ជំរឿនបណ្ដាជន ៧:១-៨៩
-
គ្រឿងបូជាសម្រាប់ពិធីសម្ពោធត្រសាល (១-៨៩)
៧ នៅថ្ងៃដែលម៉ូសេដំឡើងត្រសាលជំនុំរួចរាល់ហើយ+ គាត់បានចាក់ប្រេងលើត្រសាល+ ហើយញែកត្រសាលនោះជាបរិសុទ្ធ រួមទាំងប្រដាប់ប្រដាក្នុងនោះទាំងអស់ និងទីបូជាព្រមទាំងប្រដាប់ប្រដាទាំងអស់ដែលប្រើប្រាស់សម្រាប់ទីបូជា។+ ពេលគាត់ចាក់ប្រេងញែកអ្វីទាំងនោះជាបរិសុទ្ធហើយ+
២ ពួកមេដឹកនាំកុលសម្ព័ន្ធនៃអ៊ីស្រាអែល+បានយកអំណោយមកជូន។ ពួកមេដឹកនាំទាំងនោះជាអ្នកដែលបានជួយធ្វើជំរឿនបណ្ដាជន។
៣ ពួកគេបាននាំយករទេះ៦គ្រឿង និងគោឈ្មោល១២ក្បាល មកជូនព្រះយេហូវ៉ានៅឯត្រសាលជំនុំ គឺមេដឹកនាំពីរនាក់ជូនរទេះមួយ ហើយពួកគេម្នាក់ៗជូនគោឈ្មោលមួយក្បាល។
៤ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថា៖
៥ «ចូរទទួលអំណោយទាំងនោះពីពួកគេចុះ ព្រោះអំណោយទាំងនោះនឹងត្រូវប្រើប្រាស់សម្រាប់កិច្ចបម្រើនៅឯត្រសាលជំនុំ។ អ្នកត្រូវប្រគល់ឲ្យពួកលេវីស្របទៅតាមសេចក្ដីត្រូវការរបស់ពួកគេក្នុងការបំពេញមុខងាររបស់ខ្លួន»។
៦ ដូច្នេះ ម៉ូសេបានទទួលយករទេះនិងគោទាំងនោះ រួចប្រគល់ឲ្យពួកលេវី។
៧ គាត់បានប្រគល់រទេះពីរគ្រឿងនិងគោឈ្មោលបួនក្បាលដល់កូនចៅគើសុន ស្របទៅតាមតម្រូវការដែលទាក់ទងនឹងភារកិច្ចរបស់ពួកគេ។+
៨ រួចគាត់បានប្រគល់រទេះបួនគ្រឿងនិងគោឈ្មោល៨ក្បាលដល់កូនចៅមេរេរ៉ាយ ស្របទៅតាមតម្រូវការដែលទាក់ទងនឹងភារកិច្ចរបស់ពួកគេ។ ពួកគេបំពេញមុខងារក្រោមការណែនាំរបស់អ៊ីតតាម៉ាជាកូនអេរ៉ុនជាសង្ឃ។+
៩ ប៉ុន្តែ គាត់មិនបានឲ្យដល់កូនចៅកូហាតទេ ព្រោះមុខងាររបស់ពួកគេទាក់ទងនឹងកិច្ចបម្រើនៅកន្លែងបរិសុទ្ធ+ ហើយពួកគេត្រូវសែងប្រដាប់ប្រដាបរិសុទ្ធដោយផ្ទាល់។+
១០ នៅពិធីសម្ពោធទីបូជា គឺនៅថ្ងៃដែលចាក់ប្រេងញែកទីបូជាជាបរិសុទ្ធ ពួកមេដឹកនាំទាំងនោះបានជូនអំណោយរបស់ពួកគេ។+ ពេលពួកមេដឹកនាំជូនអំណោយនៅមុខទីបូជា
១១ ព្រះយេហូវ៉ាមានប្រសាសន៍ទៅម៉ូសេថា៖ «សម្រាប់ពិធីសម្ពោធទីបូជា ត្រូវឲ្យមេដឹកនាំជូនអំណោយរបស់ខ្លួននៅថ្ងៃបន្តបន្ទាប់គ្នា គឺម្នាក់មួយថ្ងៃៗ»។
១២ នៅថ្ងៃទី១ អ្នកដែលត្រូវជូនអំណោយ គឺណាសូន+ជាកូនអាមីណាដាប ពីកុលសម្ព័ន្ធយូដា។
១៣ អំណោយទាំងនោះមានដូចតទៅ៖ ចានប្រាក់មួយទម្ងន់១៣០ហ្សេគិល* និងចានគោមប្រាក់មួយទម្ងន់៧០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។+ នៅក្នុងចានទាំងពីរនោះពេញទៅដោយម្សៅម៉ដ្ឋលាយជាមួយប្រេង សម្រាប់ជាគ្រឿងបូជាពីស្រូវ។+
១៤ ពែងមាសមួយទម្ងន់១០ហ្សេគិល ពេញទៅដោយគ្រឿងក្រអូប។
១៥ គោស្ទាវមួយក្បាល ចៀមឈ្មោលមួយក្បាល និងកូនចៀមឈ្មោលមួយក្បាលអាយុខ្ទង់មួយឆ្នាំ សម្រាប់ជាគ្រឿងបូជាដុត។+
១៦ ពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។+
១៧ គោពីរក្បាល ចៀមឈ្មោលប្រាំក្បាល ពពែឈ្មោលប្រាំក្បាល និងកូនចៀមឈ្មោលប្រាំក្បាលអាយុមួយឆ្នាំ សម្រាប់ជាគ្រឿងបូជានៃមេត្រីភាព។+ នេះហើយជាអំណោយរបស់ណាសូនជាកូនអាមីណាដាប។+
១៨ នៅថ្ងៃទី២ អ្នកដែលត្រូវជូនអំណោយ គឺនេថានេល+ជាកូនសួអា ជាមេដឹកនាំកុលសម្ព័ន្ធអ៊ីសាខារ។
១៩ អំណោយទាំងនោះមានដូចតទៅ៖ ចានប្រាក់មួយទម្ងន់១៣០ហ្សេគិល និងចានគោមប្រាក់មួយទម្ងន់៧០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។+ នៅក្នុងចានទាំងពីរនោះពេញទៅដោយម្សៅម៉ដ្ឋលាយជាមួយប្រេង សម្រាប់ជាគ្រឿងបូជាពីស្រូវ។+
២០ ពែងមាសមួយទម្ងន់១០ហ្សេគិល ពេញទៅដោយគ្រឿងក្រអូប។
២១ គោស្ទាវមួយក្បាល ចៀមឈ្មោលមួយក្បាល និងកូនចៀមឈ្មោលមួយក្បាលអាយុខ្ទង់មួយឆ្នាំ សម្រាប់ជាគ្រឿងបូជាដុត។+
២២ ពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។+
២៣ គោពីរក្បាល ចៀមឈ្មោលប្រាំក្បាល ពពែឈ្មោលប្រាំក្បាល និងកូនចៀមឈ្មោលប្រាំក្បាលអាយុមួយឆ្នាំ សម្រាប់ជាគ្រឿងបូជានៃមេត្រីភាព។+ នេះហើយជាអំណោយរបស់នេថានេលជាកូនសួអា។
២៤ នៅថ្ងៃទី៣ អ្នកដែលត្រូវជូនអំណោយ គឺអេលាប+ជាកូនហេឡន ជាមេដឹកនាំកុលសម្ព័ន្ធសេប៊ូឡូន។
២៥ អំណោយទាំងនោះមានដូចតទៅ៖ ចានប្រាក់មួយទម្ងន់១៣០ហ្សេគិល និងចានគោមប្រាក់មួយទម្ងន់៧០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។+ នៅក្នុងចានទាំងពីរនោះពេញទៅដោយម្សៅម៉ដ្ឋលាយជាមួយប្រេង សម្រាប់ជាគ្រឿងបូជាពីស្រូវ។+
២៦ ពែងមាសមួយទម្ងន់១០ហ្សេគិល ពេញទៅដោយគ្រឿងក្រអូប។
២៧ គោស្ទាវមួយក្បាល ចៀមឈ្មោលមួយក្បាល និងកូនចៀមឈ្មោលមួយក្បាលអាយុខ្ទង់មួយឆ្នាំ សម្រាប់ជាគ្រឿងបូជាដុត។+
២៨ ពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។+
២៩ គោពីរក្បាល ចៀមឈ្មោលប្រាំក្បាល ពពែឈ្មោលប្រាំក្បាល និងកូនចៀមឈ្មោលប្រាំក្បាលអាយុមួយឆ្នាំ សម្រាប់ជាគ្រឿងបូជានៃមេត្រីភាព។+ នេះហើយជាអំណោយរបស់អេលាប+ជាកូនហេឡន។
