ជំរឿនបណ្ដាជន ២៩:១-៤០
២៩ «‹នៅថ្ងៃទី១ ក្នុងខែទី៧ អ្នករាល់គ្នាត្រូវផ្លុំត្រែ+ រំលឹកបណ្ដាជនឲ្យមកជួបជុំគ្នាដើម្បីគោរពប្រណិប័តន៍ព្រះ ហើយមិនត្រូវធ្វើការនឿយហត់ឡើយ។+
២ រួចអ្នករាល់គ្នាត្រូវជូនគ្រឿងបូជាដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា* គឺគោស្ទាវមួយក្បាល ចៀមឈ្មោលមួយក្បាល និងកូនចៀមឈ្មោល៧ក្បាលអាយុមួយឆ្នាំ។ អ្នករាល់គ្នាត្រូវជូនសត្វដែលល្អឥតខ្ចោះ។
៣ ពេលជូនគោស្ទាវ ត្រូវជូនគ្រឿងបូជាពីស្រូវ គឺម្សៅម៉ដ្ឋ៣ភាគ១០អេហ្វាលាយជាមួយនឹងប្រេង។ ពេលជូនចៀមឈ្មោល ត្រូវជូនគ្រឿងបូជាពីស្រូវ គឺម្សៅម៉ដ្ឋ២ភាគ១០អេហ្វាលាយជាមួយនឹងប្រេង។
៤ ពេលជូនកូនចៀមឈ្មោលនីមួយៗទាំង៧ក្បាល ត្រូវជូនគ្រឿងបូជាពីស្រូវ គឺម្សៅម៉ដ្ឋ១ភាគ១០អេហ្វាលាយជាមួយនឹងប្រេង។
៥ អ្នករាល់គ្នាក៏ត្រូវជូនពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គងផងដែរ ដើម្បីជម្រះភាពខុសឆ្គងរបស់អ្នករាល់គ្នា។
៦ ដូច្នេះ អ្នករាល់គ្នាត្រូវជូនអ្វីទាំងនេះ បន្ថែមពីលើគ្រឿងបូជាដុតនិងគ្រឿងបូជាពីស្រូវដែលត្រូវជូនជារៀងរាល់ខែ+ និងបន្ថែមពីលើគ្រឿងបូជាដុតនិងគ្រឿងបូជាពីស្រូវដែលត្រូវជូនជាប្រចាំ+ ព្រមជាមួយគ្រឿងបូជាជាស្រា+ តាមការណែនាំស្ដីអំពីការជូនគ្រឿងបូជាទាំងនោះ។ អ្នករាល់គ្នាត្រូវដុតគ្រឿងបូជាទាំងនោះដើម្បីទុកជាក្លិនឈ្ងុយជូនព្រះយេហូវ៉ា។
៧ «‹នៅថ្ងៃទី១០ ក្នុងខែទី៧ អ្នករាល់គ្នាត្រូវមកជួបជុំគ្នាគោរពប្រណិប័តន៍ព្រះ។+ អ្នករាល់គ្នាត្រូវបង្ហាញការសោកស្ដាយ*ចំពោះអំពើខុសឆ្គងរបស់ខ្លួន ហើយមិនត្រូវធ្វើការនឿយហត់អ្វីឡើយ។+
៨ អ្នករាល់គ្នាត្រូវជូនគ្រឿងបូជាដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា គឺគោស្ទាវមួយក្បាល ចៀមឈ្មោលមួយក្បាល និងកូនចៀមឈ្មោល៧ក្បាលអាយុមួយឆ្នាំ។ អ្នករាល់គ្នាត្រូវជូនសត្វដែលល្អឥតខ្ចោះ។+
៩ ពេលជូនគោស្ទាវ ត្រូវជូនគ្រឿងបូជាពីស្រូវ គឺម្សៅម៉ដ្ឋ៣ភាគ១០អេហ្វាលាយជាមួយនឹងប្រេង។ ពេលជូនចៀមឈ្មោល ត្រូវជូនគ្រឿងបូជាពីស្រូវ គឺម្សៅម៉ដ្ឋ២ភាគ១០អេហ្វាលាយជាមួយនឹងប្រេង។
