ជំរឿនបណ្ដាជន ៣៣:១-៥៦

  • ការ​ធ្វើ​ដំណើរ​របស់​អ៊ីស្រាអែល​នៅ​តំបន់​ស្ងាត់​ជ្រងំ​ជា​ដំណាក់​ៗ​ (​១​-​៤៩)

  • ការ​ណែនាំ​សម្រាប់​វាយ​យក​ស្រុក​កាណាន (​៥០​-​៥៦)

៣៣  ពេល​ប្រជា​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេហ្ស៊ីប+ ពួក​គេ​បាន​ធ្វើ​ដំណើរ​ជា​ក្រុម​ៗ​+ និង​តាម​ដំណាក់​ៗ ក្រោម​ការ​ដឹក​នាំ​របស់​ម៉ូសេ​និង​អេរ៉ុន។+ ២  ពេល​នោះ ម៉ូសេ​បាន​កត់​ទុក​ឈ្មោះ​ទី​កន្លែង​នីមួយ​ៗ​ដែល​ពួក​គេ​បាន​ធ្វើ​ដំណើរ តាម​បង្គាប់​ព្រះ​យេហូវ៉ា។ ទី​កន្លែង​ទាំង​នោះ​មាន​ដូច​ត​ទៅ​៖+ ៣  នៅ​ថ្ងៃ​ទី​១៥ ក្នុង​ខែ​ទី​១+ ក្រោយ​បុណ្យ​រំលង+ ពួក​អ៊ីស្រាអែល​បាន​ចាក​ចេញ​ពី​រ៉ាមស៊ីស+ ដោយ​ចិត្ត​ក្លាហាន​នៅ​ចំពោះ​មុខ​ពួក​អេហ្ស៊ីប។ ៤  ដំណាល​គ្នា​នោះ ពួក​អេហ្ស៊ីប​កំពុង​បញ្ចុះ​សព​កូន​ច្បង​ទាំង​អស់​របស់​ពួក​គេ ដែល​ព្រះ​យេហូវ៉ា​បាន​ប្រហារ+ ព្រោះ​ព្រះ​យេហូវ៉ា​បាន​វិនិច្ឆ័យ​ទោស​ព្រះ​ទាំង​ឡាយ​របស់​ជន​ជាតិ​អេហ្ស៊ីប។+ ៥  ដូច្នេះ ពួក​អ៊ីស្រាអែល​បាន​ចាក​ចេញ​ពី​រ៉ាមស៊ីស ទៅ​បោះ​ជំរំ​នៅ​ត្រង់​សិកូត។+ ៦  បន្ទាប់​មក ពួក​គេ​ចាក​ចេញ​ពី​សិកូត ទៅ​បោះ​ជំរំ​នៅ​ត្រង់​អេថាម+ ដែល​ស្ថិត​នៅ​ជាយ​តំបន់​ស្ងាត់​ជ្រងំ។ ៧  ក្រោយ​នោះ ពួក​គេ​ចេញ​ពី​អេថាម បត់​ទៅ​ពីហាហីរ៉ុត​ដែល​នៅ​ទល់​មុខ​បាលសេផុន+ រួច​ពួក​គេ​ទៅ​បោះ​ជំរំ​នៅ​មុខ​មីកដុល។+ ៨  រួច​មក ពួក​គេ​ចេញ​ពី​ពីហាហីរ៉ុត ឆ្លង​កាត់​សមុទ្រ+ ឆ្ពោះ​ទៅ​តំបន់​ស្ងាត់​ជ្រងំ។+ ពួក​គេ​បន្ត​ដំណើរ​អស់​បី​ថ្ងៃ​ក្នុង​តំបន់​ស្ងាត់​ជ្រងំ​អេថាម+ ហើយ​បោះ​ជំរំ​នៅ​ត្រង់​ម៉ារ៉ា។+ ៩  បន្ទាប់​មក ពួក​គេ​ចេញ​ពី​ម៉ារ៉ា ទៅ​បោះ​ជំរំ​នៅ​ត្រង់​អេលីម។ នៅ​អេលីម​មាន​ប្រភព​ទឹក​១២​កន្លែង និង​មាន​ដើម​លម៉ើ​៧០​ដើម។+ ១០  ក្រោយ​នោះ ពួក​គេ​ចេញ​ពី​អេលីម ទៅ​បោះ​ជំរំ​នៅ​ក្បែរ​សមុទ្រក្រហម។ ១១  រួច​មក ពួក​គេ​ចេញ​ពី​ទី​នោះ ទៅ​បោះ​ជំរំ​នៅ​តំបន់​ស្ងាត់​ជ្រងំ​ស៊ីន។+ ១២  បន្ទាប់​មក ពួក​គេ​ចេញ​ពី​តំបន់​ស្ងាត់​ជ្រងំ​ស៊ីន ទៅ​បោះ​ជំរំ​នៅ​ត្រង់​ដុបកា។ ១៣  បន្ទាប់​ពី​នោះ ពួក​គេ​ចេញ​ពី​ដុបកា ទៅ​បោះ​ជំរំ​នៅ​ត្រង់​អាលូស។ ១៤  រួច​មក ពួក​គេ​ចេញ​ពី​អាលូស ទៅ​បោះ​ជំរំ​នៅ​ត្រង់​រេផិឌីម។+ ទៅ​ទី​នោះ​បណ្ដា​ជន​រក​ទឹក​ផឹក​មិន​បាន​ទេ។ ១៥  បន្ទាប់​មក​ទៀត ពួក​គេ​ចេញ​ពី​រេផិឌីម ទៅ​បោះ​ជំរំ​នៅ​តំបន់​ស្ងាត់​ជ្រងំ​ស៊ីណាយ។+ ១៦  ក្រោយ​មក ពួក​គេ​ចេញ​ពី​តំបន់​ស្ងាត់​ជ្រងំ​ស៊ីណាយ ទៅ​បោះ​ជំរំ​នៅ​ត្រង់​គីប្រុតហាតាវ៉ា។+ ១៧  រួច​មក ពួក​គេ​ចេញ​ពី​គីប្រុតហាតាវ៉ា ទៅ​បោះ​ជំរំ​នៅ​ត្រង់​ហាសិរ៉ូត។+ ១៨  បន្ទាប់​ពី​នោះ ពួក​គេ​ចេញ​ពី​ហាសិរ៉ូត ទៅ​បោះ​ជំរំ​នៅ​ត្រង់​រីតម៉ា។ ១៩  បន្ទាប់​មក​ទៀត ពួក​គេ​ចេញ​ពី​រីតម៉ា ទៅ​បោះ​ជំរំ​នៅ​ត្រង់​រីម៉ូនពេរេស។ ២០  រួច​មក ពួក​គេ​ចេញ​ពី​រីម៉ូនពេរេស ទៅ​បោះ​ជំរំ​នៅ​ត្រង់​លិបណា។ ២១  បន្ទាប់​មក ពួក​គេ​ចេញ​ពី​លិបណា ទៅ​បោះ​ជំរំ​នៅ​ត្រង់​រីសា។ ២២  ក្រោយ​នោះ ពួក​គេ​ចេញ​ពី​រីសា ទៅ​បោះ​ជំរំ​នៅ​ត្រង់​កេហេឡាថា។ ២៣  រួច​មក ពួក​គេ​ចេញ​ពី​កេហេឡាថា ទៅ​បោះ​ជំរំ​នៅ​ត្រង់​ភ្នំ​សាផឺ។ ២៤  ក្រោយ​មក ពួក​គេ​ចេញ​ពី​ភ្នំ​សាផឺ ទៅ​បោះ​ជំរំ​នៅ​ត្រង់​ហារ៉ាដា។ ២៥  បន្ទាប់​ពី​នោះ ពួក​គេ​ចេញ​ពី​ហារ៉ាដា ទៅ​បោះ​ជំរំ​នៅ​ត្រង់​ម៉ាកហេឡូត។ ២៦  រួច​មក ពួក​គេ​ចេញ+ពី​ម៉ាកហេឡូត ទៅ​បោះ​ជំរំ​នៅ​ត្រង់​ថេហាត។ ២៧  ក្រោយ​នោះ ពួក​គេ​ចេញ​ពី​ថេហាត ទៅ​បោះ​ជំរំ​នៅ​ត្រង់​ថេរ៉ា។ ២៨  បន្ទាប់​មក ពួក​គេ​ចេញ​ពី​ថេរ៉ា ទៅ​បោះ​ជំរំ​នៅ​ត្រង់​មីតកា។ ២៩  រួច​មក ពួក​គេ​ចេញ​ពី​មីតកា ទៅ​បោះ​ជំរំ​នៅ​ត្រង់​ហាស្មូណា។ ៣០  ក្រោយ​នោះ ពួក​គេ​ចេញ​ពី​ហាស្មូណា ទៅ​បោះ​ជំរំ​នៅ​ត្រង់​ម៉ូសេរ៉ូត។ ៣១  បន្ទាប់​មក ពួក​គេ​ចេញ​ពី​ម៉ូសេរ៉ូត ទៅ​បោះ​ជំរំ​នៅ​ត្រង់​បេនេយ៉ាកាន។+ ៣២  រួច​មក