៣០ នៅថ្ងៃទី៤ អ្នកដែលត្រូវជូនអំណោយ គឺអេលីសឺ+ជាកូនសេដេអឺ ជាមេដឹកនាំកុលសម្ព័ន្ធរូបេន។
៣១ អំណោយទាំងនោះមានដូចតទៅ៖ ចានប្រាក់មួយទម្ងន់១៣០ហ្សេគិល និងចានគោមប្រាក់មួយទម្ងន់៧០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។+ នៅក្នុងចានទាំងពីរនោះពេញទៅដោយម្សៅម៉ដ្ឋលាយជាមួយប្រេង សម្រាប់ជាគ្រឿងបូជាពីស្រូវ។+
៣២ ពែងមាសមួយទម្ងន់១០ហ្សេគិល ពេញទៅដោយគ្រឿងក្រអូប។
៣៣ គោស្ទាវមួយក្បាល ចៀមឈ្មោលមួយក្បាល និងកូនចៀមឈ្មោលមួយក្បាលអាយុខ្ទង់មួយឆ្នាំ សម្រាប់ជាគ្រឿងបូជាដុត។+
៣៤ ពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។+
៣៥ គោពីរក្បាល ចៀមឈ្មោលប្រាំក្បាល ពពែឈ្មោលប្រាំក្បាល និងកូនចៀមឈ្មោលប្រាំក្បាលអាយុមួយឆ្នាំ សម្រាប់ជាគ្រឿងបូជានៃមេត្រីភាព។+ នេះហើយជាអំណោយរបស់អេលីសឺ+ជាកូនសេដេអឺ។
៣៦ នៅថ្ងៃទី៥ អ្នកដែលត្រូវជូនអំណោយ គឺសេឡូមៀល+ជាកូនស៊ូរីសាដាយ ជាមេដឹកនាំកុលសម្ព័ន្ធស៊ីម្មាន។
៣៧ អំណោយទាំងនោះមានដូចតទៅ៖ ចានប្រាក់មួយទម្ងន់១៣០ហ្សេគិល និងចានគោមប្រាក់មួយទម្ងន់៧០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។+ នៅក្នុងចានទាំងពីរនោះពេញទៅដោយម្សៅម៉ដ្ឋលាយជាមួយប្រេង សម្រាប់ជាគ្រឿងបូជាពីស្រូវ។+
៣៨ ពែងមាសមួយទម្ងន់១០ហ្សេគិល ពេញទៅដោយគ្រឿងក្រអូប។
៣៩ គោស្ទាវមួយក្បាល ចៀមឈ្មោលមួយក្បាល និងកូនចៀមឈ្មោលមួយក្បាលអាយុខ្ទង់មួយឆ្នាំ សម្រាប់ជាគ្រឿងបូជាដុត។+
៤០ ពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។+
៤១ គោពីរក្បាល ចៀមឈ្មោលប្រាំក្បាល ពពែឈ្មោលប្រាំក្បាល និងកូនចៀមឈ្មោលប្រាំក្បាលអាយុមួយឆ្នាំ សម្រាប់ជាគ្រឿងបូជានៃមេត្រីភាព។+ នេះហើយជាអំណោយរបស់សេឡូមៀល+ជាកូនស៊ូរីសាដាយ។
៤២ នៅថ្ងៃទី៦ អ្នកដែលត្រូវជូនអំណោយ គឺអេឡាយអាសាប+ជាកូនឌូអែល ជាមេដឹកនាំកុលសម្ព័ន្ធកាដ។
៤៣ អំណោយទាំងនោះមានដូចតទៅ៖ ចានប្រាក់មួយទម្ងន់១៣០ហ្សេគិល និងចានគោមប្រាក់មួយទម្ងន់៧០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។+ នៅក្នុងចានទាំងពីរនោះពេញទៅដោយម្សៅម៉ដ្ឋលាយជាមួយប្រេង សម្រាប់ជាគ្រឿងបូជាពីស្រូវ។+
៤៤ ពែងមាសមួយទម្ងន់១០ហ្សេគិល ពេញទៅដោយគ្រឿងក្រអូប។
៤៥ គោស្ទាវមួយក្បាល ចៀមឈ្មោលមួយក្បាល និងកូនចៀមឈ្មោលមួយក្បាលអាយុខ្ទង់មួយឆ្នាំ សម្រាប់ជាគ្រឿងបូជាដុត។+