១០ ពេលជូនកូនចៀមឈ្មោលនីមួយៗទាំង៧ក្បាល ត្រូវជូនគ្រឿងបូជាពីស្រូវ គឺម្សៅម៉ដ្ឋ១ភាគ១០អេហ្វាលាយជាមួយនឹងប្រេង។
១១ អ្នករាល់គ្នាក៏ត្រូវជូនពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង បន្ថែមពីលើគ្រឿងបូជាសម្រាប់ជម្រះភាពខុសឆ្គង+ ជាមួយគ្រឿងបូជាដុត គ្រឿងបូជាពីស្រូវ និងគ្រឿងបូជាជាស្រាដែលត្រូវជូនជាប្រចាំ។
១២ «‹នៅថ្ងៃទី១៥ ក្នុងខែទី៧ អ្នករាល់គ្នាត្រូវមកជួបជុំគ្នាគោរពប្រណិប័តន៍ព្រះ ហើយមិនត្រូវធ្វើការនឿយហត់អ្វីឡើយ។ អ្នករាល់គ្នាត្រូវធ្វើបុណ្យជូនព្រះយេហូវ៉ាអស់រយៈពេល៧ថ្ងៃ។+
១៣ អ្នករាល់គ្នាត្រូវជូនគ្រឿងបូជាដុត+សម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា គឺគោស្ទាវ១៣ក្បាល ចៀមឈ្មោល២ក្បាល និងកូនចៀមឈ្មោល១៤ក្បាលអាយុមួយឆ្នាំ។ អ្នករាល់គ្នាត្រូវជូនសត្វដែលល្អឥតខ្ចោះ។+
១៤ ពេលជូនគោស្ទាវនីមួយៗទាំង១៣ក្បាល ត្រូវជូនគ្រឿងបូជាពីស្រូវ គឺម្សៅម៉ដ្ឋ៣ភាគ១០អេហ្វាលាយជាមួយនឹងប្រេង។ ពេលជូនចៀមឈ្មោលនីមួយៗទាំង២ក្បាល ត្រូវជូនគ្រឿងបូជាពីស្រូវ គឺម្សៅម៉ដ្ឋ២ភាគ១០អេហ្វាលាយជាមួយនឹងប្រេង។
១៥ ពេលជូនកូនចៀមឈ្មោលនីមួយៗទាំង១៤ក្បាល ត្រូវជូនគ្រឿងបូជាពីស្រូវ គឺម្សៅម៉ដ្ឋ១ភាគ១០អេហ្វាលាយជាមួយនឹងប្រេង។
១៦ អ្នករាល់គ្នាក៏ត្រូវជូនពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង បន្ថែមពីលើគ្រឿងបូជាដុត គ្រឿងបូជាពីស្រូវ និងគ្រឿងបូជាជាស្រាដែលត្រូវជូនជាប្រចាំ។+
១៧ «‹នៅថ្ងៃទី២នៃបុណ្យនោះ អ្នករាល់គ្នាត្រូវជូនគោស្ទាវ១២ក្បាល ចៀមឈ្មោល២ក្បាល និងកូនចៀមឈ្មោល១៤ក្បាលអាយុមួយឆ្នាំ។ អ្នករាល់គ្នាត្រូវជូនសត្វដែលល្អឥតខ្ចោះ។+
១៨ អ្នករាល់គ្នាក៏ត្រូវជូនគ្រឿងបូជាពីស្រូវ និងគ្រឿងបូជាជាស្រាជាមួយដែរ ស្របតាមចំនួនគោ ចៀម និងកូនចៀម ព្រមទាំងតាមការណែនាំស្ដីអំពីការជូនគ្រឿងបូជាទាំងនោះ។
១៩ អ្នករាល់គ្នាក៏ត្រូវជូនពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង បន្ថែមពីលើគ្រឿងបូជាដុត គ្រឿងបូជាពីស្រូវ និងគ្រឿងបូជាជាស្រាដែលត្រូវជូនជាប្រចាំ។+
