បទចម្រៀងសាឡូម៉ូន ៦:១-១៣
៦ «ឱនារីដែលមានរូបឆោមល្អឯកអើយតើម្ចាស់ស្នេហ៍របស់នាងទៅណាហើយ?
តើម្ចាស់ស្នេហ៍របស់នាងទៅតាមផ្លូវណា?សូមឲ្យពួកខ្ញុំជួយនាងតាមរកគាត់»។
២ «ម្ចាស់ស្នេហ៍ខ្ញុំបានចុះទៅសួនរបស់គាត់ទៅឯថ្នាលរុក្ខជាតិសម្រាប់ធ្វើគ្រឿងក្រអូបគាត់ទៅឃ្វាលសត្វនៅទីនោះហើយក៏ទៅបេះផ្កាលីលីផងដែរ។+
៣ ខ្ញុំជារបស់ម្ចាស់ស្នេហ៍ខ្ញុំហើយម្ចាស់ស្នេហ៍ខ្ញុំជារបស់ខ្ញុំ។+
គាត់កំពុងឃ្វាលសត្វនៅកណ្ដាលវាលផ្កាលីលី»។+
៤ «ឱសំណព្វចិត្តអើយ+ នាងស្រស់ស្អាតដូចក្រុងធើសា*+នាងគួរឲ្យស្រឡាញ់ដូចក្រុងយេរូសាឡិម+ហើយគួរឲ្យស្ងើចអស្ចារ្យដូចកងទ័ពដែលតម្រៀបគ្នាចូលច្បាំង។+
៥ ចូរនាងបែរភ្នែក+ចេញពីខ្ញុំព្រោះភ្នែករបស់នាងធ្វើឲ្យបេះដូងខ្ញុំជ្រួលច្របល់។
សក់របស់នាងប្រៀបដូចជាហ្វូងពពែដែលកំពុងចុះតាមជម្រាលភ្នំស្រុកគីលាត។+
៦ ធ្មេញរបស់នាងប្រៀបដូចជាហ្វូងចៀមដែលនាំគ្នាឡើងមកពីលាងជម្រះខ្លួនវិញទាំងអស់ស្អាតហើយមានគូវាគ្មានបាត់មួយណាឡើយ។
៧ ថ្ពាល់*របស់ស្រីស្ងួនដែលនៅក្រោមស្បៃប្រៀបដូចជាផ្លែទទឹមមួយចំហៀង។
៨ ខ្ញុំមានមហាក្សត្រី៦០នាក់មានប្រពន្ធបន្ទាប់៨០នាក់និងមានស្ត្រីវ័យក្មេងជាច្រើនរាប់មិនអស់។+
៩ ប៉ុន្តែ មានតែនាងម្នាក់ប៉ុណ្ណោះដែលជាព្រាបរបស់ខ្ញុំ+ នាងមានសម្រស់ស្អាតឥតខ្ចោះ។
នាងជាកូនពិសេសបំផុតរបស់ម្ដាយនាងនាងជាកូនសំណព្វរបស់ម្ដាយដែលពពោះនាង។
នារីៗដែលឃើញនាងនាំគ្នានិយាយល្អអំពីនាងហើយពួកមហាក្សត្រីនិងពួកប្រពន្ធបន្ទាប់ពោលសរសើរនាង។
១០ ‹នាងដែលចាំងចែងដូចអរុណរះហើយស្អាតដូចដួងខែពេញវង់ បរិសុទ្ធដូចពន្លឺថ្ងៃនិងគួរឲ្យស្ងើចអស្ចារ្យដូចកងទ័ពដែលតម្រៀបគ្នាចូលច្បាំងតើនាងនោះជាអ្នកណា?›»។+
១១ «ខ្ញុំបានចុះទៅឯសួនដែលមានដើមឈើហូបផ្លែ+ដើម្បីទៅមើលពន្លកថ្មីនៅឯជ្រលងហើយមើលថាវល្លិទំពាំងបាយជូរដុះឡើងឬនៅព្រមទាំងមើលថាដើមទទឹមចេញផ្កាឬយ៉ាងណា។
១២ មុនពេលដែលខ្ញុំបានដឹងខ្លួនបំណងប្រាថ្នាដែលខ្ញុំចង់ឃើញរុក្ខាទាំងនោះបាននាំខ្ញុំទៅដល់រទេះចម្បាំងរបស់ពួកមានឋានៈខ្ពស់នៃជនរួមជាតិខ្ញុំ»។
១៣ «ឱក្រមុំក្រុងស៊ូឡាមអើយ! សូមមកវិញ សូមមកវិញ!
សូមមកវិញ សូមមកវិញមក!ដើម្បីពួកយើងអាចគយគន់សម្រស់របស់នាង!»។
«ហេតុអ្វីអ្នករាល់គ្នាសម្លឹងមើលខ្ញុំជាក្រមុំក្រុងស៊ូឡាម?»។+
«ព្រោះមើលនាងហាក់ដូចជាមើលរបាំពីរក្រុម*យ៉ាងដូច្នោះដែរ!»។