ពួក​គេ​ចេញ​ពី​បេនេយ៉ាកាន ទៅ​បោះ​ជំរំ​នៅ​ត្រង់​ហោហេគីតកាត។ ៣៣  ក្រោយ​នោះ ពួក​គេ​ចេញ​ពី​ហោហេគីតកាត ទៅ​បោះ​ជំរំ​នៅ​ត្រង់​យ៉ុតបាថា។+ ៣៤  បន្ទាប់​មក ពួក​គេ​ចេញ​ពី​យ៉ុតបាថា ទៅ​បោះ​ជំរំ​នៅ​ត្រង់​អាប្រូណា។ ៣៥  រួច​មក ពួក​គេ​ចេញ​ពី​អាប្រូណា ទៅ​បោះ​ជំរំ​នៅ​ត្រង់​អេស៊ានកេបឺ។+ ៣៦  ក្រោយ​នោះ ពួក​គេ​ចេញ​ពី​អេស៊ានកេបឺ ទៅ​បោះ​ជំរំ​នៅ​ត្រង់​កាដេស​ក្នុង​តំបន់​ស្ងាត់​ជ្រងំ​ស៊ីង។+ ៣៧  ក្រោយ​មក ពួក​គេ​ចេញ​ពី​កាដេស ទៅ​បោះ​ជំរំ​នៅ​ត្រង់​ភ្នំ​ហ័រ+ជាប់​ព្រំ​ប្រទល់​ស្រុក​អេដំ។ ៣៨  នៅ​ទី​នោះ អេរ៉ុន​ជា​សង្ឃ​បាន​ឡើង​ទៅ​លើ​ភ្នំ​ហ័រ​តាម​បង្គាប់​ព្រះ​យេហូវ៉ា ហើយ​គាត់​បាន​ស្លាប់​លើ​ភ្នំ​នោះ​ទៅ គឺ​ថ្ងៃ​ទី​១ ខែ​ទី​៥ ក្នុង​ឆ្នាំ​ទី​៤០ ក្រោយ​ពី​ពួក​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេហ្ស៊ីប។+ ៣៩  ពេល​អេរ៉ុន​ស្លាប់​នៅ​លើ​ភ្នំ​ហ័រ គាត់​មាន​អាយុ​១២៣​ឆ្នាំ។ ៤០  គ្រា​នោះ ស្ដេច​ជន​ជាតិ​កាណាន​ដែល​គ្រប់​គ្រង​នៅ​ក្រុង​អេរ៉ាត+ក្នុង​តំបន់​ណេកេប​ក្នុង​ទឹក​ដី​កាណាន បាន​ឮ​ថា​ជន​ជាតិ​អ៊ីស្រាអែល​កំពុង​ធ្វើ​ដំណើរ​មក។ ៤១  ក្រោយ​មក ពួក​គេ​ចេញ​ពី​ភ្នំ​ហ័រ+ ទៅ​បោះ​ជំរំ​នៅ​ត្រង់​សាលម៉ូណា។ ៤២  រួច​មក ពួក​គេ​ចេញ​ពី​សាលម៉ូណា ទៅ​បោះ​ជំរំ​នៅ​ត្រង់​ភូណូន។ ៤៣  បន្ទាប់​មក ពួក​គេ​ចេញ​ពី​ភូណូន ទៅ​បោះ​ជំរំ​នៅ​ត្រង់​អូបូត។+ ៤៤  ក្រោយ​មក ពួក​គេ​ចេញ​ពី​អូបូត ទៅ​បោះ​ជំរំ​នៅ​ត្រង់​អ៊ីយេអាបារីម​នៅ​ព្រំ​ប្រទល់​ស្រុក​ម៉ូអាប់។+ ៤៥  រួច​មក ពួក​គេ​ចេញ​ពី​អ៊ីយីម* ទៅ​បោះ​ជំរំ​នៅ​ត្រង់​ឌីបូនកាដ។+ ៤៦  បន្ទាប់​មក ពួក​គេ​ចេញ​ពី​ឌីបូនកាដ ទៅ​បោះ​ជំរំ​នៅ​ត្រង់​អាលម៉ូនឌីប្លាថេម។ ៤៧  ក្រោយ​មក ពួក​គេ​ចេញ​ពី​អាលម៉ូនឌីប្លាថេម ទៅ​បោះ​ជំរំ​នៅ​តំបន់​ភ្នំ​អាបារីម+ទល់​មុខ​នេបូរ។+ ៤៨  រួច​មក ពួក​គេ​ចេញ​ពី​តំបន់​ភ្នំ​អាបារីម