ជូនចំពោះទីតុស ៣:១-១៥

  • ការ​ចុះ​ចូល​ត្រឹម​ត្រូវ (​១​-​៣)

  • ត្រៀម​ខ្លួន​ប្រព្រឹត្ត​ការ​ដ៏​ល្អ​ប្រសើរ (​៤​-​៨)

  • ជៀស​វាង​ការ​ទាស់​ទែង​និង​សេចក្ដី​បង្រៀន​មិន​ពិត (​៩​-​១១)

  • ការ​ណែនាំ​ផ្ទាល់​ខ្លួន​និង​ការ​ផ្ដាំ​សួរ​សុខ​ទុក្ខ (​១២​-​១៥)

 ចូរ​បន្ត​រំលឹក​ពួក​គេ​ឲ្យ​ចុះ​ចូល​ស្ដាប់​បង្គាប់​រដ្ឋាភិបាល​និង​ពួក​អាជ្ញាធរ+ ហើយ​ប្រុង​ប្រៀប​ធ្វើ​ការ​ល្អ​គ្រប់​យ៉ាង ២  មិន​ត្រូវ​និយាយ​អាក្រក់​អំពី​អ្នក​ឯ​ទៀត មិន​ត្រូវ​ធ្វើ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ឈ្លោះ​ប្រកែក តែ​ត្រូវ​ធ្វើ​ជា​មនុស្ស​សម​ហេតុ​សម​ផល+ ហើយ​បង្ហាញ​ចិត្ត​ស្លូត​បូត​ជា​និច្ច​ចំពោះ​មនុស្ស​ទាំង​អស់។+ ៣  ព្រោះ​យើង​ធ្លាប់​ជា​មនុស្ស​មិន​ចេះ​គិត​ពិចារណា មិន​ស្ដាប់​បង្គាប់ ត្រូវ​គេ​បំភាន់ ក៏​ធ្លាប់​ជា​ខ្ញុំ​បម្រើនៃ​សេចក្ដី​ប៉ង​ប្រាថ្នា​ផ្សេង​ៗ​និង​ការ​សប្បាយ​ឥត​បើ​គិត ថែម​ទាំង​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ច្រណែន​ឈ្នានីស និង​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម ហើយ​ក៏​ធ្លាប់​ស្អប់​គ្នា​ដែរ។ ៤  ក៏​ប៉ុន្តែ ព្រះ​ជា​អ្នក​សង្គ្រោះ​យើង​បាន​បង្ហាញ​សេចក្ដី​សប្បុរស+និង​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស ៥  (​មិន​មែន​ដោយ​សារ​យើង​បាន​ប្រព្រឹត្ត​សុចរិត​ទេ+ តែ​ដោយ​សារ​លោក​មាន​សេចក្ដី​មេត្តា​ករុណា​)។+ លោក​បាន​សង្គ្រោះ​យើង តាម​រយៈ​ការ​លាង​សម្អាត​ដើម្បី​ឲ្យ​យើង​មាន​ជីវិត​ឡើង​វិញ+ និង​ដោយ​បង្កើត​យើង​ជា​ថ្មី​តាម​រយៈ​ឫទ្ធានុភាព​បរិសុទ្ធ។+ ៦  លោក​បាន​ចាក់​ឫទ្ធានុភាព​នេះ​មក​លើ​យើង​យ៉ាង​បរិបូរ* តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត​ជា​អ្នក​សង្គ្រោះ​យើង+ ៧  ដើម្បី​ឲ្យ​យើង​ទៅ​ជា​អ្នក​ទទួល​មត៌ក+ សម​ស្រប​តាម​សេចក្ដី​សង្ឃឹម​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់+ ក្រោយ​ពី​យើង​បាន​ត្រូវ​ប្រកាស​ថា​ជា​មនុស្ស​សុចរិត​ដោយ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក។+ ៨  ពាក្យ​ទាំង​នេះ​ជា​ពាក្យ​ពិត ហើយ​ខ្ញុំ​ចង់​ឲ្យ​អ្នក​បន្ត​លើក​បញ្ជាក់​អំពី​រឿង​ទាំង​នេះ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​ព្រះ ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ប្រព្រឹត្ត​ល្អ​ប្រសើរ​ជា​និច្ច។ អ្វី​ៗ​ទាំង​នោះ​គឺ​ល្អ​ប្រសើរ ហើយ​មាន​ប្រយោជន៍​ចំពោះ​មនុស្ស។ ៩  ប៉ុន្តែ ចូរ​ជៀស​ចេញ​ពី​ការ​ជជែក​តវ៉ា​ផ្ដេស​ផ្ដាស ការ​ស្រាវ​ជ្រាវ​អំពី​ពង្សាវតារ ការ​ទាស់​ទែង​គ្នា និង​ការ​ឈ្លោះ​ប្រកែក​គ្នា​អំពី​ច្បាប់ ព្រោះ​ការ​ទាំង​នោះ​គ្មាន​ប្រយោជន៍ ហើយ​ឥត​ខ្លឹម​សារ។+ ១០  រីឯ​បុរស​ណា​ដែល​ផ្សាយ​សេចក្ដី​បង្រៀន​មិន​ពិត+ ចូរ​ឈប់​សេព​គប់​គាត់+ បន្ទាប់​ពី​បាន​ដាស់​តឿន*គាត់​អស់​ពីរ​ដង+ ១១  ព្រោះ​អ្នក​ដឹង​ថា​បុរស​បែប​នោះ​បាន​បែរ​ចេញ​ពី​ផ្លូវ​ត្រឹម​ត្រូវ ទៅ​ធ្វើ​អំពើ​ខុស​ឆ្គង ហើយ​កំហុស​របស់​គាត់​កំពុង​ផ្ដន្ទា​ទោស​គាត់។ ១២  ពេល​ដែល​ខ្ញុំ​ចាត់​អាតេម៉ាស ឬ​ទីឃីកុស+ឲ្យ​ទៅ​ឯ​អ្នក ចូរ​អ្នក​ខំ​អស់ពី​សមត្ថភាព​ដើម្បី​មក​ឯ​ខ្ញុំ​នៅ​ក្រុង​នីកូពើលិស ព្រោះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ស្នាក់​នៅទី​នោះ​ក្នុង​អំឡុង​រដូវ​ត្រជាក់។ ១៣  ចូរ​យក​ចិត្ត​ទុក​ដាក់​ផ្គត់​ផ្គង់​អាប៉ូឡុស​និង​សេណាស​ដែល​ជា​អ្នក​ចេះ​ច្បាប់​ស្ទាត់ ដើម្បី​កុំ​ឲ្យ​ពួក​គាត់​ខ្វះ​អ្វី​ឡើយ​ពេល​ធ្វើ​ដំណើរ។+ ១៤  ប៉ុន្តែ បង​ប្អូន​របស់​យើង​ក៏​ត្រូវ​បន្ត​រៀន​ធ្វើ​ការ​ល្អ​ប្រសើរ​ជា​និច្ច​ដែរ ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​ជា​បន្ទាន់​របស់​អ្នក​ឯ​ទៀត+ ប្រយោជន៍​ឲ្យ​បង​ប្អូន​អាច​បង្កើត​ផល​ក្នុង​កិច្ច​បម្រើ។+ ១៥  អស់​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ ផ្ដាំ​សួរ​សុខ​ទុក្ខ។ សូម​សួរ​សុខ​ទុក្ខ​ពួក​អ្នក​រួម​ជំនឿ​ដែល​ស្រឡាញ់​យើង។ សូម​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ប្រកប​ដោយ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ។

កំណត់សម្គាល់

ឬ​«​ដោយ​ចិត្ត​ទូលាយ​»​
ឬ​«​ព្រមាន​»​