សំបុត្រទី២ជូនចំពោះធីម៉ូថេ ៤:១-២២

  • «​បំពេញ​កិច្ច​បម្រើ​របស់​អ្នក​គ្រប់​ជំពូក​»​ (​១​-​៥)

    • ប្រកាស​បណ្ដាំ​របស់​ព្រះ​ជា​បន្ទាន់ (​)

  • «​ខ្ញុំ​បាន​ត​ស៊ូ​យ៉ាង​ប្រសើរ​»​ (​៦​-​៨)

  • ប៉ូល​និយាយ​អំពី​រឿង​ផ្ទាល់​ខ្លួន (​៩​-​១៨)

  • ការ​ផ្ដាំ​សួរ​សុខ​ទុក្ខ​ចុង​ក្រោយ (​១៩​-​២២)

 គ្រិស្ត​យេស៊ូ​នឹង​វិនិច្ឆ័យ+មនុស្ស​រស់​និង​មនុស្ស​ស្លាប់+ ពេល​ដែល​លោក​លេច​មក+ និង​ពេល​ដែល​លោក​គ្រប់​គ្រង​ក្នុង​រាជាណាចក្រ​របស់​លោក។+ ខ្ញុំ​សុំ​បង្គាប់​អ្នក​ជា​ផ្លូវ​ការ​នៅ​ចំពោះ​មុខ​លោក​និង​ព្រះ​ថា ២  ចូរ​ប្រកាស​បណ្ដាំ​របស់​ព្រះ។+ ចូរ​ប្រកាស​ជា​បន្ទាន់​នៅ​ពេល​ដែល​មាន​អំណោយ​ផល និង​នៅ​ពេល​ដែល​មាន​ការ​លំបាក។ ចូរ​ប្រដៅ​តម្រង់+ ស្ដី​បន្ទោស លើក​ទឹក​ចិត្ត ដោយ​មាន​ចិត្ត​អត់​ធ្មត់​និង​ការ​ប៉ិន​ប្រសប់​គ្រប់​យ៉ាង​ក្នុង​ការ​បង្រៀន។+ ៣  ព្រោះ​នឹង​មាន​គ្រា​ដែល​ពួក​គេ​នឹង​មិន​ទ្រាំ​ស្ដាប់​សេចក្ដី​បង្រៀន​ដែល​មាន​ប្រយោជន៍​ទៀត+ តែ​ពួក​គេ​នឹង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ខ្លួន ហើយ​ប្រមូល​ពួក​អ្នក​បង្រៀន​ដែល​និយាយ​អ្វី​ដែល​ពួក​គេ​ចង់​ស្ដាប់។+ ៤  ពួក​គេ​នឹង​ឈប់​ស្ដាប់​សេចក្ដី​ពិត រួច​បែរ​ទៅ​ស្ដាប់​រឿង​មិន​ពិត​វិញ។ ៥  ចំណែក​អ្នក​វិញ ចូរ​ដឹង​ខ្លួន​ជា​និច្ច​ក្នុង​គ្រប់​ការ​ទាំង​អស់ ចូរ​ស៊ូ​ទ្រាំ​នឹង​ការ​អាក្រក់+ ចូរ​បំពេញ​កិច្ច​ការ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ* ហើយ​បំពេញ​កិច្ច​បម្រើ​របស់​អ្នក​គ្រប់​ជំពូក។+ ៦  ខ្ញុំ​ប្រៀប​ដូច​ជា​គ្រឿង​បូជា​ជា​ស្រា ដែល​កំពុង​ត្រូវ​ច្រួច​ចេញ​លើ​ទី​បូជា+ ហើយ​ពេល​ដែល​ខ្ញុំ​នឹង​ត្រូវ​រំដោះ+ គឺ​ជិត​ដល់​ហើយ។ ៧  ខ្ញុំ​បាន​ត​ស៊ូ​យ៉ាង​ប្រសើរ+ ខ្ញុំ​បាន​រត់​ប្រណាំង​ដល់​ទី​ផ្ដាច់​ព្រ័ត្រ+ ខ្ញុំ​បាន​បន្ត​ធ្វើ​តាម​ជំនឿ។ ៨  ចាប់​ពី​ពេល​នេះ​ទៅ មកុដ​នៃ​សេចក្ដី​សុចរិត​នឹង​ត្រូវ​ទុក​ឲ្យ​ខ្ញុំ+ គឺ​មកុដ​ដែល​លោក​ម្ចាស់​ជា​ចៅ​ក្រម​ដ៏​សុចរិត+នឹង​ឲ្យ​ខ្ញុំ​ជា​រង្វាន់​នៅ​ថ្ងៃ​នោះ+ មិន​មែន​ឲ្យ​តែ​ខ្ញុំ​ប៉ុណ្ណោះ​ទេ តែ​ក៏​ឲ្យ​ដល់​អស់​អ្នក​ដែល​ប្រាថ្នា​ឲ្យ​លោក​លេច​មក​ដែរ។ ៩  ចូរ​ខំ​អស់​ពី​សមត្ថភាព ដើម្បី​មក​ឯ​ខ្ញុំ​ឲ្យ​បាន​ឆាប់​បំផុត។ ១០  ព្រោះ​ដេម៉ាស+បាន​បោះ​បង់​ចោល​ខ្ញុំ ដោយ​សារ​គាត់​ស្រឡាញ់​របៀប​របប​ពិភព​លោក*នា​បច្ចុប្បន្ន ហើយ​គាត់​បាន​ទៅ​ក្រុង​ថែស្សាឡូនិច។ រី​ឯ​ក្រេសេន គាត់​បាន​ទៅ​ខេត្ត​កាឡាទី ហើយ​ទីតុស​បាន​ទៅ​តំបន់​ដាល់ម៉ាទា។ ១១  