ណាហ៊ុម ១:១-១៥

  • ព្រះ​សង​សឹក​នឹង​ពួក​សត្រូវ​របស់​លោក (​១​-​៧)

    • ព្រះ​តម្រូវ​ឲ្យ​មាន​ភក្ដី​ភាព​ផ្ដាច់​មុខ (​)

    • ព្រះ​យេហូវ៉ា​មើល​ថែ​រក្សា​អស់​អ្នក​ដែល​យក​លោក​ជា​ទី​ជ្រក​កោន (​)

  • នីនីវេ​ត្រូវ​វិនាស​សាប​សូន្យ (​៨​-​១៤)

    • សេចក្ដី​វេទនា​នឹង​មិន​មាន​ជា​លើក​ទី​២​ទេ (​)

  • ដំណឹង​ល្អ​បាន​ត្រូវ​ប្រកាស​ដល់​យូដា (​១៥)

 នេះ​ជា​សេចក្ដី​ប្រកាស​ទាស់​នឹង​ក្រុង​នីនីវេ+ ហើយ​ជា​សៀវភៅ​ដែល​រៀប​រាប់​អំពី​ការ​បើក​បង្ហាញ​ដែល​ណាហ៊ុម*ពី​តំបន់​អែលកូស​បាន​ឃើញ​ក្នុង​គំនិត​៖  ២  ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​តម្រូវ​ឲ្យ​មាន​ភក្ដី​ភាព​ផ្ដាច់​មុខ+ ហើយ​លោក​ក៏​ជា​ព្រះ​ដែល​សង​សឹក​ដែរ។ ព្រះ​យេហូវ៉ា​ប្រុង​ប្រៀប​នឹង​បញ្ចេញ​សេចក្ដី​ក្រោធ+ដើម្បី​សង​សឹក​នឹង​ពួក​សត្រូវ​របស់​លោក។ ព្រះ​យេហូវ៉ា​គរ​ទុក​កំហឹង​សម្រាប់​ទាស់​នឹង​ខ្មាំង​សត្រូវ​របស់​លោក។  ៣  ព្រះ​យេហូវ៉ា​យឺត​នឹង​ខឹង+ ហើយ​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា+តែ​ព្រះ​យេហូវ៉ា​នឹង​ដាក់​ទោស​អស់​អ្នក​ដែល​សម​នឹង​ទទួល​ទោស។+ លោក​មក​ទាំង​នាំ​ខ្យល់​ព្យុះ​នៃ​ការ​បំផ្លាញហើយ​ពពក​ប្រៀប​ដូច​ជា​ធូលី​នៅ​ក្រោម​ជើង​លោក។+  ៤  លោក​បាន​បន្ទោស​សមុទ្រ+ និង​ធ្វើ​ឲ្យ​រីង​ស្ងួតហើយ​លោក​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​គោក​អស់។+ រុក្ខជាតិ​នៅ​តំបន់​បាសាន​និង​តំបន់​កើមែល​ក្រៀម​ស្វិត+ព្រម​ទាំង​ផ្កា​នៅ​តំបន់​ភ្នំ​លីបង់​ស្វិត​ស្រពោន។  ៥  ដោយ​សារ​លោក ភ្នំ​នា​នា​បាន​ញ័រ​រញ្ជួយហើយ​ទី​ទួល​ទាំង​ឡាយ​ក៏​រលាយ​អស់​ទៅ។+ ផែនដី​នឹង​កក្រើក​រញ្ជួយ​ព្រោះ​តែ​វត្តមាន​លោកគឺ​ទាំង​ពិភព​លោក​និង​មនុស្សជាតិ​ដែល​រស់​នៅ​ទី​នោះ។+  ៦  តើ​អ្នក​ណា​អាច​ទ្រាំ​នឹង​សេចក្ដី​ក្រោធ​របស់​លោក​បាន?+ តើ​អ្នក​ណា​អាច​ធន់​នឹង​កម្ដៅ​នៃ​កំហឹង​របស់​លោក​បាន​ទៅ?