រុន។ ហាម៉ូល+ គាត់​បង្កើត​អំបូរ​ហាម៉ូល។ ២២  នេះ​ជា​អំបូរ​ផ្សេង​ៗ​ដែល​ចេញ​ពី​កូន​ចៅ​យូដា ហើយ​ចំនួន​ពួក​គេ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​គឺ​៧៦.៥០០​នាក់។+ ២៣  កូន​ចៅ​របស់​អ៊ីសាខារ+តាម​អំបូរ​ពួក​គេ​មាន​ដូច​ត​ទៅ​៖ ថូឡា+ គាត់​បង្កើត​អំបូរ​ថូឡា។ ភូវ៉ា គាត់​បង្កើត​អំបូរ​ភូវ៉ា។ ២៤  យ៉ាសិប គាត់​បង្កើត​អំបូរ​យ៉ាសិប។ ស៊ីមរ៉ុន គាត់​បង្កើត​អំបូរ​ស៊ីមរ៉ុន។ ២៥  នេះ​ជា​អំបូរ​ផ្សេង​ៗ​ដែល​ចេញ​ពី​កូន​ចៅ​អ៊ីសាខារ ហើយ​ចំនួន​ពួក​គេ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​គឺ​៦៤.៣០០​នាក់។+ ២៦  កូន​ចៅ​របស់​សេប៊ូឡូន+តាម​អំបូរ​ពួក​គេ​មាន​ដូច​ត​ទៅ​៖ សេរេត គាត់​បង្កើត​អំបូរ​សេរេត។ អ៊ីឡន គាត់​បង្កើត​អំបូរ​អ៊ីឡន។ យ៉ាលែល គាត់​បង្កើត​អំបូរ​យ៉ាលែល។ ២៧  នេះ​ជា​អំបូរ​ផ្សេង​ៗ​ដែល​ចេញ​ពី​កូន​ចៅ​សេប៊ូឡូន ហើយ​ចំនួន​ពួក​គេ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​គឺ​៦០.៥០០​នាក់។+ ២៨  កូន​របស់​យ៉ូសែប+មាន ម៉ាណាសេ​និង​អេប្រាអ៊ីម។+ ២៩  កូន​ចៅ​របស់​ម៉ាណាសេ+មាន​ដូច​ត​ទៅ​៖ ម៉ាគា+ គាត់​បង្កើត​អំបូរ​ម៉ាគា។ ម៉ាគា​ជា​ឪពុក*គីលាត។+ គីលាត គាត់​បង្កើត​អំបូរ​គីលាត។ ៣០  កូន​ចៅ​គីលាត​មាន​ដូច​ត​ទៅ​៖ អាយអ៊ីសឺ គាត់​បង្កើត​អំបូរ​អាយអ៊ីសឺ។ ហេលេក គាត់​បង្កើត​អំបូរ​ហេលេក។ ៣១  អាសរៀល គាត់​បង្កើត​អំបូរ​អាសរៀល។ ស៊ីគឹម គាត់​បង្កើត​អំបូរ​ស៊ីគឹម។ ៣២  សិមមីដា គាត់​បង្កើត​អំបូរ​សិមមីដា។ ហេផឺ គាត់​បង្កើត​អំបូរ​ហេផឺ។ ៣៣  ឯ​ស្លូផិហាត​ជា​កូន​ហេផឺ គាត់​គ្មាន​កូន​ប្រុស​ទេ មាន​តែ​កូន​ស្រី​ប៉ុណ្ណោះ។+ កូន​ស្រី​របស់​ស្លូផិហាត+គឺ ម៉ាឡា ណូអេ ហុកឡា មីលកា និង​ធើសា។ ៣៤  នេះ​ជា​អំបូរ​ផ្សេង​ៗ​ដែល​ចេញ​ពី​កូន​ចៅ​ម៉ាណាសេ ហើយ​ចំនួន​ពួក​គេ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​គឺ​៥២.៧០០​នាក់។+ ៣៥  កូន​ចៅ​អេប្រាអ៊ីម+តាម​អំបូរ​ពួក​គេ​មាន​ដូច​ត​ទៅ​៖ ស៊ូថេឡា+ គាត់​បង្កើត​អំបូរ​ស៊ូថេឡា។ បេគើរ គាត់​បង្កើត​អំបូរ​បេគើរ។ ថេហាន គាត់​បង្កើត​អំបូរ​ថេហាន។ ៣៦  កូន​ចៅ​ស៊ូថេឡា​មាន​ដូច​ត​ទៅ​៖ អេរ៉ាន គាត់​បង្កើត​អំបូរ​អេរ៉ាន។ ៣៧  នេះ​ជា​អំបូរ​ផ្សេង​ៗ​ដែល​ចេញ​ពី​កូន​ចៅ​អេប្រាអ៊ីម ហើយ​ចំនួន​ពួក​គេ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​គឺ​៣២.