ទៅ​បោះ​ជំរំ​នៅ​តំបន់​វាល​ម៉ូអាប់​ក្បែរ​ទន្លេយ៉ូដាន់ ទល់​មុខ​ក្រុង​យេរីខូ។+ ៤៩  នៅ​តំបន់​វាល​ម៉ូអាប់​នោះ អស់​មួយ​រយៈ​ពួក​គេ​បោះ​ជំរំ​នៅ​តាម​ដង​ទន្លេយ៉ូដាន់ ចាប់​ពី​បេតយេស៊ីម៉ូត រហូត​ដល់​អេបិលស៊ីទីម។+ ៥០  នៅ​តំបន់​វាល​ម៉ូអាប់​ក្បែរ​ទន្លេយ៉ូដាន់​ទល់​មុខ​ក្រុង​យេរីខូ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​ថា​៖ ៥១  ​«​ចូរ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹អ្នក​រាល់​គ្នា​ហៀបនឹង​ឆ្លង​ទន្លេយ៉ូដាន់​ចូល​ក្នុង​ស្រុក​កាណាន​ហើយ។+ ៥២  អ្នក​រាល់​គ្នា​ត្រូវ​បណ្ដេញ​អ្នក​ស្រុក​ទាំង​នោះ​ចេញ​ឲ្យ​អស់​ពី​មុខ​អ្នក​រាល់​គ្នា ហើយ​ត្រូវ​បំផ្លាញ​រូប​ថ្ម​ចម្លាក់+ និង​រូប​ព្រះ​ពី​លោហៈ​ទាំង​ប៉ុន្មាន+ ព្រម​ទាំង​ទី​ខ្ពស់​ពិសិដ្ឋ​ទាំង​អស់​របស់​ពួក​គេ។+ ៥៣  អ្នក​រាល់​គ្នា​នឹង​ទទួល​បាន​ស្រុក​នោះ​ជា​មត៌ក ហើយ​តាំង​ទី​លំនៅ​ក្នុង​ស្រុក​នោះ​ចុះ ព្រោះ​ខ្ញុំ​នឹង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ជា​ប្រាកដ។+ ៥៤  អ្នក​រាល់​គ្នា​ត្រូវ​បែង​ចែក​ដី​ធ្លី​ឲ្យ​ក្រុម​គ្រួសារ​នីមួយ​ៗ​ទុក​ជា​មត៌ក ដោយ​ការ​ចាប់​ឆ្នោត។+ ចំពោះ​ក្រុម​ធំ ត្រូវ​បាន​ដី​ធ្លី​ជា​មត៌ក​ទំហំ​ធំ​ជាង តែ​ចំពោះ​ក្រុម​តូច ត្រូវ​បាន​ដី​ធ្លី​ទំហំ​តូច​ជាង។+ អ្នក​រាល់​គ្នា​នឹង​ទទួល​ដី​ធ្លី​ជា​មត៌ក​តាម​កុលសម្ព័ន្ធ។+ ៥៥  ​«​‹បើ​អ្នក​រាល់​គ្នា​មិន​បណ្ដេញ​ពួក​អ្នក​ស្រុក​ទាំង​នោះ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ទេ+ នោះ​ពួក​គេ​នឹង​ធ្វើ​ទុក្ខ​ដល់​អ្នក​រាល់​គ្នា ប្រៀប​ដូច​ជា​កម្ទេច​នៅ​ក្នុង​ភ្នែក និង​ដូច​ជា​បន្លា​នៅ​ក្នុង​សាច់។+ ៥៦  ក្រោយ​មក ខ្ញុំ​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា ដូច​ខ្ញុំ​បាន​សម្រេច​ដាក់​ទោស​ពួក​គេ​ដែរ›​»។+

កំណត់សម្គាល់

តាម​មើល​ទៅ​ជា​ឈ្មោះ​កាត់​ពី​អ៊ីយេអាបារីម