បទទំនួញ ២:១-២២

  • កំហឹង​របស់​ព្រះ​យេហូវ៉ា​ទាស់​នឹង​ក្រុង​យេរូសាឡិម

    • ដោយ​ឥត​ត្រា​ប្រណី (​)

    • ព្រះ​យេហូវ៉ា​ដូច​ជា​សត្រូវ​ចំពោះ​នាង (​)

    • ស៊ីយ៉ូន​ហូរ​ទឹក​ភ្នែក​ឥត​ឈប់ (​១១​-​១៣)

    • អស់​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទះ​ដៃ​ចំអក​ឲ្យ​ក្រុង​ដ៏​រុង​រឿង (​១៥)

    • ស៊ីយ៉ូន​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​សត្រូវ​ផ្ដួល (​១៧)

א [​អាល់ឡេហ្វ​]  ពពក​នៃ​កំហឹង​របស់​ព្រះ​យេហូវ៉ា​បាន​គ្រប​លើ​កូន​ស្រី​នៃ​ស៊ីយ៉ូន*ហើយ! លោក​បាន​បោះ​សិរី​រុង​រឿង​របស់​អ៊ីស្រាអែល​ពី​ស្ថាន​សួគ៌​មក​ផែនដី។+ នៅ​ថ្ងៃ​នៃ​កំហឹង​របស់​លោក លោក​មិន​បាន​ចង​ចាំ​កំណល់​ជើង+​របស់​លោក​ទេ។ ב [​បេត​]  ២  ព្រះ​យេហូវ៉ា​បាន​បំផ្លាញ​អស់​ទាំង​ទី​អាស្រ័យ​នៅ​របស់​យ៉ាកុប​ដោយ​ឥត​ត្រា​ប្រណី។ ព្រោះ​តែ​កំហឹង​របស់​លោក លោក​បាន​បំបាក់​បំបែក​បន្ទាយ​មាំ​មួន​ទាំង​ប៉ុន្មាន​របស់​កូន​ស្រី​នៃ​យូដា។*+ លោក​បាន​បង្អាប់​បង្អោន ហើយ​ផ្ដួល​រំលំ​រាជាណាចក្រ+និង​ពួក​មន្ត្រី​របស់​នាង។+ ג [​គីមេល​]  ៣  ពេល​កំហឹង​របស់​លោក​ឆួល​ឡើង លោក​បាន​កាត់​ផ្ដាច់​កម្លាំង*ទាំង​អស់​របស់​អ៊ីស្រាអែល។ ពេល​សត្រូវ​សម្រុក​ចូល​មក​ប្រយុទ្ធ​នឹង​អ៊ីស្រាអែល លោក​បាន​ដក​ដៃ​ស្ដាំ​របស់​លោក​ចេញ+ហើយ​លោក​នៅ​តែ​ខឹង​យ៉ាកុប ដូច​ជា​ភ្លើង​ដែល​ឆេះ​បន្សុស​អ្វី​ៗ​ទាំង​អស់​ដែល​នៅ​ជុំវិញ។+ ד [​ដាលេត​]  ៤  លោក​បាន​យឹត​ធ្នូ​ដូច​ជា​សត្រូវ ហើយ​ដៃ​ស្ដាំ​របស់​លោក​ប្រុង​ប្រៀប​ប្រយុទ្ធ​ដូច​ជា​ខ្មាំង។+ លោក​បន្ត​សម្លាប់​អស់​អ្នក​ដែល​ជា​ទី​គាប់​ចិត្ត។+ លោក​បាន​បញ្ចេញ​កំហឹង​ដូច​ជា​ភ្លើង+មក​លើ​ត្រសាល​របស់​កូន​ស្រី​នៃ​ស៊ីយ៉ូន។+ ה [​ហេ​]  ៥  ព្រះ​យេហូវ៉ា​ប្រៀប​ដូច​ជា​សត្រូវ​នឹង​យើង+លោក​បាន​ធ្វើ​ឲ្យ​អ៊ីស្រាអែល​វិនាស​អន្តរាយ។ លោក​បាន​លេប​អស់​ទាំង​ប៉ម​របស់​នាង។ លោក​បាន​បំផ្លាញ​បន្ទាយ​មាំ​មួន​ទាំង​អស់​ចោលហើយ​លោក​នាំ​ឲ្យ​មាន​ការ​សោកសង្រេង​និង​ការ​ទួញ​យំ​នៅ​ពាស​ពេញ​ក្នុង​យូដា។* ו [​វ៉ោ​]  ៦  លោក​កម្ទេច​ខ្ទម​របស់​លោក+ ដូច​កម្ទេច​រោង​នៅ​សួន។ លោក​បាន​បញ្ចប់*បុណ្យ​របស់​លោក។+ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​មនុស្ស​នៅ​ស៊ីយ៉ូន​លែង​នឹក​ចាំ​អំពី​បុណ្យ​នោះ​និង​ថ្ងៃ​ឈប់​សម្រាក​ទៀតហើយ​លោក​លែង​អើពើ​នឹង​ស្ដេច​ឬ​សង្ឃ​ទៀត​ដោយ​សារ​លោក​ខឹង​យ៉ាង​ខ្លាំង។+ ז [​ហ្សាយីន​]  ៧  ព្រះ​យេហូវ៉ា​មិន​ទទួល​ស្គាល់​ទី​បូជា​របស់​លោក​ទេ។ លោក​លែង​ទទួល​ស្គាល់​ទី​បរិសុទ្ធ​របស់​លោក​ទៀត។+ លោក​បាន​ប្រគល់​កំពែង​នៃ​បន្ទាយ​មាំ​មួន​របស់​នាង​ទៅ​ក្នុង​កណ្ដាប់​ដៃ​សត្រូវ។+ ពួក​គេ​បាន​ស្រែក​ហ៊ោ​នៅ​ក្នុង​វិហារ​របស់​ព្រះ​យេហូវ៉ា+​ដូច​ស្រែក​ហ៊ោ​នៅ​ថ្ងៃ​បុណ្យ។ ח [​ហេត​]  ៨  ព្រះ​យេហូវ៉ា​បាន​តាំង​ចិត្ត​បំផ្លាញ​កំពែង​របស់​កូន​ស្រី​នៃ​ស៊ីយ៉ូន។+ លោក​បាន​ទាញ​ខ្សែ​វាស់​រួច​ហើយ។+ លោក​មិន​ស្ទាក់​ស្ទើរ​នាំ​សេចក្ដី​ហិន​វិនាស​មក​លើ​នាង​ទេ។ លោក​ធ្វើ​ឲ្យ​របាំង​ការ​ពារ​និង​កំពែង​របស់​នាង​កើត​ទុក្ខ ហើយ​ធ្វើ​ឲ្យ​ពួក​វា​បាត់​បង់​កម្លាំង។ ט [​ថេត​]  ៩  ទ្វារ​កំពែង​របស់​នាង​បាន​ស្រុត​ចុះ​ទៅ​ក្នុង​ដី។+ លោក​បាន​បំផ្លាញ​និង​បំបាក់​រនុក​ទ្វារ​របស់​នាង។ ចំណែក​ឯ​ស្ដេច​និង​ពួក​មន្ត្រី​របស់​នាង​ត្រូវ​ទៅ​រស់​នៅ​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា។+ នៅ​ទី​នោះ​លែង​មាន​ច្បាប់*ទៀត។ សូម្បី​តែ​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​នាង​ក៏​មិន​បាន​ទទួល​ការ​បើក​បង្ហាញ​ពី​ព្រះ​យេហូវ៉ា​ដែរ។+ י [​យ៉ូដ​] ១០  ពួក​បុរស​ចាស់​ទុំ​របស់​កូន​ស្រី​នៃ​ស៊ីយ៉ូន​អង្គុយ​លើ​ដី​យ៉ាង​ស្ងៀម​ស្ងាត់។+ ពួក​គេ​ដាក់​ដី​លើ​ក្បាល ហើយ​ស្លៀក​បាវ។+ ពួក​ស្រី​ក្រមុំ​បរិសុទ្ធ​នៃ​យេរូសាឡិម​បាន​ក្រាប​ក្បាល​ដល់​ដី។ כ [​កាប​] ១១  ភ្នែក​របស់​ខ្ញុំ​ខ្សោយ​ទៅ​ដោយ​សារ​ទឹក​ភ្នែក​ខ្ញុំ​ហូរ​ឥត​ឈប់។+ ក្នុង​ខ្លួន​ខ្ញុំ*រមួល​នៅ​មិន​សុខ។ ចិត្ត​របស់​ខ្ញុំ​ខ្ទេច​ខ្ទាំ​អស់​ហើយ* ព្រោះ​តែ​ឃើញ​កូន​ស្រី​របស់*រាស្ត្រ​ខ្ញុំ​ជួប​សេចក្ដី​ហិន​វិនាស+និង​ព្រោះ​តែ​ឃើញ​កូន​ក្មេង​និង​ទារក​ជិត​សន្លប់​នៅ​តាម​ទី​លាន​សាធារណៈ​ក្នុង​ក្រុង។+ ל [​ឡាមេត​] ១២  កាល​ដែល​ពួក​គេ​ជិត​សន្លប់ ដូច​ជា​មនុស្ស​ដែល​ត្រូវ​របួស​នៅ​ទី​លាន​សាធារណៈ​ក្នុង​ក្រុងនិង​កាល​ដែល​ពួក​គេ​ជិត​ផុត​ដង្ហើម​ក្នុង​រង្វង់​ដៃ​ម្ដាយពួក​គេ​ប្រាប់​ម្ដាយ​ម្ដង​ហើយ​ម្ដង​ទៀត​ថា​៖ ​«​ម៉ែ កូន​ឃ្លាន​ខ្លាំង​ណាស់!