៥០០​នាក់។+ អំបូរ​ទាំង​អស់​នេះ​កើត​ចេញ​ពី​យ៉ូសែប។ ៣៨  កូន​ចៅ​របស់​បេនយ៉ាមីន+តាម​អំបូរ​ពួក​គេ​មាន​ដូច​ត​ទៅ​៖ បេឡា+ គាត់​បង្កើត​អំបូរ​បេឡា។ អាសបេល គាត់​បង្កើត​អំបូរ​អាសបេល។ អាហាយរ៉ាម គាត់​បង្កើត​អំបូរ​អាហាយរ៉ាម។ ៣៩  សេភូផាម គាត់​បង្កើត​អំបូរ​ស៊ូបភីម។ ហ៊ូផាម គាត់​បង្កើត​អំបូរ​ហ៊ូផាម។ ៤០  កូន​របស់​បេឡា​គឺ អាឌ​និង​ណាម៉ាន។+ អាឌ គាត់​បង្កើត​អំបូរ​អាឌ។ ណាម៉ាន គាត់​បង្កើត​អំបូរ​ណាម៉ាន។ ៤១  នេះ​ជា​អំបូរ​ផ្សេង​ៗ​ដែល​ចេញ​ពី​កូន​ចៅ​បេនយ៉ាមីន ហើយ​ចំនួន​ពួក​គេ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​គឺ​៤៥.៦០០​នាក់។+ ៤២  កូន​ចៅ​របស់​ដាន់+តាម​អំបូរ​ពួក​គេ​មានស៊ូហាម គាត់​បង្កើត​អំបូរ​ស៊ូហាម។ នេះ​ជា​អំបូរ​ដែល​ចេញ​ពី​កូន​ចៅ​ដាន់។ ៤៣  ក្រុម​គ្រួសារ​ទាំង​អស់​ដែល​កើត​ចេញ​ពី​អំបូរ​ស៊ូហាម ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​គឺ​៦៤.៤០០​នាក់។+ ៤៤  កូន​ចៅ​របស់​អេស៊ើរ+តាម​អំបូរ​ពួក​គេ​មាន​ដូច​ត​ទៅ​៖ អ៊ីមណា គាត់​បង្កើត​អំបូរ​អ៊ីមណា។ អ៊ីសវ៉ាយ គាត់​បង្កើត​អំបូរ​អ៊ីសវ៉ាយ។ បេរៀ គាត់​បង្កើត​អំបូរ​បេរៀ។ ៤៥  កូន​ចៅ​របស់​បេរៀ​មាន​ដូច​ត​ទៅ​៖ ហេបឺ គាត់​បង្កើត​អំបូរ​ហេបឺ។ ម៉ាលគាល គាត់​បង្កើត​អំបូរ​ម៉ាលគាល។ ៤៦  កូន​ស្រី​របស់​អេស៊ើរ​ឈ្មោះ​សេរ៉ា។ ៤៧  នេះ​ជា​អំបូរ​ផ្សេង​ៗ​ដែល​ចេញ​ពី​កូន​ចៅ​អេស៊ើរ ហើយ​ចំនួន​ពួក​គេ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​គឺ​៥៣.៤០០​នាក់។+ ៤៨  កូន​ចៅ​របស់​ណែបថាលី+តាម​អំបូរ​ពួក​គេ​មាន​ដូច​ត​ទៅ​៖ យ៉ាស៊ាល គាត់​បង្កើត​អំបូរ​យ៉ាស៊ាល។ គូណាយ គាត់​បង្កើត​អំបូរ​គូណាយ។ ៤៩  យេសឺ គាត់​បង្កើត​អំបូរ​យេសឺ។ ស៊ីលឡាម គាត់​បង្កើត​អំបូរ​ស៊ីលឡាម។ ៥០  នេះ​ជា​អំបូរ​ផ្សេង​ៗ​ដែល​ចេញ​ពី​កូន​ចៅ​ណែបថាលី ហើយ​ចំនួន​ពួក​គេ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​គឺ​៤៥.៤០០​នាក់។+ ៥១  ដូច្នេះ ចំនួន​បណ្ដា​ជន​អ៊ីស្រាអែល ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​សរុប​ទាំង​អស់​គឺ​៦០១.៧៣០​នាក់។+ ៥២  ក្រោយ​នោះ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ថា​៖ ៥៣  ​«​ត្រូវ​បែង​ចែក​ដី​ធ្លី​ជា​មត៌ក​ដល់​បណ្ដា​ជន​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​នេះ។+ ៥៤  ចំពោះ​ក្រុម​ធំ អ្នក​ត្រូវ​ឲ្យ​ដី​ធ្លី​ជា​មត៌ក​ទំហំ​ធំ​ជាង តែ​ចំពោះ​ក្រុម​តូច អ្នក​ត្រូវ​ឲ្យ​ដី​ធ្លី​ទំហំ​តូច​ជាង។+ ក្រុម​នីមួយ​ៗ​អាច​ទទួល​ដី​ធ្លី​ជា​មត៌ក