+ សេចក្ដី​ក្រោធ​របស់​លោក​នឹង​ត្រូវ​ចាក់​មក​ដូច​ភ្លើងហើយ​ថ្ម​ទាំង​ឡាយ​នឹង​បាក់​បែក​ខ្ចាត់​ខ្ចាយ ដោយ​សារ​លោក។  ៧  ព្រះ​យេហូវ៉ា​លោក​ល្អ+ លោក​ជា​បន្ទាយ​ដ៏​រឹង​មាំ​នៅ​គ្រា​លំបាក។+ លោក​មើល​ថែ​រក្សា​អស់​អ្នក​ដែល​យក​លោក​ជា​ទី​ពឹង​ជ្រក។+  ៨  លោក​នឹង​បំផ្លាញ​កន្លែង​របស់​នាង*ឲ្យ​វិនាស​សាប​សូន្យ​ដោយ​ទឹក​ជំនន់​ដ៏​ធំ។ ភាព​ងងឹត​នឹង​ដេញ​តាម​សត្រូវ​របស់​លោក។  ៩  តើ​អ្នក​នឹង​រៀប​គម្រោង​អ្វី​ដើម្បី​ទាស់​នឹង​ព្រះ​យេហូវ៉ា? មើល! លោក​កំពុង​បណ្ដាល​ឲ្យ​មាន​ការ​បំផ្លិច​បំផ្លាញ​ទាំង​ស្រុង​ហើយ។ សេចក្ដី​វេទនា​នឹង​មិន​មាន​ជា​លើក​ទី​២​ឡើយ។+ ១០  ព្រោះ​ពួក​គេ​ប្រទាក់​គ្នា​ដូច​បន្លា ហើយ​ពួក​គេ​ប្រៀប​ដូច​ជា​មនុស្ស​ស្រវឹង​ស្រា*តែ​ពួក​គេ​នឹង​ត្រូវ​ឆាប​ឆេះ​ដូច​ចំបើង​ស្ងួត។ ១១  បុគ្គល​ម្នាក់​នឹង​ចេញ​ពី​អ្នក ហើយ​គាត់​នឹង​រៀប​គម្រោង​ការ​អាក្រក់​ដើម្បី​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ាគាត់​ជា​អ្នក​ឲ្យ​ឱវាទ​ដែល​ឥត​បាន​ការ។ ១២  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ទោះ​ជា​ពួក​គេ​មាន​គ្នា​ច្រើន ហើយ​ខ្លាំង​ក្លា​យ៉ាង​ណា​ក៏​ដោយក៏​ពួក​គេ​នឹង​ត្រូវ​ផ្ដួល​រំលំ ហើយ​វិនាស​សាប​សូន្យ​ទៅ។* ខ្ញុំ​បាន​នាំ​ឲ្យ​អ្នក*មាន​ទុក្ខ​វេទនា តែ​ខ្ញុំ​នឹង​មិន​ធ្វើ​ដូច្នោះ​ទៀត​ឡើយ។ ១៣  ខ្ញុំ​នឹង​បំបាក់​នឹម​របស់​គាត់​ចេញ​ពី​ស្មា​អ្នក+ ហើយ​ផ្ដាច់​ខ្នោះ​ច្រវាក់​ចេញ​ពី​អ្នក។ ១៤  ស្ដី​អំពី​អ្នក* ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖‹ឈ្មោះ​អ្នក​នឹង​លែង​មាន​ទៀតខ្ញុំ​នឹង​បំផ្លាញ​រូប​ចម្លាក់​និង​រូប​ព្រះ​ធ្វើ​ពី​លោហៈ​ចេញ​ពី​វិហារ​របស់​ព្រះ​នៃ​អ្នក។ ខ្ញុំ​នឹង​ជីក​រណ្ដៅ​សម្រាប់​បញ្ចុះ​សព​អ្នក ព្រោះ​អ្នក​ជា​មនុស្ស​គម្រក់​ណាស់›។ ១៥  មើល! អ្នក​ដែល​ប្រកាស​ដំណឹង​ល្អគឺ​អ្នក​ដែល​ប្រកាស​អំពី​សេចក្ដី​សុខ​សាន្ត កំពុង​ឈាន​ជើង​មក​លើ​ភ្នំ​នា​នា​ហើយ។+ ឱ​យូដា​អើយ! ចូរ​ធ្វើ​ពិធី​បុណ្យ​របស់​អ្នក+ ហើយ​លា​សម្បថ​ទៅព្រោះ​មនុស្ស​គម្រក់​នឹង​លែង​ឆ្លង​កាត់​អ្នក​ទៀត​ហើយ។ គាត់​នឹង​ត្រូវ​បំផ្លាញ​ឲ្យ​សាប​សូន្យ​»។

កំណត់សម្គាល់

មាន​ន័យ​ថា​«​អ្នក​សម្រាល​ទុក្ខ​»​
នេះ​សំដៅ​លើ​ក្រុង​នីនីវេ
ឬ​«​ស្រា​បៀរ​ដែល​ធ្វើ​ពី​ស្រូវ​សាលី​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ហើយ​ឆ្លង​ទៅ​»​
នេះ​សំដៅ​លើ​យូដា
នេះ​សំដៅ​លើ​អាស៊ីរី