បទចម្រៀងសាឡូម៉ូន ៤:១-១៦
៤ «មើល! ស្ងួនភ្ងាបងអើយអូនស្អាតខ្លាំងណាស់។
មើល! អូនស្អាតអ្វីម្ល៉េះ។
នេត្រារបស់អូនដែលនៅក្រោមស្បៃប្រៀបបាននឹងភ្នែកព្រាបសក់របស់អូនប្រៀបដូចជាហ្វូងពពែ ដែលកំពុងចុះតាមភ្នំស្រុកគីលាត។+
២ ធ្មេញរបស់អូនប្រៀបដូចជាហ្វូងចៀមដែលទើបនឹងកាត់រោមពួកវានាំគ្នាឡើងមកពីលាងជម្រះខ្លួនវិញទាំងអស់ស្អាតហើយមានគូវាគ្មានបាត់មួយណាឡើយ។
៣ បបូរមាត់របស់អូនប្រៀបបាននឹងអំបោះក្រហមឆ្អៅហើយពាក្យពេចន៍របស់អូនពីរោះគួរឲ្យចង់ស្ដាប់។
ថ្ពាល់*របស់ស្រីស្ងួនដែលនៅក្រោមស្បៃប្រៀបដូចជាផ្លែទទឹមមួយចំហៀង។
៤ រីឯករបស់អូន+ប្រៀបបាននឹងប៉មរបស់ដាវីឌ+ប៉មនោះសង់ឡើងដោយថ្មតម្រៀបគ្នាជាជួរនៅលើប៉មនោះក៏មានព្យួរខែល១.០០០សុទ្ធតែជាខែលមូលរបស់ទាហានខ្លាំងពូកែ។+
៥ ដោះរបស់អូនប្រៀបដូចជាកូនប្រើសពីរជាកូនភ្លោះរបស់សត្វប្រើសញី+ដែលកំពុងស៊ីចំណីនៅកណ្ដាលផ្កាលីលី»។
៦ «មុនវេលាដែលមានខ្យល់បក់រំភើយ និងមុនស្រមោលបាត់ទៅខ្ញុំនឹងចាកចេញទៅឯភ្នំនៃជ័រល្វីងទេសនិងទៅឯទួលនៃម្សៅក្រអូប»។+
៧ «ស្ងួនភ្ងាបងអើយ អូនស្អាតឥតខ្ចោះ+អូនស្អាតគ្មានទាស់ត្រង់ណាឡើយ។
៨ កូនក្រមុំបងអើយ សូមអូនចេញពីស្រុកលីបង់ជាមួយនឹងបងសូមអូនចេញពីស្រុកលីបង់ជាមួយនឹងបងទៅ។+
សូមយើងចុះពីកំពូលភ្នំអាម៉ាណា*ពីកំពូលភ្នំសេនៀ ពីកំពូលភ្នំហឺម៉ូន+ពីរូងតោ និងពីភ្នំខ្លារខិន។
៩ ឱកូនក្រមុំរបស់បង ម្ចាស់ចិត្តបងអើយ អូនបានឆក់យកបេះដូងរបស់បង+គ្រាន់តែអូនក្រឡេកមើលមកបងម្ដង គ្រាន់តែបងឃើញបន្តោងខ្សែកអូនអូនក៏បានឆក់យកបេះដូងរបស់បងទៅ។
១០ ឱកូនក្រមុំរបស់បង ម្ចាស់ចិត្តបងអើយ សេចក្ដីស្រឡាញ់របស់អូនធ្វើឲ្យចិត្តបងកក់ក្ដៅណាស់!+
សេចក្ដីស្រឡាញ់របស់អូនវិសេសជាងស្រាទំពាំងបាយជូរ+ហើយក្លិនទឹកអប់របស់អូន ក៏ប្រសើរជាងគ្រឿងក្រអូបណាទាំងអស់!+
១១ ឱកូនក្រមុំរបស់បង បបូរមាត់អូនផ្អែមដូចទឹកឃ្មុំសុទ្ធ។+
គឺដូចជានៅក្រោមអណ្ដាតរបស់អូនមានទឹកឃ្មុំនិងទឹកដោះ+ហើយក្លិនសម្លៀកបំពាក់របស់អូន គឺដូចជាក្លិនក្រអូបពីព្រៃស្រុកលីបង់។
១២ កូនក្រមុំរបស់បង ជាម្ចាស់ចិត្តបងអើយ អូនប្រៀបដូចជាសួនដែលមានរបងចាក់សោអូនប្រៀបដូចជាសួនដែលមានរបងចាក់សោ ជាប្រភពទឹកបិទជិត។
១៣ មែក*របស់អូនប្រៀបដូចជាសួននៃផ្លែទទឹមដែលមានផលផ្លែល្អបំផុត ថែមទាំងមានដើមហេនណា និងដើមស្ពេកណាត។*
១៤ សួននោះក៏មានដើមស្ពេកណាត+ ដើមសាហ្វ្រុន ដើមត្រែងក្រអូប+ និងឈើអែម+ក៏មានដើមឈើគ្រប់ប្រភេទដែលគេយកធ្វើម្សៅក្រអូប ជ័រល្វីងទេសនិងគ្រឿងក្រអូបអាឡូ+ព្រមទាំងដើមទាំងឡាយដែលមានក្លិនពិដោរបំផុត។+
១៥ អូនជាទឹកផុសក្នុងសួន ជាអណ្ដូងទឹកស្អាតហើយជាខ្សែទឹកហូរឥតដាច់ពីភ្នំស្រុកលីបង់។+
១៦ ឱខ្យល់ពីទិសខាងជើងអើយ ចូរភ្ញាក់ឡើងឱខ្យល់ពីទិសខាងត្បូងអើយ ចូរចូលមកចូរឲ្យខ្យល់បក់ត្រសៀកៗមកលើសួនរបស់ខ្ញុំ។
ចូរឲ្យក្លិនពិដោរក្នុងសួនបានសាយភាយទៅ»។
«សូមឲ្យបុរសជាទីស្រឡាញ់របស់ខ្ញុំចូលមកក្នុងសួនរបស់គាត់ហើយបរិភោគផ្លែឈើដែលល្អបំផុត»។
កំណត់សម្គាល់
^ ឬ«សៀតផ្កា»
^ ឬ«អាន់ទីលីបង់»
^ ឬប្រហែលជាមានន័យថា«ស្បែក»
^ ដើមតូចម្យ៉ាងដែលមានក្លិនក្រអូប