នេហេមា ៧:១-៧៣
៧ ក្រោយពីសង់កំពែងរួច+ ខ្ញុំបានដាក់ទ្វារ+ ហើយខ្ញុំបានចាត់ចែងឲ្យមានពួកអ្នកយាមទ្វារ+ ពួកអ្នកចម្រៀង+ និងពួកលេវី+ឲ្យបំពេញភារកិច្ចរបស់ពួកគេរៀងៗខ្លួន។
២ រួចមក ខ្ញុំបានតែងតាំងបុរសពីរនាក់ឲ្យមើលការខុសត្រូវក្នុងក្រុងយេរូសាឡិម។ ម្នាក់ឈ្មោះហាណាណៃ+ជាបងប្អូនរបស់ខ្ញុំ ហើយម្នាក់ទៀតឈ្មោះហាណានាជាមេបន្ទាយក្រុងយេរូសាឡិម+ គាត់ជាអ្នកដែលគួរឲ្យទុកចិត្តណាស់ និងជាអ្នកកោតខ្លាចព្រះពិត+លើសអ្នកឯទៀត។
៣ ខ្ញុំបានបង្គាប់អ្នកទាំងពីរនោះថា៖ «មិនត្រូវឲ្យអ្នកយាមបើកទ្វារក្រុងយេរូសាឡិមមុនថ្ងៃក្ដៅទេ ហើយមុនពេលចប់វេនយាម ត្រូវឲ្យពួកគេបិទទ្វារក្រុងវិញទាំងដាក់រនុកផង។ ចូរប្រគល់ភារកិច្ចដល់អ្នកក្រុងយេរូសាឡិមឲ្យយាមទ្វារដែរ។ ពួកគេម្នាក់ៗត្រូវយាមនៅតាមកន្លែងរៀងៗខ្លួន និងនៅខាងមុខផ្ទះរបស់ពួកគេ»។
៤ ក្រុងរបស់យើងធំទូលាយ ហើយមានតែមនុស្សបន្តិចបន្តួចប៉ុណ្ណោះរស់នៅ។+ ចំណែកផ្ទះបណ្ដាជនក៏មិនទាន់បានសង់ឡើងវិញដែរ។
៥ ក្រោយមក ព្រះបានជំរុញចិត្តខ្ញុំឲ្យអញ្ជើញពួកអ្នកដឹកនាំ ពួកអ្នកគ្រប់គ្រងបន្ទាប់ និងបណ្ដាជនទាំងអស់ ឲ្យមកជួបជុំគ្នាដើម្បីចុះបញ្ជី។+ ពេលនោះ ខ្ញុំបានរកឃើញសៀវភៅបញ្ជីឈ្មោះរបស់ពួកអ្នកដែលធ្វើដំណើរត្រឡប់មកវិញមុនគេ។ ក្នុងនោះមានឈ្មោះដូចតទៅ៖
៦ ក្នុងចំណោមពួកអ្នកដែលនេប៊ូក្នេសា+ជាស្ដេចស្រុកបាប៊ីឡូនបានចាប់យកទៅធ្វើជាឈ្លើយ+ មានមួយចំនួនបានត្រឡប់មកក្រុងយេរូសាឡិម និងស្រុកយូដាវិញ ហើយពួកគេទៅរស់នៅតាមក្រុងរៀងៗខ្លួន។+
៧ អស់អ្នកដែលមកវិញជាមួយនឹងសេរ៉ូបាបិល+ មានយេសួរ+ នេហេមា អាសារៀ រ៉ាអាមៀ ណាហាំម៉ាណាយ ម៉ាដេកាយ ប៊ីលសាន មីសភឺរេត ប៊ីកវ៉ាយ នេហ៊ុម និងបាអាណា។
ឯពួកបុរសជនជាតិអ៊ីស្រាអែលមានដូចតទៅ៖+
៨ កូនចៅផារូសមានចំនួន២.១៧២នាក់។
៩ កូនចៅសេផាធាមានចំនួន៣៧២នាក់។
១០ កូនចៅអេរ៉ា+មានចំនួន៦៥២នាក់។
