បទចម្រៀងសាឡូម៉ូន ៨:១-១៤

  • ស្ត្រី​វ័យ​ក្មេង (​១​-​៤)

    • «​ប្រសិន​បើ​បង​ដូច​បង​ប្រុស​របស់​អូន​»​ (​)

  • បង​ប្រុស​ៗ​របស់​ស្ត្រី​វ័យ​ក្មេង (​៥​ក)

    • ‹តើ​នាង​ណា​នោះ​ដែល​កំពុង​ផ្អែក​លើ​ម្ចាស់​ស្នេហ៍​របស់​នាង?›

  • ស្ត្រី​វ័យ​ក្មេង (​៥​ខ​-​៧)

    • «​សេចក្ដី​ស្រឡាញ់​មាន​អំណាច​ខ្លាំង​ដូច​សេចក្ដី​ស្លាប់​»​ (​)

  • បង​ប្រុស​ៗ​របស់​ស្ត្រី​វ័យ​ក្មេង (​៨, ៩)

    • «​បើ​នាង​ជា​កំពែង . . . តែ​បើ​នាង​ជា​ទ្វារ . . . ​»​ (​)

  • ស្ត្រី​វ័យ​ក្មេង (​១០​-​១២)

    • «​ខ្ញុំ​ជា​កំពែង​»​ (​១០)

  • គង្វាល (​១៣)

    • ‹សូម​ឲ្យ​បង​បាន​ឮ​សំឡេង​អូន›

  • ស្ត្រី​វ័យ​ក្មេង (​១៤)

    • «​សូម​បង​រត់​ឲ្យ​លឿន​ដូច​សត្វ​ប្រើស​»

