នេហេមា ១:១-១១

  • ដំណឹង​ពី​ក្រុង​យេរូសាឡិម (​១​-​៣)

  • សេចក្ដី​អធិដ្ឋាន​របស់​នេហេមា (​៤​-​១១)

 នេះ​ជា​ពាក្យ​សម្ដី​របស់​នេហេមា*+ជា​កូន​ហាកាលៀ។ នៅ​ខែ​គីស្លេវ* ឆ្នាំ​ទី​២០ ខ្ញុំ​នៅ​ក្នុង​វិមាន​ស្ដេច​នា​ក្រុង​ស៊ូសាន។*+ ២  នៅ​គ្រា​នោះ ហាណាណៃ+ជាបង​ប្អូន​របស់​ខ្ញុំ និង​ពួក​បុរស​ឯ​ទៀត បាន​ធ្វើ​ដំណើរ​ពី​ស្រុក​យូដា មក​ដល់​ក្រុង​ស៊ូសាន។ ខ្ញុំ​បាន​សួរ​ពួក​គាត់​អំពី​ជន​ជាតិ​យូដា​ដែល​ធ្លាប់​ជា​ឈ្លើយ+ ហើយ​ក៏​សួរ​អំពី​ក្រុង​យេរូសាឡិម*ដែរ។ ៣  ពួក​គាត់​ឆ្លើយ​ថា​៖ ​«​នៅ​ក្នុង​ខេត្ត​យូដា ពួក​អ្នក​ដែល​ធ្លាប់​ជា​ឈ្លើយ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ពិបាក និង​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង។+ ឯ​កំពែង​ក្រុង​យេរូសាឡិម​បាន​បែក​បាក់​អស់​ហើយ+ ទ្វារ​ក្រុង​ក៏​បាន​ត្រូវ​គេ​ដុត​បំផ្លាញ​ដែរ​»។+ ៤  ពេល​ខ្ញុំ​ឮ​ពាក្យ​ទាំង​នោះ​ភ្លាម ខ្ញុំ​បាន​អង្គុយ​ចុះ ហើយ​ក៏​ចាប់​ផ្ដើម​យំ និង​កើត​ទុក្ខ​អស់​ជា​ច្រើន​ថ្ងៃ។ ខ្ញុំ​បាន​តម​អាហារ+ ព្រម​ទាំង​អធិដ្ឋាន​ឥត​ឈប់​ទៅ​ព្រះ​នៃ​ស្ថាន​សួគ៌។ ៥  ខ្ញុំ​បាន​អធិដ្ឋាន​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ស្ថាន​សួគ៌​អើយ! លោក​ជា​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​និង​គួរ​ឲ្យ​កោត​ស្ងើច លោក​តែង​តែ​ធ្វើ​តាម​កិច្ច​ព្រម​ព្រៀង​របស់​លោក ព្រម​ទាំង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​លោក​និង​ធ្វើ​តាម​បញ្ញត្តិ​លោក។+ ៦  សូម​លោក​មេត្តា​សម្លឹង​មក​ខ្ញុំ ហើយ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​ខ្ញុំ​ជា​អ្នក​បម្រើ​លោក​ផង។ ខ្ញុំ​អធិដ្ឋាន​ទាំង​យប់​ទាំង​ថ្ងៃ+ អំពី​ជន​ជាតិ​អ៊ីស្រាអែល​ជា​អ្នក​បម្រើ​របស់​លោក និង​អំពី​កំហុស​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​ធ្វើ​ខុស​នឹង​លោក។ ខ្ញុំ​និង​ពូជ​ពង្ស​ឪពុក​ខ្ញុំ បាន​ប្រព្រឹត្ត​ខុស​នឹង​លោក​ហើយ។+ ៧  យើង​បាន​ប្រព្រឹត្ត​អាក្រក់​យ៉ាង​ខ្លាំង​ចំពោះ​លោក+ ដោយ​សារ​យើង​មិន​បាន​ធ្វើ​តាម​ច្បាប់ បញ្ញត្តិ និង​សេចក្ដី​វិនិច្ឆ័យ​ទាំង​ប៉ុន្មាន ដែល​លោក​បាន​ឲ្យ​ដល់​ម៉ូសេ​ជា​អ្នក​បម្រើ​លោក​ឡើយ។+ ៨  ​«​សូម​លោក​នឹក​ដល់​ប្រសាសន៍*ដែល​លោក​បាន​ប្រាប់​ដល់​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​លោក​ផង។ លោក​ធ្លាប់​មាន​ប្រសាសន៍​ថា​៖ ‹បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់ ខ្ញុំ​នឹង​កម្ចាត់​កម្ចាយ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​នៅ​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា។+ ៩  ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​វិល​មក​រក​ខ្ញុំ​វិញ ហើយ​ធ្វើ​តាម​បញ្ញត្តិ​របស់​ខ្ញុំ ទោះ​ជា​អ្នក​រាល់​គ្នា​បាន​ខ្ចាត់​ខ្ចាយ​រហូត​ដល់​ជើង​មេឃ​ក្ដី ក៏​ខ្ញុំ​នឹង​ប្រមូល​អ្នក​រាល់​គ្នា​មក​វិញ+ ហើយ​នាំ​មក​កន្លែង​ដែល​ខ្ញុំ​បាន​ជ្រើស​រើស​សម្រាប់​នាម​របស់​ខ្ញុំ​ដែរ›។+ ១០  ពួក​គេ​ជា​អ្នក​បម្រើ​និង​ជា​រាស្ត្រ​របស់​លោក ជា​អ្នក​ដែល​លោក​បាន​សង្គ្រោះ​ដោយ​អំណាច​និង​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា។+ ១១  ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​លោក​មេត្តា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​ខ្ញុំ ព្រម​ទាំង​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​បម្រើ​ឯ​ទៀត​ដែល​គោរព​កោត​ខ្លាច​នាម​របស់​លោក​យ៉ាង​អស់​ពី​ចិត្ត​ផង។ សូម​ឲ្យ​បំណង​របស់​ខ្ញុំ​ជា​អ្នក​បម្រើ​លោក​បាន​សម្រេច ហើយ​សូម​ឲ្យ​ស្ដេច​បង្ហាញ​ចិត្ត​អាណិត​មេត្តា​ដល់​ខ្ញុំ​ផង​»។+ ខ្ញុំ​មាន​មុខ​នាទី​ជា​អ្នក​កាន់​ពែង​ជូន​ស្ដេច។+

កំណត់សម្គាល់

មាន​ន័យ​ថា​«​យ៉ា​សម្រាល​ទុក្ខ​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៥
ឬ​«​ស៊ូសា​»​
សព្វ​ថ្ងៃ​នេះ​ហៅ​ថា​ហ៊្សេរុយសាឡិម
ឬ​«​សេចក្ដី​ព្រមាន​»​