សំបុត្រទី១ជូនចំពោះធីម៉ូថេ ៣:១-១៦
៣ ពាក្យនេះគឺជាពាក្យពិត៖ ប្រសិនបើបុរសណាកំពុងព្យាយាមឲ្យបានមុខងារជាអ្នកត្រួតពិនិត្យ+ នោះគាត់ចង់បានកិច្ចការដ៏ល្អប្រសើរ។
២ ដូច្នេះ អ្នកត្រួតពិនិត្យត្រូវជាអ្នកដែលគ្មានកន្លែងបន្ទោស មានប្រពន្ធតែមួយ ប្រព្រឹត្តដោយមានតុល្យភាព ដឹងខុសត្រូវ+ មានសណ្ដាប់ធ្នាប់ ចេះទទួលអ្នកឯទៀតដោយរាក់ទាក់+ មានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីបង្រៀន+
៣ មិនមែនជាអ្នកប្រមឹកស្រា+ ឬជាមនុស្សឃោរឃៅ* មិនមែនជាអ្នកដែលចូលចិត្តឈ្លោះប្រកែក+ ឬជាអ្នកស្រឡាញ់ប្រាក់ទេ+ តែជាមនុស្សសមហេតុសមផល+
៤ គាត់កំពុងដឹកនាំ*ពួកអ្នកផ្ទះរបស់ខ្លួនយ៉ាងល្អប្រសើរ ហើយមានកូនដែលស្ដាប់បង្គាប់ ទាំងមានការប្រព្រឹត្តល្អ+
៥ (ព្រោះបើបុរសណាម្នាក់មិនចេះដឹកនាំ*ពួកអ្នកផ្ទះរបស់ខ្លួន តើគាត់អាចថែរក្សាក្រុមជំនុំរបស់ព្រះដូចម្ដេចបាន?)
៦ គាត់មិនមែនជាអ្នកដែលទើបនឹងជឿថ្មីទេ+ ព្រោះក្រែងលោគាត់ទៅជាក្រអឺតក្រអោង រួចទទួលការផ្ដន្ទាទោសដូចដែលមេកំណាច*បានទទួល។
៧ បន្ថែមទៅទៀត គាត់ត្រូវមានកេរ្ដិ៍ឈ្មោះល្អពីសំណាក់អ្នកមិនជឿ+ ដើម្បីកុំឲ្យគាត់ទទួលការតិះដៀល* ហើយធ្លាក់ចូលក្នុងអន្ទាក់របស់មេកំណាច។
៨ រីឯជំនួយការខាងកិច្ចបម្រើត្រូវជាមនុស្សនឹងធឹង មិននិយាយសម្ដីពីរ* មិនពិសាស្រាច្រើន មិនលោភលន់ដោយរកតែប្រយោជន៍ផ្ទាល់ខ្លួន+
៩ កាន់ខ្ជាប់នឹងអាថ៌កំបាំងដ៏ពិសិដ្ឋនៃជំនឿ ទាំងមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស។+
១០ ម្យ៉ាងទៀត ចូរល្បងមើលអ្នកទាំងនោះឲ្យដឹងថាពួកគាត់សមនឹងទទួលឯកសិទ្ធិនេះឬក៏មិនសម* រួចចូរឲ្យពួកគាត់ធ្វើជាអ្នកបម្រើ ដោយសារពួកគាត់គ្មានកន្លែងចាប់កំហុសបាន។+
១១ ដូចគ្នាដែរ ស្ត្រីត្រូវមានភាពនឹងធឹង មិនមែនជាអ្នកបង្កាច់បង្ខូច+ តែប្រព្រឹត្តដោយមានតុល្យភាព ព្រមទាំងស្មោះត្រង់ក្នុងគ្រប់ការទាំងអស់។+
១២ ជំនួយការខាងកិច្ចបម្រើត្រូវមានប្រពន្ធតែមួយ ហើយដឹកនាំកូននិងពួកអ្នកផ្ទះរបស់ខ្លួនយ៉ាងល្អប្រសើរ។
១៣ ព្រោះបុរសដែលបំពេញកិច្ចបម្រើយ៉ាងល្អប្រសើរតែងទទួលបានកេរ្ដិ៍ឈ្មោះល្អ ហើយគាត់និយាយដោយក្លាហាន*អំពីជំនឿដែលទាក់ទងនឹងគ្រិស្តយេស៊ូ។
១៤ ទោះជាខ្ញុំសង្ឃឹមថានឹងមកឯអ្នកឆាប់ៗក៏ដោយ ក៏ខ្ញុំនៅតែសរសេរការទាំងនេះទៅកាន់អ្នកដែរ
១៥ ក្រែងលោខ្ញុំក្រមកដល់ នោះអ្នកអាចដឹងអំពីរបៀបដែលអ្នកត្រូវប្រព្រឹត្តក្នុងក្រុមគ្រួសាររបស់ព្រះ+ ជាក្រុមជំនុំរបស់ព្រះដែលមានជីវិតរស់នៅ ជាសសរទ្រូង និងជាកំពែងការពារសេចក្ដីពិត។
១៦ អាថ៌កំបាំងដ៏ពិសិដ្ឋស្ដីអំពីភក្ដីភាពចំពោះព្រះ គឺពិតជាអស្ចារ្យណាស់ ដែលថា៖ ‹លោកបានលេចមកជាមនុស្ស+ បានត្រូវប្រកាសថាសុចរិតពេលលោកក្លាយជាបុគ្គលវិញ្ញាណ+ បានលេចមកជួបទេវតា+ បានត្រូវគេផ្សព្វផ្សាយដល់ប្រជាជាតិនានា+ បានត្រូវគេជឿក្នុងពិភពលោក+ និងបានត្រូវយកទៅលើមេឃទាំងមានសិរីរុងរឿង›។
កំណត់សម្គាល់
^ ឬ«អ្នកវាយតប់»
^ ឬ«ចាត់ចែង»
^ ឬ«ចាត់ចែង»
^ ភាសាក្រិច«ឌីអាបូឡូស»មានន័យថា«អ្នកបង្កាច់បង្ខូច»
^ ឬ«ការប្រមាថមើលងាយ»
^ ឬ«សម្ដីភូតកុហក»
^ ឬ«ឲ្យដឹងថាពួកគាត់មានគុណសម្បត្តិគ្រប់គ្រាន់ឬក៏មិនមាន»
^ ឬ«ដោយសេរី»