១១ កូនចៅយេសួនិងយ៉ូអាប់+ ដែលមកពីវង្សត្រកូលផាហាតម៉ូអាប់+មានចំនួន២.៨១៨នាក់។
១២ កូនចៅអេឡាំ+មានចំនួន១.២៥៤នាក់។
១៣ កូនចៅសាធូមានចំនួន៨៤៥នាក់។
១៤ កូនចៅសាកាយមានចំនួន៧៦០នាក់។
១៥ កូនចៅប៊ីននូអាយមានចំនួន៦៤៨នាក់។
១៦ កូនចៅបេបាយមានចំនួន៦២៨នាក់។
១៧ កូនចៅអាសកាតមានចំនួន២.៣២២នាក់។
១៨ កូនចៅអាដូណាយខាមមានចំនួន៦៦៧នាក់។
១៩ កូនចៅប៊ីកវ៉ាយមានចំនួន២.០៦៧នាក់។
២០ កូនចៅអេដិនមានចំនួន៦៥៥នាក់។
២១ កូនចៅអេធឺដែលមកពីក្រុមគ្រួសារហេសេគាមានចំនួន៩៨នាក់។
២២ កូនចៅហាស៊ូមមានចំនួន៣២៨នាក់។
២៣ កូនចៅបេសាយមានចំនួន៣២៤នាក់។
២៤ កូនចៅហារីបមានចំនួន១១២នាក់។
២៥ ពួកអ្នកក្រុងគីបៀន+មានចំនួន៩៥នាក់។
២៦ ពួកអ្នកក្រុងបេថ្លេហិម និងពួកអ្នកភូមិណេថូផាមានចំនួន១៨៨នាក់។
២៧ ពួកអ្នកក្រុងអាណាថោត+មានចំនួន១២៨នាក់។
២៨ ពួកអ្នកក្រុងបេតអាសម៉ាវែតមានចំនួន៤២នាក់។
២៩ ពួកអ្នកក្រុងគារីអាតយារីម+ ពួកអ្នកក្រុងកេភីរ៉ា និងពួកអ្នកក្រុងបៀរ៉ូត+ សរុបទាំងអស់មានចំនួន៧៤៣នាក់។
៣០ ពួកអ្នកក្រុងរ៉ាម៉ា និងពួកអ្នកក្រុងកេបា+ សរុបទាំងអស់មានចំនួន៦២១នាក់។
៣១ ពួកអ្នកដែលមកពីតំបន់មីកម៉ាស+មានចំនួន១២២នាក់។
៣២ ពួកអ្នកក្រុងបេតអែល+ និងពួកអ្នកក្រុងអៃ+ សរុបទាំងអស់មានចំនួន១២៣នាក់។
៣៣ ពួកអ្នកក្រុងនេបូរមួយទៀតមានចំនួន៥២នាក់។
៣៤ កូនចៅរបស់អេឡាំម្នាក់ទៀតមានចំនួន១.២៥៤នាក់។
៣៥ កូនចៅហារីមមានចំនួន៣២០នាក់។
៣៦ ពួកអ្នកក្រុងយេរីខូមានចំនួន៣៤៥នាក់។
៣៧ ពួកអ្នកក្រុងឡូត ពួកអ្នកក្រុងហាឌីត និងពួកអ្នកក្រុងអូណូ+ សរុបទាំងអស់មានចំនួន៧២១នាក់។
៣៨ ពួកអ្នកដែលមកពីតំបន់សេណាអាមានចំនួន៣.៩៣០នាក់។
៣៩ ឯពួកសង្ឃមានដូចតទៅ៖+ កូនចៅយេដាយយ៉ាដែលមកពីវង្សត្រកូលយេសួមានចំនួន៩៧៣នាក់។
៤០ កូនចៅអ៊ីមមឺមានចំនួន១.០៥២នាក់។
៤១ កូនចៅផាសហឺ+មានចំនួន១.២៤៧នាក់។
៤២ កូនចៅហារីម+មានចំនួន១.០១៧នាក់។
