សំបុត្រទី១ជូនចំពោះគ្រិស្តសាសនិកនៅក្រុងថែស្សាឡូនិច ៣:១-១៣
៣ ដូច្នេះ ពេលដែលយើងមិនអាចទ្រាំចាំតទៅទៀត យើងសម្រេចចិត្តថាល្អជាងបន្តស្នាក់នៅក្រុងអាថែនតែម្នាក់ឯង+
២ ហើយយើងបានចាត់ធីម៉ូថេ+ជាប្អូនប្រុសរបស់យើងឲ្យទៅជួបអ្នករាល់គ្នា គាត់ជាអ្នកបម្រើរបស់ព្រះ*ក្នុងការប្រកាសដំណឹងល្អអំពីគ្រិស្ត គាត់នឹងជួយអ្នករាល់គ្នាឲ្យមាំមួនឡើង ព្រមទាំងសម្រាលទុក្ខអ្នករាល់គ្នា ដើម្បីជាប្រយោជន៍ដល់ជំនឿរបស់អ្នករាល់គ្នា។
៣ យ៉ាងនេះ គ្មានអ្នកណាត្រូវរង្គោះរង្គើ ដោយសារសេចក្ដីវេទនាទាំងនោះឡើយ។ ព្រោះអ្នករាល់គ្នាដឹងថា យើងមិនអាចជៀសផុតពីការរងទុក្ខបែបនោះទេ។*+
៤ ព្រោះពេលដែលយើងនៅជាមួយនឹងអ្នករាល់គ្នា យើងធ្លាប់ប្រាប់ទុកជាមុនថា យើងត្រូវរងទុក្ខវេទនា ដូចអ្នករាល់គ្នាដឹងហើយថា យើងបានរងទុក្ខវេទនាមែន។+
៥ ហេតុនេះ ពេលដែលខ្ញុំមិនអាចទ្រាំចាំតទៅទៀត ខ្ញុំបានចាត់ធីម៉ូថេឲ្យទៅ ដើម្បីឲ្យគាត់នាំដំណឹងអំពីសេចក្ដីស្មោះត្រង់របស់អ្នករាល់គ្នាមកប្រាប់ខ្ញុំ+ ក្រែងលោមេល្បួង+មកល្បួងអ្នករាល់គ្នា។ បើដូច្នោះមែន នោះការខំប្រឹងប្រែងរបស់យើងអាចទៅជាឥតប្រយោជន៍ទទេ។
៦ ឥឡូវធីម៉ូថេទើបនឹងមកពីជួបអ្នករាល់គ្នាវិញ+ ហើយគាត់បានប្រាប់យើងនូវដំណឹងល្អអំពីសេចក្ដីស្មោះត្រង់និងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា ហើយប្រាប់ថាអ្នករាល់គ្នាតែងតែនឹករឭកដល់យើង ហើយចង់ឃើញមុខយើងយ៉ាងខ្លាំង ដូចយើងចង់ឃើញមុខអ្នករាល់គ្នាដែរ។
៧ ហេតុនេះ បងប្អូនអើយ ពេលដែលយើងបានឮអំពីអ្នករាល់គ្នានិងសេចក្ដីស្មោះត្រង់ដែលអ្នករាល់គ្នាបង្ហាញ នោះសម្រាលទុក្ខយើង ទោះជាយើងជួបទុក្ខលំបាក*និងរងទុក្ខវេទនាក៏ដោយ។+
៨ ពីព្រោះយើងមានកម្លាំង*ឡើងវិញ ពេលដឹងថាអ្នករាល់គ្នាកាន់ជំហរមាំមួនក្នុងនាមជាអ្នកកាន់តាមលោកម្ចាស់។
៩ តើយើងអាចអរគុណព្រះអំពីអ្នករាល់គ្នាយ៉ាងដូចម្ដេច ឲ្យសមនឹងអំណរខ្លាំងក្រៃលែងដែលយើងមាននៅចំពោះមុខព្រះដោយសារអ្នករាល់គ្នា?
១០ យើងអធិដ្ឋានអង្វរសុំព្រះទាំងយប់ទាំងថ្ងៃយ៉ាងអស់ពីចិត្ត ដើម្បីយើងអាចឃើញមុខអ្នករាល់គ្នា និងដើម្បីអាចផ្ដល់អ្វីដែលអ្នករាល់គ្នាត្រូវការសម្រាប់ពង្រឹងជំនឿរបស់អ្នករាល់គ្នា។+
១១ សូមឲ្យព្រះដែលជាបិតារបស់យើង និងលោកយេស៊ូជាម្ចាស់របស់យើង រៀបចំផ្លូវឲ្យយើងទៅឯអ្នករាល់គ្នា។
១២ ម្យ៉ាងទៀត សូមឲ្យលោកម្ចាស់ធ្វើឲ្យអ្នករាល់គ្នាចម្រើនឡើង គឺមានសេចក្ដីស្រឡាញ់ជាបរិបូរចំពោះគ្នាទៅវិញទៅមក+ ដូចសេចក្ដីស្រឡាញ់ដែលយើងមានចំពោះអ្នករាល់គ្នា
១៣ ដើម្បីលោកអាចពង្រឹងកម្លាំងចិត្តរបស់អ្នករាល់គ្នា ហើយធ្វើឲ្យអ្នករាល់គ្នាបរិសុទ្ធដោយគ្មានកន្លែងបន្ទោសនៅចំពោះមុខព្រះ+ដែលជាបិតារបស់យើង ក្នុងអំឡុងវត្តមានរបស់លោកយេស៊ូជាម្ចាស់របស់យើង+ រួមទាំងពួកអ្នកបរិសុទ្ធទាំងអស់របស់លោក។
កំណត់សម្គាល់
^ ឬប្រហែលជាមានន័យថា«អ្នករួមការងារជាមួយនឹងព្រះ»
^ ឬ«យើងបានត្រូវកំណត់ឲ្យរងទុក្ខបែបនោះ»
^ ន័យត្រង់«យើងខ្វះខាត»
^ ន័យត្រង់«មានជីវិត»