 ​«​ប្រសិន​បើ​បង​ដូច​បង​ប្រុស​របស់​អូន ដែល​ធ្លាប់​បៅ​ដោះ​ម្ដាយ​អូននោះ​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ! បើ​ដូច្នោះ​មែន ពេល​អូន​ជួប​បង​នៅ​ខាង​ក្រៅ នោះ​អូន​នឹង​ថើប​បង+ហើយ​នឹង​គ្មាន​អ្នក​ណា​ម្នាក់​មើល​ងាយ​អូន​ឡើយ។  ២  អូន​នឹង​នាំ​បង​ទៅអូន​នឹង​នាំ​បង​ទៅ​ផ្ទះ​របស់​ម្ដាយ​អូន+ជា​អ្នក​ដែល​បាន​បង្រៀន​អូន។ អូន​នឹង​យក​ស្រា​ទំពាំង​បាយ​ជូរ​ឈ្ងុយ​ឆ្ងាញ់និង​ទឹក​ផ្លែ​ទទឹម​ស្រស់​ជូន​បង​ពិសា។  ៣  គាត់​ដាក់​ដៃ​ឆ្វេង​ឲ្យ​ខ្ញុំ​កើយហើយ​យក​ដៃ​ស្ដាំ​ឱប​ខ្ញុំ​ជាប់។+  ៤  ឱ​កូន​ស្រី​នៃ​ក្រុង​យេរូសាឡិម​អើយ ខ្ញុំ​សុំ​ឲ្យ​ពួក​នាង​ស្បថ​ថា​៖ពួក​នាង​មិន​ត្រូវ​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​ស្រឡាញ់​ទេ​លុះ​ត្រា​តែ​អារម្មណ៍​នោះ​ផុស​ចេញ​ពី​ចិត្ត​របស់​ខ្ញុំ​»។+  ៥  ​«​តើ​នាង​ណា​នោះ​ដែល​កំពុង​ឡើង​មក​ពី​តំបន់​ស្ងាត់​ជ្រងំទាំង​ផ្អែក​លើ​ម្ចាស់​ស្នេហ៍​របស់​នាង?​»។ ​«​នៅ​ក្រោម​ដើម​ប៉ោម អូន​បាន​ដាស់​បងទី​នោះ​ជា​កន្លែង​ដែល​ម្ដាយ​របស់​បង​ឈឺ​ពោះ​កើត​បង។ ទី​នោះ​ហើយ​ដែល​គាត់​បាន​បង្កើត​បង​មក​ទាំង​ឈឺ​ចាប់។  ៦  សូម​បង​នឹក​ឃើញ​អូន​ជា​និច្ច ដូច​ជា​ត្រា​ដែល​ប្រថាប់​លើ​បេះ​ដូង​បងដូច​ជា​ត្រា​ដែល​បោះ​ជាប់​លើ​ដៃ​របស់​បងព្រោះ​សេចក្ដី​ស្រឡាញ់​មាន​អំណាច​ខ្លាំង​ដូច​សេចក្ដី​ស្លាប់+ហើយ​សេចក្ដី​ស្រឡាញ់​តម្រូវ​ឲ្យ​មាន​ភក្ដី​ភាព​ផ្ដាច់​មុខ ប្រៀប​ដូច​ជា​ផ្នូរ*តម្រូវ​ឲ្យ​មាន​សាក​សព​ជា​និច្ច។ សេចក្ដី​ស្រឡាញ់​ប្រៀប​បាន​នឹង​អណ្ដាត​ភ្លើង​ដែល​ឆេះ​សន្ធោ​សន្ធៅ ដូច​ជា​អណ្ដាត​ភ្លើង​ដែល​មក​ពី​យ៉ា។*+  ៧  រលក​បោក​បក់​មិន​អាច​ពន្លត់​សេចក្ដី​ស្រឡាញ់​បាន​ទេ+ហើយ​ទឹក​ទន្លេ​ក៏​មិន​អាច​បំផ្លាញ​សេចក្ដី​ស្រឡាញ់​បាន​ដែរ។+ បើ​អ្នក​ណា​ម្នាក់​ស្នើ​ផ្ដល់​ទ្រព្យ​ទាំង​អស់​របស់​គាត់​ដើម្បី​ទិញ​ស្នេហាគេ​នឹង​ប្រមាថ​មើល​ងាយ​ការ​ធ្វើ​ដូច្នោះ*ជា​មិន​ខាន​»។  ៨  ​«​ពួក​យើង​មាន​ប្អូន​ស្រី​ម្នាក់+ហើយ​នាង​គ្មាន​ដើម​ទ្រូង​ទេ។ តើ​ពួក​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច​ចំពោះ​ប្អូន​ស្រី​របស់​យើងនៅ​ថ្ងៃ​ដែល​មាន​គេ​មក​ស្នើ​នាង​ធ្វើ​ជា​ប្រពន្ធ?​»។  ៩  ​«​បើ​នាង​ជា​កំពែងយើង​នឹង​សង់​ប៉ម​ប្រាក់​ពី​លើ​កំពែង​នោះតែ​បើ​នាង​ជា​ទ្វារយើង​នឹង​យក​ក្ដារ​ស៊ីដារ​មក​បិទ​ពី​លើ​ទ្វារ​នោះ​»។ ១០  ​«​ខ្ញុំ​ជា​កំពែងហើយ​ដើម​ទ្រូង​របស់​ខ្ញុំ​ប្រៀប​ដូច​ជា​ប៉ម។ ដូច្នេះ នៅ​ក្នុង​ភ្នែក​របស់​គាត់ខ្ញុំ​ជា​មនុស្ស​ដែល​មាន​ចិត្ត​ស្ងប់។ ១១  សាឡូម៉ូន​មាន​ចម្ការ​ទំពាំង​បាយ​ជូរ+នៅ​បាលហេម៉ូន។ គាត់​ប្រគល់​ចម្ការ​នោះ​ឲ្យ​ពួក​អ្នក​ដែល​ថែ​រក្សា​មើល​ការ​ខុស​ត្រូវ។ ពួក​គេ​ម្នាក់​ៗ​បង់​១.០០០​កាក់​ប្រាក់​សម្រាប់​ផល​ផ្លែ​ដែល​បាន​មក​ពី​ចម្ការ​នោះ។ ១២  ខ្ញុំ​ក៏​មាន​ចម្ការ​ទំពាំង​បាយ​ជូរ​ដែរ។ ឱ​សាឡូម៉ូន​អើយ ១.០០០​កាក់​ប្រាក់​ជា​របស់​លោកហើយ​២០០​កាក់​ប្រាក់​ជា​របស់​ពួក​អ្នក​ដែល​ថែ​រក្សា​ផល​ផ្លែ​ទាំង​នោះ​»។ ១៣  ​«​ឱ​នារី​ដែល​អាស្រ័យ​នៅ​ក្នុង​សួន​អើយ+មិត្ត​ភក្ដិ​ចាំ​ស្ដាប់​សំឡេង​អូន​ហើយសូម​បន្លឺ​វាចា​មក​ដើម្បី​ឲ្យ​បង​បាន​ឮ​ផង​»។+ ១៤  ​«​ឱ​ម្ចាស់​ចិត្ត​អូន​អើយ សូម​បង​ប្រញាប់​មកសូម​បង​រត់​ឲ្យ​លឿន​ដូច​សត្វ​ប្រើស+និង​ឲ្យ​រហ័ស​ដូច​ក្ដាន់​ស្ទាវនៅ​លើ​ភ្នំ​ដែល​មាន​រុក្ខជាតិ​សម្រាប់​ធ្វើ​គ្រឿង​ក្រអូប​»។

កំណត់សម្គាល់

​«​យ៉ា​»​ជា​ឈ្មោះ​កាត់​របស់​ព្រះ​យេហូវ៉ា
ឬ​«​ហ្ស៊ីអូល​»​សំដៅ​លើ​ផ្នូរ​ទូទៅ​របស់​មនុស្សជាតិ។ មើល​និយម​ន័យ​ពាក្យ​«​ផ្នូរ​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​គាត់​»​