៤៣ រីឯពួកលេវីមានដូចតទៅ៖+ កូនចៅយេសួនិងកូនចៅកាតម៉ែល+ ដែលមកពីវង្សត្រកូលហូដាវ៉ាមានចំនួន៧៤នាក់។
៤៤ ឯពួកអ្នកចម្រៀង+ពីកូនចៅអេសាភ+មានចំនួន១៤៨នាក់។
៤៥ ក្រុមអ្នកយាមទ្វារមានដូចតទៅ៖+ កូនចៅសាលូម កូនចៅអេធឺ កូនចៅតាល់ម៉ូន កូនចៅអាកខុប+ កូនចៅហាថាយថា និងកូនចៅសូបាយ សរុបទាំងអស់មានចំនួន១៣៨នាក់។
៤៦ ឯពួកអ្នកដែលបម្រើនៅវិហារមានដូចតទៅ៖+ កូនចៅស៊ីហា កូនចៅហាស៊ូផា កូនចៅថាបេអាត
៤៧ កូនចៅកេរ៉ូស កូនចៅស៊ីយ៉ា កូនចៅផាដន
៤៨ កូនចៅឡេបេណា កូនចៅហាកាបា កូនចៅសាលម៉ាយ
៤៩ កូនចៅហាណាន កូនចៅគីដេល កូនចៅកាហារ
៥០ កូនចៅរ៉េអាយ៉ា កូនចៅរេសិន កូនចៅនេកូដា
៥១ កូនចៅកាសាម កូនចៅអឺសា កូនចៅផាសេអា
៥២ កូនចៅបេសាយ កូនចៅមេយូនីម កូនចៅនេភូសឺស៊ីម
៥៣ កូនចៅបាកប៊ូក កូនចៅហាគូផា កូនចៅហាហឺ
៥៤ កូនចៅបាសលីត កូនចៅមេហាយដា កូនចៅហាសា
៥៥ កូនចៅបាកូស កូនចៅស៊ីសេរ៉ា កូនចៅធេម៉ា
៥៦ កូនចៅនេស៊ា និងកូនចៅហាថាយផា។
៥៧ រីឯកូនចៅពួកអ្នកបម្រើរបស់សាឡូម៉ូនមានដូចតទៅ៖+ កូនចៅសូថាយ កូនចៅសូផេរេត កូនចៅភេរ៉ាយដា
៥៨ កូនចៅយ៉ាអាឡា កូនចៅដាកុន កូនចៅគីដេល
៥៩ កូនចៅសេផាធា កូនចៅហាតថៀល កូនចៅផូកឺរេតហាសេបេម និងកូនចៅអេម៉ុន។
៦០ ដូច្នេះ ចំនួនអ្នកដែលបម្រើនៅវិហារ+ និងចំនួនកូនចៅពួកអ្នកបម្រើរបស់សាឡូម៉ូន សរុបទាំងអស់គឺ៣៩២នាក់។
៦១ រីឯពួកអ្នកដែលមកពីតំបន់ថេលមេឡា តំបន់ថេលហាសា ក្រុងកេរូប តំបន់អាដាន និងតំបន់អ៊ីមមឺ ពួកគេមិនអាចបញ្ជាក់ថាវង្សត្រកូលពួកគេមានដើមកំណើតមកពីជនជាតិអ៊ីស្រាអែលទេ។ ពួកគេទាំងនោះមានដូចតទៅ៖+
៦២ កូនចៅដេឡេយ៉ា កូនចៅថូបៀ និងកូនចៅនេកូដា សរុបទាំងអស់មានចំនួន៦៤២នាក់។
៦៣ ពីចំណោមកូនចៅពួកសង្ឃមានដូចតទៅ៖ កូនចៅហាបាយ៉ា កូនចៅហាក់កូស+ និងកូនចៅបាស៊ីលឡាយ។ បាស៊ីលឡាយនេះបានដាក់ឈ្មោះតាមឪពុកក្មេកគាត់ ក្រោយពីបានរៀបការជាមួយនឹងកូនស្រីរបស់អ្នកស្រុកគីលាតម្នាក់ឈ្មោះបាស៊ីលឡាយ។+