៤៦ ពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។+
៤៧ គោពីរក្បាល ចៀមឈ្មោលប្រាំក្បាល ពពែឈ្មោលប្រាំក្បាល និងកូនចៀមឈ្មោលប្រាំក្បាលអាយុមួយឆ្នាំ សម្រាប់ជាគ្រឿងបូជានៃមេត្រីភាព។+ នេះហើយជាអំណោយរបស់អេឡាយអាសាប+ជាកូនឌូអែល។
៤៨ នៅថ្ងៃទី៧ អ្នកដែលត្រូវជូនអំណោយ គឺអេលីសាម៉ា+ជាកូនអាំម៉ាយហ៊ូត ជាមេដឹកនាំកុលសម្ព័ន្ធអេប្រាអ៊ីម។
៤៩ អំណោយទាំងនោះមានដូចតទៅ៖ ចានប្រាក់មួយទម្ងន់១៣០ហ្សេគិល និងចានគោមប្រាក់មួយទម្ងន់៧០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។+ នៅក្នុងចានទាំងពីរនោះពេញទៅដោយម្សៅម៉ដ្ឋលាយជាមួយប្រេង សម្រាប់ជាគ្រឿងបូជាពីស្រូវ។+
៥០ ពែងមាសមួយទម្ងន់១០ហ្សេគិល ពេញទៅដោយគ្រឿងក្រអូប។
៥១ គោស្ទាវមួយក្បាល ចៀមឈ្មោលមួយក្បាល និងកូនចៀមឈ្មោលមួយក្បាលអាយុខ្ទង់មួយឆ្នាំ សម្រាប់ជាគ្រឿងបូជាដុត។+
៥២ ពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។+
៥៣ គោពីរក្បាល ចៀមឈ្មោលប្រាំក្បាល ពពែឈ្មោលប្រាំក្បាល និងកូនចៀមឈ្មោលប្រាំក្បាលអាយុមួយឆ្នាំ សម្រាប់ជាគ្រឿងបូជានៃមេត្រីភាព។+ នេះហើយជាអំណោយរបស់អេលីសាម៉ា+ជាកូនអាំម៉ាយហ៊ូត។
៥៤ នៅថ្ងៃទី៨ អ្នកដែលត្រូវជូនអំណោយ គឺកាម៉េលាល+ជាកូនភេដាសឺ ជាមេដឹកនាំកុលសម្ព័ន្ធម៉ាណាសេ។
៥៥ អំណោយទាំងនោះមានដូចតទៅ៖ ចានប្រាក់មួយទម្ងន់១៣០ហ្សេគិល និងចានគោមប្រាក់មួយទម្ងន់៧០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។+ នៅក្នុងចានទាំងពីរនោះពេញទៅដោយម្សៅម៉ដ្ឋលាយជាមួយប្រេង សម្រាប់ជាគ្រឿងបូជាពីស្រូវ។+
៥៦ ពែងមាសមួយទម្ងន់១០ហ្សេគិល ពេញទៅដោយគ្រឿងក្រអូប។
៥៧ គោស្ទាវមួយក្បាល ចៀមឈ្មោលមួយក្បាល និងកូនចៀមឈ្មោលមួយក្បាលអាយុខ្ទង់មួយឆ្នាំ សម្រាប់ជាគ្រឿងបូជាដុត។+
៥៨ ពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។+
៥៩ គោពីរក្បាល ចៀមឈ្មោលប្រាំក្បាល ពពែឈ្មោលប្រាំក្បាល និងកូនចៀមឈ្មោលប្រាំក្បាលអាយុមួយឆ្នាំ សម្រាប់ជាគ្រឿងបូជានៃមេត្រីភាព។+ នេះហើយជាអំណោយរបស់កាម៉េលាល+ជាកូនភេដាសឺ។
៦០ នៅថ្ងៃទី៩ អ្នកដែលត្រូវជូនអំណោយ គឺអាប៊ីដាន+ជាកូនគីឌីអូណាយ ជាមេដឹកនាំ+កុលសម្ព័ន្ធបេនយ៉ាមីន។
៦១ អំណោយទាំងនោះមានដូចតទៅ៖ ចានប្រាក់មួយទម្ងន់១៣០ហ្សេគិល និងចានគោមប្រាក់មួយទម្ងន់៧០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។+ នៅក្នុងចានទាំងពីរនោះពេញទៅដោយម្សៅម៉ដ្ឋលាយជាមួយប្រេង សម្រាប់ជាគ្រឿងបូជាពីស្រូវ។+