​»។*+ מ [​មេម​] ១៣  ឱ​កូន​ស្រី​នៃ​យេរូសាឡិម​អើយ តើ​ខ្ញុំ​អាច​យក​អ្វី​មក​ធ្វើ​ជា​សាក្សី​បាន? តើ​ខ្ញុំ​អាច​ប្រដូច​នាង​នឹង​អ្វី? ឱ​កូន​ក្រមុំ​បរិសុទ្ធ​នៃ​ក្រុង​ស៊ីយ៉ូន​អើយ តើ​ខ្ញុំ​អាច​ប្រៀប​ធៀប​នាង​នឹង​អ្វី​ដើម្បី​សម្រាល​ទុក្ខ​នាង? ព្រោះ​សេចក្ដី​ហិន​វិនាស​របស់​នាង​គឺ​ធំ​ធេង​ដូច​មហា​សមុទ្រ។+ តើ​អ្នក​ណា​អាច​ជួយ​នាង​ឲ្យ​ល្អ​ឡើង​វិញ?+ נ [​នុន​] ១៤  អ្វី​ដែល​អ្នក​ប្រកាស​ទំនាយ​ឃើញ​ក្នុង​គំនិត រួច​យក​មក​ប្រាប់​នាង​គឺ​សុទ្ធ​តែ​មិន​ពិត​និង​គ្មាន​ប្រយោជន៍+ហើយ​ពួក​គេ​មិន​បាន​ជួយ​ឲ្យ​នាង​ដឹង​អំពី​កំហុស​របស់​នាង​ដើម្បី​ឲ្យ​នាង​រួច​ខ្លួន​ពី​ការ​ចាប់​យក​ទៅ​ជា​ឈ្លើយ​ទេ+ប៉ុន្តែ ពួក​គេ​ចេះ​តែ​ប្រាប់​នាង​អំពី​រឿង​មិន​ពិត​និង​រឿង​បោក​ប្រាស់។+ ס [​សាមេក​] ១៥  អស់​អ្នក​ដែល​ធ្វើ​ដំណើរ​កាត់​ផ្លូវ​នោះ ទះ​ដៃ​ចំអក​ឲ្យ​នាង។+ ពួក​គេ​ហួច​ឡកឡឺយ+ ហើយ​គ្រវី​ក្បាល​ដាក់​កូន​ស្រី​នៃ​យេរូសាឡិម​ទាំង​និយាយ​ថា​៖ ​«​តើ​នេះ​ឬ​ជា​ក្រុង​ដែល​គេ​ពោល​ថា​៖ ‹ក្រុង​នេះ​រុង​រឿង​អស្ចារ្យ​ហើយ​នាំ​អំណរ​មក​ឲ្យ​ផែនដី​ទាំង​មូល›?​»។+ פ [​ភេ​] ១៦  សត្រូវ​ទាំង​អស់​របស់​នាង​បាន​និយាយ​មើល​ងាយ​នាង។ ពួក​គេ​ហួច​និង​សង្កៀត​ធ្មេញ រួច​ពោល​ថា​៖ ​«​ពួក​យើង​បំផ្លាញ​នាង​បាន​ហើយ។+ ពួក​យើង​ទន្ទឹង​ចាំ​ថ្ងៃ​នេះ​យូរ​មក​ហើយ!+ ថ្ងៃ​នេះ​ក៏​បាន​មក​ដល់​ឥឡូវ​ពួក​យើង​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក!​»។+ ע [​អាយីន​] ១៧  ព្រះ​យេហូវ៉ា​បាន​សម្រេច​គោល​បំណង​របស់​លោក។+ លោក​បាន​ធ្វើ​ឲ្យ​ប្រសាសន៍​របស់​លោក​ក្លាយ​ជា​ការ​ពិត+ដូច​ដែល​លោក​បាន​ចេញ​បង្គាប់​យូរ​មក​ហើយ។+ លោក​បាន​បំផ្លាញ​នាង​ដោយ​ឥត​ត្រា​ប្រណី។+ លោក​បាន​អនុញ្ញាត​ឲ្យ​សត្រូវ​របស់​នាង​អរ​សប្បាយ​ដែល​បាន​ឈ្នះ​នាង។ លោក​បាន​ធ្វើ​ឲ្យ​ពួក​ខ្មាំង​មាន​កម្លាំង*កាន់​តែ​ខ្លាំង។ צ [​សាដេ​] ១៨  