បទទំនួញ ១:១-២២

  • ក្រុង​យេរូសាឡិម​ដូច​ជា​ស្ត្រី​មេម៉ាយ

    • នាង​អង្គុយ​ឯកា​និង​ត្រូវ​គេ​បោះ​បង់​ចោល (​)

    • ស៊ីយ៉ូន​បាន​ធ្វើ​អំពើ​ខុស​ឆ្គង​ច្រើន​ក្រៃ​លែង (​៨, ៩)

    • ស៊ីយ៉ូន​បាន​ត្រូវ​ព្រះ​យេហូវ៉ា​បដិសេធ (​១២​-​១៥)

    • គ្មាន​អ្នក​ណា​ម្នាក់​សម្រាល​ទុក្ខ​ស៊ីយ៉ូន​ទេ (​១៧)

א [​អាល់ឡេហ្វ​]*  ពី​មុន​នាង​ជា​ក្រុង​ដែល​មាន​មនុស្ស​ច្រើន​កុះ​ករ ឥឡូវ​នាង​បែរ​ជា​អង្គុយ​នៅ​ឯកា!+ នាង​ធ្លាប់​តែ​មាន​បណ្ដា​ជន​ច្រើន បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ប្រជា​ជាតិ​ឯ​ទៀត តែ​នាង​បាន​ក្លាយ​ជា​ស្ត្រី​មេម៉ាយ​វិញ!+ នាង​ធ្លាប់​ជា​ម្ចាស់​ក្សត្រី​ក្នុង​ចំណោម​ខេត្ត​ទាំង​ឡាយ តែ​នាង​បែរ​ជា​ត្រូវ​គេ​បង្ខំ ឲ្យ​ធ្វើ​ការ​យ៉ាង​លំបាក!+ ב [​បេត​]  ២  នៅ​ពេល​យប់​នាង​យំ​ឥត​ឈប់+ ទឹក​ភ្នែក​នាង​ហូរ​ជោក​ថ្ពាល់។ ឥត​មាន​គូ​ស្នេហ៍​ណា​ម្នាក់​របស់​នាង មក​សម្រាល​ទុក្ខ​នាង​ឡើយ។+ មិត្ត​សម្លាញ់​ទាំង​អស់​បាន​ក្បត់​នាង+ ពួក​គេ​ក្លាយ​ជា​សត្រូវ​របស់​នាង។ ג [​គីមេល​]  ៣  យូដា​បាន​ត្រូវ​ចាប់​យក​ទៅ​ជា​ឈ្លើយ+ នាង​រង​ទុក្ខ​វេទនា ហើយ​ក្លាយ​ជា​ខ្ញុំ​បម្រើ​ដែល​ត្រូវ​គេ​ធ្វើ​បាប​យ៉ាង​សាហាវ។+ នាង​ត្រូវ​ស្នាក់​អាស្រ័យ​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា+ នាង​គ្មាន​សេចក្ដី​សុខ​ទាល់​តែ​សោះ។ ពួក​អ្នក​បៀត​បៀន​ទាំង​អស់​បាន​ដេញ​ទាន់​នាង​ក្នុង​ពេល​ដែល​នាង​រង​ទុក្ខ​លំបាក។ ד [​ដាលេត​]  ៤  ផ្លូវ​ទៅ​កាន់​ស៊ីយ៉ូន​កំពុង​កើត​ទុក្ខ ព្រោះ​តែ​គ្មាន​អ្នក​ណា​មក​ពិធី​បុណ្យ។+ គ្រប់​ទាំង​ទ្វារ​របស់​នាង​បាន​បាក់​បែក+ ឯ​ពួក​សង្ឃ​កំពុង​ដក​ដង្ហើម​ធំ។ ពួក​ស្ត្រី​វ័យ​ក្មេង*របស់​នាង​កំពុង​សោកសង្រេង​ហើយ​នាង​ឈឺ​ចាប់​ខ្លាំង​ណាស់។ ה [​ហេ​]  ៥  ពួក​សត្រូវ​របស់​នាង ឥឡូវ​បាន​ក្លាយ​ជា​ម្ចាស់​នាង​វិញ។ ពួក​ខ្មាំង​របស់​នាង​គ្មាន​ទុក្ខ​ព្រួយ​ឡើយ។+ ព្រោះ​ព្រះ​យេហូវ៉ា​បាន​នាំ​ឲ្យ​នាង​ជួប​ទុក្ខ​វេទនា ដោយ​សារ​នាង​បាន​ប្រព្រឹត្ត​អំពើ​រំលង​ជា​ច្រើន។+ កូន​របស់​នាង​បាន​ត្រូវ​ពួក​ខ្មាំង​សត្រូវ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ។+ ו [​វ៉ោ​]  ៦  ភាព​រុង​រឿង​ទាំង​អស់​បាន​ចេញ​ពី​កូន​ស្រី​ស៊ីយ៉ូន​ហើយ។+ ពួក​មន្ត្រី​របស់​នាង​ប្រៀប​ដូច​ជា​ក្ដាន់​ដែល​រក​វាល​ស្មៅ​មិន​បាន ហើយ​ពួក​គេ​ដើរ​ទៅ​ទាំង​អស់​កម្លាំង កាល​ដែល​គេច​ខ្លួន​ពី​ពួក​អ្នក​ដែល​ដេញ​តាម​ពួក​គេ។ ז [​ហ្សាយីន​]  ៧  ក្នុង​ថ្ងៃ​ដែល​យេរូសាឡិម*ជួប​ទុក្ខ​វេទនា ហើយ​គ្មាន​ផ្ទះ​សម្បែងនោះ​នាង​ក៏​នឹក​ដល់​វត្ថុ​ទ្រព្យ​មាន​តម្លៃ​ទាំង​ប៉ុន្មាន​ដែល​នាង​ធ្លាប់​មាន​ជា​យូរ​យារ​មក​ហើយ។+ ពេល​បណ្ដា​រាស្ត្រ​របស់​នាង​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​សត្រូវ នោះ​គ្មាន​អ្នក​ណា​ជួយ​នាង​ទេ។+ ពួក​សត្រូវ​បាន​សើច​ចំអក​ឲ្យ​នាង ពេល​ឃើញ​នាង​ដួល​ចុះ។+ ח [​ហេត​]  ៨  យេរូសាឡិម​បាន​ធ្វើ​អំពើ​ខុស​ឆ្គង​ច្រើន​ក្រៃ​លែង។+ ហេតុ​នេះ នាង​ក្លាយ​ជា​របស់​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម។ អស់​អ្នក​ដែល​ធ្លាប់​គោរព​នាង ឥឡូវ​បែរ​ជា​ប្រមាថ​មើល​ងាយ​នាង​ព្រោះ​ពួក​គេ​ឃើញ​នាង​អាក្រាត។+ នាង​ថ្ងូរ​សោកសៅ+ ហើយ​បែរ​ចេញ​ដោយ​អាម៉ាស់។ ט [​ថេត​]  ៩  សំពត់​របស់​នាង​ស្មោក​គ្រោកនាង​មិន​បាន​គិត​ដល់​អនាគត​របស់​នាង​ទេ។+ នាង​ដួល​ចុះ​ក្នុង​ស្ថានភាព​ដ៏​គួរ​ឲ្យ​រន្ធត់។ គ្មាន​អ្នក​ណា​មក​សម្រាល​ទុក្ខ​នាង​ឡើយ។ ឱ​ព្រះ​យេហូវ៉ា សូម​មេត្តា​មើល​ទុក្ខ​វេទនា​របស់​ខ្ញុំ​ផង​ព្រោះ​សត្រូវ​បាន​លើក​តម្កើង​ខ្លួន​ហើយ។+ י [​យ៉ូដ​] ១០  សត្រូវ​បាន​រឹប​យក​ទ្រព្យ​មាន​តម្លៃ​ទាំង​អស់​របស់​នាង។+ នាង​បាន​ឃើញ​ប្រជា​ជាតិ​នា​នា​ចូល​ក្នុង​ទី​បរិសុទ្ធ​របស់​នាង+ ពួក​គេ​ជា​អ្នក​ដែល​លោក​បាន​បង្គាប់​មិន​ឲ្យ​ចូល​ក្នុង​ចំណោម​រាស្ត្រ​របស់​លោក។ כ [​កាប​] ១១  បណ្ដា​រាស្ត្រ​របស់​នាង​កំពុង​ដក​ដង្ហើម​ធំ ពួក​គេ​ស្វែង​រក​អាហារ​បរិភោគ។+ ពួក​គេ​បាន​ឲ្យ​របស់​មាន​តម្លៃ​ដូរ​យក​អាហារ​ដើម្បី​រស់​ត​ទៅ​ទៀត។ ឱ​ព្រះ​យេហូវ៉ា​អើយ សូម​មើល! ខ្ញុំ​បាន​ក្លាយ​ជា​ស្ត្រី*ដែល​ឥត​បាន​ការ។ ל [​ឡាមេត​] ១២  អស់​អ្នក​ដែល​ដើរ​កាត់​ផ្លូវ​នេះ តើ​ពួក​អ្នក​គ្មាន​អារម្មណ៍​អ្វី​សោះ​ឬ? ចូរ​មើល​ទៅ! តើ​មាន​អ្នក​ណា​ឈឺ​ចាប់​ដូច​ខ្ញុំ​ទេ? ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​រង​ទុក្ខ​វេទនា​ក្នុង​ថ្ងៃ​នៃ​កំហឹង​របស់​លោក។+ מ [​មេម​] ១៣  លោក​បាន​ចាត់​ភ្លើង​ពី​ស្ថាន​សួគ៌​ឲ្យ​មក​ឆេះ​ឆ្អឹង+ទាំង​អស់​របស់​ខ្ញុំ។ លោក​លាត​សំណាញ់​សម្រាប់​ទាក់​ជើង​ខ្ញុំ។ លោក​បង្ខំ​ខ្ញុំ​ឲ្យ​ត្រឡប់​ទៅ​វិញ។ លោក​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយ​ជា​ស្ត្រី​ដែល​គេ​បោះ​បង់​ចោល។ ខ្ញុំ​ឈឺ​ពេញ​មួយ​ថ្ងៃ។ נ [​នុន​] ១៤  ការ​រំលង​របស់​ខ្ញុំ​ប្រៀប​ដូច​ជា​នឹម លោក​បាន​ចង​ដោយ​ដៃ​របស់​លោក​ផ្ទាល់។ រួច​លោក​ដាក់​នឹម​នោះ​លើ ក​ខ្ញុំ ហើយ​កម្លាំង​របស់​ខ្ញុំ​ក៏​ខ្សោះ​អស់​ទៅ។ ព្រះ​យេហូវ៉ា​បាន​ប្រគល់​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​អ្នក​ដែល​ខ្ញុំ​មិន​អាច​ត​ស៊ូ​បាន។+ ס [​សាមេក​] ១៥  ព្រះ​យេហូវ៉ា​បាន​កម្ចាយ​ពួក​បុរស​ខ្លាំង​ក្លា​របស់​ខ្ញុំ​ឲ្យ​ចេញ​អស់​ពី​ខ្ញុំ។+ លោក​បាន​កោះ​ហៅ​ក្រុម​មនុស្ស​ឲ្យ​មក​ប្រហារ​ពួក​យុវជន​របស់​ខ្ញុំ។+ ព្រះ​យេហូវ៉ា​បាន​ជញ្ជ្រំ​កូន​ក្រមុំ​បរិសុទ្ធ​នៃ​យូដា* គឺ​លោក​ជញ្ជ្រំ​ពួក​នាង​នៅ​កន្លែង​សម្រាប់​ជាន់​ផ្លែ​ទំពាំង​បាយ​ជូរ​យក​ទឹក​ធ្វើ​ស្រា។+ ע [​អាយីន​] ១៦  ខ្ញុំ​យំ​ដោយ​សារ​អ្វី​ៗ​ទាំង​នេះ+ ទឹក​ភ្នែក​ខ្ញុំ​ហូរ​សស្រាក់។ ព្រោះ​មនុស្ស​ដែល​អាច​សម្រាល​ទុក្ខ​ខ្ញុំ ឬ​អាច​ផ្ដល់​កម្លាំង​ដល់​ខ្ញុំ ក៏​នៅ​ឆ្ងាយ​ពី​ខ្ញុំ។ កូន​ប្រុស​ៗ​របស់​ខ្ញុំ​អស់​សង្ឃឹម ដោយ​សារ​តែ​សត្រូវ​បាន​វាយ​ឈ្នះ។ פ [​ភេ​] ១៧  ស៊ីយ៉ូន​បាន​លាត​ដៃ​ទៅ+ តែ​គ្មាន​អ្នក​ណា​ម្នាក់​សម្រាល​ទុក្ខ​នាង​ទេ។ ព្រះ​យេហូវ៉ា​បាន​បង្គាប់​សត្រូវ​ទាំង​អស់​ដែល​នៅ​ជុំវិញ​យ៉ាកុប​ឲ្យ​វាយ​ប្រហារ​គាត់។+ យេរូសាឡិម​បាន​ក្លាយ​ទៅ​ជា​អ្វី​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម​ចំពោះ​ពួក​គេ។+ צ [​សាដេ​] ១៨  