២០ «‹នៅថ្ងៃទី៣ អ្នករាល់គ្នាត្រូវជូនគោស្ទាវ១១ក្បាល ចៀមឈ្មោល២ក្បាល និងកូនចៀមឈ្មោល១៤ក្បាលអាយុមួយឆ្នាំ។ អ្នករាល់គ្នាត្រូវជូនសត្វដែលល្អឥតខ្ចោះ។+
២១ អ្នករាល់គ្នាក៏ត្រូវជូនគ្រឿងបូជាពីស្រូវ និងគ្រឿងបូជាជាស្រាជាមួយដែរ ស្របតាមចំនួនគោ ចៀម និងកូនចៀម ព្រមទាំងតាមការណែនាំស្ដីអំពីការជូនគ្រឿងបូជាទាំងនោះ។
២២ អ្នករាល់គ្នាក៏ត្រូវជូនពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង បន្ថែមពីលើគ្រឿងបូជាដុត គ្រឿងបូជាពីស្រូវ និងគ្រឿងបូជាជាស្រាដែលត្រូវជូនជាប្រចាំ។+
២៣ «‹នៅថ្ងៃទី៤ អ្នករាល់គ្នាត្រូវជូនគោស្ទាវ១០ក្បាល ចៀមឈ្មោល២ក្បាល និងកូនចៀមឈ្មោល១៤ក្បាលអាយុមួយឆ្នាំ។ អ្នករាល់គ្នាត្រូវជូនសត្វដែលល្អឥតខ្ចោះ។+
២៤ អ្នករាល់គ្នាក៏ត្រូវជូនគ្រឿងបូជាពីស្រូវ និងគ្រឿងបូជាជាស្រាជាមួយដែរ ស្របតាមចំនួនគោ ចៀម និងកូនចៀម ព្រមទាំងតាមការណែនាំស្ដីអំពីការជូនគ្រឿងបូជាទាំងនោះ។
២៥ អ្នករាល់គ្នាក៏ត្រូវជូនពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង បន្ថែមពីលើគ្រឿងបូជាដុត គ្រឿងបូជាពីស្រូវ និងគ្រឿងបូជាជាស្រាដែលត្រូវជូនជាប្រចាំ។+
២៦ «‹នៅថ្ងៃទី៥ អ្នករាល់គ្នាត្រូវជូនគោស្ទាវ៩ក្បាល ចៀមឈ្មោល២ក្បាល និងកូនចៀមឈ្មោល១៤ក្បាលអាយុមួយឆ្នាំ។ អ្នករាល់គ្នាត្រូវជូនសត្វដែលល្អឥតខ្ចោះ។+
២៧ អ្នករាល់គ្នាក៏ត្រូវជូនគ្រឿងបូជាពីស្រូវ និងគ្រឿងបូជាជាស្រាជាមួយដែរ ស្របតាមចំនួនគោ ចៀម និងកូនចៀម ព្រមទាំងតាមការណែនាំស្ដីអំពីការជូនគ្រឿងបូជាទាំងនោះ។
២៨ អ្នករាល់គ្នាក៏ត្រូវជូនពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង បន្ថែមពីលើគ្រឿងបូជាដុត គ្រឿងបូជាពីស្រូវ និងគ្រឿងបូជាជាស្រាដែលត្រូវជូនជាប្រចាំ។+
២៩ «‹នៅថ្ងៃទី៦ អ្នករាល់គ្នាត្រូវជូនគោស្ទាវ៨ក្បាល ចៀមឈ្មោល២ក្បាល និងកូនចៀមឈ្មោល១៤ក្បាលអាយុមួយឆ្នាំ។ អ្នករាល់គ្នាត្រូវជូនសត្វដែលល្អឥតខ្ចោះ។+
៣០ អ្នករាល់គ្នាក៏ត្រូវជូនគ្រឿងបូជាពីស្រូវ និងគ្រឿងបូជាជាស្រាជាមួយដែរ ស្របតាមចំនួនគោ ចៀម និងកូនចៀម ព្រមទាំងតាមការណែនាំស្ដីអំពីការជូនគ្រឿងបូជាទាំងនោះ។