៦២ ពែងមាសមួយទម្ងន់១០ហ្សេគិល ពេញទៅដោយគ្រឿងក្រអូប។
៦៣ គោស្ទាវមួយក្បាល ចៀមឈ្មោលមួយក្បាល និងកូនចៀមឈ្មោលមួយក្បាលអាយុខ្ទង់មួយឆ្នាំ សម្រាប់ជាគ្រឿងបូជាដុត។+
៦៤ ពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។+
៦៥ គោពីរក្បាល ចៀមឈ្មោលប្រាំក្បាល ពពែឈ្មោលប្រាំក្បាល និងកូនចៀមឈ្មោលប្រាំក្បាលអាយុមួយឆ្នាំ សម្រាប់ជាគ្រឿងបូជានៃមេត្រីភាព។+ នេះហើយជាអំណោយរបស់អាប៊ីដាន+ជាកូនគីឌីអូណាយ។
៦៦ នៅថ្ងៃទី១០ អ្នកដែលត្រូវជូនអំណោយ គឺអាហាយអ៊ីសឺ+ជាកូនអាំមីសាដាយ ជាមេដឹកនាំកុលសម្ព័ន្ធដាន់។
៦៧ អំណោយទាំងនោះមានដូចតទៅ៖ ចានប្រាក់មួយទម្ងន់១៣០ហ្សេគិល និងចានគោមប្រាក់មួយទម្ងន់៧០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។+ នៅក្នុងចានទាំងពីរនោះពេញទៅដោយម្សៅម៉ដ្ឋលាយជាមួយប្រេង សម្រាប់ជាគ្រឿងបូជាពីស្រូវ។+
៦៨ ពែងមាសមួយទម្ងន់១០ហ្សេគិល ពេញទៅដោយគ្រឿងក្រអូប។
៦៩ គោស្ទាវមួយក្បាល ចៀមឈ្មោលមួយក្បាល និងកូនចៀមឈ្មោលមួយក្បាលអាយុខ្ទង់មួយឆ្នាំ សម្រាប់ជាគ្រឿងបូជាដុត។+
៧០ ពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។+
៧១ គោពីរក្បាល ចៀមឈ្មោលប្រាំក្បាល ពពែឈ្មោលប្រាំក្បាល និងកូនចៀមឈ្មោលប្រាំក្បាលអាយុមួយឆ្នាំ សម្រាប់ជាគ្រឿងបូជានៃមេត្រីភាព។+ នេះហើយជាអំណោយរបស់អាហាយអ៊ីសឺ+ជាកូនអាំមីសាដាយ។
៧២ នៅថ្ងៃទី១១ អ្នកដែលត្រូវជូនអំណោយ គឺផាគាល+ជាកូនអូក្រាន ជាមេដឹកនាំកុលសម្ព័ន្ធអេស៊ើរ។
៧៣ អំណោយទាំងនោះមានដូចតទៅ៖ ចានប្រាក់មួយទម្ងន់១៣០ហ្សេគិល និងចានគោមប្រាក់មួយទម្ងន់៧០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។+ នៅក្នុងចានទាំងពីរនោះពេញទៅដោយម្សៅម៉ដ្ឋលាយជាមួយប្រេង សម្រាប់ជាគ្រឿងបូជាពីស្រូវ។+
៧៤ ពែងមាសមួយទម្ងន់១០ហ្សេគិល ពេញទៅដោយគ្រឿងក្រអូប។
៧៥ គោស្ទាវមួយក្បាល ចៀមឈ្មោលមួយក្បាល និងកូនចៀមឈ្មោលមួយក្បាលអាយុខ្ទង់មួយឆ្នាំ សម្រាប់ជាគ្រឿងបូជាដុត។+
៧៦ ពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។+
៧៧ គោពីរក្បាល ចៀមឈ្មោលប្រាំក្បាល ពពែឈ្មោលប្រាំក្បាល និងកូនចៀមឈ្មោលប្រាំក្បាលអាយុមួយឆ្នាំ សម្រាប់ជាគ្រឿងបូជានៃមេត្រីភាព។+ នេះហើយជាអំណោយរបស់ផាគាល+ជាកូនអូក្រាន។