មាន​តែ​លូកា​ម្នាក់​ប៉ុណ្ណោះ​ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ។ ចូរ​នាំ​ម៉ាកុស​មក​ជា​មួយ​នឹង​អ្នក ព្រោះ​គាត់​អាច​ជួយ​ខ្ញុំ​យ៉ាង​ច្រើន​ក្នុង​កិច្ច​បម្រើ។ ១២  ចំណែក​ទីឃីកុស​វិញ+ ខ្ញុំ​បាន​ចាត់​គាត់​ឲ្យ​ទៅ​ក្រុង​អេភេសូរ។ ១៣  នៅ​ពេល​ដែល​អ្នក​មក ចូរ​យក​ក្រណាត់​ដណ្ដប់​ដែល​ខ្ញុំ​បាន​ផ្ញើ​ទុក​នឹង​កាប៉ុស​នៅ​ក្រុង​ត្រូអាស ហើយ​ចូរ​យក​រមូរ​ក្រដាស​មក​ដែរ ជា​ពិសេស​រមូរ​ស្បែក។ ១៤  អាឡិចសង់​ដែល​ជា​ជាង​ស្ពាន់ បាន​ធ្វើ​ទុក្ខ​ខ្ញុំ​ច្រើន​លើក​ច្រើន​សា។ ព្រះ​យេហូវ៉ា*នឹង​តប​ស្នង​ទៅ​គាត់​វិញ​តាម​ការ​ប្រព្រឹត្ត​របស់​គាត់។+ ១៥  ចូរ​អ្នក​ប្រុង​ប្រយ័ត្ន​នឹង​គាត់​ដែរ ព្រោះ​គាត់​បាន​ប្រឆាំង​ពាក្យ​សម្ដី​របស់​យើង​ខ្លាំង​ណាស់។ ១៦  ពេល​ដែល​ខ្ញុំ​និយាយ​ការ​ពារ​ខ្លួន​ជា​លើក​ទី​១ គ្មាន​អ្នក​ណា​គាំទ្រ​ខាង​ខ្ញុំ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ទាំង​អស់​គ្នា​បាន​បោះ​បង់​ចោល​ខ្ញុំ។ សូម​ព្រះ​កុំ​ប្រកាន់​ទោស​ពួក​គេ​ក្នុង​រឿង​នេះ​ឡើយ។ ១៧  ប៉ុន្តែ លោក​ម្ចាស់​បាន​ឈរ​ក្បែរ​ខ្ញុំ ហើយ​ពង្រឹង​កម្លាំង​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​ផ្សព្វ​ផ្សាយ​យ៉ាង​សព្វ​គ្រប់ និង​ដើម្បី​ឲ្យ​ប្រជាជាតិ​ទាំង​អស់​បាន​ឮ​ការ​ផ្សព្វ​ផ្សាយ+ ហើយ​លោក​ម្ចាស់​បាន​ជួយ​សង្គ្រោះ​ខ្ញុំ​ពី​មាត់​តោ។+ ១៨  លោក​ម្ចាស់​នឹង​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​ការ​អាក្រក់​គ្រប់​យ៉ាង ហើយ​នឹង​រក្សា​ការ​ពារ​ខ្ញុំ​សម្រាប់​រាជាណាចក្រ​របស់​លោក​នៅ​ស្ថាន​សួគ៌។+ សូម​ឲ្យ​លោក​បាន​ប្រកប​ដោយ​សិរី​រុង​រឿង​ជា​រៀង​រហូត​ត​ទៅ។ អាមេន។ ១៩  សូម​ផ្ដាំ​សួរ​សុខ​ទុក្ខ​ព្រីស្កា និង​អាគីឡា+ ព្រម​ទាំង​ពួក​អ្នក​ផ្ទះ​របស់​អូណេស៊ីផឺ។+ ២០  អេរ៉ាធូស+ស្នាក់​នៅ​ក្រុង​កូរិនថូស តែ​ខ្ញុំ​បាន​ទុក​ត្រូភីមឹស+ឲ្យ​នៅ​ក្រុង​មីលេតូស ព្រោះ​គាត់​ឈឺ។ ២១  ចូរ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​មក​មុន​រដូវ​ត្រជាក់។ អឺប៊ូលូស​ផ្ដាំ​សួរ​សុខ​ទុក្ខ​អ្នក ហើយ​ភូដេន ឡែណុស ក្លូឌា និង​បង​ប្អូន​ទាំង​អស់ ក៏​ផ្ដាំ​សួរ​សុខ​ទុក្ខ​អ្នក​ដែរ។ ២២  សូម​ឲ្យ​លោក​ម្ចាស់​នៅ​ជា​មួយ​នឹង​អ្នក ដោយ​សារ​ចិត្ត​គំនិត​ដែល​អ្នក​បង្ហាញ។ សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក។

កំណត់សម្គាល់

ឬ​«​ចូរ​បន្ត​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​»​
មើល​និយម​ន័យ​ពាក្យ​«​របៀប​របប​ពិភព​លោក​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