បទចម្រៀងសាឡូម៉ូន ១:១-១៧
-
បទចម្រៀងដ៏ពីរោះបំផុត (១)
-
ស្ត្រីវ័យក្មេង (២-៧)
-
កូនស្រីនៃក្រុងយេរូសាឡិម (៨)
-
ស្ដេច (៩-១១)
-
‹យើងនឹងធ្វើគ្រឿងអលង្ការមាសឲ្យនាង› (១១)
-
-
ស្ត្រីវ័យក្មេង (១២-១៤)
-
«ម្ចាស់ស្នេហ៍ខ្ញុំប្រៀបដូចជាថង់ជ័រល្វីងទេសដែលពេញដោយក្លិនពិដោរ» (១៣)
-
-
គង្វាល (១៥)
-
«ស្ងួនភ្ងាបងអើយ អូនស្អាតខ្លាំងណាស់»
-
-
ស្ត្រីវ័យក្មេង (១៦, ១៧)
-
«មាសស្នេហ៍អូនអើយ បងសង្ហាម្ល៉េះទេ» (១៦)
-
១ នេះជាបទចម្រៀងដ៏ពីរោះបំផុត ដែលតែងឡើងដោយសាឡូម៉ូន៖+
២ «សូមបងថើបអូនមក សូមផ្អឹបបបូរមាត់បងលើបបូរមាត់របស់អូនដោយសារសេចក្ដីស្រឡាញ់របស់បងវិសេសជាងស្រាទំពាំងបាយជូរ។+
៣ ប្រេងអប់របស់បងមានក្លិនក្រអូបសាយ+ឈ្មោះរបស់បងប្រៀបដូចជាប្រេងក្រអូបចាក់លើក្បាល។+
ហេតុនេះហើយបានជាក្រមុំៗស្រឡាញ់បង។
៤ ស្ដេចបាននាំអូនចូលបន្ទប់ខាងក្នុងហើយ!សូមបងប្រញាប់នាំអូនរត់តោះបងមករីករាយត្រេកអរជាមួយគ្នាមករៀបរាប់អំពី*ស្នេហាដែលបងមានចំពោះអូន ព្រោះសេចក្ដីស្រឡាញ់របស់បងវិសេសជាងស្រាទំពាំងបាយជូរ។
សមហើយដែលក្រមុំៗស្រឡាញ់បង។
៥ ឱកូនស្រីនៃក្រុងយេរូសាឡិម*អើយ ខ្ញុំខ្មៅមែនពិត តែខ្មៅស្រស់ល្អប្រៀបដូចជាត្រសាលរបស់ពួកកេដា+ និងក្រណាត់ត្រសាល+របស់សាឡូម៉ូន។
៦ សូមកុំសម្លឹងមើលខ្ញុំ ដោយសារតែស្បែកខ្ញុំស្រគាំឡើយព្រោះខ្ញុំតែងតែត្រូវពន្លឺថ្ងៃ។បងប្អូនរបស់ខ្ញុំ ពួកគេបានខឹងខ្ញុំ។
ពួកគេឲ្យខ្ញុំទៅចាំថែចម្ការទំពាំងបាយជូរតែចម្ការរបស់ខ្ញុំវិញ ខ្ញុំមិនបាននៅមើលថែទេ។
៧ ឱបណ្ដូលចិត្តអើយ សូមប្រាប់អូនមកតើបងនាំហ្វូងសត្វទៅស៊ីស្មៅនៅឯណា?+
នៅពេលថ្ងៃត្រង់ តើបងនាំពួកវាទៅសម្រាកនៅកន្លែងណា?
សូមប្រាប់អូនមក ដើម្បីកុំឲ្យអូនដើរក្នុងហ្វូងសត្វរបស់មិត្តភក្ដិបងដូចស្ត្រីដែលពាក់ស្បៃបាំងមុខ»។*
៨ «ឱនាងដែលមានសម្រស់ស្អាតបំផុតអើយបើនាងមិនដឹងទេ សូមដើរតាមដានជើងរបស់ហ្វូងចៀមទៅហើយសូមនាំហ្វូងកូនពពែរបស់នាងទៅស៊ីចំណី ក្បែរត្រសាលរបស់ពួកគង្វាលចុះ»។
៩ «ឱសំណព្វចិត្តអើយ រូបឆោមរបស់នាងប្រៀបដូចជាសេះញីដែលទឹមរទេះចម្បាំងរបស់ផារ៉ូ។+
១០ ថ្ពាល់របស់នាងសែនផូរផង់សមនឹងគ្រឿងអលង្ការ*ករបស់នាងកាន់តែស្អាតដោយខ្សែអង្កាំ។
១១ យើងនឹងធ្វើគ្រឿងអលង្ការមាសរំលេចដោយប្រាក់ឲ្យនាងពាក់»។
១២ «ពេលដែលស្ដេចកំពុងអង្គុយនៅតុទឹកអប់*+របស់អូនបានសាយក្លិនក្រអូបភាយ។
១៣ ម្ចាស់ស្នេហ៍ខ្ញុំប្រៀបដូចជាថង់ជ័រល្វីងទេសដែលពេញដោយក្លិនពិដោរ+នៅលើដើមទ្រូងរបស់អូនពេញមួយយប់។
១៤ ម្ចាស់ស្នេហ៍ខ្ញុំប្រៀបដូចជាកញ្ចុំផ្កាហេនណា+ដែលដុះនៅកណ្ដាលចម្ការទំពាំងបាយជូរក្រុងអេនកេឌី»។+
១៥ «មើល! ស្ងួនភ្ងាបងអើយ អូនស្អាតខ្លាំងណាស់។
មើល! អូនស្អាតអ្វីម្ល៉េះ។ នេត្រារបស់អូនប្រៀបបាននឹងភ្នែកព្រាប»។+
១៦ «មើល! មាសស្នេហ៍អូនអើយ បងសង្ហាម្ល៉េះទេ បងជាទីគាប់ចិត្តរបស់អូន។+
ស្លឹកឈើជាគ្រែគេងរបស់ពួកយើង។
១៧ ចំណែកឯឈើស៊ីដារជាធ្នឹមផ្ទះរបស់ពួកយើងហើយឈើយូនីពើក៏ជាធ្នឹមដំបូលរបស់ពួកយើងដែរ។
កំណត់សម្គាល់
^ ឬ«មកសរសើរ»
^ សព្វថ្ងៃនេះហៅថាហ៊្សេរុយសាឡិម
^ ឬ«ពាក់ស្បៃកាន់ទុក្ខ»
^ ឬប្រហែលជាមានន័យថា«សមនឹងសក់ក្រង»
^ ន័យត្រង់«ដើមស្ពេកណាត»