៧៨ នៅថ្ងៃទី១២ អ្នកដែលត្រូវជូនអំណោយ គឺអាហាយរ៉ា+ជាកូនអេណាន់ ជាមេដឹកនាំកុលសម្ព័ន្ធណែបថាលី។
៧៩ អំណោយទាំងនោះមានដូចតទៅ៖ ចានប្រាក់មួយទម្ងន់១៣០ហ្សេគិល និងចានគោមប្រាក់មួយទម្ងន់៧០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។+ នៅក្នុងចានទាំងពីរនោះពេញទៅដោយម្សៅម៉ដ្ឋលាយជាមួយប្រេង សម្រាប់ជាគ្រឿងបូជាពីស្រូវ។+
៨០ ពែងមាសមួយទម្ងន់១០ហ្សេគិល ពេញទៅដោយគ្រឿងក្រអូប។
៨១ គោស្ទាវមួយក្បាល ចៀមឈ្មោលមួយក្បាល និងកូនចៀមឈ្មោលមួយក្បាលអាយុខ្ទង់មួយឆ្នាំ សម្រាប់ជាគ្រឿងបូជាដុត។+
៨២ ពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។+
៨៣ គោពីរក្បាល ចៀមឈ្មោលប្រាំក្បាល ពពែឈ្មោលប្រាំក្បាល និងកូនចៀមឈ្មោលប្រាំក្បាលអាយុមួយឆ្នាំ សម្រាប់ជាគ្រឿងបូជានៃមេត្រីភាព។+ នេះហើយជាអំណោយរបស់អាហាយរ៉ា+ជាកូនអេណាន់។
៨៤ នៅពិធីសម្ពោធទីបូជា គឺនៅថ្ងៃដែលចាក់ប្រេងញែកទីបូជាជាបរិសុទ្ធ ពួកមេដឹកនាំនៃអ៊ីស្រាអែលបានជូនអំណោយ+ សរុបគឺចានប្រាក់១២ ចានគោមប្រាក់១២ ពែងមាស១២+
៨៥ ចានប្រាក់នីមួយៗមានទម្ងន់១៣០ហ្សេគិល ចានគោមប្រាក់នីមួយៗមានទម្ងន់៧០ហ្សេគិល ទម្ងន់ប្រាក់នៃចានទាំងនោះ សរុបគឺ២.៤០០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។+
៨៦ ឯពែងមាស១២ មានពេញទៅដោយគ្រឿងក្រអូប ពែងនីមួយៗមានទម្ងន់១០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។ ទម្ងន់មាសនៃពែងទាំងនោះ សរុបគឺ១២០ហ្សេគិល។
៨៧ សត្វទាំងអស់សម្រាប់គ្រឿងបូជាដុតមាន គោឈ្មោល១២ក្បាល ចៀមឈ្មោល១២ក្បាល កូនចៀមឈ្មោល១២ក្បាលអាយុមួយឆ្នាំ រួមទាំងគ្រឿងបូជាពីស្រូវផងដែរ។ គ្រឿងបូជាសម្រាប់អំពើខុសឆ្គង គឺពពែស្ទាវ១២ក្បាល។
៨៨ សត្វទាំងអស់សម្រាប់គ្រឿងបូជានៃមេត្រីភាពមាន គោឈ្មោល២៤ក្បាល ចៀមឈ្មោល៦០ក្បាល ពពែឈ្មោល៦០ក្បាល និងកូនចៀមឈ្មោលអាយុមួយឆ្នាំ៦០ក្បាល។ នេះជាអំណោយដែលបានត្រូវជូននៅពិធីសម្ពោធទីបូជា+ ក្រោយពីបានចាក់ប្រេងញែកទីបូជាជាបរិសុទ្ធ។+
៨៩ រាល់ដងដែលម៉ូសេចូលទៅក្នុងត្រសាលជំនុំដើម្បីនិយាយជាមួយនឹងព្រះ+ គាត់តែងតែឮប្រសាសន៍របស់ព្រះមកកាន់គាត់ ចេញពីកណ្ដាលចេរូប៊ីនទាំងពីរដែលនៅលើគម្របហឹបនៃសេចក្ដីរំលឹក។+
កំណត់សម្គាល់
^ មួយហ្សេគិលស្មើនឹង១១,៤ក្រាម។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