ស្រប​ទៅ​តាម​ចំនួន​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី។ ៥៥  ប៉ុន្តែ ត្រូវ​បែង​ចែក​ដី​ធ្លី​នោះ​ដោយ​ការ​ចាប់​ឆ្នោត។+ ពួក​គេ​ត្រូវ​ទទួល​ដី​ធ្លី​ជា​មត៌ក តាម​កុលសម្ព័ន្ធ។ ៥៦  ការ​បែង​ចែក​ដី​ធ្លី​នោះ គឺ​ដោយ​ការ​ចាប់​ឆ្នោត និង​អាស្រ័យ​ទៅ​លើ​ក្រុម​នោះ​មាន​គ្នា​តិច​ឬ​ច្រើន​»។ ៥៧  ឯ​កូន​ចៅ​របស់​លេវី+ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​តាម​អំបូរ​ពួក​គេ​មាន​ដូច​ត​ទៅ​៖ គើសុន គាត់​បង្កើត​អំបូរ​គើសុន។ កូហាត+ គាត់​បង្កើត​អំបូរ​កូហាត។ មេរេរ៉ាយ គាត់​បង្កើត​អំបូរ​មេរេរ៉ាយ។ ៥៨  ឯ​អំបូរ​ផ្សេង​ទៀត​ដែល​ចេញ​ពី​លេវី​មាន​ដូច​ត​ទៅ​៖ អំបូរ​លីបណាយ+ អំបូរ​ហេប្រុន+ អំបូរ​ម៉ាឡាយ+ អំបូរ​មូសាយ+ និង​អំបូរ​កូរ៉ា។+ កូហាត​ជា​ឪពុក​របស់​អាំរ៉ាម។+ ៥៩  ប្រពន្ធ​របស់​អាំរ៉ាម​ឈ្មោះ​យ៉ុកេបេត។+ នាង​ជា​កូន​ស្រី​របស់​លេវី ដែល​បាន​កើត​នៅ​ស្រុក​អេហ្ស៊ីប។ នាង​បាន​បង្កើត​អេរ៉ុន ម៉ូសេ និង​មីរៀម​ជា​បង​ស្រី​របស់​ពួក​គេ។+ ៦០  កូន​ប្រុស​ៗ​របស់​អេរ៉ុន​មាន ណាដាប អាបាយហ៊ូ អេលាសារ និង​អ៊ីតតាម៉ា។+ ៦១  ប៉ុន្តែ ណាដាប​និង​អាបាយហ៊ូ​បាន​ស្លាប់ ដោយ​សារ​ពួក​គេ​បាន​ជូន​ភ្លើង​ដែល​មិន​ស្រប​ច្បាប់​ដល់​ព្រះ​យេហូវ៉ា។+ ៦២  ឯ​ប្រុស​ៗ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី អាយុ​ចាប់​ពី​មួយ​ខែ​ឡើង​ទៅ មាន​ចំនួន​២៣.០០០​នាក់។+ ពួក​គេ​មិន​បាន​ត្រូវ​រាប់​បញ្ចូល​ក្នុង​ចំណោម​បណ្ដា​ជន​អ៊ីស្រាអែល​ទេ+ ព្រោះ​ពួក​គេ​មិន​អាច​ទទួល​ដី​ធ្លី​ជា​មត៌ក​បាន​ឡើយ។+ ៦៣  ម៉ូសេ​និង​អេលាសារ​ជា​សង្ឃ បាន​ចុះ​ឈ្មោះ​ពួក​អ្នក​ទាំង​នេះ​ក្នុង​បញ្ជី នៅ​តំបន់​វាល​ទំនាប​ម៉ូអាប់​ក្បែរ​ទន្លេយ៉ូដាន់ ទល់​មុខ​ក្រុង​យេរីខូ។ ៦៤  ប៉ុន្តែ ក្នុង​ចំណោម​អ្នក​ទាំង​នោះ គ្មាន​អ្នក​ណា​ម្នាក់​ដែល​ម៉ូសេ​និង​អេរ៉ុន​ជា​សង្ឃ​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី កាល​ដែល​ធ្វើ​ជំរឿន​នៅ​តំបន់​ស្ងាត់​ជ្រងំ​ស៊ីណាយ​ឡើយ។+ ៦៥  ព្រោះ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​អំពី​ពួក​គេ​ថា​៖ ​«​ពួក​គេ​នឹង​ស្លាប់​នៅ​តំបន់​ស្ងាត់​ជ្រងំ​ជា​មិន​ខាន​»។+ ដូច្នេះ គ្មាន​សល់​អ្នក​ណា​ម្នាក់​ទេ លើក​លែង​តែ​កាលែប​ជា​កូន​យេផុនណា និង​យ៉ូស្វេ​ជា​កូន​នុន​ប៉ុណ្ណោះ។+

កំណត់សម្គាល់

ក្នុង​គម្ពីរ​ពាក្យ​«​ឪពុក​»​អាច​សំដៅ​លើ​ឪពុក​បង្កើត​ឬ​បុព្វ​បុរស