៣១ អ្នករាល់គ្នាក៏ត្រូវជូនពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង បន្ថែមពីលើគ្រឿងបូជាដុត គ្រឿងបូជាពីស្រូវ និងគ្រឿងបូជាជាស្រាដែលត្រូវជូនជាប្រចាំ។+
៣២ «‹នៅថ្ងៃទី៧ អ្នករាល់គ្នាត្រូវជូនគោស្ទាវ៧ក្បាល ចៀមឈ្មោល២ក្បាល និងកូនចៀមឈ្មោល១៤ក្បាលអាយុមួយឆ្នាំ។ អ្នករាល់គ្នាត្រូវជូនសត្វដែលល្អឥតខ្ចោះ។+
៣៣ អ្នករាល់គ្នាក៏ត្រូវជូនគ្រឿងបូជាពីស្រូវ និងគ្រឿងបូជាជាស្រាជាមួយដែរ ស្របតាមចំនួនគោ ចៀម និងកូនចៀម ព្រមទាំងតាមការណែនាំស្ដីអំពីការជូនគ្រឿងបូជាទាំងនោះ។
៣៤ អ្នករាល់គ្នាក៏ត្រូវជូនពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង បន្ថែមពីលើគ្រឿងបូជាដុត គ្រឿងបូជាពីស្រូវ និងគ្រឿងបូជាជាស្រាដែលត្រូវជូនជាប្រចាំ។+
៣៥ «‹នៅថ្ងៃទី៨ អ្នករាល់គ្នាត្រូវធ្វើពិធីប្រជុំពិសេស ហើយមិនត្រូវធ្វើការនឿយហត់អ្វីឡើយ។+
៣៦ អ្នករាល់គ្នាត្រូវជូនគ្រឿងបូជាដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា គឺគោស្ទាវ១ក្បាល ចៀមឈ្មោល១ក្បាល និងកូនចៀមឈ្មោល៧ក្បាលអាយុមួយឆ្នាំ។ អ្នករាល់គ្នាត្រូវជូនសត្វដែលល្អឥតខ្ចោះ។+
៣៧ អ្នករាល់គ្នាក៏ត្រូវជូនគ្រឿងបូជាពីស្រូវ និងគ្រឿងបូជាជាស្រាជាមួយដែរ ស្របតាមចំនួនគោ ចៀម និងកូនចៀម ព្រមទាំងតាមការណែនាំស្ដីអំពីការជូនគ្រឿងបូជាទាំងនោះ។
៣៨ អ្នករាល់គ្នាក៏ត្រូវជូនពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង បន្ថែមពីលើគ្រឿងបូជាដុត គ្រឿងបូជាពីស្រូវ និងគ្រឿងបូជាជាស្រាដែលត្រូវជូនជាប្រចាំ។+
៣៩ «‹នៅថ្ងៃបុណ្យនីមួយៗ+ អ្នករាល់គ្នាត្រូវជូនគ្រឿងបូជាទាំងនេះដល់ព្រះយេហូវ៉ាជាគ្រឿងបូជាដុត+ ជាមួយគ្រឿងបូជាពីស្រូវ+ គ្រឿងបូជាជាស្រា+ និងគ្រឿងបូជានៃមេត្រីភាព+ បន្ថែមពីលើគ្រឿងបូជាលាសម្បថ+ និងគ្រឿងបូជាស្ម័គ្រពីចិត្ត›»។+
៤០ ដូច្នេះ ម៉ូសេបានប្រាប់បណ្ដាជនអ៊ីស្រាអែលនូវអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានបង្គាប់គាត់។
កំណត់សម្គាល់
^ ឬ«ក្លិនដែលធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត»
^ នេះប្រហែលជាសំដៅលើការតមអាហារ ឬកាន់ត្រណមផ្សេងទៀត