ឱ​កំពែង​របស់​កូន​ស្រី​នៃ​ស៊ីយ៉ូន បណ្ដា​ជន​ស្រែក​រក​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត។ ចូរ​ឲ្យ​ទឹក​ភ្នែក​ហូរ​ទាំង​យប់​ទាំង​ថ្ងៃ ដូច​ជា​ទឹក​ស្ទឹង​ហូរ​ឥត​ឈប់។ កុំ​សម្រាក​ឲ្យ​សោះ កុំ​ឈប់​យំ​ឡើយ។ ק [​ឃូហ្វ​] ១៩  ចូរ​ក្រោក​ឡើង! ចូរ​ស្រែក​រក​ព្រះ​ពេញ​មួយ​យប់។ ចូរ​ជម្រាប​ព្រះ​យេហូវ៉ា​យ៉ាង​អស់​ពី​ចិត្ត ប្រៀប​ដូច​ជា​ចាក់​ទឹក​នៅ​ចំពោះ​មុខ​លោក។ ចូរ​លើក​ដៃ​អង្វរ​លោក​ដើម្បី​ជីវិត​កូន​ៗ​របស់​នាងដែល​ជិត​សន្លប់​នៅ​តាម​កាច់​ជ្រុង​ផ្លូវ ដោយ​សារ​ការ​អត់​ឃ្លាន។+ ר [​រ៉េស​] ២០  ឱ​ព្រះ​យេហូវ៉ា សូម​លោក​មើល​មក​អ្នក​ដែល​លោក​បាន​ដាក់​ទោស​យ៉ាង​ធ្ងន់​ធ្ងរ។ តើ​គួរ​ទុក​ឲ្យ​ពួក​ស្ត្រី​បរិភោគ​កូន​ដែល​ខ្លួន​បាន​បង្កើត​មក​ឬ?+ តើ​គួរ​បណ្ដោយ​ឲ្យ​គេ​សម្លាប់​ពួក​សង្ឃ​និង​ពួក​អ្នក​ប្រកាស​ទំនាយ​នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​ឬ?+ ש [​ស៊ីន​] ២១  ទាំង​កូន​ក្មេង​ទាំង​មនុស្ស​ចាស់​ដេក​ស្លាប់​នៅ​តាម​ផ្លូវ។+ ពួក​ស្ត្រី​វ័យ​ក្មេង*និង​ពួក​យុវជន​របស់​ខ្ញុំ​បាន​ដួល​ស្លាប់​ដោយ​ដាវ។+ លោក​បាន​សម្លាប់​ពួក​គេ​នៅ​ថ្ងៃ​នៃ​កំហឹង​របស់​លោក។ លោក​បាន​ប្រហារ​ជីវិត​ពួក​គេ​ដោយ​គ្មាន​មេត្តា។+ ת [​ថាវ​] ២២  លោក​កោះ​ហៅ​ការ​ភ័យ​រន្ធត់​ឲ្យ​មក​ពី​គ្រប់​ទិស​ទី​ដូច​ហៅ​មនុស្ស​ឲ្យ​មក​ចូល​រួម​ថ្ងៃ​បុណ្យ។+ ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ​យេហូវ៉ា គ្មាន​នរណា​ម្នាក់​អាច​គេច​ខ្លួន​ឬ​រួច​ជីវិត​ទេ។+ កូន​ៗ​ដែល​ខ្ញុំ​បាន​បង្កើត​និង​ចិញ្ចឹម​បី​បាច់ បែរ​ជា​ត្រូវ​ពួក​ខ្មាំង​សម្លាប់​ចោល​អស់។+

កំណត់សម្គាល់

នេះ​សំដៅ​លើ​ក្រុង​ស៊ីយ៉ូន
នេះ​សំដៅ​លើ​ស្រុក​យូដា
ន័យ​ត្រង់​«​ស្នែង​»​
ន័យ​ត្រង់​«​ក្នុង​កូន​ស្រី​នៃ​យូដា​»​
ឬ​«​បំផ្លាញ​»​
ឬ​«​ការ​ណែនាំ​»​
ន័យ​ត្រង់​«​ពោះ​វៀន​ខ្ញុំ​»​
ន័យ​ត្រង់​«​ថ្លើម​របស់​ខ្ញុំ​បាន​ត្រូវ​ចាក់​មក​លើ​ដី​»​
ជា​ពាក្យ​កាព្យ​ដែល​ប្រហែល​ជា​បញ្ជាក់​អំពី​ការ​អាណិត​អាសូរ
ន័យ​ត្រង់​«​តើ​ស្រូវ​និង​ស្រា​នៅ​ឯ​ណា?​»​
ន័យ​ត្រង់​«​ស្នែង​»​
ឬ​«​ស្រី​ក្រមុំ​បរិសុទ្ធ​»​