ព្រះ​យេហូវ៉ា​ធ្វើ​ដូច្នោះ​គឺ​សុចរិត+ ដោយ​សារ​ខ្ញុំ​មិន​បាន​ធ្វើ​តាម​បង្គាប់​លោក។+ ជន​ជាតិ​ទាំង​ឡាយ​អើយ ចូរ​ស្ដាប់ ហើយ​មើល​ការ​ឈឺ​ចាប់​របស់​ខ្ញុំ​ផង។ ពួក​ស្ត្រី​វ័យ​ក្មេង*និង​ពួក​យុវជន​របស់​ខ្ញុំ​បាន​ត្រូវ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​ហើយ។+ ק [​ឃូហ្វ​] ១៩  ខ្ញុំ​បាន​ស្រែក​រក​គូ​ស្នេហ៍​របស់​ខ្ញុំ តែ​ពួក​គេ​បាន​ក្បត់​ខ្ញុំ។+ ពួក​សង្ឃ​និង​ពួក​បុរស​ចាស់​ទុំ​របស់​ខ្ញុំ​បាន​ស្លាប់​នៅ​ក្នុង​ក្រុងអំឡុង​ពេល​ដែល​ពួក​គេ​ស្វែង​រក​អាហារ​ដើម្បី​រស់​ត​ទៅ​ទៀត។+ ר [​រ៉េស​] ២០  ឱ​ព្រះ​យេហូវ៉ា សូម​មេត្តា​មើល​ចុះ ខ្ញុំ​រង​ទុក្ខ​ពន់​ពេក​ក្រៃ។ ក្នុង​ខ្លួន​ខ្ញុំ*រមួល​នៅ​មិន​សុខ។ ចិត្ត​ខ្ញុំ​សែន​ឈឺ​រក​ថ្លែង​ពុំ​បាន ព្រោះ​ខ្ញុំ​ពិត​ជា​បាន​បះ​បោរ​ប្រឆាំង​យ៉ាង​ខ្លាំង។+ នៅ​ខាង​ក្រៅ​ផ្ទះ​មាន​ដាវ​ចាំ​សម្លាប់+ ឯ​នៅ​ខាង​ក្នុង​ផ្ទះ​ក៏​មាន​សេចក្ដី​ស្លាប់​ដែរ។ ש [​ស៊ីន​] ២១  មនុស្ស​បាន​ឮ​ខ្ញុំ​ដក​ដង្ហើម​ធំ តែ​គ្មាន​អ្នក​ណា​មក​សម្រាល​ទុក្ខ​ខ្ញុំ​ទេ។ សត្រូវ​ទាំង​អស់​បាន​ឮ​អំពី​អន្តរាយ​របស់​ខ្ញុំ។ ពួក​គេ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ដោយ​សារ​លោក​នាំ​ឲ្យ​ខ្ញុំ​ជួប​រឿង​បែប​នេះ។+ ប៉ុន្តែ គង់​មាន​ថ្ងៃ​មួយ​ដែល​លោក​នឹង​ធ្វើ​ចំពោះ​ពួក​គេ​ដូច​ដែល​លោក​បាន​ប្រកាស​ទុក។+ នៅ​ថ្ងៃ​នោះ​ពួក​គេ​នឹង​បាន​ដូច​ជា​ខ្ញុំ។+ ת [​ថាវ​] ២២  សូម​លោក​មើល​ទង្វើ​អាក្រក់​ទាំង​អស់​របស់​ពួក​គេ ហើយ​សូម​លោក​ដាក់​ទោស​ពួក​គេ​យ៉ាង​ធ្ងន់+ដូច​ដែល​លោក​បាន​ធ្វើ​ចំពោះ​ខ្ញុំ ដោយ​សារ​ការ​រំលង​ទាំង​អស់​របស់​ខ្ញុំ។ ខ្ញុំ​ដក​ដង្ហើម​ធំ​ច្រើន​ដង ហើយ​ចិត្ត​របស់​ខ្ញុំ​ឈឺ​ផ្សា​ខ្លាំង​ណាស់។

កំណត់សម្គាល់

ជំពូក​ទី​១​-​៤ ជា​បទ​ទំនួញ​ឬ​ជា​កំណាព្យ​ដែល​ផ្ដើម​ដោយ​តួ​អក្សរ​ហេប្រឺ
ឬ​«​ស្រី​ក្រមុំ​បរិសុទ្ធ​»​
សព្វ​ថ្ងៃ​នេះ​ហៅ​ថា​ហ៊្សេរុយសាឡិម
នេះ​សំដៅ​លើ​យេរូសាឡិម
នេះ​សំដៅ​លើ​ស្រុក​យូដា
ឬ​«​ស្រី​ក្រមុំ​បរិសុទ្ធ​»​
ន័យ​ត្រង់​«​ពោះ​វៀន​ខ្ញុំ​»​