បទចម្រៀងសាឡូម៉ូន ៥:១-១៦

  • គង្វាល (​១​ក)

  • ពួក​ស្ត្រី​នៃ​ក្រុង​យេរូសាឡិម (​១​ខ)

    • ‹ចូរ​ស្រវឹង​នឹង​ស្នេហា​នេះ​ចុះ!›

  • ស្ត្រី​វ័យ​ក្មេង (​២​-​៨)

    • រៀប​រាប់​អំពី​សុបិន​របស់​នាង

  • កូន​ស្រី​នៃ​ក្រុង​យេរូសាឡិម (​)

    • «​តើ​ម្ចាស់​ស្នេហ៍​របស់​នាង​ល្អ​ជាង​ម្ចាស់​ស្នេហ៍​របស់​អ្នក​ឯ​ទៀត​យ៉ាង​ណា​ទៅ?​»

  • ស្ត្រី​វ័យ​ក្មេង (​១០​-​១៦)

    • «​ក្នុង​ចំណោម​បុរស​១០.០០០​នាក់ គាត់​លេច​ធ្លោ​ជាង​គេ​»​ (​១០)

 ​«​ឱ​កូន​ក្រមុំ​របស់​បង ម្ចាស់​ចិត្ត​បង​អើយ!បង​ចូល​ក្នុង​សួន​របស់​បង​ហើយ។+ បង​បាន​ប្រមូល​យក​ជ័រ​ល្វីង​ទេស​និង​គ្រឿង​ក្រអូប។+ បង​បាន​បរិភោគ​ផ្លិត​ឃ្មុំ​និង​ទឹក​ឃ្មុំថែម​ទាំង​ផឹក​ទឹក​ដោះ​និង​ស្រា​ទំពាំង​បាយ​ជូរ​របស់​បង​ផង​ដែរ​»។+ ​«​មិត្ត​ជា​ទី​ស្រឡាញ់​អើយ! ចូរ​នាំ​គ្នា​បរិភោគ! ចូរ​ផឹក​ឲ្យ​ស្រវឹង​នឹង​ស្នេហា​នេះ​ចុះ!​»។+  ២  ​«​រូប​កាយ​ខ្ញុំ​គេង តែ​ចិត្ត​ខ្ញុំ​មិន​គេង​សោះ។+ ខ្ញុំ​ឮ​សំឡេង​ស្ងួន​ភ្ងា​កំពុង​គោះ​ទ្វារ!។ ‹ឱ​ម្ចាស់​ចិត្ត​បង ឱ​បណ្ដូល​ចិត្ត​បង​អើយ! សូម​អូន​បើក​ទ្វារ​ឲ្យ​បង​ផងឱ​ព្រាប​មាស​បង សម្រស់​នួន​ល្អង​ល្អ​ឥត​ខ្ចោះ! ព្រោះ​ក្បាល​បង​ទទឹក​ជោក​ដោយ​សន្សើមឯ​សក់​បង​វិញ​ពេញ​ដោយ​សំណើម​ពេល​រាត្រី›។+  ៣  ខ្ញុំ​បាន​ដោះ​អាវ​វែង​ចេញ​ហើយតើ​ត្រូវ​ឲ្យ​ខ្ញុំ​ពាក់​វិញ​ឬ? ខ្ញុំ​បាន​លាង​ជើង​រួច​ហើយតើ​ត្រូវ​ឲ្យ​ជើង​ខ្ញុំ​ប្រឡាក់​ដី​វិញ​ឬ?។  ៤  ស្រាប់​តែ​ម្ចាស់​ស្នេហ៍​ខ្ញុំ​បាន​ដក​ដៃ​ចេញ​ពី​ប្រហោង​ទ្វារ​វិញពេល​នោះ​ចិត្ត​របស់​ខ្ញុំ​តាំង​ភ័យ​ញាប់​ញ័រ។  ៥  ខ្ញុំ​បាន​ក្រោក​ឡើង​ដើម្បី​បើក​ទ្វារ​ឲ្យ​ម្ចាស់​ស្នេហ៍​របស់​ខ្ញុំដំណក់​ជ័រ​ល្វីង​ទេស​ក៏​ស្រក់​ចេញ​ពី​ដៃ​ខ្ញុំហើយ​ម្រាម​ដៃ​ខ្ញុំ​ហៀរ​ចេញ​ប្រេង​ក្រអូប*មក​លើ​គន្លឹះ​ទ្វារ។  ៦  ខ្ញុំ​ក៏​បើក​ទ្វារ​ឲ្យ​ម្ចាស់​ស្នេហ៍តែ​គាត់​ចេញ​ទៅ​ហើយ គាត់​ទៅ​បាត់​ហើយ។ ខ្ញុំ​ខក​ចិត្ត​ខ្លាំង​ណាស់​កាល​ដែល​គាត់​ចេញ​ទៅ​បាត់។* ខ្ញុំ​ខំ​រក​គាត់ តែ​រក​មិន​ឃើញ​ទេ។+ខ្ញុំ​ហៅ​រក​គាត់ តែ​មិន​ឮ​គាត់​ឆ្លើយ​សោះ។  ៧  ពួក​អ្នក​យាម​ដែល​កំពុង​ល្បាត​ក្រុង ក៏​បាន​ឃើញ​ខ្ញុំ។ពួក​គេ​វាយ​ខ្ញុំ​ឲ្យ​របួស។ ឯ​ពួក​អ្នក​យាម​កំពែង​បាន​ទាញ​យក​ស្បៃ​រុំ​ខ្លួន​របស់​ខ្ញុំ។  ៨  ឱ​កូន​ស្រី​នៃ​ក្រុង​យេរូសាឡិម​អើយ ខ្ញុំ​សុំ​ឲ្យ​ពួក​នាង​ស្បថ​ថា​៖ បើ​ពួក​នាង​ឃើញ​ម្ចាស់​ស្នេហ៍​របស់​ខ្ញុំសូម​ប្រាប់​គាត់​ថា​ខ្ញុំ​មាន​ជំងឺ​ស្នេហា​»។  ៩  ​«​ឱ​នារី​ដែល​មាន​រូប​ឆោម​ល្អ​ឯក​អើយតើ​ម្ចាស់​ស្នេហ៍​របស់​នាង​ល្អ​ជាង​ម្ចាស់​ស្នេហ៍​របស់​អ្នក​ឯ​ទៀត​យ៉ាង​ណា​ទៅ​បាន​ជា​នាង​ឲ្យ​ពួក​ខ្ញុំ​ស្បថ​ដូច្នេះ? តើ​ម្ចាស់​ស្នេហ៍​របស់​នាង​ល្អ​ជាង​ម្ចាស់​ស្នេហ៍​របស់​អ្នក​ឯ​ទៀត​យ៉ាង​ណា​ទៅ?​»។ ១០  ​«​ម្ចាស់​ស្នេហ៍​របស់​ខ្ញុំ​មាន​សាច់​ឈាម​ស្រស់ថ្លា គាត់​សង្ហា​ខ្លាំង​ណាស់។ ក្នុង​ចំណោម​បុរស​១០.០០០​នាក់ គាត់​លេច​ធ្លោ​ជាង​គេ។ ១១  ក្បាល​គាត់​ស្អាត​ដូច​មាស​សុទ្ធសក់​របស់​គាត់​ដូច​ជា​ធាង​ត្នោត​បក់​រវិច*ហើយ​ខ្មៅ​រលើប​ដូច​សត្វ​ក្អែក។ ១២  នេត្រា​គាត់​ដូច​ព្រាប​កំពុង​ងូត​ក្នុង​ទឹក​ដោះ​ដែល​នៅ​ក្បែរ​ផ្លូវ​ទឹកហើយ​អង្គុយ​នៅ​ជិត​មាត់​អាង​ដែល​មាន​ទឹក​ពេញ​ព្រៀប។* ១៣  ថ្ពាល់​គាត់​ដូច​ជា​ថ្នាល​រុក្ខជាតិ​សម្រាប់​ធ្វើ​គ្រឿង​ក្រអូប+និង​ដូច​ជា​ពំនូក​ជីរ​មាន​ក្លិន​ពិដោរ។ ចំណែក​ឯ​បបូរ​មាត់​គាត់​វិញ ដូច​ផ្កា​លីលី​ដែល​ស្រក់​ប្រេង​ក្រអូប។*+ ១៤  ម្រាម​ដៃ​គាត់​ប្រៀប​បាន​នឹង​បំពង់​មាស​ដាំ​ដោយ​ត្បូង​គ្រីសូឡែតឯ​ពោះ​គាត់​ភ្លឺ​រលោង​ដូច​ជា​ភ្លុក​ដំរី​ដែល​ស្រោប​ដោយ​ត្បូង​កណ្ដៀង។ ១៥  ជើង​គាត់​ដូច​ជា​សសរ​ថ្ម​កែវ​ដាំ​លើ​កំណល់​មាស​សុទ្ធរូប​រាង​របស់​គាត់​សែន​ស្អាត​ដូច​ទឹក​ដី​ស្រុក​លីបង់​និង​ដូច​ដើម​ស៊ីដារ​ដែល​គ្មាន​អ្នក​ណា​ប្រៀប​ផ្ទឹម​បាន។+ ១៦  មាត់​របស់​គាត់​ពោរ​ពេញ​ដោយ​ភាព​ផ្អែម​ល្ហែមហើយ​អ្វី​ៗ​ទាំង​អស់​អំពី​គាត់​គួរ​ឲ្យ​ទាក់​ទាញ​ចិត្ត​ខ្លាំង​ណាស់។+ ឱ​កូន​ស្រី​នៃ​ក្រុង​យេរូសាឡិម​អើយ នេះ​ហើយ​ជា​ម្ចាស់​ស្នេហ៍​របស់​ខ្ញុំ​ជា​បណ្ដូល​ចិត្ត​តែ​មួយ​របស់​ខ្ញុំ​»។

កំណត់សម្គាល់

ឬ​«​ប្រេង​ជ័រ​ល្វីង​ទេស​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ខ្ញុំ​ស្ទើរ​តែ​សន្លប់ ពេល​ឮ​សំឡេង​គាត់​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ដូច​ជា​ចង្កោម​ផ្លែ​លម៉ើ​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​នៅ​ជិត​មាត់​ទឹក​ផុស​»​
ឬ​«​ប្រេង​ជ័រ​ល្វីង​ទេស​»​