៦៤ ពួកអ្នកទាំងនោះរកនាមត្រកូលពូជពង្សរបស់ខ្លួនក្នុងបញ្ជីពុំឃើញទេ។ ដូច្នេះ ពួកគេមិនអាចបម្រើជាសង្ឃបានឡើយ។+
៦៥ អភិបាលខេត្ត+បានប្រាប់ពួកគេថា ពួកគេមិនអាចបរិភោគពីរបស់បរិសុទ្ធបំផុតបានទេ+ ទាល់តែមានសង្ឃម្នាក់សុំការណែនាំពីព្រះតាមរយៈយូរីមនិងធូមីម*ជាមុនសិន។+
៦៦ បណ្ដាជនទាំងអស់ដែលបានធ្វើដំណើរមកមានចំនួន៤២.៣៦០នាក់។+
៦៧ បន្ថែមទៅទៀត មានអ្នកបម្រើប្រុសស្រី+ចំនួន៧.៣៣៧នាក់ ថែមទាំងមានអ្នកចម្រៀងប្រុសស្រី+ចំនួន២៤៥នាក់ផងដែរ។
៦៨ ពួកគេបាននាំយកសេះចំនួន៧៣៦ក្បាល និងលាកាត់ចំនួន២៤៥ក្បាល
៦៩ សត្វអូដ្ឋចំនួន៤៣៥ក្បាល និងសត្វលាចំនួន៦.៧២០ក្បាល។
៧០ ប្រមុខគ្រួសារខ្លះបានជូនវិភាគទានសម្រាប់កិច្ចការសាងសង់។+ ចំណែកអភិបាល គាត់បានជូនមាសចំនួន១.០០០ដ្រាកម៉ា* ចានគោមចំនួន៥០ និងអាវវែង៥៣០សម្រាប់ ដល់ពួកសង្ឃ។+
៧១ ប្រមុខគ្រួសារខ្លះទៀតបានជូនវិភាគទានជាមាសចំនួន២០.០០០ដ្រាកម៉ា និងប្រាក់ចំនួន២.២០០មិណា។*
៧២ រីឯបណ្ដាជនដែលនៅសល់ ពួកគេបានជូនមាសចំនួន២០.០០០ដ្រាកម៉ា ប្រាក់ចំនួន២.០០០មិណា និងអាវវែង៦៧សម្រាប់ ដល់ពួកសង្ឃ។
៧៣ ពួកសង្ឃ ពួកលេវី និងបណ្ដាជនសាមញ្ញ ព្រមទាំងពួកអ្នកចម្រៀង+ អ្នកយាមទ្វារ និងអ្នកបម្រើនៅវិហារ បានតាំងទីលំនៅក្នុងក្រុងរបស់ពួកគេរៀងៗខ្លួន។+ លុះដល់ខែទី៧+ បណ្ដាជនអ៊ីស្រាអែលទាំងអស់បានតាំងទីលំនៅក្នុងក្រុងរបស់ពួកគេរួចហើយ។+
កំណត់សម្គាល់
^ មើលនិយមន័យពាក្យ«យូរីមនិងធូមីម»
^ ជាទូទៅមួយដ្រាកម៉ាស្មើនឹងកាក់មាសរបស់ពើស៊ីមួយដារីក ដែលមានទម្ងន់៨,៤ក្រាម។ ប៉ុន្តែ មិនដូចដ្រាកម៉ាក្នុងបទគម្ពីរភាសាក្រិចទេ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
^ ក្នុងបទគម្ពីរភាសាហេប្រឺ មួយមិណាស្មើនឹង៥៧០ក្រាម។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