សំបុត្រទី១ជូនចំពោះធីម៉ូថេ ២:១-១៥

  • សេចក្ដី​អធិដ្ឋាន​សម្រាប់​មនុស្ស​គ្រប់​ប្រភេទ (​១​-​៧)

    • ព្រះ​តែ​មួយ និង​អ្នក​សម្រុះ​សម្រួល​តែ​មួយ (​)

    • ប្រគល់​ខ្លួន​ជា​ថ្លៃ​លោះ​សម្រាប់​មនុស្ស (​)

  • ការ​ណែនាំ​សម្រាប់​បុរស​និង​ស្ត្រី (​៨​-​១៥)

    • តែង​ខ្លួន​បែប​រមទម (​៩, ១០)

 ដូច្នេះ មុន​បង្អស់ ខ្ញុំ​លើក​ទឹក​ចិត្ត​អ្នក​ទាំង​អស់​គ្នា​ឲ្យ​បន្ត​អធិដ្ឋាន អង្វរ​ករ និង​អង្វរ​សុំ​ព្រះ​សម្រាប់​អ្នក​ឯ​ទៀត ព្រម​ទាំង​ថ្លែង​អំណរ​គុណ​លោក​សម្រាប់​មនុស្ស​គ្រប់​ប្រភេទ ២  ដើម្បី​ស្ដេច​នា​នា និង​អស់​អ្នក​ដែល​មាន​ឋានៈ​ខ្ពង់​ខ្ពស់។*+ យ៉ាង​នោះ យើង​អាច​រក្សា​ជីវិត​ស្ងៀម​ស្ងាត់ ដោយ​មាន​ចិត្ត​គំនិត​នឹង​ធឹង និង​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​គ្រប់​ជំពូក។+ ៣  ព្រះ​ដែល​ជា​អ្នក​សង្គ្រោះ​យើង ចាត់​ទុក​ការ​នោះ​ថា​ល្អ​ប្រសើរ ហើយ​ក៏​ពេញ​ចិត្ត​ដែរ។+ ៤  លោក​មាន​បំណង​ប្រាថ្នា​ឲ្យ​មនុស្ស​គ្រប់​ប្រភេទ​ទទួល​សេចក្ដី​សង្គ្រោះ+ និង​មាន​ចំណេះ​ត្រឹម​ត្រូវ​អំពី​សេចក្ដី​ពិត។ ៥  ព្រោះ​មាន​ព្រះ​តែ​មួយ+ និង​អ្នក​សម្រុះ​សម្រួល​តែ​មួយ+ រវាង​ព្រះ​និង​មនុស្សជាតិ+ គឺ​បុរស​ម្នាក់​ជា​គ្រិស្ត​យេស៊ូ+ ៦  ដែល​បាន​ប្រគល់​ខ្លួន​ជា​ថ្លៃ​លោះ*សម្រាប់​មនុស្ស​ទាំង​អស់។*+ ការ​នោះ​នឹង​ត្រូវ​បញ្ជាក់​នៅ​ពេល​កំណត់។ ៧  ដើម្បី​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ការ​នោះ+ ខ្ញុំ​បាន​ទទួល​ការ​តែង​តាំង​ឲ្យ​ធ្វើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​និង​ជា​សាវ័ក+ គឺ​ជា​អ្នក​បង្រៀន​ប្រជាជាតិ​នា​នា+អំពី​ជំនឿ​និង​សេចក្ដី​ពិត។ ខ្ញុំ​កំពុង​ប្រាប់​ការ​ពិត ខ្ញុំ​មិន​កុហក​ទេ។ ៨  ដូច្នេះ ខ្ញុំ​ចង់​ឲ្យ​បុរស​នៅ​គ្រប់​ទី​កន្លែង​បន្ត​អធិដ្ឋាន​ដោយ​លើក​ដៃ​ឡើង​ទាំង​មាន​ភក្ដី​ភាព+ គ្មាន​កំហឹង+ និង​គ្មាន​ការ​ជជែក​តវ៉ា។+ ៩  ដូច​គ្នា​ដែរ ស្ត្រី​ទាំង​ឡាយ​មិន​គួរ​តែង​ខ្លួន​ដោយ​ក្រង​សក់​របៀប​ពិសេស ដោយ​ពាក់​មាស គជ់​ខ្យង ឬ​សម្លៀក​បំពាក់​ថ្លៃ​ក្រៃ​លែង​ឡើយ តែ​គួរ​តែង​ខ្លួន​ដោយ​សម្លៀក​បំពាក់​រៀប​រយ* បែប​រមទម និង​ដោយ​ដឹង​ខុស​ត្រូវ*+ ១០  តាម​របៀប​សម​នឹង​ស្ត្រី​ដែល​អះអាង​ថា​ខ្លួន​គោរព​ប្រណិប័តន៍​ព្រះ+ ពោល​គឺ​ដោយ​ធ្វើ​ការ​ល្អ។ ១១  ចូរ​ឲ្យ​ស្ត្រី​ស្ដាប់​សេចក្ដី​បង្រៀន​ដោយ​ស្ងៀម​ស្ងាត់ និង​ចុះ​ចូល​ទាំង​ស្រុង។+ ១២  ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​ស្ត្រី​បង្រៀន ឬ​មាន​អំណាច​លើ​បុរស​ឡើយ តែ​ឲ្យ​នាង​នៅ​ស្ងៀម​វិញ។+ ១៣  ព្រោះ​ព្រះ​បាន​បង្កើត​អាដាម​មុន រួច​មក​អេវ៉ា។+ ១៤  ម្យ៉ាង​ទៀត អាដាម​មិន​បាន​ត្រូវ​បោក​បញ្ឆោត​ទេ តែ​ស្ត្រី​បាន​ចាញ់​បោក​ទាំង​ស្រុង+ ហើយ​បាន​ធ្វើ​ខុស​នឹង​បង្គាប់​របស់​ព្រះ។ ១៥  ក៏​ប៉ុន្តែ ស្ត្រី​នឹង​ត្រូវ​រក្សា​ការ​ពារ​ដោយ​សារ​ការ​មាន​កូន+ បើ​នាង*បន្ត​មាន​ជំនឿ សេចក្ដី​ស្រឡាញ់ សេចក្ដី​បរិសុទ្ធ និង​ដឹង​ខុស​ត្រូវ។*+

កំណត់សម្គាល់

ឬ​«​អ្នក​ដែល​មាន​អំណាច​»​
សំដៅ​លើ​តម្លៃ​ដែល​ស្មើ​នឹង​អ្វី​ដែល​បាន​បាត់​បង់
ឬ​«​មនុស្ស​គ្រប់​ប្រភេទ​»​
ឬ​«​ថ្លៃ​ថ្នូរ​»​
ឬ​«​ដោយ​ចេះ​គិត​ពិចារណា​»​ ឬ​«​ដោយ​មាន​គំនិត​សម​ហេតុ​សម​ផល​»​
ន័យ​ត្រង់​«​ពួក​គេ​»​
ឬ​«​ដោយ​ចេះ​គិត​ពិចារណា​»​ ឬ​«​ដោយ​មាន​គំនិត​សម​ហេតុ​សម​ផល​»​